ព្រែកជីកប៉ាណាម៉ា

កប៉ាល់ដឹកទំនិញ ត្រូវចាយលុយបន្ថែមដល់ ៤លានដុល្លារ ដើម្បីឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ក្រោយច្រក Hormuz បិទ
កប៉ាល់ដឹកទំនិញមួយចំនួនបានចំណាយទឹកប្រាក់បន្ថែមរហូតដល់ ៤លានដុល្លារដើម្បីធានាដល់ការឆ្លងកាត់ព្រែកប៉ាណាម៉ា ពោលគឺជាចំនួនច្រើនជាង ១០ ដងនៃតម្លៃធម្មតា នៅពេលដែលច្រកសមុទ្រ Hormuz ត្រូវបានរំខាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

អាជ្ញាធរព្រែកប៉ាណាម៉ាបាននិយាយថា ថ្មីៗនេះ កប៉ាល់អាជីវកម្មមួយចំនួនបានចំណាយប្រាក់រហូតដល់ ៤ លានដុល្លារដើម្បីឲ្យកប៉ាល់ឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយសារតែច្រកដឹកជញ្ជូនដ៏សំខាន់ Hormuz នៅតែបិទជិត។

ជាធម្មតា កប៉ាល់ដឹកទំនិញដែលឆ្លងកាត់ព្រែកប៉ាណាម៉ា ត្រូវបង់ថ្លៃសេវាថេរ ចាប់ពី ៣០០,០០០ដុល្លារ ដល់ ៤០០,០០០ដុល្លារ អាស្រ័យលើប្រភេទកប៉ាល់ តាមរយៈការកក់ទុកជាមុន។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដែលគ្មានការកក់ទុកនៅតែអាចឆ្លងកាត់បានដោយបង់ថ្លៃសេវាបន្ថែមតាមរយៈការដេញថ្លៃ ហើយការឆ្លងកាត់អាទិភាព ត្រូវបានផ្តល់ជូនអ្នកដេញថ្លៃខ្ពស់បំផុត។

ពីមុន ដើម្បីអាចធ្វើដំណើរបានមុនគេ កប៉ាល់អាជីវកម្មទាំងនោះ នឹងត្រូវចំណាយទឹកប្រាក់បន្ថែម ២៥០,០០០ដុល្លារ ទៅ ៣០០,០០០ដុល្លារ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ តម្រូវការសម្រាប់ការធ្វើដំណើរដែលមិនបានកក់ទុកជាមុនបានកើនឡើង ដោយសារតែការបិទច្រកសមុទ្រ Hormuz ដែលបង្ខំឱ្យកប៉ាល់ដឹកទំនិញត្រូវប្តូរផ្លូវ។

ដូច្នេះ ថ្លៃបន្ថែមជាមធ្យមបានកើនឡើងដល់ប្រហែល ៤២៥,០០០ដុល្លារ ហើយការដេញថ្លៃខ្ពស់បំផុតបានឈានដល់ ៤លានដុល្លារ ឬប្រហែល ១០ ដងនៃតម្លៃដើម៕​

The post កប៉ាល់ដឹកទំនិញ ត្រូវចាយលុយបន្ថែមដល់ ៤លានដុល្លារ ដើម្បីឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ក្រោយច្រក Hormuz បិទ appeared first on .

សាស្ត្រាចារ្យចិន ស្នើឲ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប៉ាណាម៉ា ក្រោយដកហូតសិទ្ធិកំពង់ផែក្រុមហ៊ុនចិន
លោកសាស្ត្រាចារ្យ Tian Feilong ដែលជាអ្នកប្រាជ្ញចិនដ៏ល្បីល្បាញម្នាក់ ជឿជាក់ថា ទីក្រុងប៉េកាំងគួរតែពិចារណាដាក់ទណ្ឌកម្មធ្ងន់ធ្ងរ លើប្រទេសប៉ាណាម៉ា បន្ទាប់ពីមានការរឹបអូសកំពង់ផែរបស់ក្រុមហ៊ុនចិន នៅក្នុងព្រែកជីកប៉ាណាម៉ា នាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCPM។

លោក Tian ដែលជាអនុប្រធានសាលាច្បាប់នៅសាកលវិទ្យាល័យជាតិចិនផងនោះ បាននិយាយទៅកាន់គេហទំព័រ Guancha ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Trump កំពុងតែព្យាយាមរុញច្រានប្រទេសចិនចេញពីតំបន់អាមេរិកឡាទីន។ ហើយចំពោះគោលបំណងនៃសកម្មភាពនេះ គឺដើម្បីទទួលបានអត្ថប្រយោជន៍ មុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក ត្រាំ ទៅកាន់ប្រទេសចិន នៅក្នុងខែមេសាខាងមុខ។

មិនតែប៉ុណ្ណោះ លោក Tian បានអះអាងទៀតថា ប្រទេសចិនគួរតែដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសប៉ាណាម៉ា បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសនេះ បានដកហូតសិទ្ធិប្រតិបត្តិការរបស់ក្រុមហ៊ុន CK Hutchison ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ស្ថិតនៅចុងម្ខាងៗ នៃព្រែកជីកប៉ាណាម៉ា។

យោងតាមសាស្ត្រាចារ្យជាន់ខ្ពស់រូបនេះ បានសង្កត់ធ្ងន់ថា ប៉ាណានឹងត្រូវបង់ថ្លៃចំណាយដ៏ច្រើន សម្រាប់ការចិត្តនេះ ស្របពេលចិនអាចនឹងណែនាំឲ្យក្រុមហ៊ុនរដ្ឋជាច្រើនបញ្ឈប់ការចរចាលើគម្រោងថ្មីៗ នៅក្នុងប្រទេសប៉ាណាម៉ា ផងដែរ។

លើសពីនេះ លោក Tian បានចោទប្រកាន់សហរដ្ឋអាមេរិកថា ជាអ្នកនៅពីក្រោយការសេចក្តីសម្រេចរបស់តុលាការប៉ាណាម៉ា ដោយអះអាងថា ទីក្រុងប៉េកាំងក៏គួរតែដាក់ទណ្ឌកម្មលើក្រុមហ៊ុនតំណាងរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសប៉ាណាម៉ា និងដាក់ទណ្ឌកម្មបន្ទាប់បន្សំលើភាគីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកផ្សេងទៀត៕​

The post សាស្ត្រាចារ្យចិន ស្នើឲ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប៉ាណាម៉ា ក្រោយដកហូតសិទ្ធិកំពង់ផែក្រុមហ៊ុនចិន appeared first on .

ចិន ព្រមានថា ប៉ាណាម៉ានឹងត្រូវចំណាយច្រើន បើសិនដកហូតអាជ្ញាប័ណ្ណកំពង់ផែរបស់ខ្លួន
រដ្ឋាភិបាលទីក្រុងប៉េកាំង បានព្រមានប្រទេសប៉ាណាម៉ាថា ពួកគេអាចនឹងត្រូវចំណាយយ៉ាងច្រើន បន្ទាប់ពីតុលាការកំពូលនៃប្រទេសនេះ បានសម្រេចដកហូតសិទ្ធិប្រតិបត្តិការរបស់ក្រុមហ៊ុន CK Hutchison ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ចេញពីកំពង់ផែមួយនៅក្នុងព្រែកជីកប៉ាណាម៉ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមការិយាល័យកិច្ចការហុងកុង និងម៉ាកាវរបស់ប្រទេសចិន នៅថ្ងៃទី៣ ខែកុម្ភៈ បានរិះគន់សេចក្តីសម្រេចរបស់តុលាការកំពូលប៉ាណាម៉ា ដែលបានដកហូតសិទ្ធិប្រតិបត្តិការរបស់ក្រុមហ៊ុន CK Hutchison ដែលមានមូលដ្ឋាននៅហុងកុង លើការគ្រប់គ្រងកំពង់ផែធំៗពីរនៅចុងម្ខាងៗនៃព្រែកជីកប៉ាណាម៉ា។

ទីក្រុងប៉េកាំងបន្តអះអាងទៀតថា សេចក្តីសម្រេចនេះគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់នោះទេ ដោយបន្ថែមថា ប្រទេសប៉ាណាម៉ាកំពុងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួន ហើយនឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិយាកាសអាជីវកម្មរបស់ខ្លួន។ ប្រទេសចិនក៏អះអាងផងដែរថា ចលនានេះ បានធ្វើឲ្យខូចច្បាប់ពាណិជ្ជកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរផងដែរ។

មិនតែប៉ុណ្ណោះ ការិយាល័យកិច្ចការហុងកុង និងម៉ាកាវ បានសង្កត់ធ្ងន់ថា ប្រសិនបើអាជ្ញាធរប៉ាណាម៉ាបន្តធ្វើសកម្មភាពតាមរបៀបនេះ ពួកគេប្រាកដជានឹងចំណាយប្រាក់យ៉ាងច្រើនទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។

ជម្រាបជូនផងដែរថា កិច្ចសន្យារបស់ក្រុមហ៊ុន CK Hutchison ដើម្បីដំណើរការកំពង់ផែនៅក្នុងព្រែកជីកប៉ាណាម៉ា បានចូលជាធរមានអស់រយៈពេលជិត ៣០ឆ្នាំមកហើយ គិតចាប់តាំងពីការចុះហត្ថលេខាដំបូង៕​

The post ចិន ព្រមានថា ប៉ាណាម៉ានឹងត្រូវចំណាយច្រើន បើសិនដកហូតអាជ្ញាប័ណ្ណកំពង់ផែរបស់ខ្លួន appeared first on .

ព្រែកជីក Panama ប្រកាសកើនប្រាក់ចំណូលជិត ៦ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៥
យោងតាមអាជ្ញាធរព្រែកជីក Panama បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណូលរបស់ខ្លួនបានកើនឡើងប្រហែល ១៤,៤% ដល់ចំនួនសរុបប្រមាណ ៥,៧ពាន់លានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធ២០២៥ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

អាជ្ញាធរព្រែកជីក ក៏បានរាយការណ៍ទៀតផងដែរថា ការដឹកជញ្ជូនតាមនាវា បានកើនឡើង ១៩,៣% ដល់ចំនួន ១៣ ៤០៤ គ្រឿង ក្នុងអំឡុងឆ្នាំសារពើពន្ធមានរយៈពេល ១២ខែ ដែលបានបញ្ចប់ទៅ នៅត្រឹមថ្ងៃទី៣០ ខែកញ្ញា។

គួរឲ្យដឹងផងដែរថា នាវាដឹកកុងតឺន័រ និងឧស្ម័នប្រេងរាវ (LPG) បានជំរុញដល់កំណើនប្រាក់ចំណូលនេះជាងគេ ខណៈពេលដែលការចរាចរណ៍របស់ក្រុមហ៊ុនដឹកជញ្ជូនធំៗភាគច្រើន បន្តស្ទុះងើបឡើងវិញ។

អាជ្ញាធរព្រែកជីក បាននិយាយទៀតថា លទ្ធផលដ៏ល្អនេះ បានធ្វើឲ្យព្រែកជីក Panama ស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំមួយ មុនពេលការវិនិយោគដែលបានគ្រោងទុកដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ដើម្បីពង្រីកសមត្ថភាព និងរក្សាភាពប្រកួតប្រជែង៕​

The post ព្រែកជីក Panama ប្រកាសកើនប្រាក់ចំណូលជិត ៦ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៥ appeared first on .

មហាសេដ្ឋីមានដាច់គេនៅហុងកុង លក់កំពង់ផែនៅព្រែកជីកប៉ាណាម៉ា ទៅឲ្យក្រុមហ៊ុនអាមេរិកគ្រប់គ្រង
ក្រុមហ៊ុន CK Hutchison ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីមានដាច់គេនៅហុងកុង លោក Li Ka-shing កាលពីពេលថ្មីៗនេះ បានយល់ព្រមក្នុងការលក់ភាគហ៊ុនភាគច្រើនរបស់ខ្លួននៅក្នុងកំពង់ផែសំខាន់ៗចំនួន២ លើព្រែកជីកប៉ាណាម៉ា ទៅឲ្យក្រុមហ៊ុនខ្នាតយក្សអាមេរិក Blackrock ជាអ្នកគ្រប់គ្រងជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

ជុំវិញការលក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ ថាព្រែកជីកប៉ាណាម៉ានេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិន ហើយថាសហរដ្ឋអាមេរិកទៅវិញទេដែលគួរតែជាអ្នកគ្រប់គ្រងផ្លូវដឹកជញ្ជូនសំខាន់ៗទាំងនេះ។

គួរឲ្យដឹងផងដែរថា តាមរយៈផ្នែកមួយនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ CK Hutchison ធ្វើប្រតិបត្តិការនៅលើច្រកចូលនៃមហាសមុទ្រអាត្លង់ទិច និងច្រកចូលមហាសមុទ្រប៉ាស៊ីហ្វិក មកកាន់ព្រែកជីកនេះ។

យ៉ាងណាមិញ យោងតាមប្រភពដដែលខាងលើនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន CK Hutchison ដែលបង្កើតឡើងដោយមហាសេដ្ឋី Li Ka-shing នឹងលក់ផលប្រយោជន៍របស់ខ្លួនដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ ២២,៨ពាន់លានដុល្លារ។

ជម្រាបជូនថា ព្រែកជីកប៉ាណាម៉ា មាប្រវែងសរុប ៨២គីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេសអាមេរិកកណ្តាល និងជាផ្លូវតភ្ជាប់ដ៏សំខាន់រវាងមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក។ នាវារហូតដល់ ១៤ ០០០ គ្រឿង ត្រូវបានធ្វើដំណើរឆ្លងកាត់ព្រែកជីកនេះជារៀងរាល់ឆ្នាំ រួមមាននាវាដឹកកុងតឺន័រ នាវាដឹករថយន្ត ឧស្ម័នធម្មជាតិ និងទំនិញផ្សេងទៀត រួមទាំងនាវាយោធា ផងដែរ៕

The post មហាសេដ្ឋីមានដាច់គេនៅហុងកុង លក់កំពង់ផែនៅព្រែកជីកប៉ាណាម៉ា ទៅឲ្យក្រុមហ៊ុនអាមេរិកគ្រប់គ្រង appeared first on .

ប៉ាណាម៉ា ទាត់ចោលការអះអាងរបស់អាមេរិក ជុំវិញការមិនគិតថ្លៃសេវាលើនាវាអាមេរិកដែលឆ្លងកាត់ព្រែកជីកប៉ាណាម៉ា
រដ្ឋាភិបាលរបស់ប្រទេសប៉ាណាម៉ា កាលពីពេលថ្មីៗនេះ បានចេញមុខច្រានចោលជុំវិញការអះអាងរបស់រដ្ឋាភិបាលអាមេរិក ដែលនិយាយថា ប៉ាណាម៉ាបានអនុញ្ញាតឲ្យនាវារដ្ឋាភិបាលអាមេរិក អាចឆ្លងកាត់ព្រែកជីកប៉ាណាម៉ាបានដោយឥតគិតថ្លៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ABC News។

ប្រធានាធិបតីប៉ាណាម៉ា លោក ចូហ្សេ រ៉ាអ៊ូល ម៉ូលីណូ (Jose Raul Mulino) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៦ ខែកុម្ភៈ ថា ៖”ខ្ញុំសូមបដិសេធទាំងស្រុងនូវព័ត៌មានមិនពិតទាំងនេះដែលបានលេចចេញឡើងកាលពីម្សិលមិញ” ។

យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់លោក Mulino បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការបង្ហោះសារមួយរបស់ក្រសួងការបរទេសអាមេរិក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអះអាងថា នាវារដ្ឋាភិបាលអាមេរិកនឹងអាចធ្វើដំណើរដោយមិនគិតថ្លៃ តាមរយៈព្រែកជីកប៉ាណាម៉ា ហើយវានឹងជួយសន្សំប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំៗ។

ទន្ទឹមនឹងនេះ ប្រធានាធិបតី លោក Mulino បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយបានស្នើឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសប៉ាណាម៉ា បំភ្លឺអំពីបញ្ហានេះ។ លោក​បាន​ពណ៌នា​ថា ចំណាត់ការ​របស់​ក្រុង​វ៉ាស៊ីនតោន​ជារឿង​មិន​អាច​ទទួល​យក​បាន ហើយ​បាន​ប្រឆាំង​ទាំង​ស្រុង​នូវទំនាក់ទំនង​ទ្វេភាគីរវាងប្រទេសទាំងពីរ ដោយសារតែការកុហកមួយនេះ។

ជាមួយគ្នានេះ អាជ្ញាធរព្រែកជីកបានបន្ត​​ថា អាជ្ញាធរព្រែកជីកប៉ាណាម៉ាមានឆន្ទៈក្នុងការពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិកអំពីការឆ្លងកាត់នៃនាវាសម័យសង្គ្រាម ដូចបានលើកឡើង។

រម្លឹកផងដែរថា នៅក្នុងអំឡុងសុន្ទរកថាមួយនាថ្ងៃស្បថចូលកាន់តំណែង កាលពីខែមុន ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានគំរាមយកព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងវិញ ដោយចោទប្រកាន់ថា ចិនគឺជាអ្នកគ្រប់គ្រងទៅលើព្រែកជីកនេះ។

ប៉ុន្តែទោះជាយ៉ាងណា ប៉ាណាម៉ាបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់លោក ត្រាំ ដែលថាប្រទេសចិនត្រូវបានផ្តល់តួនាទីសំខាន់ក្នុងប្រតិបត្តិការព្រែកជីកនេះ។ នៅក្នុងសកម្មភាពដែលមានបំណងបន្ធូរបន្ថយកង្វល់របស់សហរដ្ឋអាមេរិក លោក Mulino បាននិយាយទៀតថា ប៉ាណាម៉ានឹងមិនចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជាកម្មវិធីហេដ្ឋារចនាសម្ព័ន្ធដឹកនាំដោយចិនទៀតទេ៕

The post ប៉ាណាម៉ា ទាត់ចោលការអះអាងរបស់អាមេរិក ជុំវិញការមិនគិតថ្លៃសេវាលើនាវាអាមេរិកដែលឆ្លងកាត់ព្រែកជីកប៉ាណាម៉ា appeared first on .

អាមេរិក អះអាងថាចាប់ពីពេលនេះទៅវានារបស់ខ្លួន អាចឆ្លងកាត់ព្រែកជីកប៉ាណាដាបានដោយឥតគិតថ្លៃ
សហរដ្ឋអាមេរិក បានប្រកាសឲ្យដឹងកាលពីពេលថ្មីៗនេះថា នាវារដ្ឋាភិបាលរបស់ខ្លួននឹងអាចធ្វើដំណើរដោយសេរីតាមព្រែកជីកប៉ាណាម៉ា ពោលគឺនឹងត្រូវគិតថ្លៃសេវាអ្វីទាំងអស់ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដាក់សម្ពាធទៅលើប្រទេសដែលជាអ្នកគ្រប់គ្រងព្រែកជីកដ៏សំខាន់មួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្រសួងការបរទេសអាមេរិក បានប្រកាសនៅលើបណ្តាញសង្គម X នាថ្ងៃទី៥ ខែកុម្ភៈថា ដោយមានការយល់ព្រមពីប្រទេសប៉ាណាម៉ា នាវារបស់រដ្ឋាភិបាលអាមេរិកឥឡូវនេះអាចឆ្លងកាត់ព្រែកជីកប៉ាណាម៉ាបានដោយមិនចាំបាច់បង់ថ្លៃសេវាអ្វីទាំងអស់ ដោយនេះនឹងអាចជួយសន្សំការចំណាយរដ្ឋាភិបាលអាមេរិក បានរាប់លានដុល្លារក្នុងមួយឆ្នាំៗ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខាងអាជ្ញាធរព្រែកជីកប៉ាណាម៉ាមិនទាន់ធ្វើអត្ថាធិប្បាយអ្វី ជុំវិញការអះអាងរបស់ក្រសួងការបរទេសអាមេរិកនៅឡើយនោះទេ។

គួរឲ្យដឹងផងដែរថា ការប្រកាសដោយក្រសួងការបរទេសអាមេរិកបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបជាមួយប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino កាលពីសប្តាហ៍មុន ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ាណាម៉ា។

ក្រោយកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសរូបនេះ គូសបញ្ជាក់ទៀតថា រដ្ឋាភិបាលប៉ាណាម៉ា បានយល់ព្រមក្នុងការអនុញ្ញាតឲ្យនាវារបស់សហរដ្ឋអាមេរិក ធ្វើដំណើរលើផ្លូវទឹកដ៏សំខាន់នេះដោយឥតគិតថ្លៃ បន្ទាប់ពីព្រែកជីកប៉ាណាម៉ា បានក្លាយជាផ្ទាំងស៊ីបរបស់ លោក ត្រាំ ដែលបានរិះគន់ធ្ងន់ៗថា ប៉ាណាម៉ា បានយកថ្លៃសេវាជ្រុលហួសហេតុពីនាវារបស់សហរដ្ឋអាមេរិក។

លើសពីនេះទៅទៀត លោក ត្រាំ ក៏បានចោទផងដែរថាចិនកំពុងគ្រប់គ្រងលើព្រែកជីកនេះ ហើយថានឹងដណ្ដើមយកព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងវិញ ប្រសិនបើរដ្ឋាភិបាលប៉ាណាម៉ា មិនចាត់វិធានការដោះស្រាយបញ្ហាដែលលោកបានលើកឡើងនោះ៕

The post អាមេរិក អះអាងថាចាប់ពីពេលនេះទៅវានារបស់ខ្លួន អាចឆ្លងកាត់ព្រែកជីកប៉ាណាដាបានដោយឥតគិតថ្លៃ appeared first on .

ព្រែកជីកប៉ាណាម៉ា កើបចំណូលសរុបជិត ៥ពាន់លានដុល្លារ ទោះបីជួបបញ្ហាគ្រោះរាំងស្ងួត
ព្រែកជីកប៉ាណាម៉ា បានរាយការណ៍ថាប្រាក់ចំណូលសរុបរបស់ខ្លួន បានកើនឡើងដល់ចំនួន ៤,៩៩ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៤ (គិតចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤) ពោលគឺកើនឡើង ១% បើធៀបនឹងឆ្នាំសារពើពន្ធឆ្នាំ២០២៣ បើទោះបីជាត្រូវជួបបញ្ហាគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលធ្វើឲ្យកាត់បន្ថយចំនួននាវាឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ការចំណាយប្រតិបត្តិការរបស់ព្រែកជីកប៉ាណាម៉ា បានថយចុះ ៥% ស្របពេលប្រាក់ចំណេញបានកើនឡើងប្រហែល ៩,៥% ដល់ចំនួន ៣,៤៥ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំសារពើពន្ធមុន។

ផ្លូវទឹកដ៏សំខាន់នេះ បានគ្រប់គ្រងទំនិញសរុបចំនួន ៤២៣ លានតោន ជាមួយនាវាដឹកទំនិញឆ្លងកាត់សរុប ២៧,៣ គ្រឿងក្នុងមួយថ្ងៃជាមធ្យម ពោលគឺធ្លាក់ចុះពីប្រហែល ៣៦ គ្រឿង កាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ លោក Victor Vial អនុប្រធានផ្នែកហិរញ្ញវត្ថុរបស់អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានប្រាប់អ្នកសារព័ត៌មានថា ផ្នែកតាមតួលេខបឋម ប្រាក់ចំណូលរបស់ព្រែកជីកបានកើនឡើងពី ១៨លានដុល្លារ ដល់ ៤,៩៩ពាន់លានដុល្លារ។

ជម្រាបជូនថា ប្រហែល ៥% នៃចរាចរណ៍ផ្លូវសមុទ្រពិភពលោក គឺត្រូវបានឆ្លងកាត់តាមព្រែកជីកប៉ាណាម៉ាជារៀងរាល់ឆ្នាំ ខណ:សហរដ្ឋអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាប្រទេសដែលប្រើប្រាស់ផ្លូវទឹកនេះច្រើនជាងគេ៕

The post ព្រែកជីកប៉ាណាម៉ា កើបចំណូលសរុបជិត ៥ពាន់លានដុល្លារ ទោះបីជួបបញ្ហាគ្រោះរាំងស្ងួត appeared first on .

លោក ត្រាំ ​គំរាម​យកព្រែកជីកប៉ាណាម៉ា មកគ្រប់គ្រងវិញ ក្រោយរិះគន់រឿងថ្លៃសេវាដឹកជញ្ជូនខ្ពស់ពេក
ប្រធានាធិបតីអាមេរិកជាប់ឆ្នោតអាណត្តិថ្មី លោក ដូណាល់ ត្រាំ បានព្រមានថាលោកអាចនឹងយកព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងឡើងវិញ បន្ទាប់ពីបានរិះគន់រដ្ឋាភិបាលប្រទេសប៉ាណាម៉ា ថាបានយកថ្លៃសេវាដឹកជញ្ជូនតាមរយ:ផ្លូវទឹកដ៏សំខាន់នេះ ខ្ពស់ពេក។ នេះបើយោងតាមរចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងសារមួយដែលបានសរសេរបង្ហោះលើបណ្តាញសង្គម Truth Social របស់ខ្លួន លោក ត្រាំបានលើកឡើងថា ៖” ព្រែកជីកដ៏សំខាន់នេះ មិនអាចត្រូវធ្លាក់ដល់ដៃរបស់អ្នកដទៃផ្សេងបានទេ ដោយវាគឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប៉ាណាម៉ា។ ប្រសិនបើតាមគោលការណ៍ទាំងសីលធម៌ និងផ្លូវច្បាប់នៃទង្វើសប្បុរសនេះមិនត្រូវបានអនុវត្តតាមទេនោះ យើងនឹងទាមទារឲ្យប្រគល់ព្រែកជីកប៉ាណាម៉ាមកសហរដ្ឋអាមេរិកគ្រប់គ្រងវិញ ឲ្យបានពេញលេញ ឆាប់រហ័ស និងដោយគ្មានការងឿងឆ្ងល់”។

ទន្ទឹមនឹងនេះ លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា ចំពោះថ្លៃសេវាដែលប៉ាណាម៉ាបានយកលើការដឹកជញ្ជូនតាមរយ:ព្រែកជីកនេះ គឺជារឿងគួរឲ្យអស់សំណើច និងអយុត្តិធម៌ខ្លាំងណាស់។

គួរឲ្យដឹងផងដែរថា សហរដ្ឋ​អាមេរិក​ បាន​សាងសង់​ព្រែកជីក​ប៉ាណាម៉ា និង​គ្រប់គ្រង​ទឹកដី​ជុំវិញ​ព្រែកជីកនោះ​អស់រយ:ពេល​ជាច្រើន​ទសវត្ស។ ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រគល់ការគ្រប់គ្រងពេញលេញនៃព្រែកជីកនេះ ទៅឲ្យប្រទេសប៉ាណាម៉ាវិញ ក្នុងអំឡុងឆ្នាំ១៩៩៩ បន្ទាប់ពីបានគ្រប់គ្រងរួមគ្នាអស់មួយរយ:ពេលមក។

ព្រែកជីកប៉ាណាម៉ា មានប្រវែងសរុប ៨២គីឡូម៉ែត្រ ដែលត្រូវបានចាត់ទុកថាជាផ្លូវកាត់តភ្ជាប់ដ៏សំខាន់រវាងមហាសមុទ្រប៉ាស៊ីហ្វិក ជាមួយមហាសមុទ្រអាត្លង់ទិក ខណ:ផ្លូវទឹកនេះបានកាត់បន្ថយពេលវេលាធ្វើដំណើររវាងតំបន់ទាំងពីរ និងអនុញ្ញាតឲ្យកប៉ាល់ធំៗជៀសវាងការធ្វើដំណើរផ្លូវដ៏វែងឆ្ងាយ និងភាពគ្រោះថ្នាក់ នៅជុំវិញចុងភាគខាងត្បូងនៃអាមេរិកខាងត្បូង។

ជម្រាបជូនថា ប្រហែល ៥% នៃចរាចរណ៍ផ្លូវសមុទ្រពិភពលោក គឺត្រូវបានឆ្លងកាត់តាមព្រែកជីកប៉ាណាម៉ាជារៀងរាល់ឆ្នាំ។ សហរដ្ឋអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាប្រទេសដែលប្រើប្រាស់ផ្លូវទឹកនេះច្រើនជាងគេ ហើយបើតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញថា អាជ្ញាធរព្រែកជីកប៉ាណាម៉ា រំពឹងថាខ្លួននឹងអាចរកប្រាក់ចំណូលបានជិត ៥ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៤ នេះ៕

The post លោក ត្រាំ ​គំរាម​យកព្រែកជីកប៉ាណាម៉ា មកគ្រប់គ្រងវិញ ក្រោយរិះគន់រឿងថ្លៃសេវាដឹកជញ្ជូនខ្ពស់ពេក appeared first on .