អតីតភរិយាស្ថាបនិក Amazon លើកនេះលេងឈុតធំ ប្រកាសបរិច្ចាគផ្ទះតម្លៃរាប់សិបលានដុល្លារ

អន្តរជាតិ

លោកស្រី Mackenzie Scott គឺជានិច្ចកាល​តែងតែ​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌ ខណៈ​មហាសេដ្ឋី​ម្នាក់នេះ​ក៏​ជា​បុគ្គល​ម្នាក់​ដែល​ចូលចិត្ត​ធ្វើ​សប្បុរសធម៌​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លង​មក អតីត​ភរិយា​ស្ថាបនិក​ Amazon បាន​ធ្វើការ​បរិច្ចាគ​ទឹកប្រាក់​អស់​ជាច្រើន​រយ​លាន​ដុល្លារ​មក​ហើយ តាម​រយៈ​អង្គការ​សប្បុរសធម៌​ទូទាំង​ពិភពលោក ហើយ​ថ្មីៗនេះ​លោកស្រី​ថែមទាំង​ប្រកាស​ថា នឹង​បរិច្ចាគ​ភូមិគ្រឹះ​មួយ​ខ្នង​នៅ Beverly Hills ទៀត​ផង។

យោង​តាម​ការ​ចុះ​ផ្សាយ​ពី Luxurylaunches បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​ខាងលើ​បាន​សច្ចា​ថា​នឹង​បរិច្ចាគ​ផ្ទះ​តម្លៃ​ជាង ៥៥ លាន​ដុល្លារ ទៅ​កាន់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ Californian Community Foundation ដែល​មាន​ទីតាំង​នៅ​ទីក្រុង Los Angeles។

ដោយឡែក បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​ដោយ CCF បាន​ទម្លាយ​ថា ៩០% នៃ​ទឹកប្រាក់​ទទួល​បាន​ពី​ការ​លក់​អចលនទ្រព្យ​មួយ​នេះ​ នឹង​យក​ទៅ​ទិញ​អចលនទ្រព្យ​មួយ​ទៀត​ដែល​អាច​សមល្មម​ឲ្យ​អង្គការ​ខាងលើ​ឈរ​ជើង​បាន ស្របពេល​ទឹកប្រាក់​ដែល​សេសសល់​នឹង​យក​ទៅ​ផ្ចុងផ្ដើម​មូលនិធិ​ជួយ​ដល់ជន​អន្តោប្រវេសន៍​ដែល​មក​រស់នៅ​ទីក្រុង Los Angeles៕