មហាសេដ្ឋីសប្បុរសធម៌

អតីតភរិយាស្ថាបនិក Amazon ធ្វើសប្បុរសធម៌ បរិច្ចាគលុយជាង ៦០០លានដុល្លារ
មហាសេដ្ឋី MacKenzie Scott អតីតភរិយាមហាសេដ្ឋី Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon បានធ្វើសប្បុរសធម៌ទ្រង់ទ្រាយធំមួយទៀត គឺបានបរិច្ចាគទឹកប្រាក់ ៦៤០លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌រាប់រយកន្លែង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា អ្នកស្រី Scott បរិច្ចាគទឹកប្រាក់​តាមរយៈកម្មវិធី Yield Giving ដែលបង្កើតឡើងដោយក្រុមការងាររបស់គាត់ផ្ទាល់ ដើម្បីអាចឲ្យអង្គការ NGOs ផ្សេងៗ អាចដាក់ពាក្យស្នើសុំកញ្ចប់ទឹកប្រាក់ ក្នុងការជួយដល់ការងារមនុស្សធម៌។

កាលពីឆ្នាំមុន អ្នកស្រី Scott មានបំណងបរិច្ចាកទឹកប្រាក់ប្រមាណ ២៥០លានដុល្លារ ទៅកាន់អង្គការ ២៥០កន្លែង ក៏ប៉ុន្តែដោយសារទទួលបានពាក្យស្នើសុំច្រើន លោកស្រីក៏បង្កើន​ចំនួនទឹកប្រាក់ ដោយអង្គការចំនួន ២៧៩កន្លែង នឹងទទួលបានជំនួយ ២លានដុល្លារក្នុងមួយកន្លែង ខណៈ ៨២កន្លែងផ្សេងទៀត នឹងទទួលបាន ១លានដុល្លាររៀងៗខ្លួន។

សូមជម្រាបបន្ថែមថា ជានិច្ចកាល មហាសេដ្ឋី MacKenzie Scott តែងតែធ្វើការបរិច្ចាគទឹកប្រាក់​ទៅកាន់អង្គការសប្បុរសធម៌ មិនលស់ពេលប៉ុន្មានឡើយ ពោលកាលពីឆ្នាំទៅ លោកស្រីដកលុយពីហោប៉ៅប្រហែល ២ពាន់លានដុល្លារ ផ្ដល់ជំនួយទៅកាន់អង្គការច្រើនជាង ៣៦០កន្លែងឯណោះ៕

The post អតីតភរិយាស្ថាបនិក Amazon ធ្វើសប្បុរសធម៌ បរិច្ចាគលុយជាង ៦០០លានដុល្លារ appeared first on .

ជិតមួយឆ្នាំ អតីតភរិយាស្ថាបនិកក្រុមហ៊ុន Amazon បរិច្ចាគទឹកប្រាក់ជាង ២ពាន់លានដុល្លារ
មហាសេដ្ឋី MacKenzie Scott អតីតភរិយាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនប្រហែល ២,២ពាន់លានដុល្លារ គិតតាំងពីដើមឆ្នាំ រហូតដល់ខែធ្នូនេះ ទៅកាន់អង្គការចំនួន ៣៦០កន្លែង។

យោងតាមការចុះផ្សាយពីទស្សនាវដ្ដី Forbes បានបង្ហាញថា អ្នកស្រី Scott តែងតែបរិច្ចាគទឹកប្រាក់ ដើម្បីផ្ដល់ជំនួយដល់អង្គការសប្បុរសធម៌នានា ចន្លោះពី ៦០០ ០០០ ដល់ ២៥លានដុល្លារ។

គិតមកទល់ពេលបច្ចុប្បន្ន មហាសេដ្ឋីស្រីអាមេរិករូបនេះ បានបរិច្ចាគទឹកប្រាក់សរុប ប្រហែល ១៦,៦ពាន់លានដុល្លាររួចមកហើយ ខណៈអ្នកស្រីក៏ជាមហាសេដ្ឋីម្នាក់ ក្នុងចំណោមកំពូលមហាសេដ្ឋី ១១រូបនៅអាមេរិក ដែលបានបរិច្ចាគទឹកប្រាក់ច្រើនជាង ២០%នៃទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

សូមជម្រាបដែរថា គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី MacKenzie Scott គឺមានប្រមាណ ៤១,២ពាន់លានដុល្លារ ស្របពេលប្រភពចំណូលរបស់អ្នកស្រី គឺការកាន់កាប់ភាគហ៊ុននៅក្រុមហ៊ុន Amazon៕

The post ជិតមួយឆ្នាំ អតីតភរិយាស្ថាបនិកក្រុមហ៊ុន Amazon បរិច្ចាគទឹកប្រាក់ជាង ២ពាន់លានដុល្លារ appeared first on .

អតីតភរិយាស្ថាបនិក Amazon បរិច្ចាគលុយរាប់រយលានដុល្លារ ត្រឹមពាក់កណ្ដាលឆ្នាំ២០២៣
អតីតភរិយាស្ថាបនិក Amazon អ្នកស្រី Mackenzie Scott តែងតែធ្វើសប្បុរសធម៌មិន​លស់​ពេលឡើយ ខណៈគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៣នេះ មហាសេដ្ឋីអាមេរិកបានបរិច្ចាគទឹកប្រាក់ ប្រហែល ១៤៦លានដុល្លារ ទៅកាន់អង្គការប្រហែល ២៤កន្លែងរួចហើយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន APNews បានបង្ហាញថា អង្គការទាំង ២៤កន្លែងនោះ សុទ្ធតែទទួលបានការបរិច្ចាគពីមហាសេដ្ឋី Mackenzie ចន្លោះពី ១ ទៅ ១៥លានដុល្លារ ខណៈពាក់កណ្ដាលនៃទឹកប្រាក់ទាំងនោះ ត្រូវបានផ្គត់ផ្គង់ទៅលើការរៀនសូត្រ និងការរស់នៅ​របស់កុមារ ដែលមានលទ្ធភាពខ្វះខាត។

រយៈពេល ៣ឆ្នាំចុងក្រោយនេះ អតីតភរិយាមហាសេដ្ឋី Jeff Bezos បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនប្រមាណ ១៤,១ពាន់លានដុល្លារ ទៅកាន់អង្គការយ៉ាងតិច ១ ៦២១កន្លែង។

សូមជម្រាបបន្ថែមថា ដើម្បីឆ្លើយតបឲ្យទាន់តម្រូវការ មហាសេដ្ឋី Mackenzie បានបង្កើតគេហទំព័រមួយឈ្មោះថា Yield Giving Fund ដោយត្រៀមលុយ ២៥០លានដុល្លារ ដើម្បីបរិច្ចាគ ខណៈបច្ចុប្បន្នមានអង្គការច្រើនជាង ៦ ០០០កន្លែង បានដាក់ពាក្យស្នើសុំកញ្ចប់ថវិការនោះ ប៉ុន្តែមានអង្គការតែ ២៥០កន្លែងប៉ុណ្ណោះ ដែលលោកស្រី និងទីប្រឹក្សា នឹងសម្រេចជ្រើសយក ហើយការប្រកាសនឹងធ្វើឡើងនាដើមឆ្នាំក្រោយ៕

The post អតីតភរិយាស្ថាបនិក Amazon បរិច្ចាគលុយរាប់រយលានដុល្លារ ត្រឹមពាក់កណ្ដាលឆ្នាំ២០២៣ appeared first on .

មហាសេដ្ឋីអាមេរិកមានបំផុត ២៥ រូប បរិច្ចាគលុយ ២៧ ពាន់លានដុល្លារសម្រាប់ឆ្នាំមុន
កាលពីឆ្នាំ ២០២២ មហាសេដ្ឋីមានបំផុតនៅអាមេរិក ២៥ រូប បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួន​សរុប​រហូតដល់ ២៧ ពាន់​លានដុល្លារ ទៅកាន់​អង្គការសប្បុរសធម៌ជាច្រើនកន្លែង ហើយបើធៀបនឹង ២ ឆ្នាំចុងក្រោយ ឆ្នាំទៅគឺពួកគេបរិច្ចាគច្រើនបំផុត បើទោះជា​ផ្សារហ៊ុន​ក្រឡុកបន្តិចក្ដី។

យោងតាម​ការ​ចុះផ្សាយពី Barrons បាន​បង្ហាញថា អ្នកមានបំផុត ២៥ រូបនៅ​អាមេរិក​បាន​បរិច្ចាគទឹកប្រាក់សរុប​តាំងពីដើម​រៀងមក រហូតដល់ចុងឆ្នាំ ២០២២ មាន​ចំនួន ១៩៦ ពាន់​លាន​ដុល្លារ ខណៈ​ឆ្នាំទៅ​ពួកគេ​បរិច្ចាគទឹកប្រាក់​ច្រើនជាង​ឆ្នាំ ២០២១ ចំនួន ៧ ពាន់​លានដុល្លារ ហើយបើធៀបនឹង​ឆ្នាំ ២០១៨ គឺ​ខុសគ្នាទ្វេដង។

មិនតែប៉ុណ្ណោះ ក្រុមអ្នកមានបំផុតនៅអាមេរិក ២៥ រូបនោះ បាន​បរិច្ចាគទឹកប្រាក់​ជាច្រើន បើទោះជា​ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ មាន​ការ​ថយចុះ​រហូត ១៥% បើធៀបនឹងឆ្នាំមុនៗ ដោយសារ​សេដ្ឋកិច្ចសកល​មាន​កំណើនយឺត។

​ក្នុងចំណោមមហាសេដ្ឋី​ទាំង ២៥ រូបនោះ បិតាវិនិយោគិន Warren Buffett បរិច្ចាគទឹកប្រាក់ច្រើន​បំផុត ៥,៤ ពាន់​លានដុល្លារ​ ខណៈ​មូលនិធិ Bill Gates and Melinda French Gates បរិច្ចាគទឹកប្រាក់ ៥ ពាន់​លានដុល្លារ៕

The post មហាសេដ្ឋីអាមេរិកមានបំផុត ២៥ រូប បរិច្ចាគលុយ ២៧ ពាន់លានដុល្លារសម្រាប់ឆ្នាំមុន appeared first on .

មហាសេដ្ឋីចិត្តបុណ្យ បរិច្ចាគលុយ ១ លានដុល្លាររៀងរាល់សប្ដាហ៍ពេញមួយឆ្នាំ
ការធ្វើសប្បុរសធម៌ គឺជាសកម្មភាពមួយដែលក្រុមមហាសេដ្ឋីរមែងធ្វើមិនសូវខានឡើយ ហើយថ្មីៗនេះ គូស្វាមី Rob និង Karen Hale ក៏ជា​មហាសេដ្ឋីចូលចិត្តការចែករំលែកដូចគ្នាដែរ ដោយឆ្នាំនេះលោកបានទម្លាយថា នឹងបរិច្ចាគទឹកប្រាក់ ៥២ លានដុល្លារ។

យោងតាម​របាយការណ៍​ចុះផ្សាយដោយ Forbes បានទម្លាយថា ទឹកប្រាក់ ៥២ លានដុល្លារ នឹងផ្ដល់ទៅកាន់អង្គការសប្បុរសធម៌ក្រៅរដ្ឋាភិបាលយ៉ាងតិច ៥២ កន្លែង ហើយនឹងផ្ដល់ជូន ១ លានដុល្លាររៀងរាល់សប្ដាហ៍។

គួររំលឹកដែរថា តាំងពីមានការផ្ទុះជំងឹរាតត្បាតកូវីដ ១៩ មក អង្គការក្រៅរដ្ឋាភិបាលជាច្រើន​មាន​បញ្ហា​ជាមួយ​នឹង​ប្រភពចំណូល បណ្ដាលឲ្យ​សកម្មភាព​របស់ពួកគេ​កកស្ទះជាខ្លាំង តែសំណាងល្អ​ដែល​ក្រុមមហាសេដ្ឋី​ជាច្រើនដូចជា ប្ដីប្រពន្ធ Hales និង​អតីត​ភរិយា​ស្ថាបនិក Amazon លោកស្រី Mackenzie Scott ដែលតែងតែ​ជួយ​ផ្គត់ផ្គង់​ដល់​ពួកគេ។

សូមជម្រាបថា មហាសេដ្ឋី Rob hale គឺជា​សហ​ស្ថាបនិក​ និង​ជា​ប្រធាន​ក្រុមហ៊ុន Granite Telecommunications ក៏ដូចជា​សហ​ម្ចាស់​ក្លឹបបាល់បោះ Boston Celtics ហើយទ្រព្យសម្បត្តិ​របស់​លោក​មាន​ប្រមាណ ៥ ពាន់លានដុល្លារ៕

The post មហាសេដ្ឋីចិត្តបុណ្យ បរិច្ចាគលុយ ១ លានដុល្លាររៀងរាល់សប្ដាហ៍ពេញមួយឆ្នាំ appeared first on .

អតីតភរិយាស្ថាបនិក Amazon លើកនេះលេងឈុតធំ ប្រកាសបរិច្ចាគផ្ទះតម្លៃរាប់សិបលានដុល្លារ
លោកស្រី Mackenzie Scott គឺជានិច្ចកាល​តែងតែ​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌ ខណៈ​មហាសេដ្ឋី​ម្នាក់នេះ​ក៏​ជា​បុគ្គល​ម្នាក់​ដែល​ចូលចិត្ត​ធ្វើ​សប្បុរសធម៌​ផង​ដែរ។

កន្លង​មក អតីត​ភរិយា​ស្ថាបនិក​ Amazon បាន​ធ្វើការ​បរិច្ចាគ​ទឹកប្រាក់​អស់​ជាច្រើន​រយ​លាន​ដុល្លារ​មក​ហើយ តាម​រយៈ​អង្គការ​សប្បុរសធម៌​ទូទាំង​ពិភពលោក ហើយ​ថ្មីៗនេះ​លោកស្រី​ថែមទាំង​ប្រកាស​ថា នឹង​បរិច្ចាគ​ភូមិគ្រឹះ​មួយ​ខ្នង​នៅ Beverly Hills ទៀត​ផង។

យោង​តាម​ការ​ចុះ​ផ្សាយ​ពី Luxurylaunches បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​ខាងលើ​បាន​សច្ចា​ថា​នឹង​បរិច្ចាគ​ផ្ទះ​តម្លៃ​ជាង ៥៥ លាន​ដុល្លារ ទៅ​កាន់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ Californian Community Foundation ដែល​មាន​ទីតាំង​នៅ​ទីក្រុង Los Angeles។

ដោយឡែក បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​ដោយ CCF បាន​ទម្លាយ​ថា ៩០% នៃ​ទឹកប្រាក់​ទទួល​បាន​ពី​ការ​លក់​អចលនទ្រព្យ​មួយ​នេះ​ នឹង​យក​ទៅ​ទិញ​អចលនទ្រព្យ​មួយ​ទៀត​ដែល​អាច​សមល្មម​ឲ្យ​អង្គការ​ខាងលើ​ឈរ​ជើង​បាន ស្របពេល​ទឹកប្រាក់​ដែល​សេសសល់​នឹង​យក​ទៅ​ផ្ចុងផ្ដើម​មូលនិធិ​ជួយ​ដល់ជន​អន្តោប្រវេសន៍​ដែល​មក​រស់នៅ​ទីក្រុង Los Angeles៕

The post អតីតភរិយាស្ថាបនិក Amazon លើកនេះលេងឈុតធំ ប្រកាសបរិច្ចាគផ្ទះតម្លៃរាប់សិបលានដុល្លារ appeared first on .

បុគ្គល​ម្នាក់​ចំណាយ​លុយ ១៩ លាន​ដុល្លារ ដើម្បី​ញាំ​អាហារ​មួយ​ពេល​ជាមួយ Warren Buffett
កាលពី​ពេលកន្លងទៅ មហាសេដ្ឋី Warren Buffett បាន​រៀបចំ​ពិធី​ដេញថ្លៃ​ការ​ចូលរួម​ញាំ​អាហារ​ឯកជន​ជាមួយ​លោក​ជា​លើក​ទី ២១ និង​ជា​លើក​ចុងក្រោយ​បំផុត ដើម្បី​យក​ថវិកា​បរិច្ចាគ​ទៅ កាន់​អង្គភាព​សប្បុរសធម៌​នៅ San Francisco។

ក្នុង​ឱកាស​នោះ​ផង​ដែរ វា​ក៏​បាន​បង្កើត​ជា​ប្រវត្តិសាស្ត្រ​មួយ​ គឺ​មាន​បុគ្គល​ម្នាក់​ដែល​ហ៊ាន​ចំណាយ​លុយ​ដល់​ទៅ ១៩ លាន​ដុល្លារ ដើម្បី​ចូល​រួម​ទទួលទាន​អាហារ​ពេល​រសៀល​ជាមួយ​នឹង​បិតា​វិនិយោគិន ខណៈ​នេះ​គឺ​ជា​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពីមុន។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី SCMP។

បុគ្គល​ដែល​បាន​ឈ្នះ​ក្នុង​ការ​ចូល​ទទួល​ទាន​អាហារ​ជាមួយ Buffett គឺ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ឡើយ ហើយ​បើ​តាម​អ្នកនាំ​ពាក្យ eBay បាន​អះអាង​ថា ការ​ដេញថ្លៃ​មួយ​នេះ​គឺជា​ការ​លក់​ទំនិញ​ថ្លៃ​បំផុត​លើ​វេបសាយ eBay។

សូមជម្រាប​ដែរ​ថា អង្គការ​សប្បុរស​ដែល​នឹង​ទទួល​បាន​ទឹកប្រាក់​ខាងលើ​គឺ​មាន​ឈ្មោះ​ថា Glide ដែល​ជា​អង្គភាព​មិនមាន​ប្រាក់​ចំណេញ​នៅ​ San Francisco បង្កើត​ឡើង​ក្នុង​គោល​បំណង​ជួយ​ប្រជាជន​ក្រីក្រ ជន​គ្មាន​ផ្ទះសំបែង ដោយ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ជម្រក  ឱកាស​ការងារ​ផ្សេងៗ​។

គិត​មក​ទល់​នឹង​ពេល​នេះ Buffett បាន​ជួយ​អង្គការ​ខាងលើ​ប្រមូល​ថវិកា​សប្បុរសធម៌​ប្រមាណ ៥៣,២ លាន​ដុល្លារ​ពី​ការ​ដេញថ្លៃ​ញាំ​អាហារ​ឯកជន ២១ លើក រាប់​តាំងពី​ឆ្នាំ ២០០០ គត់​មក៕

The post បុគ្គល​ម្នាក់​ចំណាយ​លុយ ១៩ លាន​ដុល្លារ ដើម្បី​ញាំ​អាហារ​មួយ​ពេល​ជាមួយ Warren Buffett appeared first on .

តោះ! មក​ស្គាល់​មហាសេដ្ឋី​ចិត្ត​បុណ្យ​បំផុត​លើ​លោក ​បរិច្ចាគ​លុយ​​ពាន់​លាន​ដុល្លារ​ជួយ​សង្គម​
កន្លង​មក​ ឧកញ៉ាញូវសន៍តែងតែផ្សព្វផ្សាយ​ពី​​មហាសេដ្ឋី​មានៗ​​បំផុត​នៅ​លើ​លោក ហើយ​លើកនេះ​​សូម​បង្វែរ​អារម្មណ៍​មិត្ត​អ្នកអាន​មក​ស្គាល់​ពី​មហាសេដ្ឋី​ចិត្ត​បុណ្យ​លើ​លោក​វិញ​ម្ដង។

ជា​ធម្មតា ការ​ធ្វើ​សប្បុរសធម៌​សម្រាប់​ជួយ​ដល់​សកម្មភាព​សង្គម​គឺ​ជា​អំពើ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​គួរ​ចូលរួម​ទាំងអស់​គ្នា​ មិន​ថា​តិចតួច ឬ​ច្រើនឡើយ។ ជាក់ស្ដែង​ មហាសេដ្ឋី​ដូចជា Bill Gates និង Warren Buffet តែងតែ​លេច​មុខ​សម្រាប់​កម្មវិធី​សប្បុរសធម៌​មិនសូវ​លោះពេល​ឡើយ។

តើ​ប្រិយមិត្ត​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​មហាសេដ្ឋី​រូបណា​ដែល​ធ្លាប់​បរិច្ចាគ​ថវិកា​ជួយ​ដល់​សង្គម​ច្រើន​ជាងគេ? ចម្លើយ​សម្រាប់​សំណួរ​មួយ​នេះ នឹង​មាន​នៅទីនេះ៖

10/ Mark Zuckerberg និង​ភរិយា មាន​ទ្រព្យសម្បត្តិ​សរុប ១៥៥,៩១ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ៤,១៥ ពាន់​លាន​ដុល្លារ ទៅ​លើ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ប្រព័ន្ធ​អប់រំ និង​ច្បាប់​យុត្តិធម៌​ព្រហ្មទណ្ឌ

9/ Phil Knight និង​គ្រួសារ មាន​ទ្រព្យសម្បត្តិ​សរុប ៧៥,៧៤ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ៤,២៨ ពាន់​លាន​ដុល្លារ ទៅ​លើ​វិស័យ​អប់រំ

8/ Jim & Marilyn Simons មាន​ទ្រព្យសម្បត្តិ​សរុប ៣៣,៧៣ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ៤,៥៦ ពាន់​លាន​ដុល្លារ ទៅ​លើ​ការ​ស្រាវជ្រាវ STEM

7/ Gordon & Betty Moore មាន​ទ្រព្យសម្បត្តិ​សរុប ១៥,៣៤ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ៧,៦០ ពាន់​លាន​ដុល្លារ ទៅ​លើ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ​បរិស្ថាន ការថែទាំ​អ្នកជំងឺ តំបន់​ឆ្នេរសមុទ្រ

6/ Charles “Chuck” Feeney មាន​ទ្រព្យសម្បត្តិ​សរុប ២,៧៦ ​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ១១,០៦ ពាន់​លាន​ដុល្លារ ទៅ​លើ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ សិទ្ធមនុស្ស

5/ MacKenzie Scott មាន​ទ្រព្យសម្បត្តិ​សរុប ៧៣,៩៥ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ១២ ពាន់​លាន​ដុល្លារ ទៅ​លើ​សកម្មភាព​រើសអើង​ជាតិសាសន៍ យេនឌ័រ និងវិសមភាពសេដ្ឋកិច្ច

4/ Michael Bloomberg មាន​ទ្រព្យសម្បត្តិ​សរុប ៩៦,៧៥ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ១៧,៥៥ ពាន់​លាន​ដុល្លារ ទៅ​លើ​វិស័យ​សុខាភិបាល និង​បម្រែបម្រួល​អាកាសធាតុ

3/ George Soros មាន​ទ្រព្យសម្បត្តិ​សរុប ១១,៨៩ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ២៥,០២ ពាន់​លាន​ដុល្លារ ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ ការអប់រំ ការប្រឆាំងការរើសអើង ការថែទាំសុខភាព

2/ Bill Gates & Melinda French Gates

មាន​ទ្រព្យសម្បត្តិ​សរុប ១៤០ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ៤៦,១៧ ពាន់​លាន​ដុល្លារ ទៅ​លើ​វិស័យ​សុខាភិបាល ការកាត់បន្ថយភាពក្រីក្រ

1/ Warren Buffet មាន​ទ្រព្យសម្បត្តិ​សរុប ១១៦ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ៦៣,៧២ ពាន់​លាន​ដុល្លារ ទៅ​លើវិស័យ​សុខាភិបាល ការកាត់បន្ថយភាពក្រីក្រ៕

ប្រភព: Yahoo

The post តោះ! មក​ស្គាល់​មហាសេដ្ឋី​ចិត្ត​បុណ្យ​បំផុត​លើ​លោក ​បរិច្ចាគ​លុយ​​ពាន់​លាន​ដុល្លារ​ជួយ​សង្គម​ appeared first on .