ព្រះពុទ្ធសាសនា

ព្រះសង្ឃចំនួន ៥០០អង្គ នឹងនិមន្តចូលរួមការប្រឡងយកវិញ្ញាបនបត្រធម្មវិន័យ នៅសាលាពុទ្ធិកបឋមសិក្សាសម្ដេចនន្ទង៉ែត អង្គប្រីយ៍ សូមពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លា មេត្តាចូលរួមប្រគេនចង្ហាន់ និងភេសជ្ជៈ តាមកម្លាំងសទ្ធា
សាលាពុទ្ធិកបឋមសិក្សាសម្ដេច នន្ទ ង៉ែត អង្គប្រីយ៍ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រឡងយកវិញ្ញាបនបត្រធម្មវិន័យត្រី ទោ ឯក នៅមណ្ឌលវត្តអង្គប្រីយ៍ ដែលរៀបចំឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដែលមានព្រះសង្ឃចូលរួមប្រមាណ ៥០០អង្គ។

តាមការបញ្ជាក់ពីភិក្ខុសច្ចភាណកោ សែម សុភា ព្រះចៅអធិការវត្តធម្មនិមិត្ត អង្គប្រីយ៍ នាយកស្ថានីយ៍វិទ្យុគុណធម៌ និងជានាយកសាលាពុទ្ធិកបឋមសិក្សាសម្ដេចនន្ទង៉ែត អង្គប្រីយ៍ ដំណើរការប្រឡងនេះនឹងមានបេក្ខសមណមកពី ៤០វត្ត នៅទូទាំងស្រុកសំរោង ខេត្ដតាកែវ។

ឆ្លៀតនៅក្នុងឱកាសនេះ ក្នុងនាមជាព្រះចៅអធិការ និងជានាយកសាលា ភិក្ខុសច្ចភាណកោ សែម សុភា សូមអារាធនា និមន្តអញ្ជើញព្រះតេជគុណម្ចាស់ ពុទ្ធបរិស័ទអ្នកមានចិត្តបុណ្យទាំងអស់ គ្រប់ទិសទីព្រះមេត្តា និមន្តអញ្ជើញចូលរួមអោយបានច្រើនកុះករ ក្នុងន័យរួមចំណែកលើកទឹកព្រះទ័យដល់ព្រះសង្ឃ ជាបេក្ខសមណនិងទ្រទ្រង់វិស័យពុទ្ធិកសិក្សាដែលជាឆ្អឹងខ្នងរបស់ព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចម្រើន រុងរឿងស្ថិតស្ថេរចីរកាលតរៀងទៅ។

ប្រសិនបើពុទ្ធបរិស័ទមានសទ្ធាចូលរួមឧបត្ថម្ភកម្មវិធីប្រលងធម្មវិន័យនេះ អាចចូលរួមបានតាម ដោយ៖

បបរមួយខ្ទះ មានតម្លៃ ៥៣៣០០០រៀល ឬស្មើនឹង ១៣០ ដុល្លារ

ចង្ហាន់ត្រង់មួយ ១តុ មានតម្លៃ ២០ម៉ឺនរៀលឬ ៥០ ដុល្លារ

ភេសជ្ជៈកូកាកូឡា ១កេះ មានតម្លៃ ៣៦៥០០ រៀល, ទឹកសុទ្ធវីតាល់ ១កេះ មានតម្លៃ ២៨០០០ រៀល

ពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លា សូមទាក់ទងមក ភិក្ខុសច្ចភាណកោ សែម សុភា តាមរយៈទូរស័ទ្ទលេខ៖ ០៩២ ៥០៥ ០០០, ០៩៦ ៥០៥ ០០០០, ០៩៧ ៥០៥ ០០០០។

សូមជម្រាបជូនថា សាលា ពុទ្ធិកបឋមសិក្សាសម្ដេច នន្ទ ង៉ែត អង្គប្រីយ៍ មានឈ្មោះពេញថា «សាលាពុទ្ធិកបឋមសិក្សា សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត អង្គប្រីយ៍» មានទីតាំងនៅក្នុងភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ សាលានេះបង្កើតឡើងនៅឆ្នាំ២០១១ ដោយក្រសួងធម្មការនិងសាសនា ក្រោមព្រះរាជតម្រិះរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងការជួយឧបត្ថម្ភជ្រោមជ្រែង យ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត និង លោកជំទាវ ឈាង ឡាង ។

តែជាអកុសលចាប់ពីឆ្នាំ២០១៤-២០១៧ សាលាពុទ្ធិកនេះត្រូវបានបិទទ្វារដោយគ្មានដំណើរអប់រំឡើយ ហើយសាលាបាលីនេះបានប្រែក្លាយជាឃ្លាំង ដាក់ឧស ដាក់សម្ភារៈ និងជាកន្លែងសត្វកណ្តៀពូនដីទៅវិញ។

នៅចុងឆ្នាំ២០១៧ ក្រោយពីមានការយកព្រះទ័យទុកដាក់ពីសំណាក់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត និង សម្តេចព្រះពុទ្ធជ័យមុន្នី ឃឹម សន ដោយចំណារដល់មន្ត្រីសង្ឃ ក្រោមឱវាទ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យមានការប្រជុំឯកភាពគ្នាក្នុងការរៀបចំរចនាសម្ព័ន្ធមន្ត្រីសង្ឃ និងសាលាពុទ្ធិកបឋមសិក្សា សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត អង្គប្រីយ៍ នេះឡើងវិញ ដោយនិមន្ត ភិក្ខុសច្ចភាណកោ សែម សុភាព្រះគ្រូសូត្រឆ្វេងវត្តប្រាសាទនាងខ្មៅ មកគង់ជាព្រះចៅអធិការវត្តធម្មនិមិត្ត អង្គប្រីយ៍ កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់សព្វថ្ងៃនេះ៕

The post ព្រះសង្ឃចំនួន ៥០០អង្គ នឹងនិមន្តចូលរួមការប្រឡងយកវិញ្ញាបនបត្រធម្មវិន័យ នៅសាលាពុទ្ធិកបឋមសិក្សាសម្ដេចនន្ទង៉ែត អង្គប្រីយ៍ សូមពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លា មេត្តាចូលរួមប្រគេនចង្ហាន់ និងភេសជ្ជៈ តាមកម្លាំងសទ្ធា appeared first on .

ប្រមុខរាជរដ្ឋាភិបាល សម្រេចយកថ្ងៃទី៨ មេសា ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅកម្ពុជា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចចេញអនុក្រឹត្យ ស្តីពី ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ដោយបានសម្រេចយកថ្ងៃទី៨ ខែមេសា រៀងរាល់ឆ្នាំ ប្រារព្ធជាទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលផ្សាយចេញនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៤ បានកំណត់យកថ្ងៃទី៨ ខែមេសា រៀងរាល់ឆ្នាំ ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិជាមួយ បណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនាដើម្បីសន្តិភាពនៅក្នុង សង្គមជាតិនិងសាកលលោក។

សេចក្តីសម្រេចដដែលបានបន្តថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅកម្ពុជានេះដែរ ក៏ជាការរំលឹកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តម បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទទួលបាននូវព្រះរាជបរមងារកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ។

នៅក្នុងសេចក្តីសម្រេចនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស គ្រឹះស្ថានសាធារណៈនិងឯកជន និងភាគីពាក់ព័ន្ធ ចូលរួមបំផុសស្មារតីគាំទ្រទិវានេះដល់សាធារណជនដើម្បី ឱ្យមានការយល់ដឹងអំពីការប្រតិបត្តិតាមព្រះពុទ្ធឱវាទ។

ជាមួយគ្នានេះ សម្តេចក៏បានណែនាំដល់ក្រសួងធម្មការនិងសាសនា ត្រូវរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា ជារៀងរាល់ឆ្នាំ ដោយសហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា ទីស្តីការ គណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ស្របតាម ស្ថានភាពជាក់ស្តែងនៃការវិវត្តនៃការរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅតាមបណ្តាប្រទេសអ្នកកាន់ ព្រះពុទ្ធសាសនា។

តាមរយៈសេចក្តីសម្រេចខាងលើនោះដែរ សម្តេចធិបតី ក៏បានស្នើដល់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕អត្ថបទ៖ រង្សី

The post ប្រមុខរាជរដ្ឋាភិបាល សម្រេចយកថ្ងៃទី៨ មេសា ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅកម្ពុជា appeared first on .

លោក ហឿន សំនៀង៖ ហេតុដែលនាំឲ្យខ្មែរក្រ មិនមែនដោយព្រះពុទ្ធសាសនាទេ
នៅ​កម្ពុជា ​ព្រះពុទ្ធ​សាសនា​ត្រូវ​បានចាត់​ទុកថា​ជា​សាសនា​របស់​រដ្ឋ ​ហើយ​សាសនា​ក៏​ត្រូវ​គេ​លើក​តម្កើង​យ៉ាង​ខ្ពស់​ជា​បាវចនា​របស់​ជាតិ​ទៀត​ផង។ ​ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ព្រះពុទ្ធសាសនា​ពិត​ជា​ត្រូវ​បាន​ផ្តល់​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ប្រជាជាតិ​ខ្មែរ ខណៈដែលមានប្រជា​ជន​ខ្មែរ​ រាប់តាំងពី​រាស្ត្រ​សាមញ្ញ​ មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់ ​រហូត​ដល់​ព្រះមហាក្សត្រ បានគោរពប្រតិបត្តិ​ជាទី​សក្ការៈ​យ៉ាង​ខ្ជាប់​ខ្ជួន។

នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនា រៀបចំប្រារព្ធពិធីបុណ្យ «មាឃបូជា» ជាពិធីបុណ្យមួយដ៏មានសារសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា។ «បុណ្យមាឃបូជា» ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃអាទិត្យ បានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណជាតិទៀតផង។

ទាក់ទងនឹងជំនឿនេះដែរ កន្លងមកធ្លាប់មានការវាយតម្លៃមកលើព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ពីបុគ្គលមួយចំនួនដែលថា ប្រជាពលរដ្ឋខ្មែរក្រភាគច្រើនដោយសារពួកគាត់កាន់ព្រះពុទ្ធសាសនា។ លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ប្រាប់ឧកញ៉ាញូស៍ថា យើងគ្រប់គ្នាដឹងហើយថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ពោល គឺ​ព្រះពុទ្ធសាសនាជា គ្រឹះនៃប្រព័ន្ធជំនឿងយ៉ាងរឹងមាំរបស់ខ្មែរ និងសង្គមខ្មែរទាំងមូលផងដែរ។

លោកថ្លែងយ៉ាងដូច្នេះថា «ការជឿកាន់ព្រះពុទ្ធសាសនាធ្វើឲ្យយើងក្រ ខ្ញុំគិតថា នេះជាគំនិត ជាទស្សន:ដែលយល់ខុសយ៉ាងខ្លាំងមកលើព្រះពុទ្ធសាសនា ជាទស្សន:ដែលមិនបានសិក្សាស្វែងយល់ពីព្រះពុទ្ធសាសនា។ ជាទស្សនដែលអាចកើតចេញពីច្រើនប្រភពមួយចំនួនដូចជា អាចចេញពីពពួកអ្នកមិនគោរពស្រឡាញ់ព្រះពុទ្ធសាសនា និងចង់បន្សាបជំនឿព្រះពុទ្ធសាសនា ក្នុងសង្គមខ្មែរ។ ជំនឿជាភាពខ្លាំងនៃមនុស្ស ឬសង្គមជាតិមួយ តែជំនឿក៏អាចជាភាពទន់ខ្សោយនៃបុគ្គល ឬសង្គមមួយផងដែរ។ ជាក់ស្តែង បើប្រព័ន្ធជំនឿត្រូវបានបន្សាបហើយ អ្វីៗនឹងងាយស្រួលតាមនោះដែរ»។

លោកបន្តថា យើងគ្រប់គ្នាដឹងហើយថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ពោលគឺ​ព្រះពុទ្ធសាសនាជា គ្រឹះនៃប្រព័ន្ធជំនឿងយ៉ាងរឹងមាំរបស់ខ្មែរ និងសង្គខ្មែរទាំងមូលគំនិតនេះអាចចេញពីមនុស្សដែលមិនយល់ពីព្រះពុទ្ធសាសនា និងមិនបានសិក្សាស្វែងយល់ពីពាក្យទូន្មានរបស់ព្រះពុទ្ធជាម្ចាស់ តែក៏ឃើញព្រឹត្តិការណ៍សង្គមនានានៅជុំវិញខ្លួន ឬអាចឃើញឥរិយាបថយឺតយ៉ាវរបស់​អតីតអ្នកបួសខ្លះក្នុងស្រុក្នុងភូមិ ឬលឺទ្រឹស្តីបទតាមគេតាមឯងផង ដោយមិនបានសិក្សាសង្កេតជាក់លាក់ ក៏ដាក់បន្ទុកមកលើព្រះពុទ្ធសាសនាតែម្តងទៅថា នោះអន្ទិតនេះ អន្ទិតនោះ វាបួសរាប់សិបឆ្នាំ សឹកមកវិញខ្ចិល រកស៊ីមិនទាន់គេ រស់នៅក្នុងភាពក្រីក្រ ក៏សន្និដ្ឋានថា ព្រះពុទ្ធសាសនាធ្វើឲ្យមនុស្សខ្ចិល ធ្វើឲ្យមនុស្សក្រ ក៏មាន ឬទស្សននេះ អាចចេញពីមនុស្សមិនចំរើន ជាមនុស្សបរាជ័យ យល់មិនដល់ មុជមិនឆ្ងាយ គិតមិនជ្រៅ ចឹងជាជាងបន្ទោសខ្លួនឯង ក៏ទំលាក់ទៅព្រះពុទ្ធសាសនាក៏ថាបាន។

លោក ហឿន សំនៀង ដែលជាអតីតអ្នកបួសជាច្រើនព្រះវស្សា និងបានបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិកនោះដែរ បានគូសបញ្ជាក់ថា «យើងដឹងហើយថា មនុស្សបរាជ័យភាគច្រើនចេញពីភាពល្ងង់ខ្លៅ អវិជ្ជា បានសិក្សារៀនសូត្រជ្រៅជ្រះ ឬជាមនុស្សមានទស្សនអវិជ្ជមានខ្លាំងពេកនោះឯង ជាពិសេស អវិជ្ជមានចំពោះអ្នកដទៃ ស្តីបន្ទោស ដាក់បន្ទុកលើអ្នកដទៃ ជាជាងទទួលយកការទទួលខុស ត្រូវពេញលេញចំពោះទង្វើខ្លួនឯង ឬសូម្បីម៉ែឪ វង្សត្រកូល ក៏ដាក់ការស្តីបន្ទោសដែរ ដែលខុសពីមនុស្ស ជោកជ័យ ដែលតែងអរគុណដល់អតីតកាល ពូជពង្សវង្ស ត្រកូល និងមនុស្សជុំវិញខ្លួន ជាពិសេស ភាពល្វីជូចត់ ខ្សត់ខ្សោយ លំបាកតោយ៉ាក ដែលធ្វើឲ្យគេរឹងមាំ។ បុគ្គលជោគជ័យ មានទស្សន:វីជ្ជា»។

ដើម្បីជាគតិបញ្ជាក់ថា ភាពក្រីក្រមិនមែនបណ្តាលមកពីព្រះពុទ្ធសាសនា លោក ហឿន សំនៀង ថា ទី១) សម្លឹងមើលប្រទេសដែលកាន់ព្រះពុទ្ធសាសនាដូចយើង ដូចជាប្រទេសថៃ វៀតណាម ចិន ជប៉ុន កូរ៉េ និងតៃវ៉ាន់ ជាដើម ជាប្រទេសនៅជិតៗខាងយើង។ ប្រទេសទាំងនេះ កាលមុនក្រដែរ តែឥឡូវប្រទេសទាំងនោះ ក្លាយជាប្រទេសអ្នកមាន។ សួរថា ហេតុអ្វី? ចម្លើយដ៏សាមញ្ញ គឺថា កាលមុនប្រទេសទាំងនេះ ក៏ក្រដែរ គឺក្រដោយសារ សង្គ្រាមផង និងក្រដោយសារការវិវត្តនៃបច្ចេកវិទ្យាមិនទាន់ជឿនលឿន។ លុះដល់គេអស់សង្គ្រាម និងការមកដល់នៃបច្ចេកវិទ្យាផង គេក៏មានឪកាសអភិវឌ្ឍប្រទេសក្លាយជាអ្នកមាន។ ទី២) ទ្រឹស្តីព្រះពុទ្ធទាក់ទងការរស់នៅ និងការមានបាន ព្រះពុទ្ធលើកទឹកចិត្ត និងបង្ហាញផ្លូវឲ្យក្លាយជាអ្នកជោគជ័យ មានបានទ្រព្យសម្បត្តិ រហូតព្រះពុទ្ធសសើរពីគុណសម្បត្តិនៃភាពមានបានទ្រព្យ មិនតែប៉ុណ្ណោះ ព្រះពុទ្ធមិនត្រឹមតែ បង្ហាត់បង្ហាញផ្លូវ មធ្យោបាយ និងរបៀបដែលធ្វើឲ្យជោគជ័យ មានបានប៉ុណ្ណោះទេ ថែមទាំងប្រាប់ពីការចេះប្រើប្រាស់ ទ្រព្យធនរបស់ខ្លួនឲ្យល្អ ត្រឹមត្រូវ និងមានប្រយោជន៍ទៀតផង។ មានទ្រព្យជាដើម។

បើតាមលោកនាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ហេតុពិតដែលនាំឲ្យខ្មែរក្រ ខ្មែរក្រមិនមែនដោយសារកាន់ជឿព្រះពុទ្ធសាសនាទេ តែខ្មែរក្រដោយសារតែសង្គ្រាមដ៏រាំរ៉ៃរាប់សិបជំនាន់ របបប្រល័យពូជសាសន៍កាប់សម្លាប់ជនជាតិ ខ្លួនឯង ការបែកបាក់ផ្ទៃក្នុង ភាពល្ងង់ខ្មៅ មិនបានសិក្សារៀនសូត្រ និងការ ប្រើប្រាស់ធនធានជាតិខុសគោលដៅជាដើម ជាហេតុធ្វើឲ្យខ្មែរក្រ ព្រោះថា ខ្មែរក្រព្រោះសង្គ្រាម ខ្មែរក្រដោយសារសង្គ្រាម បើយើងសិក្សាពីប្រវត្តិសាស្ត្រខ្មែរ ឃើញថា ក្រោយការដួលរលំនៃអាណាចក្រខ្មែរ នៅសតវត្ស៍ទី១៣ ប្រទេសកម្ពុជា ហាក់គ្មានពេលណាដែលបានសុខ សន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍសោះឡើយ ឃើញតែសង្គ្រាមផ្ទៃក្នុងផ្ទៃក្រៅជារៀងរហូត។ ចុងក្រោយ ជាសង្គ្រាមសម័យលន់ ណុល ចូលរបបប្រល័យពូជសាសន៍ សម្លាប់ខ្ទេចគ្មានសល់ និងសង្គ្រាមបន្តទៀត រហូតដល់ឆ្នាំ១៩៩៨ នេះហើយជាហេតុពិតនៃភាពក្រីក្ររបស់ប្រទេសខ្មែរ។

ជាមួយគ្នានោះ លោកក៏មើលឃើញថា ភាពល្ងង់ខ្លៅ អវិជ្ជា និងការបែកបាក់ ជាហេតុនាំឲ្យខ្មែរក្រ ក្រោយសង្គ្រាម ក្រោយចប់សង្គ្រាម បន្សល់នូវភាពខ្ទេចខ្ទីរាល់ហេដ្ឋារចនាសម្ព័ន្ធជាតិ សមិទ្ធផល ជាតិ គ្រាប់អាវុទ្ធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការបែកបាក់ព្រាត់ប្រាសបងប្អូន ក្រុមគ្រួសារ ក្មេងកំព្រារាប់ សិបម៉ឺននាក់ជាដើម។ ជាងនេះទៀតសង្គ្រាមបានធ្វើឲ្យបែកបាក់អស់នូវស្មារតីជាតិ អត្តសញ្ញាណជាតិ និងការរួបរួមសាមគ្គីគ្នា ក្នុងនាមជាតិសាសន៍មួយ ដែលមនុស្សក្នុងសង្គមទាំង មូលស្ទើលែងមាន ទំនុកចិត្តចំពោះគ្នានិងគ្នា។ ទាំងអស់នេះ ជាហេតុពិតដែលធ្វើឲ្យខ្មែរក្រ។

ទន្ទឹមនឹងនោះ លោក ហឿន សំនៀង បានគូសបញ្ជាក់បន្ថែមទៀថា «ប្រើប្រាស់ធនធានជាតិខុសគោលដៅជាហេតុនាំឲ្យខ្មែរក្រ៖នៅសម័យសង្គ្រាម មិនត្រឹមតែបំផ្លាញរាល់សមិទ្ធផលជាតិ សម្លាប់មនុស្ស និងគ្មានឪកាសរៀន សូត្រប៉ុណ្ណោះទេ ថែមទាំង រាល់ធនធានជាតិទាំងអស់ ត្រូវបានយកទៅប្រើខុសគោលដៅ គឺប្រើ ដើម្បីទិញអាវុធ សម្រាប់សម្លាប់គ្នា និងកំទេចគ្នា ពោល គឺ មិនបានយកទៅប្រើប្រាស់ ដើម្បីគាំទ្រ ដល់ការរីកចំរើន និងអភិវឌ្ឍប្រទេសជាតិ ដូចជាវិស័យអប់រំ សុខាភិបាល ផ្លូវថ្នល់ស្ពាន និងទឹក ឬភ្លើង ជាដើមនោះឡើយ។ ដូច្នេះ រាល់ធនធានជាតិដែលយកទៅប្រើរាប់សិបឆ្នាំ និងយ៉ាងច្រើន មហាសាលនោះ គឺ យកទៅដុតចោលទាំងទ្រព្យ និងបំផ្លាញទាំងប្រទេស។ នេះជាហេតុដែលនាំឲ្យខ្មែរក្រ មិនមែនដោយព្រះពុទ្ធសាសនាទេ»៕

The post លោក ហឿន សំនៀង៖ ហេតុដែលនាំឲ្យខ្មែរក្រ មិនមែនដោយព្រះពុទ្ធសាសនាទេ appeared first on .

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជា«សម្តេចព្រះរាជគ្រូព្រះប្រធានមណ្ឌលព្រះកម្មដ្ឋាន»
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងសម្តេចព្រះភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ជាសម្តេចព្រះរាជគ្រូព្រះប្រធានមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៧៣។

ក្នុងព្រះជន្ម ៧៨ព្រះវស្សា សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាដឹកនាំសង្ឃដ៏សំខាន់ក្នុងការចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍន៍សង្គមនាពេលអតីតាល និងបច្ចុប្បន្ន។

មណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» ស្ថិតក្នុងភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ហើយត្រូវបានសម្ពោធនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ក្រោមព្រះវត្តមានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងមានការនិមន្ត អញ្ជើញចូលរួមព្រះសង្ឃ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

មណ្ឌលព្រះកម្មដ្ឋាននេះ មានទំហំសរុបចំនួន ១,០០៤ម៉ែត្រក្រឡា និងចាប់ផ្តើមដំណើការកសាងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ មណ្ឌលព្រះកម្មដ្ឋាននេះ កសាងឡើងតាមការអនុញ្ញាតរបស់អាជ្ញាធរជាតិអប្សរា ដែលសាងសង់អំពីឈើប្រមាណ ៩៨ភាគរយ ក្នុងនោះមានដូចជា ធម្មសាលាមានបណ្តោយ ២៨ម៉ែត្រ ទទឹង ១៤ម៉ែត្រ កំពស់ ១២ម៉ែត្រ រោងធម្មមានបណ្តោយ ៩ម៉ែត្រ ទទឹង ៦ម៉ែត្រ កំពស់ ១០ម៉ែត្រ និងកុដិ២ ទំហំ ៤ម៉ែត្រគុណ៤ម៉ែត្រ កំពស់ ៧ម៉ែត្រ បន្ទប់ទឹកចំនួន២ ទំហំ ៤ម៉ែត្រ គុណ ៣ម៉ែត្រ កំពស់៧ម៉ែត្រ។ មណ្ឌលព្រះកម្មដ្ឋាននេះ នឹងបម្រើពុទ្ធសាសនា និងសង្គមជាតិទាំងមូលយ៉ាងធំធេង៕

The post ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជា«សម្តេចព្រះរាជគ្រូព្រះប្រធានមណ្ឌលព្រះកម្មដ្ឋាន» appeared first on .

ជ្រះថ្លាណាស់! លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត វិសាខាអគ្គមហាឧបាសិកា សៀង ចាន់ហេង កសាងវត្តមួយនៅខេត្តកំពង់ស្ពឺ
«សមិទ្ធផល លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងក្រុមគ្រួសារបានកសាង ក្នុងវត្តត្រែងត្រយឹង ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកពង់ស្ពឺ»។ នេះបើតាមសង្ឃដីការរបស់ព្រះតេជគុណ ព្រះព្រហ្មវិជ្ជា នីសុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន្ត។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ព្រះព្រហ្មវិជ្ជា នីសុវណ្ណមុនីរ៉េត មានសង្ឃដីការលម្អិតទៀតថា សមិទ្ធផល ដែលលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត វិសាខាអគ្គមហាឧបាសិកា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងក្រុមគ្រួសារ បានបរិច្ចាគបច្ច័យជាច្រើន ដើម្បីកសាងវត្តអារាមនេះរួមមាន ដូចជា៖

-ឧបដ្ឋានសាលា (សាលាឆាន់) ទំហំ 21×32 ម៉ែត្រ ដ៏ស្រស់ស្អាតសាងសង់រួចរាល់ជាស្ថាពរ។

-ព្រះវិហារ ដ៏ស្កឹមស្កៃដែលមាន ទំហំ 26×26 ម៉ែត្រ កំពុងកសាងសព្វថ្ងៃនេះ។

-ចាក់ដីបំពេញទីធ្លាក្នុងវត្តធ្វើឱ្យទីធ្លារវត្ត មានសោភណភាពស្រស់ត្រកាល។

-រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តឱ្យមានរបៀបរៀបរយ មានដើមឈើ មានសួនច្បារ មានផ្ការីកស្គុះស្គាយស្រស់បម្រងព្រងគួរជាទីជ្រះថ្លាដ៏ក្រៃលែង។

សមិទ្ធផលទាំងអស់នេះ ហើយដែលកើតចេញពីទឹកចិត្តដ៏សប្បុរសរបស់លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត នាងវិសាខា អគ្គមហាឧបាសិកា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងក្រុមគ្រួសារ សាងឧទ្ទិសចំពោះព្រះពុទ្ធសាសនា និងទុកជាគរុភណ្ឌរបស់វត្ត ។

ការលះបង់ ពេលវេលាដ៏មានតម្លៃ និងលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនអញ្ជើញមកជួយស្ថាបនាការកសាងនិងអភិឌ្ឍន៍ ក្នុងវត្តត្រែងត្រយឹងនេះ តាំងពីឆ្នាំ ២០១៨ មកដល់បច្ចុប្បនេះ បានធ្វើឲ្យមុខមាត់វត្តត្រែងត្រយឹង រីកចម្រើនយ៉ាងឆាប់រហ័ស ផ្ទុយស្រលះពីអតីតកាល។

គួរបញ្ជាក់ថា លោកជំទាវ​​ឧកញ៉ា​បណ្ឌិត​ សៀង​ ចាន់ហេង គឺជាពុទ្ធសាសនិកអ្នកទ្រទ្រង់ព្រះពុទ្ធសាសនាដ៏សកម្មមួយរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សទ្ធាដ៏ជ្រះថ្លា ការចំណាយធនធាន និងការលះបង់ទាំងកំលាំង កាយ ចិត្ត បូជាក្នុងព្រះពុទ្ធសាសនា របស់លោក ជំទាវ​ឧកញ៉ាបណ្ឌិត សៀង​ ចាន់ហេង ត្រូវបាន តែងតាំងជា ឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះ​អភិ​សិរី​សុ​គ​ន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី​ សម្ដេចព្រះមហាសង្ឃរាជ​ នៃគណៈ​ធម្ម​យុត្តិក​កាយ​នៃព្រះរាជាណាចក្រកម្ពុជា ឡើងងារជូនលោកជំទាវជា ​ «នាងវិសាខាអគ្គមហា​ឧបាសិ​កាពុទ្ធ​សាស​នូប​ត្ថម្ភក៍» កាលពីខែមករា ឆ្នាំ២០២០ កន្លងទៅផងដែរ៕

The post ជ្រះថ្លាណាស់! លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត វិសាខាអគ្គមហាឧបាសិកា សៀង ចាន់ហេង កសាងវត្តមួយនៅខេត្តកំពង់ស្ពឺ appeared first on .

ឯកឧត្តមឧកញ៉ា ផន វណ្ណិត អតីតព្រះសង្ឃរៀនសូត្រជ្រៅជ្រះត្រូវបានសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា “ព្រះរាជទានជាទីប្រឹក្សាផ្ទាល់”
ថ្នាក់ដឹកនាំ មន្រ្តីរាជការ សហគ្រិន វាគ្មិនបណ្តុះបណ្តាលភាពជោគជ័យ  និងអ្នកគាំទ្រជាច្រើនបានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមឧកញ៉ា ផន វណ្ណិត ដែលត្រូវបានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ សព្វព្រះរាជហឬទ័យតែងតាំងបញ្ញត្តិគោរម្យ៍ងារជា “ឯរាវ័ណធម្មយានិកមហាឧបាសិកពុទ្ធសាសនូបត្ថម្ភន៍” ដើម្បីក្លាយជាពុទ្ធសាសនូបត្ថម្ភន៍ដ៏ឆ្នើមក្នុងព្រះសាសនា និងឱ្យឡើងស័ក្តិជាទីប្រឹក្សាផ្ទាល់សម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការចូលរួមកសាងធនធានបញ្ញវន្តខ្មែរជាមួយនឹងការលើកទឹកចិត្តជួយឧបត្ថម្ភគាំទ្រផ្នែកបញ្ញាស្មារតីទៅលើវិស័យពុទ្ធចក្រនៅប្រទេសកម្ពុជា។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជពិធីប្រគល់ធ្វើឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រមទាំងមានការនិមន្តយាង និងអញ្ជើញចូលរួមពីសម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងមន្រ្តីរាជការ ក្រសួងពាក់ព័ន្ធ  ក្នុងវត្តបទុមធម្មយុត្តនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ។

ឯកឧត្តមឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា មានប្រសាសន៍ថា៖ “ក្នុងនាមខ្ញុំដែលទើបទទួលងារជាទីប្រឹក្សាសម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាលវិទ្យាល័យព្រះសីហមុនីរាជា នឹងបន្តចូលរួមផ្សព្វផ្សាយទ្រឹស្តីរបស់ព្រះសម្មាសម្ពុទ្ធដែលជាឃ្លាំងឱសថសម្រាប់ព្យាបាលជំងឺសង្គមទៅដល់យុវជនជំនាន់ក្រោយឲ្យដើរលើផ្លូវល្អ ស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងធម្មការ និងសាសនា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា”។

ឯកឧត្តមឧកញ៉ាបានបញ្ជាក់ថា ខ្ញុំសង្ឃឹមថា តាមរយៈការផ្តល់ងារជាទីប្រឹក្សាគឺពិតជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ដើម្បីធ្វើការ នឹងពិភាក្សាយ៉ាងផុសផុលអំពីបញ្ហាប្រឈម និងដំណោះស្រាយសមស្របដែលនឹងចូលរួមចំណែក ដល់ការកសាងពិភពលោកទាំងមូល រស់នៅក្រោមម្លប់សុខសន្តិភាព និងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍ ដោយពុំមានការបែងចែកវណ្ណៈ និងពណ៌សម្បុររវាងមនុស្សជាតិដូចគ្នា។

សូមជម្រាបជូន ឯកឧត្តមឧកញ៉ា ផន វណ្ណិត គឺជាអ្នកជំនួញវិស័យអចលនទ្រព្យ និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា បានចាប់កំណើតនៅខេត្តព្រៃវែង ដោយជីវភាពគ្រួសារលំបាករស់នៅជាអ្នកចំណាកស្រុកបាន​ឆ្លង​កាត់​ការ​លំបាក តស៊ូ​រៀន​សូត្ររហូត​បង្កើតមុខជំនួញ​គ្រោកៗក្នុង​ដៃ​ មិនតែប៉ុណ្ណោះលោកអាច​ដឹក​នាំនិងបណ្តុះបណ្តាល​មនុស្ស​រាប់​ពាន់នាក់ផងដែរ។

ឯកឧត្តមឧកញ៉ា ផន វណ្ណិត អតីតទីប្រឹក្សាក្រសួងធម្មការ និងសាសនា ហើយក៏ជាអតីតអ្នក​បួសក្នុងសាសនាព្រះពុទ្ធប្រមាណជាង ១៣ឆ្នាំ និងការសិក្សាចប់ថ្នាក់អនុបណ្ឌិតនៅប្រទេស​ឥណ្ឌា​។ ក្រោយមាតុភូមិនិវត្តមកកម្ពុជាវិញលោកបានចូលបង្រៀន​នៅ​សាលា Newton Thilay និងសាស្រ្តាចារ្យបង្រៀននៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ និង​បញ្ញាជាតិ និងជាគ្រូបណ្តុះបណ្តាលភាពជោគជ័យដល់សិស្សនិស្សិតរាប់ពាន់នាក់ផងដែរ។

ជីវិត​ជា​សាស្ត្រាចារ្យ បាន​ធ្វើ​ឱ្យអតីតអ្នកបួសរូបនេះ រៀន​សូត្រ​កាន់​តែ​ច្រើន​ឡើង និង​ស្វែង​យល់​ពី​សង្គម​កម្ពុជា​កាន់​តែ​ច្បាស់ ខណៈដែលលោកតែង​យក​បទ​ពិសោធន៍​ខ្លួន​ធ្លាប់​ជួប​ប្រទះ​មក​ចែក​រំលែក​ដល់​សិស្ស និស្សិត ព្រម​ទាំង​បង្រៀន​ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ធ្វើ​ឱ្យ​សិស្ស​ទាំង​អស់​គោរព​ស្រលាញ់​លោក​យ៉ាង​ខ្លាំង។ លើស​ពី​នេះ លោក​តែង​ដឹក​នាំ​និស្សិត ចូល​រួម​ការងារ​សង្គម​​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​ដឹកនាំគ្រប់ជាន់ថ្នាក់​ទទួល​ស្គាល់​គុណ​តម្លៃ​របស់​លោក។

ជាមួយនឹងបទពិសោធន៍ជោគជាំ និងចំណេះដឹងខ្ពង់ខ្ពស់ជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនាជាបញ្ញវន្តខ្មែររូបដែលនោះ ជាហេតុបណ្តាលឲ្យឯកឧត្តមឧកញ៉ាទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ និងសម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីចូលរួមប្រឹក្សាការអប់រំលើវិស័យព្រះពុទ្ធសាសនា ដែលមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងសីលធម៌សង្គមនៅប្រទេសកម្ពុជា៕

The post ឯកឧត្តមឧកញ៉ា ផន វណ្ណិត អតីតព្រះសង្ឃរៀនសូត្រជ្រៅជ្រះត្រូវបានសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា “ព្រះរាជទានជាទីប្រឹក្សាផ្ទាល់” appeared first on .

ឧកញ៉ានិងបណ្ឌិតដែលមានចំណេះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនាយល់ឃើញថា វាមិនមានអ្វីខុសនោះទេ ក្នុងការដែលសម្តេចសង្ឃតែងតាំងជាទីប្រឹក្សា
ថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានសម្តែងការមិនពេញចិត្តចំពោះការតែងតាំងងារជាទីប្រឹក្សា ដល់សប្បុរសជនពីរនាក់ប្តីប្រពន្ធ គឺលោកជំទាវឧកញ៉ា ស្រី​ ណារួម ដែលគេស្គាល់ថា ម៉ែរួយ និងលោក រួយ មង្គល ​ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃកម្ពុជា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ការមិនពេញចិត្តនេះដោយពួកគាត់លើកហេតុនឹងអះអាងថា មិនសាកសមតែងតាំងអ្នកលក់ឡេ ច្រៀងរាំតាមហ្វេសប៊ុក និងគ្រូមន្តអាគមហៅខ្យល់ ហៅទឹកភ្លៀងមកជាទីប្រឹក្សានោះទេ សមតែងតាំងមនុស្សដែលមានសមត្ថភាពនិងមានចំណេះដឹងផ្នែកព្រះពុទ្ធសាសនាទើបត្រឹមត្រូវ។

បណ្ឌិតនិងបញ្ចវ័នខ្មែរដែលមានចំណេះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនា បានបង្ហាញការយល់ថា នេះវាមិនមានអីខុសទេ ក្នុងការដែលសម្តេចសង្ឃសម្រេចត្រាស់ជាទីប្រឹក្សាក្នុងសាសនានោះ។

លោកឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន និងអតីតជាឧទ្ទេសាចារ្យបង្រៀនផ្នែកព្រះវិន័យ ព្រមទាំងជាអ្នកយល់ច្បាស់ផ្នែកវិន័យបិដកជ្រៅជ្រះ បានបង្ហាញការយល់ឃើញថា៖ “ការតែងតាំងងារជាពុទ្ធសាសនូបត្ថម្ភន៍ចំពោះពុទ្ធបរិស័ទគឺជារឿងល្អ ខណៈដែលពួកគាត់មានសទ្ធាចូលរួមទំនុកបំរុងជាលុយដើម្បីជួយព្រះពុទ្ធសាសនា ប៉ុន្តែការតែងតាំងជាទីប្រឹក្សាគឺវាឆ្គាំឆ្គងណាស់ហើយ”។

បើតាមលោកឧកញ៉ា យ៉ន សេងហាន ការតែងតាំងជាទីប្រឹក្សា ទាល់តែគាត់មានចំណេះដឹង មានស្នាដៃក្នុងព្រះពុទ្ធសាសនា ម្យ៉ាងការតែងតាំងខ្លះ នាំឲ្យខូចសាសនាទៅវិញទេ។

នាយកវិទ្យាស្ថានតេជោសែនសាធារណាការ និងដឹកជញ្ជូន លោកបណ្ឌិត ហឿន សំនៀង អតីតអ្នកបួសបានច្រើនវស្សានិងសិក្សាខ្ពង់ខ្ពស់ផ្នែកព្រះពុទ្ធសាសនានៅប្រទេសអភិវឌ្ឍន៍ បានលើកឡើងថា៖ “ខ្ញុំមិនមានចម្លើយពិតប្រាកដទេ ព្រោះថា រឿងតែងតាំងទីប្រឹក្សាជាឆន្ទានុសិទ្ធិរបស់សម្តេចៗព្រះសង្ឃតែប៉ុណ្ណោះ ម្យ៉ាងក៏ខ្ញុំមិនដឹងពីអ្វីៗនៅពីក្រោយសាច់រឿងនោះដែរ”។

លោក សំនៀង បានអះអាងថា៖ “សម័យសង្គ្រាម គេយកអ្នកខ្លាំងផ្នែកយុទ្ធសាស្ត្រសង្គ្រាមមកធ្វើជាទីប្រឹក្សា សម័យកាលហឺហារ គេយកអ្នកពូកែរកលុយ មកធ្វើជាទីប្រឹក្សាមានអីខុស រឿងដែលខុស​ គឺ អត់លុយនោះឯង”។

ជាគំនិតផ្ទាល់ខ្លួន លោក សំនៀង គូសបញ្ជាក់ថា៖ ការតែងតាំងជាទីប្រឹក្សានេះ មិនមានអីខុសទេ (ច្បាប់រដ្ឋមិនបានកំណត់ថា សម្តេចសង្ឃមិនអាចមានទីប្រឹក្សានោះទេ ឯច្បាប់សាសនាក៏មិនហាមឃាត់ដែរ) តែរឿងសំខាន់នោះ គឺថា តើយកទីប្រឹក្សា ដើម្បីប្រឹក្សាយោបល់ដោះស្រាយបញ្ហាអ្វី? បើចង់ដោះស្រាយបញ្ហាលុយកាក់ យកអ្នកមានពូកែរកលុយជាទីប្រឹក្សា បើចង់ដោះស្រាយបញ្ហាគ្មានចំណេះដឹង យកអ្នកប្រាជ្ញបណ្ឌិតជាទីប្រឹក្សា ជាដើម។ ចម្លើយពិតគឺថា តើចង់ដោះស្រាយបញ្ហាអ្វី? រកអ្នកជំនាញផ្នែកនោះៗ មកជាទីប្រឹក្សា និងធ្វើតាមគេទៅជាការស្រេច។

បើតាមអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា និងអតីតព្រះសង្ឃសិក្សានៅប្រទេសឥណ្ឌាផ្នែកព្រះពុទ្ធសាសនា លោកឧកញ៉ា ផន វណ្ណិត បានលើកឡើងថា៖ “កិច្ចការនេះគឺខាងសាសនាជាអ្នករៀបចំចាត់ចែង ចំពោះការតែងតាំងវាចេះតែមានអ្នកទាស់ទាល់ហើយ ប៉ុន្តែព្រះពុទ្ធសាសនារុងរឿងទៅបានក៏ដោយសារបរិស័ទបួនពួកដែរ”។

លោកឧកញ៉ាគូសបញ្ជក់ថា៖ “បច្ចុប្បន្នសម្តេចសង្ឃនៅស្រុកខ្មែរកំពុងមានការគាំទ្រ និងឧបត្ថម្ភពីពុទ្ធបរិស័ទច្រើន ចឹងលោកប្រោសព្រះរាជទានទៅដល់អ្នកដែលជួយឧបត្ថម្ភសាសនា ហើយលោកសព្វព្រះទ័យត្រាស់បញ្ញតិ្តងារជាទីប្រឹក្សាគឺអត់ទាស់ខុសអ្វីនោះទេ ព្រោះគេមានគុណសម្បត្តិ និងអាចប្រឹក្សាជួយលើកតម្លៃព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើន”។

លោកបន្តថា សម្រាប់សម្តេចសង្ឃលោកមានសិទ្ធិក្នុងការតែងតាំងអ្នកណាម្នាក់ដើម្បីឡើងងារជាទីប្រឹក្សាដោយស្របច្បាប់។

លោកបន្តថា សម្រាប់ឧកញ៉ា ស្រីណារួម គាត់ក៏មានអ្នកគាំទ្រច្រើន ដូច្នេះគាត់មានងារជាទីប្រឹក្សាច្បាស់ណាស់ថាគាត់នឹងនាំអ្នកគាំទ្រឲ្យមកចូលរួមក្នុងព្រះពុទ្ធសាសនា នឹងស្រឡាញ់សាសនាឲ្យកាន់តែច្រើនឡើង គាត់ក៏ជាមនុស្សម្នាក់ដែលជួយក្នុងកិច្ចការសាសនា។

លោកឧកញ៉ា ផន វណ្ណិត បានលើកឧទាហរណ៍សម័យព្រះមកបញ្ជាក់ថា អង្គុលិមាល កាត់ដៃហើយនិងសម្លាប់មនុស្សចំនួន ៩៩៩នាក់ ចុងក្រោយអង្គុលិមាល ក៏នៅតែជាសាវ័កល្អរបស់ព្រះសម្មាសម្ពទ្ធដោយការសន្តោសនិងប្រស់ប្រណី។ ក្រឡេកមកវិញ ការតែងតាំងនេះ ជាការលើកទឹកចិត្តឱ្យបុគ្គលម្នាក់មានឈ្មោះ តែមិនមានជាការផ្ដល់អំណាចឱ្យអ្វីអោយបុគ្គលនោះទេ អាចអោយបុគ្គលនោះចូលទៅកៀក ជិតនិងសាសនា ហើយថែមទាំងញាំងបុគ្គលនោះជ្រះថ្លាហើយ ឱ្យជ្រះថ្លាថែមទៀតផង។

លោកឧកញ៉បញ្ជាក់បន្ថែមថា ការងារនៅក្នុងសាសនានិងសម្តេចសង្ឃ គឺគ្មានការងារណាដែលមានប្រាក់ចំណូលនោះទេ ចឹងត្រូវការផ្គត់ផ្គង់ឧបត្ថម្ភពីពុទ្ធបរិស័ទទាំងអស់ ព្រោះព្រះពុទ្ធសាសនារីកចំរើនទៅបានដោយសារបរិស័ទ ៤ពួកចូលរួមជ្រុមជ្រែងទល់ទប់ខ្ជែងពីខាងទាំងបួនជ្រុងឲ្យរឹងមាំ និងឲ្យនឹង។

សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​បាន​កំណត់​ថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ ៩០% គឺ​ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ច្រើន​ជំនាន់​កន្លង​ទៅ​និង​នា​បច្ចុប្បន្ន​នេះ។

ជាទូទៅ ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន គោរព​ប្រតិបត្តិ​ព្រះសង្ឃ​តំណាង​ឲ្យ​ព្រះពុទ្ធសាសនា តាម​ជំនឿ និង​ទំនៀមទម្លាប់​តៗគ្នា​ពី​ដូនតា​មក។ ប្រជាពលរដ្ឋ​អ្នក​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​ចាត់​ទុក​ព្រះសង្ឃ​ជា​ទីពឹង នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដូច​ជា ត្រូវ​ការ​ព្រះសង្ឃ​ចូលរួម​បុណ្យ​ប្រពៃណី​មាន បុណ្យភ្ជុំបិណ្ឌ មាឃបូជា ពិសាខបូជា បុណ្យ​សព​ក្រុម​គ្រួសារ​សាច់ញាតិ ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់ ពេល​រៀបអាពាហ៍ពិពាហ៍ បុណ្យជាតិ​ដូចជា បុណ្យចូលឆ្នាំ បុណ្យខួប​ឯករាជ្យជាតិ និង​ពិធីបុណ្យ​ច្រើន​ទៀត ដែល​ប្រជាពលរដ្ឋ មន្ត្រីរាជការ សង្គម​ស៊ីវិល អាជីវករ សិប្បករ សុទ្ធសឹងតែ​ត្រូវការ​ព្រះសង្ឃ​នៃ​ព្រះពុទ្ធសាសនា។

ដោយសារ​ពលរដ្ឋ​ខ្មែរ​មាន​តម្រូវការ​ព្រះសង្ឃ​នៅ​គ្រប់​ការងារ​សង្គម​បែប​នេះ មាន​សាធារណមតិ​​មួយ​ចំនួន​ធំ​បាន​លើក​តម្កើង​ថា ព្រះពុទ្ធសាសនា បាន​រួមចំណែក​ធ្វើ​ឲ្យ​សង្គម​មាន​ការ​អភិវឌ្ឍន៍ តាំងពី​អតីតកាល បច្ចុប្បន្នកាល និង​តទៅ​អនាគតកាល​ថែមទៀត៕

The post ឧកញ៉ានិងបណ្ឌិតដែលមានចំណេះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនាយល់ឃើញថា វាមិនមានអ្វីខុសនោះទេ ក្នុងការដែលសម្តេចសង្ឃតែងតាំងជាទីប្រឹក្សា appeared first on .

សម្ដេចតេជោ ហ៊ុន សែន នាំយកទេយ្យវត្ថុប្រគេនដល់អារាមចំនួន១៥០វត្ត ក្នុងរាជធានីភ្នំពេញ
កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២១ លោក ជិន ប៊ុនធឿន និងក្រុមការងារជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បាននាំយកទេយ្យវត្ថុរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលមានអង្ករ និងជាគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខទៅប្រគេនវត្តចំនួន ០៨ទៀតគម្រប់ ១៥០វត្តទូទាំងរាជធានីភ្នំពេញ ។

ទេយ្យវត្ថុរបស់សម្តេច និងសម្តេចកិត្តិ ដែលប្រគេន ចំនួន ៨វត្ត រួមមាន៖ ១-ឧណ្ណាឡោម(សម្តេចអគ្គទេព វង្ស) ២-វត្តបុទុម មានសម្តេច ២ព្រះអង្គ(សម្តេច នន្ទ ង៉ែត និងសម្តេច បូ គ្រី)៣-ចំពុះក្អែក (សម្តេច អំ លឹមហេង)៤-វត្តប្រាសាទ(ព្រះអង្គ សោម ស៊ីម)៥-វត្តសំរោងអណ្តែត(សម្តេច រ័ត្ន សារឿន)៦-វត្តលង្កា(សម្តេច សៅ ច័ន្ទថុល) ៧-វត្តមុនីប្រសិទ្ធិវង្ស(សម្តេច មួង រ៉ា)៨-វត្តច័ន្ទបុរីវង្ស(សម្តេច ណយ ច្រឹក)។

សម្រាប់ទេយ្យវត្ថុក្នុងវត្តនីមួយៗទទួលបាន មានដូចជា៖ ១-អង្ករចំនួន ០១តោន២-ត្រីខចំនួន២កេសមាន ២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង៣-មីចំនួន ២០កេសតូច៤- ទឹកផ្លែឈើគ្រប់មុខចំនួន ១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)៥-ទឹកដោះគោខាប់ចំនួន ០២កេសធំ (ស្មើ ៩៦កំប៉ុង) ៦-កាហ្វេចំនួន ០៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)៧-តែចំនួន ០២គីឡូក្រាម៨-ស្ករសចំនួន ០១បេ(មាន ២៥ គីឡូក្រាម) ៩-អំបិលចំនួន ០១បេ(មាន១០គីឡូក្រាម)១០-ទឹកត្រីចំនួន ០៥យួរ(ក្នុង ០១យួរមាន ០៦ ដប)១១-ទឹកស៊ីអ៊ីវចំនួន ០៥យួរ (ក្នុង ០១យួរមាន ០៦ ដប)១២-ប៊ីចេងចំនួន ០១បេ(មាន២៥គីឡូក្រាម)៕

ប្រភព និងរូបភាព៖ ទទក

The post សម្ដេចតេជោ ហ៊ុន សែន នាំយកទេយ្យវត្ថុប្រគេនដល់អារាមចំនួន១៥០វត្ត ក្នុងរាជធានីភ្នំពេញ appeared first on .

តើ​ពិធីបុណ្យ​វិសាខបូជា​មាន​អត្ថប្រយោជន៍​យ៉ាង​ណា​សម្រាប់​មនុស្សជាតិ​ទូទៅ
បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា។ បុណ្យនេះធ្វើឡើង  រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី  គឺ​ថ្ងៃ​១៥​កើត  ខែ ពិសាខ   ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា​ជា មហាកុសល ដ៏​ប្រសើរ។

រូបភាព អិនធើណេត

ថ្ងៃ​១៥​កើត ខែ​ពិសាខ គឺ​ជា​ថ្ងៃ​មួយ​ដែល​ពុទ្ធ​សាសនិក​ជន​នៅ​ទូទាំង​សកលលោក​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់​មួយ គឺ​វិសាខ​បូជា។ ប្រការ​ដែល​គួរ​ឲ្យ​កត់​​សម្គាល់​មួយ​ទៀត គឺ​អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ទទួល​ស្គាល់​វិសាខ​បូជា​ជា​ពិធី​បុណ្យ​អន្តរជាតិ​មួយ ដែល​គេ​អាច​ប្រារព្ធ​ធ្វើ​នៅ​តាម​ការិយាល័យ​ទាំងឡាយ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​លើ​ពិភពលោក។

ហេតុផលចម្បងមួយដែលនាំឲ្យអង្អការសហប្រជាជាតិទទួលស្គាល់ជាទិវារបស់ខ្លួន គឺ​គោលការណ៍​សន្តិភាព និង​អហិង្សា​របស់​ព្រះពុទ្ធ​សាសនា​ដែល​ស្រប​នឹង​គោលការណ៍​គ្រឹះ​នៃ​អង្គការ​សហប្រជាជាតិ៖ «ព្រះពុទ្ធ​សាសនា​គឺ​បាន​ឱ្យ​តម្លៃ​ទៅ​លើ​​និន្នាការ​ខាង​សន្តិភាព​និយម។ ពាក្យ​ដែល​ថា ធម្មភាវៈ ឬ​នីតិ​ភាវៈ​នេះ គឺ​សំដៅ​ដល់​ច្បាប់​ធម្មជាតិ ឬ​ធម្មនុញ្ញ​របស់​ពិភពលោក គឺ​កម្រង​នីតិក្រម ឬ​ប្រព័ន្ធ​ច្បាប់​ប្រកបដោយ​សុក្រឹត​ភាព​ល្អ​ផុត​លេខ មាន​សុចរិត​ភាព ឬ​យុត្តិធម៌ ល្អ​ផុត​លេខ ព្រម​ទាំង​មាន​តម្លាភាព អព្យាក្រឹត​ភាព​ល្អ​ផុត​លេខ។  ក្នុង​នោះ​ព្រះពុទ្ធ​សាសនា​បាន​ប្រកាស​ថា ធម្មោ ហវេ រក្ខតិ ធម្មចារី  ច្បាប់​តែងតែ​គាំពារ​ថែរក្សា​អ្នក​គោរព​ច្បាប់​តែ​ម្យ៉ាង ហ្នឹង​បើ​យើង​និយាយ​ឱ្យ​ន័យ​ទូលាយ​ទៅ ប៉ុន្តែ​បើ​តាម​ពាក្យ​ដែល​យើង​ធ្លាប់​ប្រើ គឺ​ធម៌​រមែង​ថែរក្សា​អ្នក​ប្រព្រឹត្ត​ធម៌…»។

វិសាខបូជា ឬ​ពិសាខបូជា គឺ​ជា​ពិធីបុណ្យ​ដែល​ពុទ្ធសាសនិក​ចាត់​ទុក​ថា មាន​សារសំខាន់​បំផុត​មួយ​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្រះពុទ្ធ​សាសនា ពីព្រោះ​ជា​ការ​គោរព រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី​នា​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។  ព្រឹត្តិការណ៍​ទាំង​បី​នេះ គឺ​កើតឡើង​នៅ​ចំ​ថ្ងៃ ១៥​កើត ពេញបូណ៌មី ដែល​មាន​ព្រះចន្ទ​ពេញ​វង់ ក្នុង​ខែ​ពិសាខ ដូច​គ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ។

រូបភាព អ៊ិនធើណេត

រាល់ឆ្នាំពុទ្ធសាសនិកជនខ្មែរ តែងតែប្រារព្ធពិធីបុណ្យរំលឹកមួយនេះដ៏ឪរារិកគគ្រឹកគគ្រេង ដង្ហែរក្បួនសូត្រព្រះធម៌ តាមដងមហាវិថី និងផ្លូវស្ទើពេញផ្ទៃប្រទេសកម្ពុជា។ នាពេលល្ងាចមានការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា សូត្រធម៌ ចម្រើនព្រះបរិត្តសូត្រ និងសម្តែងព្រះធម៌ទេសនា ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួន​៣ ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​។

ឆ្នាំ២០២១នេះ រោគរាតត្បាតវីរុសកូរ៉ូណាកូវីដ១៩ បានវ៉ៃលុកក្នុងសហគមន៍ដោយមានការឆ្លងកើនឡើងជាបន្តបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទទ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ខណៈដែលគណសង្ឃនាយកនៅព្រះរាជាណាចក្រកម្ពុជា ប្រកាសមិនឲ្យពុទ្ធបរិស័ទជួបជុំពិធីនានាក្នុងវត្តអារាមទូទាំងប្រទេសដើម្បីកាត់ផ្តាច់ការរីករាលដាលជំងឺឆ្លងកូវីដ១៩៕

The post តើ​ពិធីបុណ្យ​វិសាខបូជា​មាន​អត្ថប្រយោជន៍​យ៉ាង​ណា​សម្រាប់​មនុស្សជាតិ​ទូទៅ appeared first on .

តើការជេរបញ្ចោរទៅលើអ្នកបួស អាចនាំឲ្យរលាយព្រះពុទ្ធសាសនាដែរឬទេ? ហើយត្រូវជាប់ទោសបែបណា?​
វីដេអូអំពើ​ហិង្សា​ ទៅ​លើ​សាមណេរ​ចំនួន​ ៩​អង្គ​ ដោយ​វាយ​នឹង​រំពាត់​ ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គមបន្ត​ចែក​ចាយ ដែលធ្វើឲ្យ​មានការប្រតិកម្ម​ជាខ្លាំង​ពី​សាធារណជន។ ខណៈ អ្នក​ខ្លះ​គាំ​ទ្រ​ចំពោះ​ទង្វើ​ធ្វើ​ទារុណ​កម្មរបស់​​ព្រះសង្ឃ​ថា ជា​ការ​ដាក់​ពិន័យ​ និង​មួយ​ចំនួន​ទៀត​មិន​គាំ​ទ្រ​ដែល​ទាម​ទារ​រក​យុត្តិធម៌​ដល់​សាមណេរ​ ដែល​បាន​រងនូវ​អំពើ​ហិង្សា​នោះ។​

ចំណោទនេះ ត្រូវបានមហាជនជជែកវែកញែក កាត់ក្តី និងមានអ្នកមួយចំនួន បានជេរប្រមាថដល់ព្រះសង្ឃអង្គនោះរួមនឹងមន្រ្តីពាក់ព័ន្ធផ្សេងទៀត នៅតាមបណ្តាញសង្គម ដោយគ្មានសិក្សាមូលដ្ឋានច្បាប់សាសនា និងច្បាប់រដ្ឋជាមុន។

តើការជេរបញ្ចោរទៅលើអ្នកបួស អាចនាំឲ្យរលាយព្រះពុទ្ធសាសនាដែរឬទេ? ការគំរាមធ្វើគត ការ​ជេរប្រមាថ​ចំពោះ ព្រះសង្ឃ តាជី និងដូនជី ត្រូវជាប់ទោសបែបណា?​

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលជាព្រះសង្ឃសិក្សាបានជ្រៅជ្រេះក្នុងផ្នែកពុទ្ធចក្រ មានសង្ឃដីកាថា ការជេរបញ្ចោរទៅលើអ្នកបួស អាចនាំឲ្យរលាយព្រះពុទ្ធសាសនា គឺមិនអាចទេ ព្រោះព្រះពុទ្ធសាសនាថ្លៃថ្លាជានិច្ច ព្រះពុទ្ធសាសនាមិនមែនអ្នកបួសទេ អ្នកបួស គ្រាន់តែជាសមាជិកដែលរាប់បញ្ចូលថា ជាអ្នកគោរពព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។

ព្រះអង្គបានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនា សំដៅដល់ធម៌និងវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងទុកជាគន្លង សម្រាប់សាវកសិក្សា និងប្រតិបត្តិ ដែលសរុបមកមាន៣ចំណុចគឺ ១-កិរិយាមិនធ្វើនូវបាបទាំងពួង (សេចក្តីអាក្រក់គ្រប់បែបយ៉ាង) ២- កិរិយាបំពេញកុសល (សេចក្តីល្អ) ៣-ការជម្រះចិត្តឲ្យស្អាតបរិសុទ្ធ (លះកិលេស) ។

បើតាមព្រះភិក្ខុ សាន សុជា ការជេរប្រមាថ ត្រូវផ្ទៀងផ្ទាត់ទៅលើសីលធម៌សង្គម និងច្បាប់រដ្ឋ តាមន័យធម៌ ត្រូវផ្ទៀងផ្ទាត់ទៅលើកម្មបថ។ បើផ្ទៀងផ្ទាត់ទៅឃើញថា ជាអកុសលកម្មបថ ទោសតែងធ្លាក់ទៅលើអ្នកជេរ មិនអាចធ្លាក់ទៅលើអ្នកដែលត្រូវគេជេរទេ។

ព្រះអង្គបានបញ្ជាក់បន្ថែមថា សម័យនេះ មិនទាន់មានអ្នកពូកែជេរដូចសម័យព្រះពុទ្ធគង់នៅ នៅឡើយទេ ប៉ុន្តែកាលនោះគេកាន់តែជេរ ព្រះពុទ្ធសាសនាកាន់តែរីកចម្រើន វិន័យសិក្ខាក៏កាន់តែមានរបៀបរៀបរយដែរ។ សិក្ខាបទភាគច្រើន កើតឡើងដោយសារមានអ្នករិះគន់។ យើងមើលខ្នងខ្លួនឯងមិនឃើញ មានគេជួយថាក៏ល្អដែរ។

ក្រឡែកមកមើលលើច្បាប់រដ្ឋវិញម្តង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបាន​ចែងថា ពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ ហើយការ​ប្រព្រឹត្តណាមួយ​មិន​គប្បី​ដល់សាសនា ព្រះសង្ឃ ដូនជី និងតាជី ដូចជាគំរាមធ្វើគត ការជេរប្រមាថ នឹងត្រូវមាន​ទោស។

មាត្រា ២៣៣ បទគំរាមកំហែងថា នឹងសម្លាប់ ការគំរាមកំហែងថា នឹងសម្លាប់ កាលបើការគំរាមកំហែងនេះធ្វើ​ឡើងម្តងហើយម្តងទៀត ឬសម្តែងចេញមក​តាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែដល់២ឆ្នាំ និងពិន័យជាប្រាក់ ១លានរៀល ទៅ​ ៤លានរៀល។

មាត្រា ៥០២ បទប្រមាថ ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអ្នករាជការសាធារណៈ ឬបុគ្គលទទួលអាណត្តិសាធារណៈ ដោយបោះឆ្នោត នៅ​ក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅ​ក្នុងឱកាសនៃការបំពេញមុខងាររបស់​ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ​ពី ១ មួយ​ថ្ងៃ​ដល់ប្រាំមួយ​ថ្ងៃ និងពិន័យជាប្រាក់ពី ១០០០រៀល ដល់ ១០​ម៉ឺនរៀល។

មាត្រា ៥១៦ ដែល​បាន​ចែងពីបទ​ប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី ការ​ប្រមាថដូចបញ្ញាត្ត ក្នុង​កថាខណ្ឌទី១ នៃមាត្រា ៥០២ (បទប្រមាថ) ក្រមនេះ ដែលប្រព្រឹត្តឡើងចំពោះព្រះសង្ឃ ដូនជី ឬតាជី នៅ​ក្នុងក្របខណ្ឌនៃមុខងារ​ ឬក្នុងឱកាស​នៃការបំពេញ​មុខងារ ត្រូវផ្តន្ទាទោ​ស​ដាក់ពន្ធនាគារពីមួយ​ថ្ងៃ ដល់​ទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី១ពាន់រៀល​ ដល់១សែនរៀ​ល៕

The post តើការជេរបញ្ចោរទៅលើអ្នកបួស អាចនាំឲ្យរលាយព្រះពុទ្ធសាសនាដែរឬទេ? ហើយត្រូវជាប់ទោសបែបណា?​ appeared first on .