ផ្សារហ៊ុន

ទីផ្សារភាគហ៊ុនចិន កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន រយៈពេល ១០ឆ្នាំចុងក្រោយ
ទីផ្សារភាគហ៊ុនរបស់ចិន បានកើនឡើងដល់កម្រិតដ៏ខ្ពស់បំផុតមួយ បន្ទាប់ពីមានកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបើការជួញដូរគិតនៅត្រឹមព្រឹកថ្ងៃទី៣០ ខែតុលា សន្ទស្សន៍ Shanghai Composite នៅលើទីផ្សារភាគហ៊ុនចិន បានកើនឡើង ០,២% ដល់ ៤ ០២៥ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០១៥ មក។

ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ធនាគារ ធានារ៉ាប់រង និងស្រាក៏បានកើនឡើងផងដែរ ស្របពេល សន្ទស្សន៍ហ៊ុន Hang Seng (ហុងកុង) ក៏បានកើនឡើង ០,៦% នៅពេលដែលវាបើកដំណើរការឡើងវិញ បន្ទាប់ពីថ្ងៃឈប់សម្រាក។

គួរឲ្យដឹងផងដែរថា ទីផ្សារកំពុងកើនឡើងខ្លាំង ខណៈពេលដែលវិនិយោគិនសង្ឃឹមថាភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនថយចុះ បន្ទាប់ពីលោក ត្រាំ និងលោក ស៊ី បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង។ នេះត្រូវបានចាត់ទុកថាជាកិច្ចប្រជុំនយោបាយដ៏សំខាន់បំផុតនៅឆ្នាំនេះ ដោយសារមេដឹកនាំទាំងពីរមិនបានអង្គុយទល់មុខគ្នាសោះឡើយ គិតចាប់តាំងពីឆ្នាំ២០១៩ មក។

ជម្រាបជូនផងដែរថា សន្ទស្សន៍ Shanghai Composite ក្នុងទីផ្សារភាគហ៊ុនចិន បានកើនឡើងជិត ២០% នៅឆ្នាំនេះ ខណៈដែលសន្ទស្សន៍ Hang Seng បានកើនឡើងជាង ៣០% ដែលស្ថិតនក្នុងចំណោមទីផ្សារហ៊ុនដ៏ល្អបំផុតរបស់ពិភពលោក៕

The post ទីផ្សារភាគហ៊ុនចិន កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន រយៈពេល ១០ឆ្នាំចុងក្រោយ appeared first on .

ផ្សារហ៊ុនរបស់ថៃ បន្តធ្លាក់ដាំក្បាលចុះ ខណ:ភាពតានតឹងរវាងកម្ពុជាកំពុងកើនឡើងខ្លាំង
ផ្សារហ៊ុនរបស់ថៃ ត្រូវបានគេរាយការណ៍ថាបានបន្តធ្លាក់ចុះ ១,៧១% គិតចាប់តាំងពីថ្ងៃទី១៨ ខែមិថុនាមក ចំពេលកំពុងភាពតានតឹងផ្នែកនយោបាយ កំពុងតែកើនឡើងកម្តៅយ៉ាងខ្លាំង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Nation បានបង្ហាញឲ្យដឹងថា ការធ្លាក់ចុះនៃផ្សារហ៊ុនយ៉ាងគំហុកនេះ បានកើតឡើង បន្ទាប់ពីមានភាពតានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ កាន់តែអាក្រក់ទៅៗ ដោយសារតែមានការបែកធ្លាយកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយបង្កើនជាក្តីបារម្ភក្នុងចំណោមក្រុមអ្នកវិនិយោគថៃ និងបរទេស ដែលនាំឲ្យមានការសម្រុកលក់ចេញហ៊ុនយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះ លោក Piriyaphon Kongwanich នាយកផ្នែកវិភាគមូលដ្ឋានប្រចាំនៅ Bualuang Securities បានប្រាប់ទៅកាន់សារព័ត៌មាន Krungthep Turakij ថាការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅក្នុងទីផ្សារភាគហ៊ុនថៃ គឺកើតឡើងដោយសារបញ្ហានយោបាយ ជាពិសេសភាពតានតឹងដែលកំពុងកើនឡើងរវាងប្រទេសថៃ និងកម្ពុជា បន្ទាប់ពីមានការលេចធ្លាយកិច្ចសន្ទនា។

លោក​បាន​បន្ត​ទៀតថា​៖ “​ក្រៅ​ពី​សារសំឡេង​លេច​ធ្លាយ នៅមាន​ការ​ព្រួយ​បារម្ភ​ផ្សេងទៀត​ ពិសេសទាក់ទង​នឹង​ក្រសួង​មហាផ្ទៃ។ ប្រភពជាច្រើនបានរាយការណ៍ថា លោក Anutin Charnvirakul ដែលជាឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អាច​នឹង​ដក​ខ្លួន​ចេញ​ពីជួរ​រដ្ឋាភិបាល ដែល​នេះអាចនឹង​បន្ថយ​កម្លាំង​របស់​រដ្ឋាភិបាល ​ក្នុង​សភា។

លោក Gun Hathaisattha អ្នកយុទ្ធសាស្រ្តវិនិយោគប្រចាំនៅក្រុមហ៊ុន CGS International Securities ក៏បានកត់សម្គាល់ផងដែរថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃទីផ្សារភាគហ៊ុនរបស់ថៃនេះ គឺដោយសារតែការសម្រុកលក់យ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីមានការព្រួយបារម្ភអំពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ ភាពតានតឹងដែលកំពុងកើនឡើង និងលក្ខណៈរសើបនៃបញ្ហា រួមជាមួយនឹងភាពមិនច្បាស់លាស់លើការរុះរើគណៈរដ្ឋមន្ត្រី ក៏បានរួមចំណែកដល់ការប្រែប្រួលនៃទីផ្សារហ៊ុននេះ ផងដែរ។

ជម្រាបជូនផងដែរថា ស្ថានភាពនយោបាយនៅក្នុងប្រទេសថៃ បច្ចុប្បន្ន កំពុងស្ថិតនៅក្នុងភាព​វឹកវរខ្លាំង បន្ទាប់ពីមានការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទរវាង សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Paetongtarn Shinawatra ទាក់ទងនឹងការចរចាជុំវិញប្រតិបត្តិការច្រកព្រំដែនទ្វេភាគី៕​

The post ផ្សារហ៊ុនរបស់ថៃ បន្តធ្លាក់ដាំក្បាលចុះ ខណ:ភាពតានតឹងរវាងកម្ពុជាកំពុងកើនឡើងខ្លាំង appeared first on .

ក្រុមហ៊ុនកំពូលៗចិន បញ្ចេញប័ណ្ណភាគហ៊ុនតម្លៃ ១៤ពាន់លានដុល្លារ ចំពេលទីផ្សារកំពុងងើបវិញ
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញ ក្រុមហ៊ុនកំពូលៗចិនជាច្រើន បានបញ្ចេញប័ណ្ណភាគហ៊ុនតម្លៃប្រមាណ ១៤ពាន់លានដុល្លារ រយៈពេលជាង ៧ខែនេះ ចំពេលស្ថានភាពទីផ្សារចិនហាក់មានការងើបឡើងវិញជាបណ្ដើរៗ។

ការបញ្ចេញប័ណ្ណភាគហ៊ុនរបស់ក្រុមហ៊ុនចិន គឺប្រៀបដូចជាការទិញធានារ៉ាប់រងមួយ ដ្បិតប័ណ្ណភាគហ៊ុនទាំងនោះ គឺមានតម្លៃថេរ ហើយទទួលបានអត្រាការប្រាក់ក្នុងកម្រិតទាប ពោលគឺមិនមានការខាតបង់ឡើយ តែមានផលចំណេញតិចតួច និងមានហានិភ័យទាប។

ប័ណ្ណភាគហ៊ុន (Convertible Bonds) របស់ក្រុមហ៊ុនចិន គឺក្ដោបក្ដាប់ចំណែកទីផ្សារសកលលោក ដល់ទៅ ២២% ស្របពេលទិន្នន័យនេះ គឺមានកំណើនដល់ទៅ ១ ៥៨៨% ឯណោះ បើធៀបនឹងឆ្នាំ២០២៣ ដោយកាលពីឆ្នាំទៅ ក្រុមហ៊ុនចិនបញ្ចេញប័ណ្ណភាគហ៊ុនបែបនេះ ត្រឹមតែ ៨៣០លានដុល្លារប៉ុណ្ណោះ។

សូមជម្រាបដែរថា ក្រុមវិនិយោគិន និងក្រុមហ៊ុនធំៗចិនជាច្រើន សុទ្ធតែមានក្ដីរំពឹងទុកខ្ពស់ថា ស្ថានភាពសេដ្ឋកិច្ចចិន នឹងមានស្ថេរភាពឡើងវិញនាពេលឆាប់ៗ ដ្បិតរដ្ឋាភិបាលបានព្យាយាមរិះរកគ្រប់វិធីសាស្ត្រ ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសជាតិ ឲ្យឈានដល់ភាពវិជ្ជមាន ដូចមុនពេលកើតមានជំងឺរាតត្បាតកាលពីឆ្នាំ២០១៩៕

The post ក្រុមហ៊ុនកំពូលៗចិន បញ្ចេញប័ណ្ណភាគហ៊ុនតម្លៃ ១៤ពាន់លានដុល្លារ ចំពេលទីផ្សារកំពុងងើបវិញ appeared first on .

ក្រុមហ៊ុនបន្ទះឈីបលើផ្សារហ៊ុនអាមេរិក របូតលុយអស់ជាង ៥០០ពាន់លានដុល្លារ
សន្ទស្សន៍តម្លៃហ៊ុននៃក្រុមហ៊ុនបន្ទះឈីប ដែលមានវត្តមានលើផ្សារហ៊ុនអាមេរិកបានរបូតលុយអស់ប្រហែល ៥០០ពាន់លានដុល្លារ បន្ទាប់ពីរដ្ឋាភិបាល បានរឹតបន្តឹងកាន់តែខ្លាំងលើការនាំចេញផលិតផលបន្ទះឈីបទៅកាន់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ហេតុផលមួយទៀត ដែលធ្វើឲ្យតម្លៃហ៊ុនបន្ទះឈីបដាំក្បាលចុះជាខ្លាំង គឺដោយសារបេក្ខភាពប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ ទាមទារឲ្យកោះតៃវ៉ាន់ បង់ថ្លៃការពារដែលអាមេរិកធ្លាប់ជួយកន្លងមក ដែលធ្វើឲ្យក្រុមហ៊ុនបន្ទះឈីបនៅតៃវ៉ាន់ភាគច្រើន ជួបប្រទះនូវការថយចុះនៃតម្លៃភាគហ៊ុនរបស់ពួកគេ។

ក្នុងនោះ ក្រុមហ៊ុនដែលរកការខាតបង់ច្រើនបំផុតគឺ ក្រុមហ៊ុន Nvidia ដែលរបូតលុយអស់ប្រហែល ២០០ពាន់លានដុល្លារ ខណៈក្រុមហ៊ុន AMD ក៏ខាតអស់រាប់សិបពាន់លានដុល្លារផងដែរ។

សូមជម្រាបដែរថា ក្រុមវិនិយោគិនលើវិស័យផលិតបន្ទះឈីប មានការព្រួយបារម្ភកាន់តែខ្លាំង ក្រោយអាមេរិកនៅតែបន្តរឹតបន្តឹងការផលិតផលបន្ទះឈីបរបស់ចិន ដោយបានគម្រាមទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួន ហាមមិនឲ្យចែករំលែកបច្ចេកវិទ្យាទៅឲ្យចិន បើមិនដូច្នោះពួកគេ នឹងទទួលរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរពីអាមេរិកជាមិនខាន៕

The post ក្រុមហ៊ុនបន្ទះឈីបលើផ្សារហ៊ុនអាមេរិក របូតលុយអស់ជាង ៥០០ពាន់លានដុល្លារ appeared first on .

រយៈពេល ៦ខែ វិនិយោគិនអង់គ្លេសចាយលុយជាង ១៤ពាន់លានដុល្លារ លើផ្សារហ៊ុន
ក្រុមវិនិយោគិនអង់គ្លេស បានចំណាយប្រាក់ប្រហែល ១១,៤ពាន់លានផោន ឬប្រមាណ ១៤,៥ពាន់លានដុល្លារ នៅលើផ្សារហ៊ុនរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​

ការចំណាយរបស់ក្រុមវិនិយោគិនអង់គ្លេស ត្រូវបានគេចាត់ទុកថា ជាការចាយវាយច្រើនបំផុតនៅលើផ្សារហ៊ុន រយៈពេល ១០ឆ្នាំចុងក្រោយនេះ ខណៈត្រឹមតែមួយខែមិថុនាប៉ុណ្ណោះ ពួកគេបណ្ដាក់ទុនលើភាគហ៊ុនជិត ២ពាន់លានដុល្លារ។

សូមជម្រាបដែរថា អង់គ្លេស គឺជាទីផ្សារហ៊ុនធំបំផុតលើលោកទី៣ ដោយមានមូលធនទីផ្សាររហូតដល់ ៤,១ទ្រីលានដុល្លារ ហើយវាមានអាយុកាលជាង ២០០ឆ្នាំមកហើយ ពោលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៨០១៕

The post រយៈពេល ៦ខែ វិនិយោគិនអង់គ្លេសចាយលុយជាង ១៤ពាន់លានដុល្លារ លើផ្សារហ៊ុន appeared first on .

អ្នកលេងផ្សារហ៊ុនកើបលុយបានជាង ៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Nvidia
អ្នកលេងផ្សារហ៊ុនបានកើបលុយប្រហែល ៥ពាន់លានដុល្លារ បន្ទាប់ពីការទិញភាគហ៊ុនក្រុមហ៊ុន Nvidia ចំពេលធ្លាក់ថ្លៃ និងសម្រុកលក់ចេញវិញពេលភាគហ៊ុនឡើងថ្លៃ រយៈពេលប៉ុន្មានថ្ងៃនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីសប្ដាហ៍មុន តម្លៃហ៊ុនរបស់ក្រុមហ៊ុន Nvidia បានធ្លាក់ចុះដល់ ១៣% ដែលធ្វើឲ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់ប្រហែល ៤៣០ពាន់លានដុល្លារ ស្របពេលអ្នកលេងផ្សារហ៊ុនឃើញឱកាសល្អ ក៏បានទិញភាគហ៊ុនអំឡុងពេលនោះ។

ដោយឡែក សម្រាប់សប្ដាហ៍នេះ តម្លៃហ៊ុនរបស់ Nvidia ក៏បានហក់ឡើង ៧% វិញ ដែលធ្វើឲ្យអ្នកលេងផ្សារហ៊ុនទាំងនោះ សម្រុកលក់ភាគហ៊ុនដែលបានទិញចំពេលធ្លាក់ថ្លៃ និងទទួលបានផលចំណេញរាប់ពាន់លានដុល្លារ។

សូមជម្រាបដែរថា បច្ចុប្បន្នក្រុមហ៊ុន Nvidia គឺជាក្រុមហ៊ុនឈានមុខគេលើវិស័យផលិតបន្ទះឈីប ដែលជាផលិតផលចាំបាច់ខ្លាំងសឹងតែគ្រប់វិស័យឧស្សាហកម្ម ហើយក្រុមហ៊ុននេះក៏មានមូលធនទីផ្សារធំបំផុតលើលោកទី០៣ ដោយមានតម្លៃជាង ៣ទ្រីលានដុល្លារឯណោះ៕

The post អ្នកលេងផ្សារហ៊ុនកើបលុយបានជាង ៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Nvidia appeared first on .

គម្លាតតម្លៃផ្សារហ៊ុនចិន និងអាមេរិក ឈានដល់ចំណុចបំបែកកំណត់ត្រា ៣៨ទ្រីលានដុល្លារ
តម្លៃផ្សារហ៊ុនចិន និងអាមេរិក មានគម្លាតឆ្ងាយគ្នាខ្លាំងមិនធ្លាប់មាន ពោលមានរហូតដល់ ៣៨ទ្រីលានដុល្លារឯណោះ បន្ទាប់ពីវិនិយោគិនជាច្រើន បានសម្រុកដកខ្លួនចេញពីផ្សារហ៊ុនចិន ដោយសារភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ច ក៏ដូចជាវិបត្តិអចលនទ្រព្យរ៉ាំរ៉ៃនៅទីនោះ។

យោងតាមការចុះផ្សាយពីសារគេហទំព័រ Bloomberg បានបង្ហាញថា តម្លៃផ្សារហ៊ុនអាមេរិក​នាពេលបច្ចុប្បន្ន មានច្រើនជាងការបូកបញ្ចូលគ្នារវាងតម្លៃផ្សារហ៊ុនចិន និងទីក្រុងហុងកុង រហូតដល់ ៣៨ទ្រីលានដុល្លារ ដែលជាចំណុចខ្ពស់បំផុត។

រំលឹកបន្តិចថា ផ្សារហ៊ុនចិនបានខាតបង់ទឹកប្រាក់ប្រហែល ៦,៣ទ្រីលានដុល្លារ គិតតាំងពីខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែជាមួយគ្នាផ្សារហ៊ុនអាមេរិក មានកំណើនរហូតដល់ ៥,៣ទ្រីលានដុល្លារ ក្នុងរយៈពេលដូចគ្នា។

ក្រុមវិនិយោគិនបរទេស បានសម្រុកដកខ្លួនចេញពីប្រទេសចិន ក្រោមហេតុផលមិនទុកចិត្ត​ជាមួយនឹងផែនការស្ដារសេដ្ឋកិច្ចរបស់រដ្ឋាភិបាល វិបត្តិអចលនទ្រព្យនៅចិន ហើយជាពិសេសនោះគឺ សង្គ្រាមពាណិជ្ជកម្មរយៈពេលវែងរវាងចិន និងអាមេរិក។

សូមជម្រាបដែរថា បច្ចុប្បន្នផ្សារហ៊ុនអាមេរិកមានតម្លៃសរុប ៥០,៨៦ទ្រីលានដុល្លារ ខណៈផ្សារហ៊ុនចិនមានតម្លៃ ៨,៤៤ទ្រីលានដុល្លារ និងផ្សារហ៊ុនហុងកុងមាន ៤,២៩ទ្រីលានដុល្លារ៕

The post គម្លាតតម្លៃផ្សារហ៊ុនចិន និងអាមេរិក ឈានដល់ចំណុចបំបែកកំណត់ត្រា ៣៨ទ្រីលានដុល្លារ appeared first on .

លុយសុទ្ធជិត ៦ទ្រីលានដុល្លារ ត្រៀមជំរុញផ្សារហ៊ុនពិភពលោកឲ្យមានសន្ទុះវិញនាឆ្នាំក្រោយ
ការកើនឡើងដ៏សំបើមនៃសាច់ប្រាក់ប្រមាណជិត ៦ទ្រីលានដុល្លារ គឺបានត្រៀមសម្រាប់ជំរុញ​ផ្សារហ៊ុនពិភពលោក ឲ្យមានការហក់ឡើងខ្ពស់វិញនាឆ្នាំ២០២៤ខាងមុខ។ នេះបើតាមការបញ្ជាក់​ពីលោក Mark Newton អ្នករៀបចំយុទ្ធសាស្ត្រនៃស្ថាប័នស្រាវជ្រាវហិរញ្ញវត្ថុឯករាជ្យ Fundstrat។

ការទាក់ទាញនៃអត្រាការប្រាក់ ៥% បាននាំឱ្យមានការកើនឡើងនៃទ្រព្យសកម្មមូលនិធិទីផ្សារប្រាក់នៅឆ្នាំនេះ ជាមួយនឹងសាច់ប្រាក់សរុប បានឈានដល់កំណត់ត្រា ៥,៨៨ទ្រីលានដុល្លារកើនឡើង ២៤% ធៀបនឹងឆ្នាំមុន ដែលសាច់ប្រាក់ត្រឹម ៤,៧៣ទ្រីលានដុល្លារ។

ផ្សារហ៊ុនពិភពលោកច្បាស់ជាមានកំណើនឡើងវិញជាមិនខាន បើសិនជាធនាគារកណ្ដាលអាមេរិក កាត់បន្ថយអត្រាការប្រាក់នាឆ្នាំក្រោយ ស្របពេលអ្នកជំនាញទីផ្សារព្យាករណ៍ថា ការកាត់បន្ថយអត្រាការប្រាក់ពីធនាគារកណ្ដាលអាមេរិកនាឆ្នាំក្រោយ នឹងកើតមានយ៉ាងហោចណាស់ ៥ដង។

នៅពេលធនាគារកណ្ដាលអាមេរិក កាត់បន្ថយអត្រាការប្រាក់ នោះក្រុមមហាសេដ្ឋី និងក្រុមហ៊ុនធំៗជាច្រើន ច្បាស់ជាដកលុយមួយចំនួនរបស់ពួកគេ មកបណ្ដាក់ទុនលើផ្សារហ៊ុនវិញ ព្រោះថាបើរក្សាលុយទុកក្នុងធនាគារ គឺមានអត្រាចំណេញ​ទាបជាងការវិនិយោគលើទីផ្សារហ៊ុន។

សូមជម្រាបបន្ថែមថា បច្ចុប្បន្នស្ថានភាពផ្សារហ៊ុនមិនសូវមានភាពពុះកញ្ជ្រោលខ្លាំងឡើយ បើទោះជាផ្សារហ៊ុនធំៗនៅអាមេរិកដូចជា Dowjones និង Nasdaq 100 កំពុងមានសន្ទុះល្អ ដោយសារធនាគារកណ្ដាលអាមេរិក ផ្ដល់អត្រាការប្រាក់ខ្ពស់ចន្លោះពី ៥,២៥% ដល់ ៥,៥%៕

The post លុយសុទ្ធជិត ៦ទ្រីលានដុល្លារ ត្រៀមជំរុញផ្សារហ៊ុនពិភពលោកឲ្យមានសន្ទុះវិញនាឆ្នាំក្រោយ appeared first on .

មេ​ធំ Lenovo និយាយ​ច្បាស់ៗ​ថា ទោះ​ក្រុមហ៊ុន​គ្មាន​ឈ្មោះ​ក្នុង​ផ្សារហ៊ុន​សៀងហៃ ក៏​មិន​ប៉ះពាល់​ជំនួញ​ដែរ
កាល​ពី​ខែ​មុន ក្រុមហ៊ុន​បច្ចេកវិទ្យា Lenovo បាន​ដក​លុយ​​ប្រមាណ ១០ ពាន់​លាន​យ័ន ឬ ១,៥៦ ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ផ្សារហ៊ុន​សៀងហៃ​ទាំងអស់។ នេះ​បើ​តាម​ការ​អះអាង​ពី​ប្រធាន​ក្រុមហ៊ុន Yang Yuanqing និយាយ​កាលពី​ថ្ងៃទី ០៤ ​វិច្ឆិកា។

ដោយឡែក បើ​ទោះ​ជា​ដក​ខ្លួន​ចេញពី​ផ្សារហ៊ុន​សៀងហៃ​ក៏​ពិតមែន តែក្រុមហ៊ុន​យក្ស Lenovo មិនបាន​ប្រកាស​ចាកចេញ​ពី​ផ្សារហ៊ុនហុងកុង​ឡើយ។

“បើ​ទោះ​ជា​គ្មាន​ឈ្មោះ​នៅ​ផ្សារហ៊ុន​សៀងហៃ ក៏​វា​មិន​ផ្លាស់ប្ដូរ​មុខជំនួញ​របស់ Lenovo ដែរ ព្រោះពួកយើងមាន​មូលដ្ឋាន​ពាណិជ្ជកម្ម​ច្បាស់លាស់”។ នេះបើតាម​ការ​លើកឡើង​ពី​លោក Yang។

“ពួកយើង​នឹង​បន្ត​ធ្វើការ​វាយ​តម្លៃ​ស្វែងរក​ឱកាស​ពិសេសៗ ដើម្បី​ទ្រទ្រង់​ការ​ផ្លាស់ប្ដូរ​មុខជំនួញ និង​ជាយុទ្ធសាស្ត្រ​ទីផ្សារ​ហិរញ្ញវត្ថុ រយៈពេល​វែង​ដ៏ទូលំទូលាយ​របស់​ពួកយើង”។

បញ្ជាក់​ដែរ​ថា ​បច្ចុប្បន្ន​មូលធន​ទីផ្សារ​សរុប​របស់​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ធំ​បំផុត​លើ​លោក​មួយ​នេះ គឺ​មាន​ប្រមាណ ១២,៨៤ ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​នេះ​នៅលើ​ផ្សារហ៊ុន​ហុងកុង​គឺ ៨,៣០ ដុល្លារ​ហុងកុង ឬ ១,០៧ ដុល្លារ​អាមេរិក៕

ប្រភព: CNA

The post មេ​ធំ Lenovo និយាយ​ច្បាស់ៗ​ថា ទោះ​ក្រុមហ៊ុន​គ្មាន​ឈ្មោះ​ក្នុង​ផ្សារហ៊ុន​សៀងហៃ ក៏​មិន​ប៉ះពាល់​ជំនួញ​ដែរ appeared first on .