កម្ពុជា ស្នើក្រុមហ៊ុន Samsung ជួយពន្លឿនសុំរដ្ឋសភាកូរ៉េធ្វើសច្ចាប័នអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា បានបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់នឹងស្នើឲ្យគាគីកូរ៉េ តាមរយៈក្រុមហ៊ុន សាមសុង ជួយពន្លឿនការស្នើសុំរដ្ឋសភាកូរ៉េធ្វើសច្ចាប័ន អនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ឲ្យបានឆាប់រហ័សដើម្បីផលប្រយោជន៍រួម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើសុំរបស់កម្ពុជាធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Sangho JO អគ្គនាយកក្រុមហ៊ុន សាមសុង ​ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដើម្បីស្វែងយល់កាលានុវត្តភាពធ្វើធុរកិច្ច វិនិយោគ និងកិច្ចសហប្រតិបត្តិការលើកិច្ចការជំរុញពាណិជ្ជកម្មនៅកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងជំនួបនោះលោករដ្ឋមន្រ្តី បានប្រាប់គណៈប្រតិភូក្រុមហ៊ុន សាមសុង ថៃឡង់ដ៍ ​អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជា ដូចជាការកសាងលិខិតបទដ្ឋានគតិយុទ្ធ និងការពង្រីកទីផ្សារបន្ថែមតាមរយៈកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងទ្វេភាគី និងតំបន់ ដែលមានជាអាទិ៍ កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។

​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​រដ្ឋសភា​ ​និង​ព្រឹទ្ធសភា​ ​អនុម័ត​រួច​​នូវ​ច្បាប់​ ​ស្តីពី​ការ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​រវាង​កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង ដែលត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា​ ទ្រង់​​ឡាយ​ព្រះ​ហ​ស្ថ​លេខា​។ ការប្រកាស​អោយ​ប្រើ​ច្បាប់​ស្តីពី​ការ​អនុម័តយល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង​ ​ត្រួសត្រាយផ្លូវ​ឱ្យ​កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង​ ​អនុវត្ត​អោយ​បាន​ពេញលេញ​នូវ​ពាណិជ្ជកម្ម​សេរី​រវាងប្រទេស​ទាំងពីរ​។​

​កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​ការនាំចេញ​ ​បង្កើន​ផលិតផល​ក្នុងស្រុក​សរុប​ ​និង​បង្កើន​ឱកាស​ការងារ​ ​និង​ជួយ​ពន្លឿន​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ទាំងពីរ​​​ដែល​រង​ផល​ប៉ះពាល់​ដោយ​កូ​វី​ដ​-​១​៩​ ​ដោយ​ការពង្រីក​ទី​ផ្សារ​សេរី​ភា​វូប​នី​យ​កម្ម​ពាណិជ្ជកម្ម​បន្ថែម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​ស៊ាន​-​កូរ៉េ​ (​A​K​F​T​A​) ​និង​ ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​។​

កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​បន្ថែម​ទៀត​នូវ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​ ​ដូចជា​ស​ម្លៀ​ក​បំពាក់​ ​និង​វាយនភណ្ឌ​ ​ស្បែកជើង​ ​កាបូប​ ​គ្រឿងបន្លាស់​ អេ​ឡិច​ត្រូនិ​ក​ ​កៅស៊ូ​ ​និង​ផលិតផល​កសិកម្ម​។​

គួររម្លឹកផងដែរថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង ​ត្រូវ​បាន​ពិភាក្សា​ ​និង​ព្រាង​ដោយក្រុម​ការងារ​ជំនាញ​របស់​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំ​ ​២​០​២​១​។​ ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ ​ប៉ាន​ ​សូរ​ស​័ក្តិ ​និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​Y​E​O ​H​an​-Koo ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​។​

ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សាធារណរដ្ឋ​កូរ៉េ​ ​កម្ពុជា​ក៏មាន​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ ​និង​ជាមួយ​ដៃគូ​សេដ្ឋកិច្ច​លើ​គ្រប់​វិ​ស័​យ​នៃ​ RC​E​P​ ​ផង​ដែរ​។​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ ​និង​ដៃគូ​ RC​E​P​ ​បាន​ចូលជាធរមាន​ហើយ​៕