អ្នកមានបំផុតនៅឥណ្ឌា ជាប់ក្នុងចំណោមបុគ្គលកើនឡើងទ្រព្យសម្បត្តិច្រើនបំផុតទាំង៥ នៅលើលោក

អន្តរជាតិ

លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតនៅប្រទេសឥណ្ឌា បានចូលរួមជាមួយស្ដេចត្រាញ់ផលិតបន្ទះឈីបអាមេរិក Jensen Huang ស្ថិតក្នុងចំណោមបុគ្គលដែលបានកើនឡើងទ្រព្យសម្បត្តិធំបំផុតទាំង៥ ក្នុងពិភពលោក គិតត្រឹមថ្ងៃទី៦ ខែតុលាកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម ទិន្នន័យជាក់ស្តែង (Real-time data) របស់ទស្សនាវដ្តី Forbes បានបង្ហាញថាលោក Ambani មានឈ្មោះនៅចំណាត់ថ្នាក់ទី៤ ក្នុងបញ្ជីនេះ ដោយទ្រព្យសម្បត្តិរបស់លោកបានកើនឡើងជិត ៣ពាន់លានដុល្លារ ឬ ៣,៧% បើធៀបនឹងថ្ងៃទី៥។

ជុំវិញការកើនឡើងនេះ បានធ្វើឲ្យ Ambani មានទ្រព្យសម្បត្តិសរុបហក់ឡើងដល់ ៨២,៧ពាន់លានដុល្លារ ដែលលើសទ្រព្យសម្បត្តិរបស់លោក Gautam Adani ដែលជាបុគ្គលមានដាច់គេបំផុតទី២ នៅក្នុងប្រទេសឥណ្ឌាជិត ៤% ។

ជម្រាបជូនថា មហាសេដ្ឋីដែលកើនឡើងទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកកាលពីថ្ងៃទី៦ ខែតុលា គឺលោក Elon Musk ដោយទ្រព្យសម្បត្តិរបស់លោកបានកើនឡើងចំនួន ៦៥,៣ពានលានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបហក់ឡើងដល់ជាង ១ទ្រីលានដុល្លារ។ មេធំ Meta លោក Mark Zuckerberg ឈរនៅចំណាត់ថ្នាក់ទីពីរ ជាមួយនឹងការកើនឡើងទ្រព្យសម្បត្តិ ៤,៧ពាន់លានដុល្លារ។ លោក Jensen Huang ឈរនៅចំណាត់ថ្នាក់ទីបី ជាមួយនឹងការកើនឡើងទ្រព្យសម្បត្តិ ៤,២ពាន់លានដុល្លារ និងលេខ៥ មហាសេដ្ឋីជប៉ុន លោក Tadashi Yanai កើនទ្រព្យ ២,៩ពាន់លានដុល្លារ៕​