មហាសេដ្ឋីឥណ្ឌា

កូនប្រុសមហាសេដ្ឋីមានបំផុតនៅឥណ្ឌា ប្រកាសចង់ជួយសង្គ្រោះជីវិតសត្វដំរីទឹករបស់ស្តេចគ្រឿងញៀនកូឡុំប៊ី
លោក Anant Ambani កូនប្រុសរបស់មហាសេដ្ឋីមានដាច់គេនៅឥណ្ឌា Mukesh Ambani បានស្នើយកសត្វដំរីទឹកចំនួន ៨០ ក្បាលដែលជាកម្មសិទ្ធិរបស់មេគ្រឿងញៀន Pablo Escobar ដើម្បីការពារពួកវាពីការតាមសម្លាប់ដោយអាជ្ញាធរកូឡុំប៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក Anant Ambani បានបង្ហោះសារមួយនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា សត្វដំរីទឹកទាំង ៨០ ក្បាលនោះ មិនអាចជ្រើសរើសកន្លែងដែលពួកគេកើតបានទេ ដូច្នេះហើយពួកគេគួរតែត្រូវបានសង្គ្រោះទៅកាន់កន្លែងថ្មី។

គួរឲ្យដឹងថា សត្វដំរីទឹកទាំង ៨០ ក្បាលនោះ គឺជាកូនចៅរបស់មេបាដំរីទឹក ៤ក្បាលដែលធ្លាប់ជាកម្មសិទ្ធរបស់ស្តេចគ្រឿងញៀនកូឡុំប៊ី Pablo Escobar អំឡុងពេលលោកសាង់សួនសត្វឯកជនមួយនៅក្នុងកសិដ្ឋាន Hacienda Napoles ក្នុងទសវត្សឆ្នាំ១៩៨០។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក Escobar ត្រូវបានក្រុមប៉ូលីសតាមសម្លាប់ នៅក្នុងឆ្នាំ១៩៩៣ ដោយបន្សល់ទុកសត្វដំរីទឹកទាំងនោះ កើតកូនចៅតរាប់សិបក្បាល។

យ៉ាងណាមិញ​ លោក Anant អាយុ ៣១ឆ្នាំបាននិយាយថាដំរីទឹកទាំងនេះជាសត្វមានជីវិតដែលចេះមានអារម្មណ៍ ដូច្នេះប្រសិនបើអាចធ្វើទៅបាន ពួកវាគួរតែត្រូវបានជួយសង្គ្រោះតាមរបៀបដែលមានសុវត្ថិភាព និងមនុស្សធម៌។ លោកក៏បានជំរុញឱ្យរដ្ឋាភិបាលកូឡុំប៊ីពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការតាមសម្លាប់សត្វដំរីទឹកទាំងនេះ ហើយជំនួសមកវិញ ដោយបញ្ជូនពួកវាទៅមជ្ឈមណ្ឌលជួយសង្គ្រោះរបស់លោក។

ជម្រាបជូនថា លោក Anant បានបង្កើតមជ្ឈមណ្ឌលអភិរក្សសត្វព្រៃមួយឈ្មោះថា Vantara ក្នុងទីក្រុង Jamnagar រដ្ឋ Gujarat ប្រទេសឥណ្ឌា ដែលជាជម្រកសត្វជាង ១៥០ ០០០ ក្បាល ដែលសុទ្ធសឹងតែជាប្រភេទសត្វព្រៃសរុបជាង ២ ០០០ ប្រភេទ៕​

The post កូនប្រុសមហាសេដ្ឋីមានបំផុតនៅឥណ្ឌា ប្រកាសចង់ជួយសង្គ្រោះជីវិតសត្វដំរីទឹករបស់ស្តេចគ្រឿងញៀនកូឡុំប៊ី appeared first on .

មហាសេដ្ឋីលំដាប់កំពូលឥណ្ឌូណេស៊ី Mochtar Riady ប្រកាសលក់អគារខ្ពស់បំផុតមួយ នៅសិង្ហបុរី
ក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយមហាសេដ្ឋីលំដាប់កំពូលរបស់ឥណ្ឌូណេស៊ី លោក Mochtar Riady កំពុងស្វែងរកលទ្ធភាពក្នុងការលក់អគារ One Raffles Place ដែលជាអគារខ្ពស់បំផុតមួយក្នុងចំណោមអគារខ្ពស់ៗបំផុតផ្សេងទៀត នៅសង្កាត់ពាណិជ្ជកម្មកណ្តាលរបស់សិង្ហបុរី។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងទៀតថាក្រុមហ៊ុន OUE Commercial REIT កំពុងស្វែងរកម្ចាស់ថ្មីរបស់អគារដែលមានកម្ពស់រហូតដល់ទៅ ៦២ ជាន់ ជាមួយផ្ទៃដីសរុបជាង ១០០ ០០០ ម៉ែត្រការ៉េ ។

យ៉ាងណាមិញ បើតាមរបាយការណ៍របស់ The Business Times តម្លៃអចលនទ្រព្យនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួនរហូតដល់ ២,៤ពាន់លានដុល្លារសិង្ហបុរី (១,៩ពាន់លានដុល្លារអាមេរិក) ខណៈក្រុមហ៊ុន OUE REIT កាន់កាប់ភាគហ៊ុនជាក់ស្តែងប្រហែល ៦៨% ដែលមានតម្លៃ ១,៩ពាន់លានដុល្លារសិង្ហបុរី គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៥។

ជម្រាបជូនផងដែរថា ជុំវិញការសម្រេចលក់អគារ One Raffles Place នេះ គឺកើតឡើងចំពេលមានចំណង់ចំណូលចិត្តយ៉ាងខ្លាំងរបស់វិនិយោគិនចំពោះអចលនទ្រព្យពាណិជ្ជកម្ម នៅក្នុងប្រទេសសិង្ហបុរី៕​

The post មហាសេដ្ឋីលំដាប់កំពូលឥណ្ឌូណេស៊ី Mochtar Riady ប្រកាសលក់អគារខ្ពស់បំផុតមួយ នៅសិង្ហបុរី appeared first on .

ឥណ្ឌា កត់ត្រាចំនួនមហាសេដ្ឋីសរុបកើនឡើងដល់ជាង ២០០ នាក់ ក្តោបទ្រព្យសរុបជិត ១ទ្រីលានដុល្លារ
បើទោះបីជាពេលបច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ហាក់កំពុងមានការរង្គោះរង្គើ ដោយសារតែវិធានាការពន្ធរបស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនពិភពលោក ក៏ដូចជាប្រាក់រូពីចុះថោកក៏ដោយ ប៉ុន្តែចំនួនមហាសេដ្ឋីសរុបនៅក្នុងប្រទេស មានការកើនឡើងដល់ទៅ ២០៥ នាក់ ជាមួយនឹងការកាន់កាប់ទ្រព្យសម្បត្តិសរុបប្រមាណ ៩៤១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

ក្នុងចំណោមនោះ មហាសេដ្ឋីដែលមានដាច់គេទាំង១០ របស់ឥណ្ឌា មានទ្រព្យសម្បត្តិរួមបញ្ចូលគ្នាប្រមាណ ៣៣៧ពាន់លានដុល្លារ ពោលគឺលើសពីមួយភាគបីនៃចំនួនសរុប ប៉ុន្តែបានធ្លាក់ចុះអស់ប្រមាណ ៥៦ពាន់លានដុល្លារធៀបនឹងឆ្នាំមុន។

គួរឲ្យដឹងផងដែរថា ស្ថាបនិកក្រុមហ៊ុន Reliance Industries លោក Mukesh Ambani នៅតែបន្តនាំមុខគេក្នុងបញ្ជី អមដោយកំពូលអ្នកមានៗរបស់ឥណ្ឌាផ្សេងទៀតដូចជា លោក Gautam Adani, លោកស្រី Savitri Jindal និងលោក Shiv Nadar ជាដើម។

យ៉ាងណាមិញ ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីកំពូលៗទាំង១០ របស់ប្រទេសឥណ្ឌា ដែលចេញផ្សាយ​ទស្សនាវដ្តី​ Forbes នៅក្នុងឆ្នាំ២០២៥ នេះ៖

១. Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries មានទ្រព្យសម្បត្តិសរុប ៩២,៥ពាន់លានដុល្លារ

២. Gautam Adani ប្រធានក្រុមហ៊ុន Adani Group មានទ្រព្យសម្បត្តិសរុប ៥៦,៣ពាន់លានដុល្លារ

៣. Savitri Jindal ប្រធានក្រុមហ៊ុន O.P. Jindal Group មានទ្រព្យសម្បត្តិសរុប ៣៥,៥ពាន់លានដុល្លារ

៤. Shiv Nadar ប្រធានក្រុមហ៊ុន HCL Technologiesមានទ្រព្យសម្បត្តិសរុប ៣៤,៥ពាន់លានដុល្លារ

៥. Dilip Shanghvi ស្ថាបនិកក្រុមហ៊ុន Sun Pharmaceuticalsមានទ្រព្យសម្បត្តិសរុប ២៤,៩ពាន់លានដុល្លារ

៦. Cyrus Poonawalla ប្រធានក្រុមហ៊ុន Cyrus Poonawalla Group មានទ្រព្យសម្បត្តិសរុប ២៣,១ពាន់លានដុល្លារ

៧. Kumar Birla ប្រធានក្រុមហ៊ុន Aditya Birla Group មានទ្រព្យសម្បត្តិសរុប ២០,៩ពាន់លានដុល្លារ

៨. Lakshmi Mittal ប្រធានក្រុមហ៊ុន ArcelorMittal មានទ្រព្យសម្បត្តិសរុប ១៩,២ពាន់លានដុល្លារ

៩. Radhakishan Damani ស្ថាបនិកក្រុមហ៊ុន Dmart មានទ្រព្យសម្បត្តិសរុប ១៥,៤ពាន់លានដុល្លារ

១០. Kushal Pal Singh ប្រធានក្រុមហ៊ុន DLF មានទ្រព្យសម្បត្តិសរុប ១៤,៥ពាន់លានដុល្លារ៕

The post ឥណ្ឌា កត់ត្រាចំនួនមហាសេដ្ឋីសរុបកើនឡើងដល់ជាង ២០០ នាក់ ក្តោបទ្រព្យសរុបជិត ១ទ្រីលានដុល្លារ appeared first on .

មហាសេដ្ឋីឥណ្ឌាកើនឡើង ២៦ នាក់បន្ថែម ក្នុងរយ:ពេលត្រឹមតែមួយឆ្នាំ
ប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថាឲ្យដឹងថា បានបន្ថែមមហាសេដ្ឋីចំនួន ២៦ នាក់ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ដែលនាំឲ្យចំនួនមហសេដ្ឋីសរុបនៅក្នុងប្រទេសកើនឡើងដល់ជិត ២០០ នាក់ ជាមួយនឹងទ្រព្យសម្បត្តិសរុបរួមបញ្ចូលគ្នាប្រមាណ ៩៥០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន India Times។

យោងតាមក្រុមប្រឹក្សាយោបល់ឈានមុខគេរបស់ពិភពលោក Knight Frank ដែលមានមូលដ្ឋាននៅចក្រអង់គ្លេស បានចេញផ្សាយពីរបាយការណ៍ទ្រព្យសម្បត្តិឆ្នាំ២០២៥ របស់ខ្លួន ដោយនិយាយថាចំនួនមហាសេដ្ឋីនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០១៩ ប្រទេសនេះមានមហាសេដ្ឋីត្រឹមតែ ៧នាក់ ប៉ុណ្ណោះ ប៉ុន្តែក្រោយមកបានកើនដល់ចំនួន ១៩១ នាក់ ក្នុងឆ្នាំ២០២៤។

យ៉ាងណាមិញ កាលពីឆ្នាំមុន ប្រទេសឥណ្ឌា បានបន្ថែមមហាសេដ្ឋីចំនួន ២៦ នាក់ ពោលគឺបានកើនឡើង ១២% ធៀបនឹងឆ្នាំ២០២៣។ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីឥណ្ឌា ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៩៥០ពាន់លានដុល្លារ ដោយជាប់ចំណាត់ថ្នាក់ទីបី បន្ទាប់ពីសហរដ្ឋអាមេរិក (មានចំនួន ៥,៧ទ្រីលានដុល្លារ) និងប្រទេសចិន (១,៣ទ្រីលានដុល្លារ)។

ជម្រាបជូនផងដែរថា បើតាម Knight Frank បានបង្ហាញឲ្យដឹងថា ជុំវិញការកើនឡើងនេះ ហាក់បានបង្ហាញពីសក្ដានុពលនៃកំណើនសេដ្ឋកិច្ចរយៈពេលវែងដ៏រឹងមាំរបស់ប្រទេសឥណ្ឌា។ របាយការណ៍ដដែលនេះ បាននិយាយទៀតថា ឥណ្ឌា គឺជាប្រទេសដែលមាន ៣,៧% នៃអ្នកមានលើពិភពលោក ជាមួយនឹងចំនួនមហាសេដ្ឋីដែលមានទ្រព្យជាង ១០លានដុល្លារ (HNWI) ច្រើនជាងគេទី៤ បន្ទាប់ពីសហរដ្ឋអាមេរិក ចិន និងជប៉ុន៕

The post មហាសេដ្ឋីឥណ្ឌាកើនឡើង ២៦ នាក់បន្ថែម ក្នុងរយ:ពេលត្រឹមតែមួយឆ្នាំ appeared first on .

មេធំក្រុមហ៊ុនគ្រឿង​អលង្ការ​ឥណ្ឌាម្នាក់ ឡើងងារជាមហាសេដ្ឋី ក្រោយការបោះផ្សាយលក់ IPO
ទ្រព្យសម្បត្តិសរុបរបស់លោក Saurabh Gadgil ដែលជាប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុនគ្រឿងអលង្ការធំមួយរបស់ឥណ្ឌា PN Gadgil Jewelers Ltd បានកើនឡើងយ៉ាងខ្លាំង និងធ្វើឲ្យលោកជាប់ឈ្មោះជាមហាសេដ្ឋី ក្រោយតម្លៃភាគហ៊ុនហក់ឡើងខ្លាំង។

លោក Saurabh Gadgil បានឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន កើនឡើងដល់ជិត ១,១ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានអាយុកាល ១៩២ឆ្នាំនេះ បានកើនឡើងដល់ ៦១% ចាប់តាំងពីការបោះផ្សាយលក់មូលបត្រជា​សាធារណៈ​លើក​ដំបូង (IPO) នៅក្នុងខែកញ្ញា មក។ នេះបើយោងតាមរបាយការណ៍របស់ Bloomberg ។

គួរឲ្យដឹងថា Gadgil បច្ចុប្បន្នវ័យ ៤៧ឆ្នាំ បានទទួលមរតកអាជីវកម្មគ្រឿងអលង្ការពីគ្រួសារ ដែលមានមូលដ្ឋាននៅទីក្រុង Pune កាលពីជាងមួយទសវត្សមុន រហូតអាចដឹកនាំក្រុមហ៊ុននេះ ក្លាយជាដៃគូប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗរបស់ឥណ្ឌាផ្សេងទៀតដូចជា Tanishq , Aditya Birla Group និង Reliance Industries ជាដើម ។

ជម្រាបជូនថា យោងតាមទិន្នន័យទទួលបានពីក្រុមហ៊ុនប្រឹក្សា Technopak Advisors បានបង្ហាញឲ្យដឹងថា វិស័យគ្រឿងអលង្ការរបស់ប្រទេសឥណ្ឌា មានតម្លៃសរុបប្រហែល ៧០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ហើយវាត្រូវបានព្យាករថានឹងកើនឡើងដល់ចំនួនទ្វេដង នៅឆ្នាំ២០២៨ ខាងមុខ៕

The post មេធំក្រុមហ៊ុនគ្រឿង​អលង្ការ​ឥណ្ឌាម្នាក់ ឡើងងារជាមហាសេដ្ឋី ក្រោយការបោះផ្សាយលក់ IPO appeared first on .

មកដឹងពីប្រភពចំណូលធំៗ ដែលជួយឲ្យ Gautam Adani ក្លាយជាមហាសេដ្ឋីលុយពាន់លានដុល្លារ
លោក Gautam Adani ស្ថិត​ក្នុង​ចំណោមបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុត នៅក្នុង​ប្រទេស​ឥណ្ឌា ខណ:ពេលដែលលោកគឺជាម្ចាស់ក្រុមហ៊ុន Adani Group ដែលក្តោបក្តាប់ទៅលើមុខជំនួញធំៗជាច្រើន ដោយក្នុងនោះរួមមានកំពង់ផែ វិស័យថាមពល អាកាសយានដ្ឋាន និងរោងចក្រផលិតស៊ីម៉ងត៍ ជាដើម។

យោងតាមទស្សនាវដ្ដី Forbes បានបង្ហាញឲ្យដឹងថា លោក Adani មានទ្រព្យសម្បត្តិសរុបជាង ៨០ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៧ ខែតុលា។ ហើយភាគច្រើននៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌារូបនេះ គឺបានមកពីភាគហ៊ុន នៅក្នុងក្រុមហ៊ុនធំៗទាំង ៦ ដែលជាផ្នែកមួយនៃ Adani Group ។

ក្រុមហ៊ុន និងភាគហ៊ុន ដែលលោក Adani កានកាប់ទាំងនោះរួមមាន Adani Enterprises (មានភាគហ៊ុនសរុប ៧៥%), Adani Power (មានភាគហ៊ុនសរុប ៧២%), Adani Total Gas (មានភាគហ៊ុនសរុប ៣៧%), Adani Energy Solutions (មានភាគហ៊ុនសរុប ៧៣%), Adani Ports (មានភាគហ៊ុនសរុប ៦៦%), និង Adani Green Energy (មានភាគហ៊ុនសរុប ៥៦%) ។

ជម្រាបជូនផងដែរថា Adani Enterprises ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលផ្តល់ចំណូលច្រើនបំផុតដល់លោក Adani ជាមួយនឹងការកាន់កាប់ទៅលើកំពង់ផែដ៏ធំបំផុតរបស់ប្រទេស ហើយក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតធ្យូងថ្មដ៏ធំបំផុតរបស់ពិភពលោកផងដែរ។ ក្នុងឆ្នាំ ២០២៣-២០២៤ ក្រុមហ៊ុននេះ បានរាយការណ៍ពីប្រាក់ចំណូលសរុបដល់ទៅ ១១,៦ពាន់លានដុល្លារ៕

The post មកដឹងពីប្រភពចំណូលធំៗ ដែលជួយឲ្យ Gautam Adani ក្លាយជាមហាសេដ្ឋីលុយពាន់លានដុល្លារ appeared first on .

ប្រទេសនៅអាសុី ២ ដែលសំបូរមហា​សេដ្ឋី​ពាន់​លាន​ដុល្លារច្រើន​ជាង​គេ​បំផុត
ប្រទេសចំនួនពីរដែលកំពុងកាន់កាប់កំពូលតារាងមហាសេដ្ឋីពាន់លានដុល្លារប្រចាំទ្វីបអាសុីនោះគឺ ប្រទេសចិននិងឥណ្ឌា ដែលត្រូវបានគេ ដឹងថា នៅតែឈរលេខរៀងទីមួយនិងទីពីរ។ ក្នុងនោះមហាសេដ្ឋីជនជាតិឥណ្ឌា មានចំនួន ៥ នាក់ រីឯមហាសេដ្ឋីជនជាតិចិនមានចំនួន ៣ នាក់ក្នុងចំណោមមហាសេដ្ឋី ១០ នាក់មកពីទ្វីបអាសុី។

បុគ្គលដែលគួរឲ្យកត់សម្គាល់នោះគឺ លោក Mukesh Ambani ជនជាតិឥណ្ឌាមានទ្រព្យមហាសាលសរុបដល់ទៅ ១១៦ ពាន់លានដុល្លារដែលចំនួននេះកើនឡើងយ៉ាងឆាប់រហ័សត្រឹមតែ ៩ ខែឆ្នាំ ២០២៤ ប៉ុណ្ណោះនាំឲ្យអ្នកជំនួញរូបនេះជាប់ជា មហាសេដ្ឋីមានដាច់គេនៅទ្វីបអាស៊ី និងជាប់ចំណាត់ថ្នាក់ទី ១២ នៅលើពិភពលោក។ ចំណែក ឯលោក Ma Huateng ជនជាតិចិនមានទ្រព្យមហាសាលកើនឡើងដល់ទៅ ៥១ ពាន់លានដុល្លារគិតត្រឹម ៩ ខែឆ្នាំ ២០២៤ ។ លោកគឺជាស្ថាបនិក ក្រុមហ៊ុនបច្ចេកវិទ្យា Tencent ដ៏មានឥទ្ធិពលបំផុតក្នុងពិភពជំនួញបច្ចេកវិទ្យានៅប្រទេសចិន។ របាយការណ៍ចេញផ្សាយដោយ Bloomberg Billionaires Index គិតត្រឹមចុងខែកញ្ញា។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីពាន់លានដុល្លារច្រើនជាងគេបំផុតនៅអាសុី៖

លោក Manuel Villar

១០. លោក Manuel Villar (ហ្វីលីពីន) ធ្វើជំនួញលើវិស័យចំរុះ មានទ្រព្យសម្បត្តិសរុប ១២២,៥ពាន់លានដុល្លារ
(កើន ៨ ពាន់លានដុល្លារ) ។

លោក He Xiangjian

៩. លោក He Xiangjian (ចិន) ធ្វើជំនួញលើវិស័យបោះដុំ មានទ្រព្យសម្បត្តិសរុប ៣៣ ពាន់លានដុល្លារ
(កើន ៩ ពាន់លានដុល្លារ) ។

លោក Zeng Yuqun

៨. លោក Zeng Yuqun (ហុងកុង) ធ្វើជំនួញលើវិស័យឧស្សាហកម្ម មានទ្រព្យសម្បត្តិសរុប ៣៤ ពាន់លានដុល្លារ
(កើន ១០ ពាន់លានដុល្លារ)។

លោក Dilip Shanghvi

៧. លោក Dilip Shanghvi (ឥណ្ឌា) ធ្វើជំនួញលើវិស័យសុខាភិបាល មានទ្រព្យសម្បត្តិសរុប ៣១ ពាន់លានដុល្លារ
(កើន ១១ ពាន់លានដុល្លារ)។

លោក Sunil Mittal

៦. លោក Sunil Mittal (ឥណ្ឌា) ធ្វើជំនួញលើវិស័យផ្សព្វផ្សាយនិងទូរគមនាគមន៍ ទ្រព្យសម្បត្តិ ២៧ ពាន់លានដុល្លារ
(កើន ១១ ពាន់លានដុល្លារ)។

លោកស្រី Savitri Jindal

៥. លោកស្រី Savitri Jindal (ឥណ្ឌា) ធ្វើជំនួញលើវិស័យកសិ-ឧស្សាហកម្ម មានទ្រព្យសម្បត្តិសរុប ៣៦ ពាន់លានដុល្លារ
(កើន ១៣ ពាន់លានដុល្លារ)។

លោក Tadashi Yanai

៤. លោក Tadashi Yanai (ជប៉ុន) ធ្វើជំនួញលើវិស័យលក់រាយ មានទ្រព្យសម្បត្តិសរុប ៤៧ ពាន់លានដុល្លារ
(កើន ១៥ ពាន់លានដុល្លារ)។

លោក Ma Huateng

៣. លោក Ma Huateng (ចិន) ធ្វើជំនួញលើវិស័យបច្ចេកវិទ្យា មានទ្រព្យសម្បត្តិសរុប ៥១ ពាន់លានដុល្លារ
(កើន ១៩ ពាន់លានដុល្លារ)។

លោក Gautam Adani

២. លោក Gautam Adani (ឥណ្ឌា) ធ្វើជំនួញលើវិស័យឧស្សាហកម្ម មានទ្រព្យសម្បត្តិសរុប ១១៦ ពាន់លានដុល្លារ
(កើន ៤៨ពាន់លានដុល្លារ)។

លោក Mukesh Ambani

១. លោក Mukesh Ambani (ឥណ្ឌា) ធ្វើជំនួញលើវិស័យប្រេង មានទ្រព្យសម្បត្តិសរុប ១១៩,៥ពាន់លានដុល្លារ
(កើន ២៧,៥ពាន់លានដុល្លារ)។

អត្ថបទពាក់ព័ន្ធ៖ ទ្រព្យសម្បត្តិមហាសេដ្ឋីទាំង ១០០នាក់របស់ឥណ្ឌា កើនដល់ ១ទ្រីលានដុល្លារ ជាលើកដំបូង

The post ប្រទេសនៅអាសុី ២ ដែលសំបូរមហា​សេដ្ឋី​ពាន់​លាន​ដុល្លារច្រើន​ជាង​គេ​បំផុត appeared first on .

ទ្រព្យសម្បត្តិមហាសេដ្ឋីទាំង ១០០នាក់របស់ឥណ្ឌា កើនដល់ ១ទ្រីលានដុល្លារ ជាលើកដំបូង
ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីកំពូលៗទាំង ១០០ នាក់របស់ប្រទេសឥណ្ឌា បានកើនឡើងលើសពី ១ទ្រីលានដុល្លារជាលើកដំបូង ក្នុងឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes ។

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌាដែលមានជាងគេបំផុតទាំង ១០០ នាក់ បានកើនឡើងប្រហែល ៤០% ពីចំនួន ៧៧៩ពាន់លានដុល្លារកាលពីឆ្នាំមុន ដល់ ១,១ទ្រីលានដុល្លារ នៅឆ្នាំនេះ។

ប្រភពខាងលើក៏បានបង្ហាញឲ្យដឹងថាទៀត ការកើនឡើងដ៏ច្រើនសម្បើមនៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌាកំពូលៗទាំងនេះ គឺភាគច្រើនបានកើតឡើង ដោយសារតែកើនឡើងនៃតម្លៃទីផ្សារភាគហ៊ុន ស្របពេលក្រុមអ្នកវិនិយោគបន្តចាក់លុយចូលទៅក្នុងការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង (IPO) និងមូលនិធិទៅវិញទៅមក ជាដើម។

គួរឲ្យដឹងផងដែរថា ប្រធានក្រុមហ៊ុន Reliance Industries លោក Mukesh Ambani នៅតែបន្តរក្សាតំណែងជាមហាសេដ្ឋីកំពូលរបស់ប្រទេសឥណ្ឌា ស្របពេលស្ថាបនិកក្រុមហ៊ុន Adani Group លោក Gautam Adani និងក្រុមគ្រួសារ ក៏បានមើលឃើញពីការកើនឡើងនៃទ្រព្យសម្បត្តិរបស់ខ្លួនផងដែរ ក្នុងរយ:ពេលចុងក្រោយនេះ។

ជម្រាបជូនថា ទ្រព្យសម្បត្តិរបស់លោក Ambani បានកើនឡើង ២៧,៥ពាន់លានដុល្លារ នៅឆ្នាំនេះ ដល់ចំនួនសរុបប្រមាណ ១១៩,៥ពាន់លានដុល្លារ ឈរនៅតំណែងលេខ១ ខណ:ទ្រព្យសម្បត្តិលោក Adani និងគ្រួសារ មានការកើនឡើង ៤៨ពាន់លានដុល្លារ ដល់ចំនួនសរុបប្រមាណ ១១៦ពាន់លានដុល្លារ ឈរតំណែងលេខ២ ក្នុងនាមជាអ្នកមានបំផុតនៅឥណ្ឌា៕

The post ទ្រព្យសម្បត្តិមហាសេដ្ឋីទាំង ១០០នាក់របស់ឥណ្ឌា កើនដល់ ១ទ្រីលានដុល្លារ ជាលើកដំបូង appeared first on .

ប្រទេសទាំង ១០ បណ្ដុំដោយ កំពូលមហាសេដ្ឋីលើ​លោកដែល​មាន​ប្រាក់​ពាន់លានដុល្លារច្រើនជាងគេ
គិតត្រឹមត្រីមាសទី៣នៃឆ្នាំ ២០២៤ ប្រទេសចិន បានហក់ឡើងយ៉ាងលឿនរហ័សមកឈរលេខមួយនៅក្នងបញ្ជីឈ្មោះប្រទេសដែលមានចំនួនមហាសេដ្ឋីពាន់លានដុល្លារច្រើនជាងគេនៅលើពិភពលោក ពោលគឺកើនឡើងដល់ចំនួនសរុប ៨១៤ នាក់កំពុងរស់នៅនិងធ្វើជំនួញក្នុងប្រទេសចិនផ្ទាល់ រីឯ សហរដ្ឋអាមេរិក បានរំកិលខ្លួនពីចំណាត់ថ្នាក់លេខមួយមកលេខពីរវិញនោះគឺមានចំនួនមហាសេដ្ឋីប្រាក់ពាន់លានដុល្លារសរុប ៨០០ នាកដែលកំពុងធ្វើជំនួញនៅជុំវិញពិភពលោក។ នេះបើយោងរបាយការណ៍ចេញផ្សាយដោយស្ថាប័នស្ថិតិទិន្នន័យ © Statista គិតចាប់ពីខែមករាមកដល់ខែកក្កដាឆ្នាំ ២០២៤ ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេសទាំង ១០ បណ្ដុំដោយកំពូលមហាសេដ្ឋីលើលោក៖

1. ប្រទេសចិន មានចំនួនសរុប ៨១៤ នាក់
2. សហរដ្ឋអាមេរិក មានចំនួនសរុប ៨០០ នាក់
3. ប្រទេសឥណ្ឌា មានចំនួនសរុប ២៧១ នាក់
4. ចក្រភពអង់គ្លេស មានចំនួនសរុប ១៤៦ នាក់
5. ប្រទេសអាឡឺម៉ង់ មានចំនួនសរុប ១៤០ នាក់
6. ប្រទេសស្វីស មានចំនួនសរុប ១០៦ នាក់
7. ប្រទេសរុស្សុី មានចំនួនសរុប ៧៦ នាក់
8. ប្រទេសអុីតាលី មានចំនួនសរុប ៦៩ នាក់
9. ប្រទេសបារាំង មានចំនួនសរុប ៦៨ នាក់
10. ប្រទេសប្រេសុីល មានចំនួនសរុប ៦៤ នាក់៕

រូបភាព៖ Hurun Global Rich List Graphic

The post ប្រទេសទាំង ១០ បណ្ដុំដោយ កំពូលមហាសេដ្ឋីលើ​លោកដែល​មាន​ប្រាក់​ពាន់លានដុល្លារច្រើនជាងគេ appeared first on .

តុលាការកេនយ៉ា រារាំងមហាសេដ្ឋីឥណ្ឌា ក្នុងការដេញថ្លៃគម្រោងតម្លៃជិត ២ពាន់លានដុល្លារ
តុលាការកំពូលនៃប្រទេសកេនយ៉ា បានរារាំងមហាសេដ្ឋីឥណ្ឌា Gautam Adani ក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ប្រលានយន្តហោះទីក្រុង Nairobi ដែលមានតម្លៃប្រហែល ១,៨៥ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពីគេហទំព័រ Nairametrics បានបង្ហាញថា ដើមឡើយគម្រោងមួយនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Adani Airport Holdings Ltd និងរដ្ឋាភិបាលកេនយ៉ា ដោយអនុញ្ញាតឲ្យក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា បើកប្រតិបត្តិការរយៈពេល ៣០ឆ្នាំ។

ប៉ុន្តែឆ្លងកាត់ការត្រួតពិនិត្យ រដ្ឋាភិបាលកេនយ៉ារកឃើញនូវក្ដីបារម្ភ ទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុ ហានិភ័យនៃការកើតមានភាពអត់ការងារធ្វើក្នុងស្រុក ក៏ដូចជាការខាតបង់ពីការកាត់បន្ថយពន្ធជាដើម ទើបរដ្ឋាភិបាលពន្យារពេលកិច្ចសហប្រតិបត្តិការណ៍មួយនេះសិន៕

The post តុលាការកេនយ៉ា រារាំងមហាសេដ្ឋីឥណ្ឌា ក្នុងការដេញថ្លៃគម្រោងតម្លៃជិត ២ពាន់លានដុល្លារ appeared first on .