ផ្លូវ​រថភ្លើង

សម្តេច ហ៊ុន សែន ពន្លឿនឱ្យសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួនពីរខ្សែ
ប្រមុខរាជរដ្ឋាភិបាល បាន​ជំរុញ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន ពន្លឿន​ការ​សិក្សា​គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តព្រះសីហនុ និង​ផ្លូវរថភ្លើង​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត ​ដោយ​ត្រូវអភិវឌ្ឍ​លើ​ផ្លូវ​រថភ្លើង​ ដែល​មានស្រាប់។

បើតាមសម្តេចតេជោ​​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​ លើកឡើងនៅក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​​​​​ នា​ថ្ងៃ​ទី​១៣​ ខែ​​មករា ឆ្នាំ​២០២៣​នេះ​ ការអភិវឌ្ឍរថភ្លើងទាំងពីរខ្សែនេះ ដើម្បី​បម្រើ​ឱ្យ​វិស័យ​ដឹក​ជញ្ជូន​កាន់​តែ​សម្បូរ​បែប ​ជំរុញ​កំណើនសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និង​លើក​កម្ពស់​ជីវភាព​ប្រជាជន។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល​កម្ពុជា​ ពេលកន្លងទៅក៏ធ្លាប់បាន​ជំរុញ​ឱ្យ​មានការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ផ្លូវដែក​ដែល​មានស្រាប់​ទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ ​ការ​កសាង​ផ្លូវ​រថភ្លើង​ថ្មី​ក្នុងស្រុក​ ​និង​តភ្ជាប់​ផ្លូវដែក​ទៅកាន់​ប្រប្រទេសជិតខាង។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅ​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ចំនួន​ ​៣​៨ខ្សែ​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​រូបវ័ន្ត​ផ្សេងទៀត​ក្នុង​ក្រុង​សៀមរាប​ ​ខេត្ត​សៀមរាប​ កាលពីឆ្នាំ២០២២កន្លងទៅ បានលើកឡើងថា ​ផ្លូវ​រថភ្លើង​ពីរ​ខ្សែ​ដែល​មានស្រាប់​គឺជា​ខ្សែ​ប្រពៃណី​ដែល​រត់​ក្នុង​ល្បឿន​អតិបរមា​ ​៣​០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ ​ហើយ​មិន​អាច​ផ្គត់ផ្គង់​តម្រូវ​ការ​​​ដឹកជញ្ជូន​បានទេ​។​​ ជាមួយគ្នានេះ សម្តេចតេជោបាន​ចាត់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​សហការ​ជាមួយ​វិ​ស័យ​ឯកជន​ ​ដើម្បី​កែ​លម្អ​ផ្លូវ​រថភ្លើង​ដែល​មានស្រាប់​ ​ទៅជា​ផ្លូវ​ល្បឿន​លឿន​។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថា​ ​ខ្សែ​រថភ្លើង​ថ្មី​នេះ​នឹង​ត្រូវ​សាងសង់​ឡើង​ដើម្បី​សម្រួល​ដល់​ការ​​​ដឹកជញ្ជូន​ទំនិញ​ ​និង​ការ​កៀរគរ​ប្រជាជន​ ​និង​តភ្ជាប់​ផ្លូវដែក​ជាមួយ​ខ្សែ​រថភ្លើង​ក្នុង​ប្រទេសជិតខាង​។​​

សូមជម្រាបថា កម្ពុជាមានផ្លូវ​ដែក​ពីរ​ខ្សែ​ ​ដែល​ចាប់ផ្តើម​ក្នុង​សម័យ​អាណានិគម​បាបារាំ។ ​ផ្លូវដែក​ត្រូវ​បាន​ជួសជុល​ឡើងវិញ​ ​មុននឹង​បន្ត​សេវា​ដឹកជញ្ជូន​ផ្លូវដែក​ឡើងវិញ​ក្នុង​ឆ្នាំ​ ​២​០​១​០​ ​ប៉ុណ្ណោះ​។​ ផ្លូវដែក​ភាគ​ខាងជើង​មាន​ប្រវែង​ ​៣​៨​៦​ ​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែត​ (​ព្រំដែន​កម្ពុជា​-​ថៃ​) ​ហើយ​ត្រូវ​បាន​សាងសង់​ ​និង​ដំណើរការ​ចន្លោះ​ឆ្នាំ​ ​១​៩​២​៩​ ​ដល់​ ​១​៩​៤​២​។​ ​ផ្លូវដែក​ភាគ​ខាងត្បូង​ត្រូវ​បាន​សាងសង់​នៅចន្លោះ​ឆ្នាំ​ ​១​៩​៦​០​ ​ដល់​ ​១​៩​៦​៩​ ​និង​មាន​ប្រវែង​សរុប​ ​២​៦​៤​ គីឡូម៉ែត ដែលមានក្រុមហ៊ុន​ ​Royal​ ​Railway​ ​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ ​Royal​ ​Group​ ​គ្រប់គ្រង​ ​និង​ដំណើរការ​ផ្លូវដែក​ក្រោម​ការ​វិនិយោគ​សសម្បទាន។

នៅក្នុងផ្លូវដែកភាគខាងជើង ប្រទេសកម្ពុជាបានភ្ជាប់ផ្លូវដែកជាផ្លូវការទៅនឹងផ្លូវដែករបស់ប្រទេសថៃក្នុងឆ្នាំ ២០១៨។ ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវដែកឆ្លងកាត់ព្រំដែនមិនត្រូវបានធ្វើឡើងចាប់តាំងពីពេលនោះមក៕

The post សម្តេច ហ៊ុន សែន ពន្លឿនឱ្យសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួនពីរខ្សែ appeared first on .

បញ្ហារាំងស្ទះផ្លូវរថភ្លើង អាចឲ្យសេដ្ឋកិច្ចអាមេរិកខាតបង់ ២ ពាន់លានដុល្លារ/ថ្ងៃ
កាលពីពេលថ្មីៗនេះ ក្រុមកម្មករ​ដែល​ធ្វើ​ការ​សាងសង់​ផ្លូវរថភ្លើង​សម្រាប់​ដឹកជញ្ជូន​បាន​ចេញ​បាតុកម្ម​ចង់​ឈប់ធ្វើការ ក្រោយ​លឺ​ដំណឹងថា​ពួកគេ​មិន​ទទួល​បាន​ប្រាក់ខែ​តាម​កាល​កំណត់​រយៈពេល​យូរ។ នេះ​បើតាម​ការ​ចុះផ្សាយពី Alijazeera។

ប្រភពដដែល​បន្ថែមថា បើសិនជា​ផ្លូវ​រថភ្លើង​នៅ​​អាមេរិក​ត្រូវ​បញ្ឈប់​ភ្លាមៗ នោះ​សេដ្ឋកិច្ច​នៃ​ប្រទេស​មហាអំណាច​មួយនេះ​ នឹង​ជួប​ការ​ខាតបង់​ធំ​សំបើម​ ពោល​គឺ​អាច​ខាតបង់​រហូត​ដល់ ២ ពាន់​លាន​ដុល្លារ​ក្នុង​មួយថ្ងៃ។

Mark Kelly Election Night, Nov. 8 2022

ទាក់ទង​នឹង​បញ្ហា​មួយនេះ ប្រធានាធិបតីអាមេរិក​ ចូ បៃឌិន បាន​បើក​កិច្ចប្រជុំ​ជាមួយ​សភា រកដំណោះស្រាយ​ ហើយ​លោក​មាន​ការ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា​ នឹងសម្រេច​កិច្ចការ​នេះ​បាន​ដោយ​ជោគជ័យ។

ក្នុងករណី​ដែល​កិច្ចចរចា​មិនអាច​សម្រេចទៅបាន សង្វាក់ផ្គត់ផ្គង់​នៅ​អាមេរិក​នឹង​ជួប​ហានិភ័យ​ចាប់ពី​ថ្ងៃទី ០៩ ធ្នូ​តទៅ ដ្បិត​ការ​ដឹកជញ្ជូន​សរុប​នៅ​អាមេរិក គឺ​ដឹក​តាម​មធ្យោបាយ​រថភ្លើង​រហូត​ដល់ ៣០% ឯណោះ៕

The post បញ្ហារាំងស្ទះផ្លូវរថភ្លើង អាចឲ្យសេដ្ឋកិច្ចអាមេរិកខាតបង់ ២ ពាន់លានដុល្លារ/ថ្ងៃ appeared first on .

សម្តេច ហ៊ុន សែន៖ កម្ពុជា​កំពុង​ពិចារណា​លើការ​កែប្រែ​ផ្លូវ​រថភ្លើង​​បច្ចុប្បន្ន​​ ទៅជាផ្លូវ​រថភ្លើង​ល្បឿ​ន​លឿន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា​ កម្ពុជាកំពុង​ពិចារណា​​ទៅលើ​ហេដ្ឋា​រចនាសម្ព័ន្ធ​​​​ផ្លូវដែ​​ក​​ដែលមានស្រាប់ ​​ក៏ប៉ុន្តែជាប្រព័ន្ធហួសសម័យដែលធ្វើ​ដំណើរ​​ក្នុង​​មួយម៉ោងបាន​ត្រឹមតែ២០ទៅ៣០គីឡូ​​ម៉ែត្រ ហើយ​ជំនួសវិញ​​ដោយ​ផ្លូវ​រថភ្លើងល្បឿនលឿន ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ដូចនេះបានធ្វើឡើងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនិងសមិទ្ធផល​​នៃការស្តារ​​កែលម្អដងស្ទឹងសៀមរាប នៅខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា “យើងកំពុងពិចារណាផងដែរអំពីការគិតគូររបស់យើងទៅលើហេដ្ឋា រចនាសម្ព័ន្ធ​​ផ្លូវ​​ដែក​​ ដែល​ឥឡូវនេះ​​តើគួរឬមិនគួរនៃការដែលយើងមានប្រព័ន្ធផ្លូវដែកស្រាប់ ​​ក៏ប៉ុន្តែជាប្រព័ន្ធហួសសម័យ ដែល​​ធ្វើ​ដំណើរ​​​ក្នុង​​មួយម៉ោងបានត្រឹមតែ២០ទៅ៣០គីឡូ ហើយ​ជំនួសវិញ​​ដោយ​ផ្លូវល្បឿនលឿន​នៅ​​តាម​​ផ្លូវ​​​​ទាំង២ទិស​នេះ​​តែម្តង។ ជាមួយនឹងការរៀបចំបន្ថែម ទៀត ជាមួយ​នឹងខ្សែរថភ្លើងសម្រាប់ ការដឹក​​ជញ្ជូន​នៅក្នុង​ប្រទេស និងការត​​ភ្ជាប់ជាមួយប្រទេសជិត​ខាង” ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ឥឡូវនេះ​កម្ពុជាមានខ្សែរថភ្លើងទាំង២ទិស ពីប៉ោយប៉ែត-ភ្នំពេញ និងពីភ្នំពេញ​-ខេត្តព្រះសីហនុ ។ កម្ពុជាកំពុងពិចារណាអំពីបញ្ហានេះ ហើយរកដៃគូធ្វើ​ជា​ផ្លូវ​រថភ្លើង​​​​​ល្បឿនលឿនលើផ្លូវរថភ្លើង​​ចាស់​​ដដែល ដោយដាក់ឲ្យលោក ស៊ុន ចាន់​ថុល​​ ទេសរដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការពិចារណា​លើក​​គម្រោង​​នេះ ដោយរកដៃគូ​ ដើម្បី​​ពិភាក្សាកែលំអផ្លូវរថភ្លើងនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន​នេះកម្ពុជា​មាន​ផ្លូវដែក​ចំនួន២​ខ្សែ រួមមានទី១. ផ្លូវ​ដែក​ទិស​នីរតី (ភ្នំពេញ-ព្រះ​សីហនុ)៖ ផ្លូវដែក​នេះ​មាន​ប្រវែង​សរុប​ ២៦៦ ​គីឡូម៉ែត្រ  និងទី២ ផ្លូវដែក​ទិស​ពាយ័ព្យ (ភ្នំពេញ-ប៉ោយប៉ែត)៖ ផ្លូវដែក​នេះ​មាន​ប្រវែង​សរុប ៣៨៦​គីឡូម៉ែត្រ ៕ អត្ថបទ៖ ពុធិកា

The post សម្តេច ហ៊ុន សែន៖ កម្ពុជា​កំពុង​ពិចារណា​លើការ​កែប្រែ​ផ្លូវ​រថភ្លើង​​បច្ចុប្បន្ន​​ ទៅជាផ្លូវ​រថភ្លើង​ល្បឿ​ន​លឿន appeared first on .