លោក ស សុខា៖ កងកម្លាំងប្រដាប់អាវុធស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃទាំងអស់ បើតេស្តមានសារធាតុញៀនត្រូវបណ្តេញចេញពីក្របខណ្ឌ

សង្គម​និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «គ្រប់មន្រ្តីក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ជាពិសេសកងកម្លាំងប្រដាប់អាវុធ បើធ្វើតេស្តរកឃើញមានសារធាតុញឿនមិនអាចអនុញ្ញាតិឲ្យនៅក្នុងក្របខណ្ឌនគរបាលទៀតនោះទេ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា ការដាក់ចេញវិធានការក្តៅនេះ ក្នុងគោលដៅយកពេលវេលាដើម្បីសម្អាតផ្ទះខ្លួនឯង ស្របតាមប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្រ្តី។

យ៉ាងណា បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ សម្រាប់មន្រ្តីស៊ីវិលមិនទាន់មានការណែនាំរួមណាមួយឡើយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ប្រសិនបើមានអ្នកពាក់ព័ន្ធសូមដើរចេញឲ្យឆ្ងាយ ហើយបើមានសារធាតុញៀនក្នុងខ្លួនសូមមេត្តាស្វ័យសិក្សាដោយខ្លួនឯងដើម្បីផ្តាច់ឲ្យបានលឿនបំផុត។​​

សូមស្តាប់ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលសារព័ត៌មានឧកញ៉ាញូស៍ ទទួលបាននារសៀលថ្ងៃចន្ទខែធ្នូ ឆ្នាំ២០២៣៖