អតីតភរិយាស្ថាបនិក Amazon បរិច្ចាគលុយរាប់រយលានដុល្លារ ត្រឹមពាក់កណ្ដាលឆ្នាំ២០២៣

អន្តរជាតិ

អតីតភរិយាស្ថាបនិក Amazon អ្នកស្រី Mackenzie Scott តែងតែធ្វើសប្បុរសធម៌មិន​លស់​ពេលឡើយ ខណៈគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៣នេះ មហាសេដ្ឋីអាមេរិកបានបរិច្ចាគទឹកប្រាក់ ប្រហែល ១៤៦លានដុល្លារ ទៅកាន់អង្គការប្រហែល ២៤កន្លែងរួចហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន APNews បានបង្ហាញថា អង្គការទាំង ២៤កន្លែងនោះ សុទ្ធតែទទួលបានការបរិច្ចាគពីមហាសេដ្ឋី Mackenzie ចន្លោះពី ១ ទៅ ១៥លានដុល្លារ ខណៈពាក់កណ្ដាលនៃទឹកប្រាក់ទាំងនោះ ត្រូវបានផ្គត់ផ្គង់ទៅលើការរៀនសូត្រ និងការរស់នៅ​របស់កុមារ ដែលមានលទ្ធភាពខ្វះខាត។

រយៈពេល ៣ឆ្នាំចុងក្រោយនេះ អតីតភរិយាមហាសេដ្ឋី Jeff Bezos បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនប្រមាណ ១៤,១ពាន់លានដុល្លារ ទៅកាន់អង្គការយ៉ាងតិច ១ ៦២១កន្លែង។

សូមជម្រាបបន្ថែមថា ដើម្បីឆ្លើយតបឲ្យទាន់តម្រូវការ មហាសេដ្ឋី Mackenzie បានបង្កើតគេហទំព័រមួយឈ្មោះថា Yield Giving Fund ដោយត្រៀមលុយ ២៥០លានដុល្លារ ដើម្បីបរិច្ចាគ ខណៈបច្ចុប្បន្នមានអង្គការច្រើនជាង ៦ ០០០កន្លែង បានដាក់ពាក្យស្នើសុំកញ្ចប់ថវិការនោះ ប៉ុន្តែមានអង្គការតែ ២៥០កន្លែងប៉ុណ្ណោះ ដែលលោកស្រី និងទីប្រឹក្សា នឹងសម្រេចជ្រើសយក ហើយការប្រកាសនឹងធ្វើឡើងនាដើមឆ្នាំក្រោយ៕