ភ្ញៀវទេសចរ និងការវិនិយោគ នឹងហូរចូលមកកាន់កម្ពុជា ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមបិទបញ្ចប់ នៅថ្ងៃទី១៧ ឧសភា

សង្គម​និង​សេដ្ឋកិច្ច

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាប្រកាសចាប់ផ្តើម បើកការប្រកួតជាផ្លូវការ កាលពីថ្ងៃទី៥ឧសភា និងប្រកាសបិទបញ្ចប់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នំា២០២៣។ក្រោយពីបិទបញ្ចប់ព្រឹត្តិការណ៍ ដែលជាប្រវត្តិសាស្ត្រនេះហើយនៅគ្រាបន្ទាប់សម្រាប់អ្នកជំនាញខាងផ្នែកពាណិជ្ជកម្ម មើលឃើញថា ភ្ញៀវទេសចរបរទេស និងទទួលបានអ្នកវិនិយោគចូលមកទស្សនាកាន់តែច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានចាត់ទុកព្រឹត្តិការណ៍ស៊ីហ្គេមជាមហាប្រវត្តិសាស្ត្រដែលកម្ពុជាមិនធ្លាប់មាន ។ដូច្នេះវាជាកិត្តិយសរបស់ជាតិយើងទំាងមូល ដែលយើងមិនអាចកាត់ថ្លៃបាន ហើយកីឡាក្រៅពីនំាមកសុខភាព មិត្តភាពវានិងក្លាយជាពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅគ្រាបន្ទាប់។

លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា «ខ្ញុំគិតថា កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតប្រជែងកីឡាស៊ីហ្គេមនេះជាឱកាសមួយដ៏ល្អ សម្រាប់កម្ពុជាធ្វើការបង្ហាញទៅដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជននៅក្នុងតំបន់និងអន្តរជាតិបានមើលឃើញកម្ពុជាកាន់តែច្បាស់ ហើយអ្វីដែលកាន់តែល្អនោះ គឺថ្នាក់ដឹកនំារាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនការលើកទឹកចិត្តដល់កីឡាករ និងគណៈប្រតិភូដែលចូលរួមការប្រកួតផ្តល់ជូនការស្នាក់នៅដោយមិនគិតថ្លៃ ក្រៅពីអ្នកចូលទស្សនានៅថ្នាក់ជាតិនិងអន្តរជាតិ»។

លោកឧកញ៉ា លើកឡើងថា ក្រៅពីកីឡាករចូលរួមការប្រកួតប្រជែង អ្នកចូលរួមមកពីបរទេសផ្សេងទៀត ពួកគាត់បានមើលឃើញពីទឹកចិត្តថ្នាក់ដឹកនាំកម្ពុជា ហើយប្រទេសមានសន្តិសុខ និងសុវត្ថិភាពគួបផ្សំជាមួយច្បាប់វិនិយោគថ្មីរបស់យើងនេះ ពួកគាត់និងជួយផ្សព្វផ្សាយពីកម្ពុជាទៅបងប្អូនរបស់គាត់ថានៅកម្ពុជាពិតជាមានឱកាសល្អណាស់សម្រាប់ការវិនិយោគ និងការធ្វើទេសចរណ៍នៅតាមតំបន់ផ្សេង។

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជារង់ចំាអស់រយៈពេលជាង៦០ឆ្នំាកន្លងមកនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ,លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា «ខ្ញុំនៅតែមានសុទិដ្ឋិនិយម និងមានក្តីរំពឹងថា ក្រោយពីព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតចប់ទៅនឹងមានភ្ញៀវទេសចរកាន់តែច្រើនចូលមកទស្សនានៅកម្ពុជា ហើយធ្វើឱ្យចរន្តសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែល្អ ជួយបង្កើនកេរ្តិ៍ឈ្មោះ និងជួយបង្កើនការវិនិយោគមកកាន់កម្ពុជានៅពេលបន្ទាប់»។

លោកឧកញ៉ា បានសង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំមានភាពប្រាកដនៅក្នុងចិត្តុថា ក្រោយព្រឹត្តិការណ៍ ស៊ីហ្គេមនេះហើយពិភពលោកនឹងស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ ហើយអ្វីដែលជារូបមិនល្អដែលយើងបានឃើញកាលពីដើមនិងនៅពេលបច្ចុប្បន្ននេះបង្ហាញឱ្យឃើញច្បាស់ថា កម្ពុជាមានការរីកចម្រើន និងលូតលាស់កម្រិតណា នៅពេលដែលកម្ពុជាបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ បានធ្វើឱ្យភ្ញាក់ផ្អើល និងកោតសរសើរដល់កម្ពុជា៕

អត្ថបទ៖សារេត