ព្រឹត្តិការណ៍ស៊ីហ្គេម

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ភាពជោគជ័យនៃកីឡាស៊ីហ្គេម បង្ហាញទៅពិភពលោកថា កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ
ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា ភាពជោគជ័យជាប្រវត្តិសាស្ត្រនៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងជាលើកទី១ សម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ គឺបានបង្ហាញទៅពិភពលោកថា“កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”។ឯកឧត្តម ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

ក្នុងនោះ ឯកឧត្តម មានប្រសាសន៍ថា «កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”។ យើងមានចិត្តធំ ព្រោះយើងបានបន្តអនុវត្តវប្បធម៌ដ៏ផូរផង់របស់ដូនតារាប់ជំនាន់ ហើយក៏បានបន្តមកដល់បច្ចុប្បន្ន ដោយកំណត់ទឹកចិត្តជាធំ មានចិត្ត មានឆន្ទៈមោះមុត ហើយអាចជម្នះឧបសគ្គគ្រប់បែបយ៉ាងដើម្បីសម្រេចជោគជ័យ»។

ដោយឯកឧត្តម បានលើកឡើងថា ជាក់ស្តែង សម្តេចតេជោ និង កម្មាភិបាល ៥ រូប បានយកជីវិតជាដើមទុន ដោយបានចាកចេញពីទឹកដីកំណើតចេញស្វែងរកជំនួយដើម្បីរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាជនកម្ពុជា ដែលនេះ គឺច្បាស់បានបង្ហាញអំពីទឹកចិត្ត ឆន្ទៈ និងមនសិកាស្នេហាជាតិជាធំ ហើយបានប្រែក្លាយជាកត្តាជំរុញយ៉ាងសំខាន់បំផុតក្នុងការលះបង់ តស៊ូ និងប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីផ្តល់ជីវិតទីពីរជូនប្រជាជនខ្មែរជាង ៥ លាននាក់ ហើយបន្តពង្រីកបានជាង ១៧ លាននាក់ទៀតនៅក្រោយ ៤៤ ឆ្នាំបន្ទាប់ពីរំដោះប្រទេសបានដោយជោគជ័យ។

គួររម្លឹកផងដែរថា ព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកកាលពីថ្ងៃទី ០៥ ខែឧសភា និងបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយឱឡារឹក ដែលធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិ ព្រឺសម្បុរនៃភាពអស្ចារ្យ ទាំងពេលបើក និងទាំងពេលបិទបញ្ចប់នៃព្រឹត្តិការណ៍នេះ៕

The post ឯកឧត្តម ហ៊ុន ម៉ាណែត៖ ភាពជោគជ័យនៃកីឡាស៊ីហ្គេម បង្ហាញទៅពិភពលោកថា កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ appeared first on .

កម្ពុជាប្រគល់ទង់ស៊ីហ្គេមឲ្យថៃ ដើម្បីបន្តធ្វើជាម្ចាស់​ផ្ទះនៅឆ្នាំ២០​២៥ខាងមុខ
កម្ពុជា បានប្រគល់ទង់សហព័ន្ធ​​កីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «ទង់ស៊ីហ្គេម»ទៅឲ្យប្រទេសថៃ ដើម្បីបន្តរៀប​ចំធ្វើជា​​ម្ចាស់​​ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ខាងមុខ។

ទង់ស៊ីហ្គេម​នេះ ត្រូវបាន​សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា​ប្រធាន​គណៈ​​កម្មាធិការ​ជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រគល់​ ទៅឲ្យឯកឧត្តម ប្រាវីដ វង្សសុវណ្ណ ប្រធានគណ​កម្មា​ធិការជាតិអូឡាំពិកថៃ នៅក្នុងពិធី​បិទ​ព្រឹត្តិការណ៍​ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាបានធ្វើជាម្ចាស់ ដែល​​បានប្រារព្ធឡើង នាល្ងាច​​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។

ស៊ីហ្គេម ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ គ្រោងរៀបចំនៅទីក្រុងនិងខេត្តចំនួន៣ រួមមាន ទីក្រុង​Bang​kok ខេត្តChonburi និង​​ខេត្តSongkhla ។ ហើយកាលបរិចេ្ឆទរៀបចំគឺចាប់ពីថ្ងៃ០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

គួររម្លឹកថា កីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មាន​កីឡាចំនួន៣៧​ប្រ​ភេ​ទ បានដាក់ប្រកួតប្រជែងជាផ្លូវការចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា។ ហើយនេះជាលើកដំបូង​ក្នុង​ប្រវត្តិ​សា​ស្រ្តរ​ប​​ស់​​កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះដោយ​ឈរក្រោមពាក្យ​ស្លោក “កីឡារស់ក្នុងសន្តិភាព” បន្ទាប់ពីខក​ខាន​ជាង​៦០​ឆ្នាំ​​កន្លង​មក៕

The post កម្ពុជាប្រគល់ទង់ស៊ីហ្គេមឲ្យថៃ ដើម្បីបន្តធ្វើជាម្ចាស់​ផ្ទះនៅឆ្នាំ២០​២៥ខាងមុខ appeared first on .

សម្តេច​​តេ​ជោ ហ៊ុន សែន៖ ជោគ​ជ័យ​ស៊ីហ្គេម​នៅ​កម្ពុជាពន្យល់​យ៉ា​ង​ច្បាស់ពីអ្វី​ដែល​ហៅថា កីឡារ​​ស់នៅ​ក្នុងសន្តិភា​ព
ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាបានធ្វើជាម្ចាស់ បានប្រារព្ធឡើងយ៉ាងមហោឡារិក នាល្ងាច​​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ​ក្រោមអធិ​បតី​ភាព​សម្ដេច​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​មានការអញ្ជើញ​ចូលរួមពី​ថ្នាក់​ដឹកនាំកីឡាជាតិ អន្តរជាតិ ប្រតិភូកីឡាទាំង១១ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរ​ជាតិ មហាជនសរុបប្រមាណជាង ៦ម៉ឺននាក់។

ថ្លែងក្នុងពិធីបិទនេះ ​សម្ដេច​​តេជោ ហ៊ុន សែន បានបញ្ជាក់ថា ភាពជោគជ័យរបស់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​​ឆ្នាំ២០២៣ នៅ​​កម្ពុជា​នេះ បានពន្យល់យ៉ាងច្បាស់ពីអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។ ក្នុងនាមម្ចាស់ផ្ទះ កម្ពុជា​បានខិតខំ​ប្រឹងអស់​​លទ្ធភាព ក្នុងការបម្រើសេវា ស្នាក់នៅ ហូបចុក និងដំណើរ​​ការ​​ប្រកួតប្រព្រឹត្តទៅបានដោយរលូន។

សម្ដេចតេជោ បានមានប្រសាសន៍ថា “ថ្ងៃនេះ យើងពិតជាបានយល់នូវអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។ បើ​សិន​ជាចង់ឱ្យមានកីឡាបែបនេះ ត្រូវតែរួមជាមួយរាជរដ្ឋាភិបាល ការពារ​សន្តិភាពឱ្យបានគ​ង់វង្ស។”

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អត្តពលិកទាំងអស់ ដែលបានចូលរួមប្រកួត​ស៊ីហ្គេម នៅកម្ពុជា និងបានថ្លែងអំណរគុណដល់ រដ្ឋាភិបាលបណ្តាប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡា មកចូលរួមប្រកួត​នៅ​កម្ពុជា។ សម្តេចតេជោ ក៏សូមឧទ្ធិសសមិទ្ធផល​សម្រេច​បាននៅកម្ពុជាពេលនេះ ជាចំណែកមួយនៃជោគជ័យក្រប​ខណ្ឌ​​ស្មារតី​​​សាមគ្គីភាព​របស់អាស៊ាន។​

គួរបញ្ជាក់ថា កីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានកីឡាចំនួន​៣៧​​ប្រភេទ បានដាក់ប្រកួតប្រជែងជាផ្លូវការចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា។ ហើយនេះជាលើកដំបូងក្នុង​ប្រវត្តិ​សា​ស្រ្តរបស់​កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះដោយឈរក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” បន្ទាប់ពីខកខានជាង៦០ឆ្នាំកន្លងមក៕

អត្ថបទ៖ សីហា

The post សម្តេច​​តេ​ជោ ហ៊ុន សែន៖ ជោគ​ជ័យ​ស៊ីហ្គេម​នៅ​កម្ពុជាពន្យល់​យ៉ា​ង​ច្បាស់ពីអ្វី​ដែល​ហៅថា កីឡារ​​ស់នៅ​ក្នុងសន្តិភា​ព appeared first on .

តើមានកត្តាអ្វីខ្លះ ដែលធ្វើឱ្យស៊ីហ្គេមនៅកម្ពុជា ទទួលបានជោគជ័យ និងការកោតសរសើរខ្លាំង?
អនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា ឯកឧត្តម ថោង ខុន បានលើកឡើងថា ស៊ីហ្គេមនៅកម្ពុជា ជោគជ័យខ្លាំង និងទទួលបានការកោត សរសើរគ្រប់ទិសទី។ទន្ទឹមគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ពីកត្តាមួយចំនួនដែលធ្វើឱ្យព្រឹត្តិការណ៍ទទួលបានជោគជ័យផងដែរ។

ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានោះ នឹងបិទបញ្ចប់ជាផ្លូវការល្ងាចថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះហើយ។ ដ្បិតរៀបចំឡើងលើកដំបូង បន្ទាប់ពីខក​ខាន​​ជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ តែកម្ពុជាទទួលបានការកោតសរសើរពីគ្រប់ទិស​ទីថារៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវ​ស្មា​រ​តីកីឡាអូរឡាំពិក។

ឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹង​ពេល​វេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺ​កូវីដ​១៩។

ឯកឧត្ដម ថោង ខុន បានគូសបញ្ជាក់ថា បើទោះបីជាជួបការលំបាកពីវិបត្តិជំងឺកូវីដ១៩​នេះយ៉ាងណាក្តី តែស្មារតីសាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំ​ការ​ប្រកួតប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយទីបំផុតក៏អាច​រៀបចំ​ការប្រកួតស៊ីហ្គេមតាមការគ្រោងទុក។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម ឯកឧត្ដម ថោង ខុន បានគូសរំលេចថា៖« ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាព​លេចធ្លោរ​ជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះ​អគ្គិ​ជ័យ​កីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូ​កីឡា​ជា​ដើម»។

ឯកឧត្ដម ថោង ខុន បានរំលឹកថា ការប្រកួតស៊ីហ្គេមនៅកម្ពុជានេះ ក៏ទទួលបានការ​កោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ទាំង​ចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហារជាដើម។

ឯកឧត្ដម ថោង ខុន បានអះអាងថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក៏ទទួលបានការ ចាប់​អារម្មណ៍​ខ្ពស់ពីបណ្តាញផ្សព្វផ្សាយទាំងកម្រិតជាតិ និងអន្តរជាតិ ដែលធ្វើឱ្យ​ព្រឹត្តិការណ៍​នេះកាន់តែខ្ទរខ្ទារ។ ជាពិសេស បានរួមចំណែកផ្សព្វផ្សាយកម្ពុជាកាន់​តែច្រើន​ទៅកាន់ឆាកអន្តរជាតិ។

គួរបញ្ជាក់ដែរថា បើតាមឯកឧត្ដម ថោង ខុន ក្នុងកំលុងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជា ទទួល បានអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់។ក្នុងនាមជាអ្នកប្រតិបត្តិមួយរូបលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ លោក ថោង ខុន បានបង្ហាញក្តីសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង៕

អត្ថបទ៖ ពិសី

The post តើមានកត្តាអ្វីខ្លះ ដែលធ្វើឱ្យស៊ីហ្គេមនៅកម្ពុជា ទទួលបានជោគជ័យ និងការកោតសរសើរខ្លាំង? appeared first on .

ភ្ញៀវទេសចរ និងការវិនិយោគ នឹងហូរចូលមកកាន់កម្ពុជា ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមបិទបញ្ចប់ នៅថ្ងៃទី១៧ ឧសភា
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាប្រកាសចាប់ផ្តើម បើកការប្រកួតជាផ្លូវការ កាលពីថ្ងៃទី៥ឧសភា និងប្រកាសបិទបញ្ចប់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នំា២០២៣។ក្រោយពីបិទបញ្ចប់ព្រឹត្តិការណ៍ ដែលជាប្រវត្តិសាស្ត្រនេះហើយនៅគ្រាបន្ទាប់សម្រាប់អ្នកជំនាញខាងផ្នែកពាណិជ្ជកម្ម មើលឃើញថា ភ្ញៀវទេសចរបរទេស និងទទួលបានអ្នកវិនិយោគចូលមកទស្សនាកាន់តែច្រើន។

អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានចាត់ទុកព្រឹត្តិការណ៍ស៊ីហ្គេមជាមហាប្រវត្តិសាស្ត្រដែលកម្ពុជាមិនធ្លាប់មាន ។ដូច្នេះវាជាកិត្តិយសរបស់ជាតិយើងទំាងមូល ដែលយើងមិនអាចកាត់ថ្លៃបាន ហើយកីឡាក្រៅពីនំាមកសុខភាព មិត្តភាពវានិងក្លាយជាពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅគ្រាបន្ទាប់។

លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា «ខ្ញុំគិតថា កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតប្រជែងកីឡាស៊ីហ្គេមនេះជាឱកាសមួយដ៏ល្អ សម្រាប់កម្ពុជាធ្វើការបង្ហាញទៅដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជននៅក្នុងតំបន់និងអន្តរជាតិបានមើលឃើញកម្ពុជាកាន់តែច្បាស់ ហើយអ្វីដែលកាន់តែល្អនោះ គឺថ្នាក់ដឹកនំារាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនការលើកទឹកចិត្តដល់កីឡាករ និងគណៈប្រតិភូដែលចូលរួមការប្រកួតផ្តល់ជូនការស្នាក់នៅដោយមិនគិតថ្លៃ ក្រៅពីអ្នកចូលទស្សនានៅថ្នាក់ជាតិនិងអន្តរជាតិ»។

លោកឧកញ៉ា លើកឡើងថា ក្រៅពីកីឡាករចូលរួមការប្រកួតប្រជែង អ្នកចូលរួមមកពីបរទេសផ្សេងទៀត ពួកគាត់បានមើលឃើញពីទឹកចិត្តថ្នាក់ដឹកនាំកម្ពុជា ហើយប្រទេសមានសន្តិសុខ និងសុវត្ថិភាពគួបផ្សំជាមួយច្បាប់វិនិយោគថ្មីរបស់យើងនេះ ពួកគាត់និងជួយផ្សព្វផ្សាយពីកម្ពុជាទៅបងប្អូនរបស់គាត់ថានៅកម្ពុជាពិតជាមានឱកាសល្អណាស់សម្រាប់ការវិនិយោគ និងការធ្វើទេសចរណ៍នៅតាមតំបន់ផ្សេង។

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជារង់ចំាអស់រយៈពេលជាង៦០ឆ្នំាកន្លងមកនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ,លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា «ខ្ញុំនៅតែមានសុទិដ្ឋិនិយម និងមានក្តីរំពឹងថា ក្រោយពីព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតចប់ទៅនឹងមានភ្ញៀវទេសចរកាន់តែច្រើនចូលមកទស្សនានៅកម្ពុជា ហើយធ្វើឱ្យចរន្តសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែល្អ ជួយបង្កើនកេរ្តិ៍ឈ្មោះ និងជួយបង្កើនការវិនិយោគមកកាន់កម្ពុជានៅពេលបន្ទាប់»។

លោកឧកញ៉ា បានសង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំមានភាពប្រាកដនៅក្នុងចិត្តុថា ក្រោយព្រឹត្តិការណ៍ ស៊ីហ្គេមនេះហើយពិភពលោកនឹងស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ ហើយអ្វីដែលជារូបមិនល្អដែលយើងបានឃើញកាលពីដើមនិងនៅពេលបច្ចុប្បន្ននេះបង្ហាញឱ្យឃើញច្បាស់ថា កម្ពុជាមានការរីកចម្រើន និងលូតលាស់កម្រិតណា នៅពេលដែលកម្ពុជាបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ បានធ្វើឱ្យភ្ញាក់ផ្អើល និងកោតសរសើរដល់កម្ពុជា៕

អត្ថបទ៖សារេត

The post ភ្ញៀវទេសចរ និងការវិនិយោគ នឹងហូរចូលមកកាន់កម្ពុជា ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមបិទបញ្ចប់ នៅថ្ងៃទី១៧ ឧសភា appeared first on .

អ្នកជំនាញមើលឃើញថា ៥ចំណុច ដែលគួរឱ្យកត់សម្គាល់ ក្នុងវិស័យអចលនទ្រព្យ អំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ អ្នកជំនាញអចលនទ្រព្យ បានមើលឃើញថា មាន៥ចំណុច ដែលគួរឱ្យមានការកត់សម្គាល់នៅក្នុងវិស័យអចលនទ្រព្យ។

ក្នុងនោះ អ្នកជំនាញផ្នែកលក់ និងទីផ្សារអចលនទ្រព្យ លោក គង់ គីមសេង បានឱ្យដឹងថា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ ជាការលើកមុខមាត់ប្រទេសកម្ពុជាទាំងមូលនៅលើឆាកអន្តរជាតិ ដោយពិភពលោកកំពុងមើលមកកម្ពុជាប្រកបដោយភាពភ្ញាក់ផ្អើល ដែលជាប្រទេសកំពុងមានការអភិវឌ្ឍលឿន រហ័ស ដោយសារមានស្ថេរភាពនយោបាយល្អប្រសើរ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ធាភិបាលកម្ពុជា។

ទន្ទឹមនឹងការលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិនោះ លោក ក៏បានកត់សម្គាល់ឃើញថា នៅក្នុងនោះ វិស័យអចលនទ្រព្យកំពុងមានសន្ទុះកើនឡើងផងដែរ ជាពិសេសតំបន់ដែលធ្វើកម្មវិធី SeaGame2023 គឺតំបន់ជ្រោយចង្វារ ផ្លូវ៦អា ពោលជាតំបន់ក្រុងរណបថ្មីនៃរាជធានីភ្នំពេញ។ ដោយ លោក បានមើលឃើញថា មានចំណុចធំៗចំនួន៥ ដែលគួរឱ្យកត់សម្គាល់មុនពេល អំឡុងពេល និងក្រោយពេលដែលកម្ពុជាជាម្ចាស់ផ្ទះ ក្នុងព្រឹត្តការណ៍ខាងលើ រួមមាន៖
ទី១. ការសាងសង់លំនៅឋានមានការកើនឡើង ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិ

ទី២. មានការទិញ-លក់៖ មានន័យថា នៅពេលមានការសាងសង់លំនៅឋានច្រើន នោះនឹងមានការទិញឬលក់អចលនទ្រព្យកើនឡើងច្រើន ក្នុងតំបន់នោះ។

ទី៣. អចលនទ្រព្យ មានតម្លៃថ្លៃ៖ នៅពេលមានការទិញ-លក់ច្រើន មានន័យថា ការផ្គត់ផ្គង់តិច តម្រូវការខ្ពស់ នោះជាការធ្វើឱ្យតម្លៃដី ធ្លី ឡើងថ្លៃ

ទី៤. កំណើនប្រជាជនតំបន់នោះមានការកើនឡើង

និងទី៥. នៅមានឱកាសច្រើន សម្រាប់អ្នកវិនិយោគអចនលទ្រព្យ។

ជាមួយគ្នានោះ នាយកផ្នែកទីផ្សារអចលនទ្រព្យ ក្រុមហ៊ុន Making Property Easy Co,.Ltd បានបញ្ជាក់បន្ថែមដែរថា ក្រៅពីមានការលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ ធ្វើឱ្យពិភពលោកស្ងប់ស្ងែង ជាពិសេសការកត់សម្គាល់ភាពរីកចម្រើនក្នុងវិស័យអចលនទ្រព្យយ៉ាងនេះក្តី ក៏ឃើញថា ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ចក៏មានការងើបឡើងវិញ កាន់តែខ្លាំងផងដែរនាពេលអនាគតដ៏ខ្លីខាងមុខ៕

អត្ថបទ៖ ស៊ីណាត

The post អ្នកជំនាញមើលឃើញថា ៥ចំណុច ដែលគួរឱ្យកត់សម្គាល់ ក្នុងវិស័យអចលនទ្រព្យ អំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម appeared first on .

ផលិតផល២០០ប្រភេទ ស្វែងរកការគាំទ្រពីភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនាព្រឹត្តិការណ៍ស៊ីហ្គេម
ចលនាភូមិមួយផលិតផលមួយ បានដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនប្រមាណ ២០០ មុខទំនិញ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីដាក់លក់ ផ្សព្វផ្សាយ ក៏ដូចជាការបង្ហាញផលិតផលដែលមានគុណភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យស្គាល់ពីផលិតផលផលខ្មែរ ដើម្បីជំរុញពង្រីកទីផ្សារបន្ថែម ។

លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ នៃទីស្រ្តីការគណៈរដ្ឋមន្រ្តី បានលើកឡើង ថាបច្ចុប្បន្នគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ មានសមាជិកសរុបប្រមាណជាង ៦០០ ក្រុមហ៊ុន ឬសហគ្រាស ក្នុងនោះសម្រាប់សមាជិកនីមួយៗ មានផលិតផលសម្រាប់ចែកចាយនៅតាមទីផ្សារ ចាប់ពីមួយផលិតឡើងទៅ បើគិតជាផលិតផលសរុប មានប្រមាណជាង ១ពាន់មុខ ហើយការចូលជាសមាជិកនេះ នឹងមានជាបន្តបន្ទាប់ ដោយយើងរំពឹងថា នៅពេល ខាងមុខ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងមានសមាជិករាប់ពាន់សហគ្រាស ហើយមានផលិតផលកាន់តែ ច្រើនថែមទៀត សម្រាប់ការលក់នៅលើទីផ្សារ។

ចំណែកនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះវិញ, លោកបណ្ឌិត មានប្រសាសន៍ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានរៀបចំពិរព័ណ ដាក់បង្ហាញផលិតផលបងប្អូននៅតាមសហគមន៍ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមជាង ១០ថ្ងៃនេះ ក្នុងនោះមានស្តង់ចំនួន ២០ កន្លែង និងមាន ៤៥ សហគ្រាសបានចូលរួម និងបាននាំយកមកនូវផលិតផលប្រមាណ ២០០ មុខទំនិញ មកដាក់ តាំងបង្ហាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងគោលដៅសំខាន់គឺ ចង់ឲ្យភ្ញៀវទេសចរណ៍ទាំងអស់ បានស្គាល់ពីផលិតផលផលខ្មែរ ផលិតដែលវេចខ្ចប់ដោយកូនខ្មែរ ដើម្បីជំរុញពង្រីកទីផ្សារបន្ថែម និងជំរុញការនាំចេញ ដើម្បីលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន បង្កើតការងារ និងការបង្កើតនូវផលិតផលឲ្យបានកាន់តែច្រើនថែមទៀត សម្រាប់បម្រើទីផ្សារ។

លោកបណ្ឌិត សួង ណយ លើកឡើងថា នៅក្នុងវិបត្តិកូវីដ ១៩ កន្លងមកនេះ ខណៈមុខទំនិញលក់លើទីផ្សារមួយចំនួនបានជាប់គាំង ក្នុងនោះសម្រាប់ផលិតផលភូមិមួយផលិតផលមួយ របស់សមាជិក ដែលជាអ្នកកែច្នៃ និងវេចខ្ចប់ ទទួលបានជោគជ័យក្នុងអាជីវកម្មជាច្រើន ជាពិសេសបានបង្រៀនពួកគាត់ចេះប្រើប្រាស់នូវបច្ចេកវិទ្យា​អនឡាញ ហើយការងារនេះ បានកំពុងទទួលផលជះ អំពីការលក់ផលិតផលរបស់ខ្លួនតាមអនឡាញផង និងការលក់ដូរដោយផ្ទាល់ផង, ដោយការងារនេះ លោកបណ្ឌិត បានរំពឹងថា នៅពេលខាងមុខ ផលិតផលខ្មែររបស់សមាជិកសហគមន៍ នឹងមានអ្នកស្គាល់កាន់តែច្រើន និងលក់ដាច់កាន់តែច្រើនថែមទៀត ៕

អត្ថបទ សារេត

The post ផលិតផល២០០ប្រភេទ ស្វែងរកការគាំទ្រពីភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនាព្រឹត្តិការណ៍ស៊ីហ្គេម appeared first on .

លោក ហ៊ុន ម៉ានី ផ្ញើសារដល់អ្នកស្នេហាវិស័យកីឡានៅកម្ពុជា ពុំគួរធ្វើទង្វើដែលពុំគួរធ្វើ
ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិថៃ ដោយវាយបកយកឈ្នះក្នុងលទ្ធផល ៣សិត ទល់ ២ សម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពហុកីឡជាតិអូឡាំពិក នាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣។

ជ័យជំនះ និងការសាទរបានបន្លឺឡើងយ៉ាងកងរំពងពីអ្នកគាំទ្រនៅទីលានប្រកួតផ្ទាល់ និងប្រជាពលរដ្ឋដែលទស្សនាតាមការផ្សាយនានាទូទាំងប្រទេស។ យ៉ាងណាមិញ អ្នកគាំទ្រកម្ពុជាមួយក្រុមបានស្រែកចំអកទៅកាន់ក្រុមបរាជ័យថៃថា go home thailand go home thailand ដែលជាទង្វើមិនល្អឡើយ សម្រាប់កម្ពុជាយើងជាម្ចាស់ផ្ទះ។

ជុំវិញរឿងនេះ លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី៨ ខែឧសភានេះ ដោយចាត់ថាជា៖ ទង្វើដែលមិនគួរឲ្យកើតមាន។

លោកបន្តថា៖ «ឈ្នះ ឬ ចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។រឿងរ៉ាវដែលនាំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជារបស់យើង បែបនេះ ជាអ្វីដែលយើងគួរតែជៀសវាងឲ្យបានជាដាច់ខាត មិនថាការចូលរួមធ្វើដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ»។

លោកបានបន្ថែមទៀតថា៖ «យើងសង្ឃឹម ហើយជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជាយើងបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់។ ដូច្នេះយើងម្នាក់ដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែង ចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនយើងផង និងមិត្តភក្តិបរទេសរបស់យើងផង»។

សូមបញ្ជាក់ថា ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា បានវាយបកថៃដែលនាំមុខខ្លួន ២-០ រហូត ទទួលបានជ័យជម្នះ ៣-២ វិញ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងជាលើកដំបូងបំផុត។ ក្នុងការប្រកួត ថៃបាននាំមុខ ២សិតទល់នឹង០ (២៥-១៨, ២៥-២១) ប៉ុន្តែម្ចាស់ផ្ទះកម្ពុជា វាយបកបាន២សិតវិញជាមួយនឹងលទ្ធផល ២៥-២១, ២៥-១៦ ហើយឈានដល់សិតកាត់សេចក្តី ធ្វើឲ្យកម្ពុជាឈ្នះថៃ ១៥-១០ ដើម្បីឡើងទៅដណ្តើមមេដាយមាសជាមួយឥណ្ឌូណេស៊ី។

បន្ទាប់ពីជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី គេសង្កេតឃើញថានៅថ្ងៃនេះ ប្រជាពលរដ្ឋអ្នកគាំទ្រសម្រុកទៅយកសំបុត្រចូលទស្សនាការប្រកួតបាល់ទះ វគ្គផ្តាច់ព្រ័ត្រ រវាងកម្ពុជា vs ឥណ្ឌូណេស៊ី វេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី០៨ ឧសភា ឆ្នាំ ២០២៣ នេះនៅស្តាតអូឡាំពិក៕

អត្ថបទ៖ អក្ខរា

The post លោក ហ៊ុន ម៉ានី ផ្ញើសារដល់អ្នកស្នេហាវិស័យកីឡានៅកម្ពុជា ពុំគួរធ្វើទង្វើដែលពុំគួរធ្វើ appeared first on .

សារព័ត៌មានអន្តរជាតិជាច្រើន ចុះផ្សាយកោតសរសើរ​ពីការរៀបចំ SEA Game របស់កម្ពុជា
អស់រយៈពេលប្រហែល ៦០ឆ្នាំ កម្ពុជាទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA Game ហើយចំពោះការធ្វើជាម្ចាស់ផ្ទះលើកដំបូង នៃព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ កម្ពុជាទទួលបាន ការកោតសរសើរ មិនដាច់ពីមាត់ ពីសំណាក់ស្ថាប័នព័ត៌មានអន្តរជាតិធំៗ។

ក្នុងនោះមានដូចជា ក្រុមហ៊ុនសារព័ត៌មាន Rappler, Channelnewsasia, South China Morning Post និង The Straits Times សុទ្ធតែបានសរសើរពីការរៀបចំដ៏ឱឡារិកនៃព្រឹត្តិការណ៍ ប្រកួតកីឡា SEA Game លើកទី៣២ សារនេះ។

សារព័ត៌មានធំៗទាំងនេះ សុទ្ធតែពណ៌នាសរសើរ ទាំងការរៀបចំកីឡដ្ឋានប្រកួត ការទទួលបដិសណ្ឋារកិច្ច ទាំងនៅ ប្រលានយន្តហោះ និងនៅសណ្ឋាគារ ជាពិសេសក្រុមកីឡាករបរទេសបានសរសើរពីការរៀបចំទទួលម្ហូបអាហារ ពី សំណាក់ម្ចាស់ផ្ទះដែលមានយ៉ាងសំបូរហូរហៀរ។

សូមជម្រាបដែរថា ម្ចាស់ផ្ទះកម្ពុជា សម្រាប់ព្រឹត្តិការណ៍ SEA Game លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ បានបើកទ្វារស្វាគមន៍ ក្រុមកីឡាករប្រហែល ១២ ០០០ នាក់ មកពី ១១ ប្រទេស។

ជាមួយការរៀបចំព្រឹត្តិការណ៍នោះទៀតសោត ទាំងប្រជាជនកម្ពុជានៅក្នុងស្រុក និងក្រៅប្រទេស ក៏ដូចជាភ្ញៀវអន្តរជាតិ បានសម្ដែងការសាទរ ជាមួយប្រទេសកម្ពុជា ដែលជាប្រទេសតូចប៉ុន្តែបេះដូងធំ ពោលសំបុត្រចូលរួម ទស្សនាការប្រកួតនីមួយៗ គឺចែកដោយសេរីមិនគិតប្រាក់កាស ស្របពេលរដ្ឋាភិបាលក៏ចេញថ្លៃចំណាយ ទាំងអស់ សម្រាប់ក្រុមកីឡាករទាំងឡាយ ដែលចូលរួមព្រឹត្តិការណ៍ដ៏ធំសំបើមមួយនេះ៕

The post សារព័ត៌មានអន្តរជាតិជាច្រើន ចុះផ្សាយកោតសរសើរ​ពីការរៀបចំ SEA Game របស់កម្ពុជា appeared first on .

ព្រះមហាក្សត្រ៖ សម្តេចតេជោពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃដឹកនាំប្រទេស
ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ព្រះអង្គមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួមអបអរសាទរការបើកទំព័រប្រវត្តិសាស្ត្រថ្មី ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលរៀបចំបានយ៉ាងល្អត្រចះត្រចង់មិនធ្លាប់មានពីមុនមក ស្របពេលដែលសម្តេចតេជោ បានទទួលគ្រឿងឥស្សរិយយស មរតកអូឡាំពិកអន្តរជាតិជាគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ចលនាអូឡាំពិកអន្តរជាតិ ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្នុងព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ កោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះសម្តេចតេជោ ដែលជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ មានគុណបំណាច់ដ៏ធំធេង ប្រកបដោយវីរភាពដ៏ខ្ពង់ខ្ពស់។ សម្តេចតេជោ ពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យកម្ពុជា មានស្ថិរភាពសង្គម ដែលជាការនាំឱ្យប្រជារាស្ត្រទទួលបានសេចក្ដីសុខសន្តិភាព និងមានការអភិវឌ្ឍជាតិដ៏ត្រចះត្រចង់លើគ្រប់វិស័យជាពិសេសបានជំរុញចលនាកីឡាជាតិឱ្យមានភាពរីកចម្រើន។

ដោយបានទទួលព្រះរាជសារលិខិតព្រះករុណា ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចេញសារលិខិតថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រទានព្រះពរបវរមហាប្រសើរ ក្នុងឱកាសដ៏ថ្លៃថ្លាដែលសម្ដេចតេជោទទួលបានគ្រឿងឥស្សរិយយសខ្ពស់បំផុត «មរតកអូឡាំពិកអន្តរជាតិ» របស់ចលនាអូឡាំពិកអន្តរជាតិពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។

សម្ដេចតេជោ ព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សម្ដែងថ្វាយយ៉ាងឧឡារិកចំពោះជោគជ័យជាវិជ្ជមានដែលបានទទួលនាឱកាសនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ព្រមទាំងបានលើកស្ទួយវិស័យកីឡា ចលនាអូឡាំពិកជាតិ និងចលនាអូឡាំពិកអន្តរជាតិ ពិសេសព្រះករុណា អង្គព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រទាននូវការគាំទ្រ កោតសរសើរដ៏កក់ក្តៅជាអតិបរមា ចំពោះកិច្ចខំបំពេញបេសកកម្មបំរើឧត្តមប្រយោជន៍ជាតិប្រជាពលរដ្ឋជារៀងរហូតមក។

គួរបញ្ជាក់ថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋាន ពហុកីឡដ្ឋានជាតិមរតកតេជោ ព្រះរាជាណាចក្រកម្ពុជា បានកត់ត្រាប្រវត្តិសាស្ត្រមួយបន្ថែមសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលបានទន្ទឹងរង់ចាំជាង៦៤ឆ្នាំ(ចាប់តាំងពីឆ្នាំ១៩៥៩-២០២៣) ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម៕

The post ព្រះមហាក្សត្រ៖ សម្តេចតេជោពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃដឹកនាំប្រទេស appeared first on .