មហាសេដ្ឋីលំដាប់កំពូលឥណ្ឌូណេស៊ី Mochtar Riady ប្រកាសលក់អគារខ្ពស់បំផុតមួយ នៅសិង្ហបុរី

អន្តរជាតិ

ក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយមហាសេដ្ឋីលំដាប់កំពូលរបស់ឥណ្ឌូណេស៊ី លោក Mochtar Riady កំពុងស្វែងរកលទ្ធភាពក្នុងការលក់អគារ One Raffles Place ដែលជាអគារខ្ពស់បំផុតមួយក្នុងចំណោមអគារខ្ពស់ៗបំផុតផ្សេងទៀត នៅសង្កាត់ពាណិជ្ជកម្មកណ្តាលរបស់សិង្ហបុរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងទៀតថាក្រុមហ៊ុន OUE Commercial REIT កំពុងស្វែងរកម្ចាស់ថ្មីរបស់អគារដែលមានកម្ពស់រហូតដល់ទៅ ៦២ ជាន់ ជាមួយផ្ទៃដីសរុបជាង ១០០ ០០០ ម៉ែត្រការ៉េ ។

យ៉ាងណាមិញ បើតាមរបាយការណ៍របស់ The Business Times តម្លៃអចលនទ្រព្យនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួនរហូតដល់ ២,៤ពាន់លានដុល្លារសិង្ហបុរី (១,៩ពាន់លានដុល្លារអាមេរិក) ខណៈក្រុមហ៊ុន OUE REIT កាន់កាប់ភាគហ៊ុនជាក់ស្តែងប្រហែល ៦៨% ដែលមានតម្លៃ ១,៩ពាន់លានដុល្លារសិង្ហបុរី គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៥។

ជម្រាបជូនផងដែរថា ជុំវិញការសម្រេចលក់អគារ One Raffles Place នេះ គឺកើតឡើងចំពេលមានចំណង់ចំណូលចិត្តយ៉ាងខ្លាំងរបស់វិនិយោគិនចំពោះអចលនទ្រព្យពាណិជ្ជកម្ម នៅក្នុងប្រទេសសិង្ហបុរី៕​