មហាសេដ្ឋីមានបំផុតទី២ នៅចិន ស្ថិតក្នុងចំណោមអ្នកខាតបង់ទ្រព្យសម្បត្តិច្រើនបំផុត នៅលើលោក

អន្តរជាតិ

លោក Zhong Shanshan ដែលជាមហាសេដ្ឋីមានបំផុតទីពីរនៅប្រទេសចិន ស្ថិតនៅក្នុងចំណោមអ្នកខាតបង់ទ្រព្យសម្បត្តិធំជាងគេទាំង៥ រូបក្នុងពិភពលោក កាលពីថ្ងៃអង្គារ បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកបានថយចុះអស់ ៥៧៨លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថយចុះ ១% នៃទ្រព្យសម្បត្តិសរុបបានធ្វើឱ្យលោក Zhong ធ្លាក់ទៅឈរនៅចំណាត់ថ្នាក់ទី៥ លើបញ្ជីអ្នកខាតបង់ធំបំផុតមួយនេះ ដោយស្ថិតនៅពីក្រោយមហាសេដ្ឋីលក់រាយរបស់ឥណ្ឌា លោក Radhakishan Damani ដែលបានខាតបង់អស់ ៨៦៦លានដុល្លារ។ នេះបើយោងតាមទិន្នន័យជាក់ស្តែងរបស់ទស្សនាវដ្តី Forbes។

គួរឲ្យដឹងផងដែរថា អ្នកខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងពិភពលោកកាលពីថ្ងៃអង្គារ គឺលោក Michael Dell ប្រធានក្រុមហ៊ុន Dell Technologies ដែលបានខាតបង់អស់ ១,៨ពាន់លានដុល្លារ ខណៈចំណាត់ថ្នាក់ទីពីរ គឺលោក Charles Ergen ប្រធានក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត EchoStar ដែលទ្រព្យសម្បត្តិរបស់លោកបានថយចុះ ១,២ពាន់លានដុល្លារ។

ជម្រាបជូនថា ចំណាត់ថ្នាក់ទីបី គឺលោក Shiv Nadar ប្រធានកិត្តិយសនៃក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យាខ្នាតយក្សរបស់ឥណ្ឌា HCL Technologies បានកត់ត្រាការថយចុះទ្រព្យសម្បត្តិចំនួន ៨៨៣លានដុល្លារ៕​