Korean Air ចុះហត្ថលេខាទិញយន្តហោះជាង ១០០​ គ្រឿង តម្លៃ ៣៦ពាន់លានដុល្លារ ពី Boeing

អន្តរជាតិ

ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សអាមេរិក Boeing និងក្រុមហ៊ុនអាកាសចរណ៍ Korean Air ថ្មីៗនេះ បានប្រកាសពីកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៣៦ពាន់លានដុល្លារ សម្រាប់ការបញ្ជាទិញយន្តហោះ ១០៣ គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនទាំងពីរ បានបង្ហាញឲ្យដឹងថា កិច្ចព្រមព្រៀងនេះ រួមមានយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 787 , 777 និង 737 ។

ប្រធានក្រុមហ៊ុន Korean Air លោក Walter Cho បាននិយាយថា យន្តហោះថ្មីៗទាំងនេះ នឹងមកដល់ក្នុងពេលវេលាដ៏សំខាន់មួយ ដោយវានឹងធ្វើទំនើបកម្មកងហោះហើរជាតិរបស់កូរ៉េខាងត្បូង និងធានាបានថាវានៅតែមានការប្រកួតប្រជែងខ្ពស់ នៅលើទីផ្សារ។

ជម្រាបជូនថា កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បុង លោក Lee Jae Myung បានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីពន្ធគយ ១៥% ដែលអាមេរិក ដាក់លើកូរ៉េ ក្នុងខែកក្កដា៕