ផ្ទុកទិន្នន័យ

Meta បើកការដ្ឋានសាងសង់មជ្ឈមណ្ឌផ្ទុកទិន្នន័យតម្លៃជាង ១ពាន់លានដុល្លារ នៅរដ្ឋ Oklahoma
ក្រុមហ៊ុន Meta Platforms បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មីមួយនៅទីក្រុង Tulsa រដ្ឋ Oklahoma ដែលជាគម្រោងមួយមានតម្លៃជាង ១ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនមេ Facebook មួយនេះ កំពុងប្រណាំងប្រជែងដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI សម្រាប់ធានាថាមពលកុំព្យូទ័រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដូចគ្នាទៅងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សផ្សេងទៀតដែរ ក្រុមហ៊ុន Meta កំពុងតែព្យាយាមបង្កើនការប្រណាំងប្រជែងកាន់តែខ្លាំងឡើង ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យដ៏ធំសម្បើម ដើម្បីផ្តល់ថាមពលដល់ការផែនការបញ្ញាសប្បនិម្មិត AI ដ៏មានមហិច្ឆិតារបស់ខ្លួន។

យ៉ាងណាមិញ ក្រុមហ៊ុនបានប្រកាសថា មជ្ឈមណ្ឌលទិន្នន័យថ្មីនៅទីក្រុង Tulsa នេះ​ត្រូវបានគេរំពឹងថានឹងបង្កើតការងារសាងសង់ជាង ១ ០០០ កន្លែងនៅកម្រិតកំពូល និងការងារប្រតិបត្តិការប្រហែល ១០០ កន្លែងនៅពេលបញ្ចប់ការសាងសង់។ វានេះនឹងក្លាយជាមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ក្រុមហ៊ុន Meta នៅរដ្ឋ Oklahoma ដោយលាតសន្ធឹងលើផ្ទៃដីជាង ២ លានហ្វីតការ៉េ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Meta បាននិយាយទៀតថា មជ្ឈមណ្ឌលទិន្នន័យ Tulsa នេះ គឺជាមជ្ឈមណ្ឌលទី២៨ របស់ខ្លួននៅសហរដ្ឋអាមេរិក និងទី៣២ នៅទូទាំងពិភពលោក។

ជម្រាបជូនថា នាយកប្រតិបត្តិ Meta លោក Mark Zuckerberg ក្នុងមួយរយៈពេលចុងក្រោយនេះ​កំពុងចាក់បញ្ចូលទឹកប្រាក់រាប់រយពាន់លានដុល្លារទៅក្នុង AI ខណៈពេលដែលលោកកំពុងស្វែងរកការផ្លាស់ប្តូរយ៉ាងខ្លាំងនូវដំណើរការផ្ទៃក្នុងរបស់ក្រុមហ៊ុន ជុំវិញបច្ចេកវិទ្យាជំនាន់ថ្មី៕​

The post Meta បើកការដ្ឋានសាងសង់មជ្ឈមណ្ឌផ្ទុកទិន្នន័យតម្លៃជាង ១ពាន់លានដុល្លារ នៅរដ្ឋ Oklahoma appeared first on .

Amazon គ្រោងចាក់លុយវិនិយោគ ៥ពាន់លានដុល្លារ សង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅតៃវ៉ាន់
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Amazon នៅថ្ងៃទី៦ ខែមិថុនានេះ បានរាយការណ៍ថា ខ្លួននឹងចាប់ផ្តើមពង្រីកប្រតិបត្តិការណ៍នៃអាជីវកម្ម Amazon Web Services (AWS) របស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ នៅកតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមក្រុមហ៊ុនបានបង្ហាញឲ្យដឹងទៀតថា ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនោះ Amazon និងបោះទុនវិនិយោគទឹកប្រាក់ ៥ពាន់លានដុល្លារ នៅតៃវ៉ាន់ ដើម្បីគាំទ្រដល់ការសាងសង់ ការតភ្ជាប់ប្រតិបត្តិការ និងការថែទាំមជ្ឈមណ្ឌលទិន្នន័យ នៅទីនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អនុប្រធានផ្នែកសេវាកម្មហេដ្ឋារចនាសម្ព័ន្ធ AWS លោក Prasad Kalyanaraman បាននិយាយថា ការពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់តៃវ៉ាន់នេះ នឹងអនុញ្ញាតឲ្យបណ្តាក្រុមហ៊ុនចាប់ផ្តើមថ្មីៗ អ្នកអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល អាចប្រើប្រាស់សេវាកម្មរបស់ AWS ។ សេវាកម្មទាំងនោះរួមមានការផ្ទុកទិន្នន័យលើ Cloud , Databases និងឧបករណ៍វិភាគកម្រិតខ្ពស់ ក៏ដូចជាបញ្ញាសិប្បនិម្មិត (AI) ជាដើម។

ជម្រាបជូនថា តៃវ៉ាន់ និងថៃបានក្លាយជាតំបន់ចុងក្រោយគេដែលបន្ថែមសេវាកម្ម AWS នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២៥ នេះ ដោយចូលរួមជាមួយតំបន់សំខាន់ៗផ្សេងទៀតដូចជា Tokyo, Osaka, Seoul, Malaysia, Singapore, Jakarta, Hong Kong និង Beijing៕

The post Amazon គ្រោងចាក់លុយវិនិយោគ ៥ពាន់លានដុល្លារ សង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅតៃវ៉ាន់ appeared first on .

ក្រុមហ៊ុនខ្នាតយក្សសិង្ហបុរីមួយ គ្រោងបោះទុនវិនិយោគ ១ពាន់លានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យនៅថៃ
DayOne ដែលជាក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សមួយមានមូលដ្ឋាននៅប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួនកំពុងត្រៀមចំណាយទឹកប្រាក់ចំនួន ១ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ នៅប្រទេសថៃ ក្នុងរយ:ពេល ៣ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

យ៉ាងណាមិញ តាមរយ:សេចក្តីថ្លែងការមួយរបស់ក្រុមហ៊ុន DayOne បាននិយាយថា ប្រសិនបើប្រទេសថៃ អាចកាត់បន្ថយតម្លៃអគ្គិសនីរបស់ពួកគេ មកត្រឹមនៅ ២,៥បាតក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលជាអត្រាទាបបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ ទស្សនវិស័យសម្រាប់អាជីវកម្មមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសថៃ នឹងកាន់តែប្រសើរឡើង។

គួរឲ្យដឹងថា ការវិនិយោគរបស់ DayOne នៅក្នុងប្រទេសថៃ ត្រូវបានចាត់ទុកថាជាគម្រោងវិនិយោគធំជាងគេបំផុតលំដាប់ទីពីរ របស់ក្រុមហ៊ុន សម្រាប់មជ្ឈមណ្ឌលទិន្នន័យ បន្ទាប់ពីគម្រោងនៅក្នុងប្រទេសម៉ាឡេស៊ី។

នាយកប្រតិបត្តិ DayOne លោកស្រី Jamie Khoo បាននិយាយថា ក្រុមហ៊ុនបានសម្រេចចិត្តជ្រើសរើសវិនិយោគនៅក្នុងប្រទេសថៃ ដោយសារតែគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល ក៏ដូចជាការពង្រីកសេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់របស់ប្រទេសនេះជាមួយឥណ្ឌូចិន។

ក្រុមហ៊ុនបានទទួលការយល់ព្រមពីក្រុមប្រឹក្សាវិនិយោគថៃ សម្រាប់ការវិនិយោគទឹកប្រាក់ចំនួន ១ពាន់លានដុល្លាររបស់ខ្លួននេះ នៅក្នុងការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យថៃ ដែលមានសមត្ថភាពសរុប ១៨០ មេហ្គាវ៉ាត់។ ដំណាក់កាលដំបូងនៃការអភិវឌ្ឍ គ្រោងនឹងបញ្ចប់នៅត្រីមាសទីពីរនៃឆ្នាំ២០២៦ ខណៈដំណាក់កាលទីពីរ កំពុងស្ថិតក្រោមការត្រួតពិនិត្យ ប៉ុន្តែអាចនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន DayOne មានមជ្ឈមណ្ឌលទិន្នន័យនៅក្នុងទីផ្សារអាស៊ីសំខាន់ៗ រួមមានសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហុងកុង និងជប៉ុន ជាដើម៕

The post ក្រុមហ៊ុនខ្នាតយក្សសិង្ហបុរីមួយ គ្រោងបោះទុនវិនិយោគ ១ពាន់លានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យនៅថៃ appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីឌុយបៃ ប្រកាសវិនិយោគ ១ពាន់លានដុល្លារ សាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅថៃ
បុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន Damac Group របស់មហាសេដ្ឋីឌុយបៃ លោក Hussain Sajwani បានប្រកាសថា ខ្លួននឹងវិនិយោគទឹកប្រាក់ប្រហែល ១ពាន់លានដុល្លារ នៅក្នុងគម្រោងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ នៅក្នុងប្រទេសថៃ ចំពេលកំពុងមានការរីកចម្រើនខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ Cloud និង AI ក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Times។

បើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន បានបង្ហាញឲ្យដឹងទៀតថា Damac នឹងបោះទុនវិនិយោគនៅក្នុងគម្រោងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ ពី ៣ ទៅ ៤ កន្លែង ក្នុងប្រទេសថៃ ដោយនឹងមានការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផ្តល់មជ្ឈមណ្ឌលទិន្នន័យ ក្នុងស្រុក Proen Corp ផងដែរ ។

មួយក្នុងចំណោមគម្រោងមជ្ឈមណ្ឌលផ្ទុកទិន្នន័យទាំងនោះ នឹងមានទីតាំងនៅកណ្តាលទីក្រុងបាងកក ដោយគ្រោងនឹងដាក់ឲ្យដំណើរការលើប្រព័ន្ធអ៊ីនធឺណិត នាខែមីនា ឆ្នាំក្រោយ។

គួរឲ្យដឹងផងដែរថា លោក Hussain Sajwani ដែលជាស្ថាបនិកក្រុមហ៊ុន Damac Group​ កំពុងព្យាយាមងាកមកផ្តោតបន្ថែមទៀតទៅលើអាជីវកម្មបច្ចេកវិទ្យាដែលទាក់ទងទៅនឹងប្រព័ន្ធ Cloud និង AI ក្នុងរយ:ពេលចុងក្រោយនេះ ខណ:ពេលដែលលោកក៏នៅមានអាជីវកម្មជាច្រើនទៀត ដូចជាក្នុងវិស័យអចលនទ្រព្យ និងថាមពល ជាដើម។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោក Hussain Sajwani មានចំនួនប្រមាណជាង ៥ពាន់លានដុល្លារ គិតនៅក្នុងឆ្នាំ២០២៤ នេះ៕

The post ក្រុមហ៊ុនមហាសេដ្ឋីឌុយបៃ ប្រកាសវិនិយោគ ១ពាន់លានដុល្លារ សាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅថៃ appeared first on .

ក្រសួងឧស្សាហកម្ម ដាក់ឲ្យប្រើប្រាស់កន្លែងផ្ទុកទិន្នន័យតម្លៃប្រមាណ ១លានដុល្លារសម្រាប់រក្សាឯកសារ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ពោធបើកជាផ្លូវការនូវមជ្ឈមណ្ឌលសម្រាប់ផ្ទុកទិន្នន័យជាលើកដំបូង សម្រាប់ការរក្សាឯកសារប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនៃឯកសារ និងទុកជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ រៀនសូត្រ ការវិភាគទិន្នន័យ និងសម្រាប់អ្នកបន្តវេន ក្នុងតម្លៃប្រមាណ ​១លានដុល្លារអាមេរិក។

លោក ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សា​ហ​ក​ម្ម វិទ្យា​សា​ស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងពិធីសម្ពោធកាលពីថ្ងៃទី​១៦​ ខែ​ឧសភា​បានឲ្យដឹងថា មជ្ឈមណ្ឌល​ទិន្នន័យ​នេះ​ មានសារៈសំខាន់ សម្រាប់ផ្ទុកទិន្ន័យសំខាន់ៗពី១០​ឆ្នាំ​ ២០ឆ្នាំ​មុន​ រហូតដល់បច្ចុប្បន្ន​ និងអនាគត​ ។ បេីទោះបីសមត្ថភាព​មជ្ឈមណ្ឌល​ទិន្នន័យ​អាចផ្ទុកឯកសារពីពេលមុន​ និងទៅមុខ​ទៀត​បាន​រយៈពេល៣ឆ្នាំ​ក៏​ដោយ​ តែយេីងអាចពង្រីកសមត្ថភាពរបស់វា​ជាបន្តបន្ទាប់​ទៀត​ តាមធនធានដែល​យេីង​មាន​ ។

លោកបន្ថែម​ថា​ ក្នុងយុគសម័យនៃការរីកចម្រេីន​ ​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និងនវានុវត្តន៍​ ការរក្សាផ្ទុកទិន្នន័យផ្សេងៗកាន់តែមានសារៈសំខាន់​ ពីព្រោះ​ជាទីតាំងប្រមូលផ្តុំ​ឯកសារ​ ងាយ​ស្រួល​ស្វែង​រក សម្រាប់ម្រូវការសិក្សាស្រាវជ្រាវ​ រៀនសូត្រ​ ហេីយក៏ជាមជ្ឈមណ្ឌល​រក្សាសុវត្ថភាពទិន្នន័យរបស់យេីងបានជាសង្ងាត់​ និងយូរអង្វែង​ផងដែរ​ ។

មជ្ឈមណ្ឌលសម្រាប់ផ្ទុកទិន្នន័យ ត្រូវបានអភិវឌ្ឍន៍គឡើងដោយក្រុមហ៊ុន អ៊ិនតេជ ដេវ (Intech Dev Co., Ltd) បានទទួលសិទ្ធិក្នុងការផ្គត់ផ្គង់និងកសាងមជ្ឈមណ្ឌលទិន្នន័យ (Data Center)។

គួររម្លឹកថា ក្រសួង​ឧស្សា​ហ​ក​ម្ម វិទ្យា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបាន បង្កើត​ឡើងនៅឆ្នាំ២០២០ ដោយផ្តោតទៅលើ​បេសកកម្ម ចម្បងរបស់ក្រសួង គឺយក​ចិ​ត្ត​ទុកដាក់ និងផ្តោតជាអាទិភាពទៅលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រៅ​អំពី​ការកែទម្រង់​រចនា​សម្ព័​ន្ធ និងភារកិច្ច​សំខាន់មួយចំនួនននៃអតីតៈក្រសួងឧស្សាហកម្ម និង​សិប្ប​ក​ម្ម​៕

The post ក្រសួងឧស្សាហកម្ម ដាក់ឲ្យប្រើប្រាស់កន្លែងផ្ទុកទិន្នន័យតម្លៃប្រមាណ ១លានដុល្លារសម្រាប់រក្សាឯកសារ appeared first on .