Amazon គ្រោងចាក់លុយវិនិយោគ ៥ពាន់លានដុល្លារ សង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅតៃវ៉ាន់

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Amazon នៅថ្ងៃទី៦ ខែមិថុនានេះ បានរាយការណ៍ថា ខ្លួននឹងចាប់ផ្តើមពង្រីកប្រតិបត្តិការណ៍នៃអាជីវកម្ម Amazon Web Services (AWS) របស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ នៅកតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រុមហ៊ុនបានបង្ហាញឲ្យដឹងទៀតថា ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនោះ Amazon និងបោះទុនវិនិយោគទឹកប្រាក់ ៥ពាន់លានដុល្លារ នៅតៃវ៉ាន់ ដើម្បីគាំទ្រដល់ការសាងសង់ ការតភ្ជាប់ប្រតិបត្តិការ និងការថែទាំមជ្ឈមណ្ឌលទិន្នន័យ នៅទីនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អនុប្រធានផ្នែកសេវាកម្មហេដ្ឋារចនាសម្ព័ន្ធ AWS លោក Prasad Kalyanaraman បាននិយាយថា ការពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់តៃវ៉ាន់នេះ នឹងអនុញ្ញាតឲ្យបណ្តាក្រុមហ៊ុនចាប់ផ្តើមថ្មីៗ អ្នកអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល អាចប្រើប្រាស់សេវាកម្មរបស់ AWS ។ សេវាកម្មទាំងនោះរួមមានការផ្ទុកទិន្នន័យលើ Cloud , Databases និងឧបករណ៍វិភាគកម្រិតខ្ពស់ ក៏ដូចជាបញ្ញាសិប្បនិម្មិត (AI) ជាដើម។

ជម្រាបជូនថា តៃវ៉ាន់ និងថៃបានក្លាយជាតំបន់ចុងក្រោយគេដែលបន្ថែមសេវាកម្ម AWS នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២៥ នេះ ដោយចូលរួមជាមួយតំបន់សំខាន់ៗផ្សេងទៀតដូចជា Tokyo, Osaka, Seoul, Malaysia, Singapore, Jakarta, Hong Kong និង Beijing៕