ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ

កម្ពុជា ណែនាំដល់សមាគមអ្នកនាំចូលកូរ៉េ ឱ្យទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ
កម្ពុជា បានលើកទឹកចិត្តដល់សមាគមអ្នកនាំចូលកូរ៉េ ឱ្យទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលជាសមាជិក។ ការណ៍នេះ ធ្វើក្នុងជំនួបពិភាក្សាការងារជាមួយសមាគមអ្នកនាំចូល ក្រោមការដឹកនាំរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក Byung-Kwan Kim ប្រធានសមាគមអ្នកនាំចូលកូរ៉េ និងសហការី នៅទីស្នាក់ការរបស់សមាគមអ្នកនាំចូលកូរ៉េ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តសមាជិកសមាគមអ្នកនាំចូលកូរ៉េ ឱ្យទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជានិងកូរ៉េជាសមាជិក ដែលរួមមានជាអាទិ៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបនឹងចូលជាធរមានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ និងក៏ដូចជាការការលើកទឹកចិត្តនានានៅក្រោមច្បាប់ស្តីពីវិនិយោគថ្មីជាដើម។

ជាមួយគ្នានោះ ឯកឧត្តមបានគូសបញ្ជាក់ថា ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនោះ បានផ្តល់ទីផ្សារអនុគ្រោះ និងលក្ខខណ្ឌអំណោយផល សម្រាប់ផលិតករ អ្នកនាំចេញ នាំចូល ទាំងកម្ពុជា និងកូរ៉េ ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ ទៅវិញទៅមក កិច្ចព្រមព្រៀងទាំងនោះក៏នឹងដើរតួនាទីសំខាន់ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប ប្រធានសមាគមកូរ៉េ បានសម្តែងនូវទសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ លើសពីនេះ លោក នឹងជំរុញសមាជិកសមាគមអ្នកនាំចូលកូរ៉េ ឱ្យពិនិត្យលទ្ធភាពនាំចូលទំនិញកម្ពុជាមកទីផ្សារកូរ៉េ និងស្វែងរកដៃគូនៅកម្ពុជាបន្ថែមទៀត ជាពិសេសទាញយកប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។

បន្ថែមពីនោះ ភាគីទាំងពីរ ក៏បានធ្វើណែនាំពីកម្មវត្ថុអាជីវកម្មរបស់ខ្លួន និងចែករំលែកទៅវិញទៅមក នូវព័ត៌មានពាណិជ្ជកម្ម ប្រតិបត្តិការអាជីវកម្ម និងវិស័យទំនិញសក្កានុពល ដែលជាចំណាប់អារម្មណ៍ ដើម្បីសហការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ ក៏ដូចជាការវិនិយោគក្នុងពេលខាងមុខ៕

The post កម្ពុជា ណែនាំដល់សមាគមអ្នកនាំចូលកូរ៉េ ឱ្យទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ appeared first on .

១១ខែតំបូង ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង មានទំហំជិត ១ ពាន់លានដុល្លារ
យោងតាម​របាយការណ៍​ផ្ដល់​ឲ្យដោយ​សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ហៅកាត់ KITA បាន​បង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគី​រវាង​កម្ពុជា និងកូរ៉េខាងត្បូង​មាន ៩៦២ លាន​ដុល្លារ​ សម្រាប់​រយៈពេល ១១ ខែតំបូងឆ្នាំនេះ កើនឡើង​ពីឆ្នាំទៅ ១០,៦%។

គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជាបាន​នាំចេញទំនិញ​ទៅកាន់​ប្រទេសកូរ៉េខាងត្បូង​បាន ៣៧៣ លានដុល្លារ កើនឡើង ២១% និងបាននាំចូលទំនិញមកវិញ​ប្រមាណ ៥៨៩ លានដុល្លារ កើនឡើង ៥% បើធៀបនឹងឆ្នាំទៅ។

ទំនិញដែលកម្ពុជា​នាំចេញ​ជាចំបង​ទៅកាន់​កូរ៉េខាងត្បូងមានដូចជា ស្បែកជើង សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់អគ្គិសនី និងអេឡិចត្រូនិក កៅស៊ូ ឱសថ និងផលិតផលកសិកម្ម។

ដោយឡែក សម្រាប់ទំនិញដែលកម្ពុជានាំចូលពីកូរ៉េខាងត្បូងវិញ​មាន​ដូចជា យានជំនិះ គ្រឿងអេឡិចត្រូនិច ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក។

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) បានចាប់ផ្តើមជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ពីរសប្តាហ៍បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាននៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២។

CKFTA ត្រូវបានគេរំពឹងថា នឹងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរខ្លាំង ដោយកូរ៉េខាងត្បូងយល់ព្រមដកពន្ធលើផលិតផល ៩៥,៦% ដែលនាំចូលពីកម្ពុជា ខណៈដែលកម្ពុជានឹងលុបចោលពន្ធលើទំនិញនាំចូល ៩៣,៨%៕

The post ១១ខែតំបូង ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង មានទំហំជិត ១ ពាន់លានដុល្លារ appeared first on .

កម្ពុជា ស្នើក្រុមហ៊ុន Samsung ជួយពន្លឿនសុំរដ្ឋសភាកូរ៉េធ្វើសច្ចាប័នអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ
កម្ពុជា បានបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់នឹងស្នើឲ្យគាគីកូរ៉េ តាមរយៈក្រុមហ៊ុន សាមសុង ជួយពន្លឿនការស្នើសុំរដ្ឋសភាកូរ៉េធ្វើសច្ចាប័ន អនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ឲ្យបានឆាប់រហ័សដើម្បីផលប្រយោជន៍រួម។

ការស្នើសុំរបស់កម្ពុជាធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Sangho JO អគ្គនាយកក្រុមហ៊ុន សាមសុង ​ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដើម្បីស្វែងយល់កាលានុវត្តភាពធ្វើធុរកិច្ច វិនិយោគ និងកិច្ចសហប្រតិបត្តិការលើកិច្ចការជំរុញពាណិជ្ជកម្មនៅកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងជំនួបនោះលោករដ្ឋមន្រ្តី បានប្រាប់គណៈប្រតិភូក្រុមហ៊ុន សាមសុង ថៃឡង់ដ៍ ​អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជា ដូចជាការកសាងលិខិតបទដ្ឋានគតិយុទ្ធ និងការពង្រីកទីផ្សារបន្ថែមតាមរយៈកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងទ្វេភាគី និងតំបន់ ដែលមានជាអាទិ៍ កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។

​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​រដ្ឋសភា​ ​និង​ព្រឹទ្ធសភា​ ​អនុម័ត​រួច​​នូវ​ច្បាប់​ ​ស្តីពី​ការ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​រវាង​កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង ដែលត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា​ ទ្រង់​​ឡាយ​ព្រះ​ហ​ស្ថ​លេខា​។ ការប្រកាស​អោយ​ប្រើ​ច្បាប់​ស្តីពី​ការ​អនុម័តយល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង​ ​ត្រួសត្រាយផ្លូវ​ឱ្យ​កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង​ ​អនុវត្ត​អោយ​បាន​ពេញលេញ​នូវ​ពាណិជ្ជកម្ម​សេរី​រវាងប្រទេស​ទាំងពីរ​។​

​កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​ការនាំចេញ​ ​បង្កើន​ផលិតផល​ក្នុងស្រុក​សរុប​ ​និង​បង្កើន​ឱកាស​ការងារ​ ​និង​ជួយ​ពន្លឿន​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ទាំងពីរ​​​ដែល​រង​ផល​ប៉ះពាល់​ដោយ​កូ​វី​ដ​-​១​៩​ ​ដោយ​ការពង្រីក​ទី​ផ្សារ​សេរី​ភា​វូប​នី​យ​កម្ម​ពាណិជ្ជកម្ម​បន្ថែម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​ស៊ាន​-​កូរ៉េ​ (​A​K​F​T​A​) ​និង​ ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​។​

កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​បន្ថែម​ទៀត​នូវ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​ ​ដូចជា​ស​ម្លៀ​ក​បំពាក់​ ​និង​វាយនភណ្ឌ​ ​ស្បែកជើង​ ​កាបូប​ ​គ្រឿងបន្លាស់​ អេ​ឡិច​ត្រូនិ​ក​ ​កៅស៊ូ​ ​និង​ផលិតផល​កសិកម្ម​។​

គួររម្លឹកផងដែរថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង ​ត្រូវ​បាន​ពិភាក្សា​ ​និង​ព្រាង​ដោយក្រុម​ការងារ​ជំនាញ​របស់​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំ​ ​២​០​២​១​។​ ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ ​ប៉ាន​ ​សូរ​ស​័ក្តិ ​និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​Y​E​O ​H​an​-Koo ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​។​

ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សាធារណរដ្ឋ​កូរ៉េ​ ​កម្ពុជា​ក៏មាន​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ ​និង​ជាមួយ​ដៃគូ​សេដ្ឋកិច្ច​លើ​គ្រប់​វិ​ស័​យ​នៃ​ RC​E​P​ ​ផង​ដែរ​។​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ ​និង​ដៃគូ​ RC​E​P​ ​បាន​ចូលជាធរមាន​ហើយ​៕

The post កម្ពុជា ស្នើក្រុមហ៊ុន Samsung ជួយពន្លឿនសុំរដ្ឋសភាកូរ៉េធ្វើសច្ចាប័នអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ appeared first on .

ពិព័រណ៌នេះបើកឪកាសឲ្យឧកញ៉ាម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលចង់នាំចូលផលិតផលទៅកាន់ទីផ្សារកូរ៉េ
សមាគមអ្នកនាំចូលកូរ៉េ គ្រោងនឹងរៀបចំពិព័រណ៍ “ ទំនិញនាំចូលកូរ៉េ ឆ្នាំ២០២២ ” ក្រោមប្រធានបទ  “ត្រឡប់មកធ្វើជំនួញវិញ” នៅមជ្ឈមណ្ឌលពិព័រណ៍ COEX ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ចាប់ពីថ្ងៃទី២៣-២៥ ខែមិថុនា ឆ្នាំ២០២២។

បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា ព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលកូរ៉េនេះគឺជាមូលដ្ឋាននៃការចាប់ផ្តើមឡើងវិញសកម្មភាពទីផ្សារនាំចូលរបស់កូរ៉េបន្ទាប់ពីវិបត្តិកូវីដ-១៩ និងជាពិសេស ដើម្បីបង្កើនទំនាក់ទំនងរវាងក្រុមហ៊ុននាំចេញបរទេស និងក្រុមហ៊ុននាំចូលកូរ៉េ ដោយជំរុញការនាំចេញទំនិញរបស់បរទេសទៅកាន់ទីផ្សារកូរ៉េ។

លើសពីនេះ ការរៀបចំពិព័រណនេះ ក៏ជាចំណែកមួយនៃពិពិធកម្មទីផ្សារ និងភាពជាដៃគូសម្រាប់អ្នកចូលរួមផងដែរ។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលជូនស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ បានស្នើឲ្យម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ចង់នាំចូលផលិតផលរបស់ខ្លួនក្នុងទីផ្សារប្រទេសកូរ៉េ ឬមានបំណងចូលរួមក្នុងជំនួបស្វែងរកដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនកូរ៉េ សូមទាក់ទង Mrs. Rechal Hwang អនុប្រធានផ្នែកទំនាក់ទំនងអន្តរជាតិរបស់ KOIMA ឬតាមរយៈអ៊ីម៉ែល Rachel@koima.or.kr  ឬទាក់ទងមកមន្រ្តីសម្របសម្រួលលោក សាន ភិរុណ តាមរយៈទូរស័ព្ទលេខ ០៨៩ ៩១១ ១០១ ឬអ៊ីម៉ែល sanphirun1977@gmail.com៕

The post ពិព័រណ៌នេះបើកឪកាសឲ្យឧកញ៉ាម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលចង់នាំចូលផលិតផលទៅកាន់ទីផ្សារកូរ៉េ appeared first on .

ឯកអគ្គរដ្ឋទូតកូរ៉េ៖ ទំហំពាណិជ្ជកម្មកូរ៉េ-កម្ពុជា បានកើនឡើងដល់១ពាន់លានដុល្លារ ក្នុង១ឆ្នាំ
ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា បានលើឡើងថា មិត្តភាព និងកិច្ចទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ បានរុញច្រានឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់នៃប្រទេសទាំងពីរ។

ជាក់ស្តែង គិតមកដល់បច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មកូរ៉េ-កម្ពុជា បានកើនឡើងដល់១ពាន់លានដុល្លារអាមេរិក ក្នុង១ឆ្នាំផងដែរ។

ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតកូរ៉េនាពេលនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

នាឪកាសនោះ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា លោក ​Park Heung-kyeong​ បានមានប្រសាសន៍ថា «ដូចក្នុងពាក្យស្លោកមួយឃ្លារបស់សម្តេច ហ៊ុន សែនថា មានផ្លូវ មានក្តីសង្ឃឹម ដូច្នេះខ្ញុំសង្ឃឹមថា ផ្លូវជាតិលេខ២១នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើនថែមទៀតផងដែរ»។

លោកបន្តថា នៅឆ្នាំនេះ គឺជាឆ្នាំខួបលើកទី២៥ នៃទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ  ហើយរាល់ការកើតឡើងនៃមិត្តភាព កិច្ចទំនាក់ទំនងការទូតល្អនេះហើយ បានធ្វើឲ្យប្រទេសទាំងពីមានការសម្រេចបាននូវសមិទ្ធផលសំខាន់លើវិស័យជាច្រើន។

ជាក់ស្តែង លោកថា «បើគិតមកដល់បច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មកម្ពុជា បានកើតឡើងដល់ជាង១៧ដង រហូតឈានដល់ ១ពាន់លានដុល្លារអាមេរិក ក្នុង១ឆ្នាំ ហើយមានក្រុមហ៊ុនកូរ៉េប្រមាណ៣០០ក្រុមហ៊ុន កំពុងវិនិយោគលើវិស័យ កាត់ដេរ ហិរញ្ញវត្ថុ សំណង់ និងកសិកម្មជាដើម ដែលពិតបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាជាច្រើន»។

ក្នុងនោះដែរ ឯកអគ្គរដ្ឋទូតកូរ៉េរូបនេះ ក៏បានបញ្ជាក់ថា ទៅថ្ងៃអនាគត នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានសម្រេចឡើង នឹងកាន់តែជួយឲ្យទំហំពាណិជ្ជកម្មទ្វេភាគីកាន់តែហក់ខ្ពស់ថែមទៀត។
គួរបញ្ជាក់ដែរថា កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ កម្ពុជា បានប្រកាសដាក់សម្ពោធប្រើប្រាស់ ផ្លូវជាតិលេខ២១ តម្លៃជិត ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជុំវិញការលើកឡើងនេះដែរ សម្តេច ហ៊ុន សែន ក៏ចាត់ទុកដែរថា សមិទ្ធផលដែលកម្ពុជាទទួលបាននេះ បានកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលបានសម្តេចបានប្រឹងប្រែងពុះពារ ដើម្បីកសាងទំនាក់ទំនងឡើងកាលពីឆ្នាំ១៩៩៧៕
អត្ថបទ៖រង្សី

The post ឯកអគ្គរដ្ឋទូតកូរ៉េ៖ ទំហំពាណិជ្ជកម្មកូរ៉េ-កម្ពុជា បានកើនឡើងដល់១ពាន់លានដុល្លារ ក្នុង១ឆ្នាំ appeared first on .

មុនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ លោកស្រី ជ្រឹង បុទុមរង្សី បង្ហើបសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកទី២ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ខណៈកិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េបន្ថែមទៀត ក្នុងនោះមានដូចជា សំលៀកបំពាក់ និងវាយនភណ្ឌ ឧបករណ៍អេឡិចត្រូនិកជាពិសេសផលិតផលកសិកម្ម។

ក្នុងជំនួបពិភាក្សាជាមួយ សភាពាណិជ្ជកម្មកូរ៉េ  កាលពីថ្ងៃទី១៤ តុលា លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងពីសក្តានុពលសេដ្ឋកិច្ច លក្ខខ័ណ្ឌអំណោយផល និងឱកាសវិនិយោគនៅកម្ពុជា ក្រោយពេលដែលកម្ពុជា និងកូរ៉េចុះកិច្ចសន្យាពាណិជ្ជកម្មសេរី នាថ្ងៃទី២៦ ខែតុលាខាងមុខនេះ។

គួររម្លឹកជូនឡើងវិញថា ត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ សម្រេចបានប្រមាណជាង ៥១៤លានដុល្លារ កើនឡើង១១.៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

សម្រាប់ កម្ពុជាបាននាំចេញទៅកូរ៉េ ក្នុងទំហំទឹកប្រាក់ជាង ១២៩លានដុល្លារ ដោយនាំចេញទំនិញសំខាន់ៗ មានដូចជា សំលៀកបំពាក់ គ្រឿងអេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុង ។

ដោយឡែក សម្រាប់ការនាំចូលពីកូរ៉េវិញ មានទំហំទឹកប្រាក់ជាង ៣៨៥ លានដុល្លារ ខណៈទំនិញដែលកម្ពុជានាំចូលពីប្រទេសកូរ៉េច្រើនបំផុតមានដូចជា ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិកជាដើម៕

The post មុនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ លោកស្រី ជ្រឹង បុទុមរង្សី បង្ហើបសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា appeared first on .