រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

លោក ស សុខា៖ កងកម្លាំងប្រដាប់អាវុធស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃទាំងអស់ បើតេស្តមានសារធាតុញៀនត្រូវបណ្តេញចេញពីក្របខណ្ឌ
ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «គ្រប់មន្រ្តីក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ជាពិសេសកងកម្លាំងប្រដាប់អាវុធ បើធ្វើតេស្តរកឃើញមានសារធាតុញឿនមិនអាចអនុញ្ញាតិឲ្យនៅក្នុងក្របខណ្ឌនគរបាលទៀតនោះទេ»។

លោករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា ការដាក់ចេញវិធានការក្តៅនេះ ក្នុងគោលដៅយកពេលវេលាដើម្បីសម្អាតផ្ទះខ្លួនឯង ស្របតាមប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្រ្តី។

យ៉ាងណា បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ សម្រាប់មន្រ្តីស៊ីវិលមិនទាន់មានការណែនាំរួមណាមួយឡើយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ប្រសិនបើមានអ្នកពាក់ព័ន្ធសូមដើរចេញឲ្យឆ្ងាយ ហើយបើមានសារធាតុញៀនក្នុងខ្លួនសូមមេត្តាស្វ័យសិក្សាដោយខ្លួនឯងដើម្បីផ្តាច់ឲ្យបានលឿនបំផុត។​​

សូមស្តាប់ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលសារព័ត៌មានឧកញ៉ាញូស៍ ទទួលបាននារសៀលថ្ងៃចន្ទខែធ្នូ ឆ្នាំ២០២៣៖

The post លោក ស សុខា៖ កងកម្លាំងប្រដាប់អាវុធស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃទាំងអស់ បើតេស្តមានសារធាតុញៀនត្រូវបណ្តេញចេញពីក្របខណ្ឌ appeared first on .

រដ្ឋមន្រ្តី ស សុខា ឲ្យពិនិត្យតម្លៃធ្វើលិខិតឆ្លងដែនឡើងវិញ ខណៈកម្ពុជាថ្លៃជាងគេក្នុងតំបន់
ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ នាថ្ងៃទី០៤ ខែកញ្ញានេះ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យពិនិត្យឡើងវិញចំពោះតម្លៃធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ខណៈកម្ពុជាហាក់មានតម្លៃខ្ពស់ជាងគេ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

លោកថ្លែងថា៖ «បន្ដពិនិត្យឡើងវិញ នូវតម្លៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យនៅប្រទេស ក្នុងតំបន់អាស៊ានរបស់យើង ដូចជា ភូមិមា វៀតណាម មានតម្លៃទាប ។ មួយទៀត ប្រទេសថៃ ប្រទេសសិង្ហបុរី លើសមធ្យមតិចតួច។ ប៉ុន្ដែចំណែកកម្ពុជារបស់យើង តម្លៃហាក់ដូចមានភាពខ្ពស់ សូមឲ្យអង្គភាពពាក់ព័ន្ធ ពិនិត្យពិចារណា ហើយការងារនេះយើងដឹងទាំងអស់គ្នាថា មិនក្រោម ១០០ដុល្លារទេ»។

ជាមួយគ្នានោះ លោក ស សុខា ក៏បានប្រាប់មន្ដ្រីក្រោមឱវាទធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ កុំឲ្យពីមួយអាណត្តិទៅមួយអាណត្តិ ការធ្វើលិខិតឆ្លងដែនមានការឡើងថ្លៃរហូត។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា បន្តជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានលិខិតឆ្លងដែនថ្លៃជាងគេ នៅក្នុងតំបន់អាស៊ាន ដូចជា(នៅប្រទេថៃតម្លៃលិខិតឆ្លងដែនគឺ ៣០ដុល្លារ វៀតណាម ១២ដុល្លារ ឡាវ ៣៥ដុល្លារ។ ប្រជាពលរដ្ឋមួយចំនួន ក៏តែងតែត្អូញត្អែរថា ការធ្វើលិខិតឆ្លងដែនមានតម្លៃថ្លៃពេកដែរ។

យោងតាមសេចក្តីសម្រេចរួមរបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្លៃលិខិតឆ្លងដែនសេវាធម្មតាមានតម្លៃ ១០០ដុល្លារ ត្រូវរង់ចាំរយៈពេល ១៥ថ្ងៃ, សេវាឆាប់រហ័សកម្រិតមធ្យមមានតម្លៃ ១៥០ដុល្លារ ត្រូវរង់ចាំរយៈពេល៧ថ្ងៃ និងសេវាឆាប់រហ័សកម្រិតខ្ពស់មានតម្លៃ ២០០ដុល្លារ រង់ចាំរយៈពេល១ថ្ងៃ នៃថ្ងៃធ្វើការ៕

The post រដ្ឋមន្រ្តី ស សុខា ឲ្យពិនិត្យតម្លៃធ្វើលិខិតឆ្លងដែនឡើងវិញ ខណៈកម្ពុជាថ្លៃជាងគេក្នុងតំបន់ appeared first on .

សម្តេចក្រ​ឡា​ហោម ពិ​ចារ​ណា​ផ្អា​ក​​ការ​​សួរសុខ​ទុក្ខនៅពន្ធនា​គាប​ណ្តោះ​អាសន្ន ដើ​ម្បី​ទ​ប់​ស្កាត់​​ការា​លដា​​ល​ជំ​ងឺ​កូវី​ដ១៩
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កំពុងពិចារណាផ្អាកការសួរសុខទុក្ខបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីបង្ការ​ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងពន្ធនាគារ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំស្តាប់របាយការណ៍របស់មន្រ្តីនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាស៍ថា ក្រសួងមហាផ្ទៃ កំពុងពិចារ​ណាផ្អា​កការ​សួរសុខទុក្ខបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីចូលរួមទប់ស្កាត់​ការរីករាលដា​ល​នៃជំងឺកូវីដ១៩។

ជាមួយគ្នានេះ សម្តេចក្រឡាហោម មានប្រសាសន៍ថា ក្រសួងមហាផ្ទៃនឹង​បង្កើតគណៈ​កម្មាការដាច់ដោយឡែកមួយ មានក្រុមការងារនៅតាមអគ្គនាយកដ្ឋាននានា ដើម្បី​ធ្វើការផ្សព្វផ្សាយអំពីវិធានការទាំងឡាយឲ្យមន្រ្តីបុគ្គលិកទាំងអស់ ដែលកំពុង​បម្រើកា​រងារនៅក្នុងក្រសួងមហាផ្ទៃ។

ទន្ទឹមនឹងនេះ សម្តេចមានប្រសាសន៍ថា ក្រសួងនឹងមានវិធានការគ្រប់គ្រងតឹង​រឹងនៅ​តាមច្រ​​កព្រំ​ដែនទាំងផ្លូកគោក ផ្លូវទឹក និងផ្លូវអាកាស។

សម្តេចគូសបញ្ជាក់ថា ការដឹកទំនិញតាមច្រកព្រំដែនផ្លូវគោកទាំងអស់​ជាមួយប្រទេស​វៀតណាម នៅជាប្រក្រតីនៅឡើយ បើទោះជាវៀតណាម ប្រកាសបិទ​ព្រំដែនបណ្តោះ​អាសន្នជាមួយកម្ពុជាក្តី។ ចំណែកឯប្រទេសថៃ សម្តេចបញ្ជាក់ថា មិនទាន់មានគោល​ការបិទព្រំដែននៅឡើយ៕

The post សម្តេចក្រ​ឡា​ហោម ពិ​ចារ​ណា​ផ្អា​ក​​ការ​​សួរសុខ​ទុក្ខនៅពន្ធនា​គាប​ណ្តោះ​អាសន្ន ដើ​ម្បី​ទ​ប់​ស្កាត់​​ការា​លដា​​ល​ជំ​ងឺ​កូវី​ដ១៩ appeared first on .