លិខិតឆ្លងដែន

សិង្ហបុរី និងម៉ាឡេស៊ី កំពុងពិចារណាបើកការដំណើរដោយគ្មានលិខិតឆ្លងដែន ដើម្បីជំរុញពាណិជ្ជកម្ម
ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករានេះ បានព្រមព្រៀងរួមគ្នាក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ និងកំពុងស្វែងរកវិធានការថ្មីៗជាច្រើនទៀត រួមទាំងការបើកឲ្យធ្វើដំណើរដោយពុំតម្រូវឲ្យមានលិខិតឆ្លងដែន ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

រដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ាឡេស៊ី លោក Rafizi Ramli និងរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Gan Kim Yong បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនេះ ក្រោមការចូលរួមពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ផងដែរ។

ទន្ទឹមនឹងនេះ លោក Rafizi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ ដែលមានឈ្មោះថា Johor-Singapore នឹងបង្ហាញពីការចាប់ផ្តើមនៃជំពូកថ្មី ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរបស់ប្រទេសទាំងពីរបន្ថែមទៀត។

ក្រៅពីនេះ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ក៏កំពុងរិះរកវិធានការថ្មីបន្ថែមទៀតដែលនឹងជួយដល់តំបន់សេដ្ឋកិច្ចពិសេស រួមទាំងការទូទាត់ប្រព័ន្ធ QR code សម្គាល់​អត្តសញ្ញាណ​ ដោយនេះគឺមិនចាំបាច់តម្រូវឲ្យមានលិខិតឆ្លងដែនសម្រាប់ប្រជាជនប្រទេសទាំងសងខាង ក្នុងគោលបំណងបង្កើនល្បឿននៃការចេញចូល នៅក្នុងច្រកព្រំដែន។

ជម្រាបជូនផងដែរថា ម៉ាឡេស៊ី និងសិង្ហបុរី មានព្រំប្រទល់បើកចំហដ៏ធំបំផុតមួយរបស់ពិភពលោក ខណ:ពាណិជ្ជកម្មទំនិញទ្វេភាគីរបស់ប្រទេសទាំងពីរមានចំនួនសរុប ៩០,៣ពាន់លានដុល្លារអាមេរិក គិតក្នុងឆ្នាំ២០២២ ស្របពេលផ្លូវតភ្ជាប់រវាងទីក្រុង Johor និងសិង្ហបុរី មានអ្នកដំណើរឆ្លងកាត់ជាង ៣៥០ ០០០ នាក់ជារៀងរាល់ថ្ងៃ៕

The post សិង្ហបុរី និងម៉ាឡេស៊ី កំពុងពិចារណាបើកការដំណើរដោយគ្មានលិខិតឆ្លងដែន ដើម្បីជំរុញពាណិជ្ជកម្ម appeared first on .

រដ្ឋាភិបាលរុស្ស៊ី ដកហូតលិខិតឆ្លងដែនពលរដ្ឋ ដែលជាប់បម្រាមធ្វើដំណើរក្រៅប្រទេស
ប្រជាពលរដ្ឋរុស្ស៊ី ដែលត្រូវបានរដ្ឋាភិបាលហាមមិនឲ្យធ្វើដំណើរទៅក្រៅប្រទេស ត្រូវតែប្រគល់​លិខិតឆ្លងដែនរបស់ពួកគេ ទៅកាន់អាជ្ញាធរប្រចាំតំបន់រៀងខ្លួន ក្នុងរយៈពេល ៥ថ្ងៃ រាប់ចាប់ពីថ្ងៃទី១០ ខែធ្នូតទៅ។នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។

យោងតាមការច្បាប់រុស្ស៊ី អាជ្ញាធរមានសិទ្ធគ្រប់គ្រាន់ក្នុងការដាក់បម្រាមលើទាហាន បុគ្គលិករដ្ឋាភិបាល ទណ្ឌិត និងបុគ្គលដែលអាចដឹងពីព័ត៌មានរដ្ឋាភិបាល ក្នុងការធ្វើដំណើរក្រៅប្រទេស។

ជាមួយគ្នា លិខិតឆ្លងដែនដែលត្រូវដកហូតនោះ នឹងរក្សាទុកដោយក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ហើយបន្ទាប់ពីបម្រាមនោះត្រូវបានលើកលែង ពលរដ្ឋអាច​សរសេរលិខិតស្នើសុំលិខិតឆ្លងដែនរបស់ពួកគេវិញបាន។

សូមជម្រាបដែរថា នេះមិនមែនជាលើកទីមួយឡើយ ដែលរដ្ឋាភិបាលរុស្ស៊ីប្រកាសដកហូត​លិខិតឆ្លងដែនប្រជាពលរដ្ឋ ពោលកាលពីខែមីនា កាសែត Financial Times ក៏ធ្លាប់បានចុះផ្សាយថា សេវាសន្តិសុខរុស្ស៊ី បានដកហូតលិខិតឆ្លងដែនមន្ត្រីជាន់ខ្ពស់ និងប្រធានក្រុមហ៊ុនរបស់រដ្ឋជាច្រើនរូប ដើម្បីបង្ការកុំឲ្យពួកគេធ្វើដំណើរក្រៅប្រទេស៕

The post រដ្ឋាភិបាលរុស្ស៊ី ដកហូតលិខិតឆ្លងដែនពលរដ្ឋ ដែលជាប់បម្រាមធ្វើដំណើរក្រៅប្រទេស appeared first on .

រាជរដ្ឋាភិបាលកម្ពុជាពង្រីកសេវាធ្វើលិខិតឆ្លងនៅក្រៅប្រទេស ដើម្បីកុំឲ្យពិបាកធ្វើដំណើរឡើងចុះ
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែកញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថា រាជរដ្ឋាភិបាលនឹងធ្វើការសម្របសម្រួលលិខិតឆ្លងដែនដល់ បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស ឲ្យដល់ប្រទេសដែលពួកគាត់ធ្វើការនៅទីនោះតែម្តង ដើម្បីកុំឲ្យពួកគាត់លំបាកក្នុងការធ្វើដំណើរឡើងចុះ។

ជាជំហានដំបូង សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសម្រេចអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនៅកូរ៉េខាងត្បូង ដោយផ្ទាល់តែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ស្ថានទូតខ្មែរនៅក្រៅប្រទេស ត្រូវធ្វើការបម្រើ និងគាំទ្រខ្មែរគ្រប់រូប»។ ជាមួយគ្នានោះ សម្តេចបានណែនាំក្រសួងការបរទេសបង្កើតកុងស៊ុលកម្ពុជា នៅភាគខាងត្បូងប្រទេសថៃ ដើម្បីផ្តល់សេវានានាជូនពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅទីនោះ។

ទន្ទឹងនឹងនោះដែរ សម្តេចធិបតីក៏បានណែនាំឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យរៀបចំប្រព័ន្ធអនឡាញ ដើម្បីស្នើសុំលិខិតថ្កោលទោស ដើម្បីកាត់បន្ថយពេលវេលា។

បន្ថែមទៀតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យឧបនាយករដ្ឋមន្ត្រី នេត សាវឿន ត្រូវដោះស្រាយរឿងកម្រៃក្រៅសេវាពាក់ព័ន្ធការធ្វើលិខិតស្នាម សម្រាប់ការឆ្លងដែនទៅប្រទេសជិតខាងផងដែរ៕

The post រាជរដ្ឋាភិបាលកម្ពុជាពង្រីកសេវាធ្វើលិខិតឆ្លងនៅក្រៅប្រទេស ដើម្បីកុំឲ្យពិបាកធ្វើដំណើរឡើងចុះ appeared first on .

បណ្ឌិត ហុង វណ្ណៈ៖ យើងមិនគួរយកប្រាក់ចំណេញពីការធ្វើលិខិតឆ្លងដែនពីពលរដ្ឋខ្មែរឬកម្មករ-កម្មការិនីច្រើននោះទេ
ស្របពេល លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យពិនិត្យឡើងវិញចំពោះតម្លៃធ្វើលិខិតឆ្លងដែន លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថាមិនគួរយកប្រាក់ចំណេញពីការធ្វើលិខិតឆ្លងដែនពីប្រជាពលរដ្ឋខ្មែរឬកម្មករ កម្មការិនីច្រើនពេកនោះទេ ព្រោះរាជរដ្ឋាភិបាលខិតខំផ្តល់សេវាល្អក៏ដើម្បីបម្រើប្រជាពលរដ្ឋរបស់ខ្លួនដែរ។

លោកបណ្ឌិត ហុង វណ្ណៈ មានប្រសាសន៍ថាការធ្វើលិខិតឆ្លងដែនយកតម្លៃធូរថ្លៃ ខ្ញុំយល់ឃើញថានេះជារួមចំណែកដល់បន្ទុករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្មករខ្មែរដែលចេញទៅធ្វើការនៅក្រៅប្រទេស ។ដូចនេះពេលខ្លះយើងមិនគួរយកប្រាក់ចំណេញពីការធ្វើលិខិតឆ្លងដែនពីប្រជាពលរដ្ឋខ្មែរច្រើនពេកដែរ ព្រោះរាជរដ្ឋាភិបាលខិតខំធ្វើផ្តល់សេវាល្អ ក៏ដើម្បីបម្រើប្រជាពលរដ្ឋខ្មែរដែរ។

បើតាមលោកបណ្ឌិត ហុង វណ្ណៈ ពាក់ព័ន្ធនិងតម្លៃនៃការធ្វើលិខិតឆ្លងដែន សម្រាប់ប្រជាពលរដ្ឋដែលមានបំណងដើរកម្សាន្តគេមិនសូវគិតទៅលើរឿងតម្លៃនេះប៉ុន្មានទេ ព្រោះគេមានលទ្ធភាពនិងមានតម្រូវការ។ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរមួយចំនួនមានលទ្ធភាពហើយនៅតែគិតអំពីតម្លៃលិខិតឆ្លងដែនធ្វើនៅក្នុងស្រុក ធៀបទៅជាមួយប្រទេសនៅជុំវិញកម្ពុជា។

លោកណ្ឌិតបន្តថា«ដូចនេះបើសិនយើងអាចយកតម្លៃធ្វើលិខិតឆ្លងដែនពីប្រជាពលរដ្ឋខ្លួនឯង ក្នុងតម្លៃត្រដំាត្រសងដោយធៀបទៅនិងជាមួយប្រទេសជិតខាងអាចយកបានក៏យកទៅ។បើសិនកម្មករ-កម្មការិនីពេលគាត់ចេញទៅធ្វើការខាងក្រៅប្រទេសគាត់អាចផ្ញើរប្រាក់ចំណូលទៅគ្រួសាររបស់គាត់ គាត់ក៏បានចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសក៏បានច្រើនដែរ។ដូចនេះសូមកុំមើលព្រៃតែមួយដើម យើងត្រូវមើលព្រៃទំាងមូល ហើយមើលឱ្យបានវែងឆ្ងាយ ថាមានផលប្រយោជន៍សម្រាប់ការផ្តល់តម្លៃទិដ្ឋិការធូរថ្លៃដល់ពលរដ្ឋ»។

លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ខែ កញ្ញាឆ្នំា២០២៣កន្លងមកនេះ បានណែនាំឱ្យពិនិត្យឡើងវិញចំពោះតម្លៃធ្វើលិខិតឆ្លងដែនឬហៅថាប៉ាស្ព័រ។ លោកឧបនាយករដ្ឋមន្ដ្រីស សង្កត់ធ្ងន់ថា«បន្ដពិនិត្យឡើងវិញ នូវតម្លៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យនៅប្រទេស ក្នុងតំបន់អាស៊ានរបស់យើង ដូចជា ភូមិមា វៀតណាម មានតម្លៃទាប ។ ប្រទេសថៃ ប្រទេសសិង្ហបុរី លើសមធ្យមតិចតួច។ ប៉ុន្ដែចំណែកកម្ពុជា តម្លៃហាក់ដូចមានភាពខ្ពស់ សូមឱ្យអង្គភាពពាក់ព័ន្ធ ពិនិត្យពិចារណា ហើយការងារនេះយើងដឹងទាំងអស់គ្នាថា មិនក្រោម ១០០ដុល្លារទេ»។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា បន្តជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានលិខិតឆ្លងដែនថ្លៃជាងគេ នៅក្នុងតំបន់អាស៊ាន ដូចជា(នៅប្រទេថៃតម្លៃលិខិតឆ្លងដែនគឺ ៣០ដុល្លារ វៀតណាម ១២ដុល្លារ ឡាវ ៣៥ដុល្លារ។ ប្រជាពលរដ្ឋមួយចំនួន ក៏តែងតែត្អូញត្អែរថា ការធ្វើលិខិតឆ្លងដែនមានតម្លៃថ្លៃពេកដែរ។

យោងតាមសេចក្តីសម្រេចរួមរបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្លៃលិខិតឆ្លងដែនសេវាធម្មតាមានតម្លៃ ១០០ដុល្លារ ត្រូវរង់ចាំរយៈពេល ១៥ថ្ងៃ, សេវាឆាប់រហ័សកម្រិតមធ្យមមានតម្លៃ ១៥០ដុល្លារ ត្រូវរង់ចាំរយៈពេល៧ថ្ងៃ និងសេវាឆាប់រហ័សកម្រិតខ្ពស់មានតម្លៃ ២០០ដុល្លារ រង់ចាំរយៈពេល១ថ្ងៃ នៃថ្ងៃធ្វើការ៕អត្ថបទ៖សារេត

The post បណ្ឌិត ហុង វណ្ណៈ៖ យើងមិនគួរយកប្រាក់ចំណេញពីការធ្វើលិខិតឆ្លងដែនពីពលរដ្ឋខ្មែរឬកម្មករ-កម្មការិនីច្រើននោះទេ appeared first on .

រុស្ស៊ីផ្តល់លិខិតឆ្លងដែនដល់ប្រជាជនជិត ១,៥លាននាក់ នៅទឹកដីដែលកាត់យកពីអ៊ុយក្រែន
ប្រទេសរុស្ស៊ី បានផ្ដល់លិខិតឆ្លងដែនដល់ប្រជាជនជិត ១,៥លាននាក់ ដែលកំពុងរស់នៅ​ក្នុង​តំបន់​ដែលបាន​កាត់យកពីប្រទេសអ៊ុយក្រែនដូចជា តំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson។ នេះបើតាមការចុះផ្សាយពី CNA។

ទីក្រុងមូស្គូបានទាមទារយកតំបន់អ៊ុយក្រែនទាំងបួន ធ្វើជាកម្មសិទ្ធិរបស់ខ្លួន កាលពីខែកញ្ញាឆ្នាំមុន ពោលប្រាំពីរខែបន្ទាប់ពីពួគគេបានបើកការឈ្លានពានពេញទំហឹង ទៅលើប្រទេសជិតខាងមួយនេះ ប៉ុន្តែពួកគេ​មិន​គ្រប់​គ្រង​តំបន់​ណា​មួយ​ទាំង​ស្រុង​ទេ ហើយ​ឧបសម្ព័ន្ធ​មួយនេះមិន​ត្រូវ​បាន​ទទួល​ស្គាល់​ពីស្ថាប័ន​អន្តរជាតិ​នៅឡើយ។

“តាំងពីខែតុលាឆ្នាំទៅ ប្រជាជនជិត ១,៥លាននាក់​ដែល​រស់នៅ​តំបន់ថ្មីនេះ ទទួលបាន​លិខិតឆ្លងដែនរុស្ស៊ី ហើយប្រជាជនប្រហែល ១,៦ លាននាក់នៅក្នុងតំបន់ កំពុងទទួលបានប្រាក់សោធននិវត្តន៍ ហើយប្រហែល ១,៥លាននាក់ កំពុងទទួលបានអត្ថប្រយោជន៍សង្គម”។ នេះបើតាមការឲ្យដឹងពីនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin។

គួររំលឹកដែរថា មុនពេលផ្ទុះសង្គ្រាម ចំនួនប្រជាជនសរុប​នៃតំបន់ទាំង ៤ នោះមានប្រមាណ ៨,៩លាននាក់ ប៉ុន្តែប្រជាជនរាប់លាននាក់​ ត្រូវបាន​ផ្លាស់ទីលំនៅ និងខ្លះទៀតរត់ភៀសខ្លួន​ក្រៅប្រទេស​ ដោយសារ​វិបត្តិសង្គ្រាម។

ដោយឡែកកាលពីខែមុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ផ្តល់ឱ្យអ្នកដែលរស់នៅក្នុងផ្នែកឧបសម្ព័ន្ធនៃអ៊ុយក្រែន ទទួលបាននូវសញ្ជាតិរុស្ស៊ី ប៉ុន្តែនៅក្រោមច្បាប់នោះ អ្នកដែលបដិសេធ ឬមិនផ្តល់ឋានៈស្របច្បាប់របស់ពួកគេ ត្រូវប្រឈមនឹងការនិរទេស៕

The post រុស្ស៊ីផ្តល់លិខិតឆ្លងដែនដល់ប្រជាជនជិត ១,៥លាននាក់ នៅទឹកដីដែលកាត់យកពីអ៊ុយក្រែន appeared first on .

លិខិតឆ្លងដែនកម្ពុជាមានឥទ្ធិពលជាងថៃ និងឈរនៅលេខ ៣ ប្រចាំតំបន់អាស៊ាន
កាលពី​ពេលថ្មីៗនេះ Henley Passport Index បានរៀបចំ​ចំណាត់ថ្នាក់​នៃ​លិខិតឆ្លងដែន​ទូទាំងពិភពលោក ផ្អែកលើរង្វាស់ចំនួន​នៃ​ប្រទេស ដែល​មនុស្សម្នាក់​អាចធ្វើដំណើរ​កម្សាន្ត​បាន​ ដោយមិនចាំបាច់​ត្រូវការ​ទិដ្ឋាការ។

ជាលទ្ធផល ប្រទេសនៅអាស៊ី ៣ ឈរនៅកំពូល​តារាង​នៃ​បញ្ជីលិខិតឆ្លងដែនមានឥទ្ធិពលបំផុត​ទាំង ១០ ខណៈ​តំណែង ៧ ទៀត​ត្រូវបាន​បំពេញ​ដោយ​សមាជិក​តំបន់អឺរ៉ុប ស្របពេល​លិខិតឆ្លងដែនជប៉ុន និងសិង្ហបុរី មាន​ឥទ្ធិពលបំផុត។

ក្រឡេក​មក​មើលនៅតំបន់អាស៊ាន​វិញ មិនរាប់​សិង្ហបុរី លិខិតឆ្លងដែននៃប្រទេស​ដែល​មាន​ឥទ្ធិពល​បំផុត​គឺ ម៉ាឡេស៊ី ប្រ៊ុយណេ កម្ពុជា ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។

លិខិតឆ្លងដែនកម្ពុជា ឈរនៅលេខរៀងទី ៥៤ នៃ​បញ្ជី​លិខិតឆ្លងដែន​មាន​ឥទ្ធិពល​បំផុត ខណៈ​លិខិតឆ្លងដែន​ថៃ​ឈរនៅលេខរៀងទី ៦៥ និងវៀតណាម​នៅលេខរៀងទី ៨៧៕

The post លិខិតឆ្លងដែនកម្ពុជាមានឥទ្ធិពលជាងថៃ និងឈរនៅលេខ ៣ ប្រចាំតំបន់អាស៊ាន appeared first on .

លិខិត​ឆ្លងដែន​ស៊ីរី ជាប់​ជា​លិខិត​ឆ្លងដែន​ថ្លៃ​បំផុត​លើ​លោក តែ​អានុភាព​ចាញ់​កម្ពុជា
លិខិត​ឆ្លងដែន​គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ធ្វើដំណើរ​ទៅ​កាន់​បរទេស​ ហើយ​វា​ក៏​ជា​អត្តសញ្ញាណ​មួយ​បញ្ជាក់​ពី​សាវតារ​របស់​មនុស្ស​ម្នាក់ៗ​ផង​ដែរ ហើយ​ក្នុង​ចំណោម​លិខិត​ឆ្លងដែន​ទាំងអស់​លើ​ពិភពលោក លិខិតឆ្លងដែន​សិង្ហបុរី និង​ជប៉ុន​មាន​ឥទ្ធិពល​ដាច់​គេ ពោល​គឺ​អាច​ធ្វើដំណើរ​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​ដល់​ទៅ ១៩២ ប្រទេស។

ថ្វី​បើ​លិខិត​ឆ្លងដែន​របស់​សិង្ហបុរី និង​ជប៉ុន​មាន​អានុភាព​ខ្លាំង​បំផុត​ក៏​ពិតមែន តែ​តម្លៃ​នៃ​ការ​ធ្វើ​លិខិតឆ្លងដែន​នៃ​ប្រទេស​ទាំង ២ នេះ​គឺ​មិន​សូវ​ថ្លៃ​ប៉ុន្មាន​ឡើយ ពោល​លិខិតឆ្លងដែន​សិង្ហបុរី​ត្រូវ​ចំណាយ​ប្រហែល ៧០ ដុល្លារ ខណៈ​ជប៉ុន​ប្រហែល ១២០ ដុល្លារ។

ដោយឡែក លិខិតឆ្លងដែន​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក​វិញ​គឺជា​លិខិតឆ្លងដែន​ស៊ីរី​ ដែល​មាន​តម្លៃ​ប្រហែល ៨០០ ដុល្លារ សម្រាប់​ការ​ធ្វើ​លិខិតឆ្លងដែន​ម្ដងៗ ប៉ុន្តែ​អានុភាព​នៃ​ Passport មួយ​នេះ​វិញ​គឺ អាច​ដើរហើរ​បាន​ត្រឹម ២៨ ប្រទេស​ប៉ុណ្ណោះ ដោយ​មិនចាំបាច់​ត្រូវការ​ទិដ្ឋាការ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី Nas Daily។

នេះ​ក៏​មាន​ន័យ​ថា លិខិតឆ្លងដែន​កម្ពុជា​គឺ​មាន​ឥទ្ធិពល​ជាង​លិខិតឆ្លងដែន​ស៊ីរី​ផង ដោយ​តម្លៃ​នៃ​ការ​ធ្វើ​លិខិតឆ្លងដែន​សម្រាប់​ប្រជាជន​កម្ពុជា​គឺ​ប្រហែល ១០០ ដុល្លារ និង​អាច​ដើរហើរ​បាន ៥៣ ប្រទេស​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ឡើយ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​លិខិតឆ្លងដែន​ស៊ីរី​ក្លាយជា​លិខិតឆ្លងដែន​ថ្លៃ​បំផុត​លើ​លោក គឺ​ដោយសារ​តែកន្លង​មក​ប្រទេស​មួយ​នេះ​បាន​ផុង​ខ្លួន​ជ្រៅ​ក្នុង​រណ្ដៅ​សង្គ្រាម​ និង​បាន​បណ្ដាល​ឲ្យ​តម្លៃ​នៃ​ក្រដាស​មាន​ការ​ឡើងថ្លៃ​ខ្ពស់ ដូច្នេះ​ការ​ធ្វើ​លិខិតឆ្លងដែន​មួយក្បាលៗ​គឺ​មាន​តម្លៃ​ថ្លៃ៕

ប្រភព: Nas Daily

The post លិខិត​ឆ្លងដែន​ស៊ីរី ជាប់​ជា​លិខិត​ឆ្លងដែន​ថ្លៃ​បំផុត​លើ​លោក តែ​អានុភាព​ចាញ់​កម្ពុជា appeared first on .

លិខិតឆ្លងដែនជប៉ុន, សិង្ហបុរី នៅតែមានឥទ្ធិពល ខណៈអាមេរិកឡើងមួយលេខ ដើមឆ្នាំ ២០២២ នេះ
យោងតាមរបាយការណ៍ថ្មីមួយរបស់ Henley Passport Index បានបង្ហាញពីការប្រែប្រួលនៃឥទ្ធពលលិខិតឆ្លងដែនរបស់ប្រទេសមួយចំនួន ដែលអាចធ្វើដំណើរដោយសេរី ពោលគឺពុំចាំបាច់ត្រូវប្រើប្រាស់ទិដ្ឋាកានោះឡើយ នៅដើមឆ្នាំ ២០២២ នេះ តួយ៉ាងដូចជាជប៉ុន និងសឹង្ហបុរី នៅតែបានរក្សាតំណែងរបស់ពួកគេ ក្នុងនាមជាប្រទេសដែលមានលិខិតឆ្លងដែន មានឥទ្ធិពលខ្លាំងបំផុត នៅលើពិភពលោក ។

ជាក់ស្តែងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ឥណ្ឌាហាក់បានធ្វើឲ្យប្រសើរឡើងនូវឥទ្ធិពលលិខិតឆ្លងដែនរបស់ខ្លួន ដោយបានកើនឡើងចំនួន ៧ លេខ ដល់ចំណាត់ថ្នាក់ទី ៨៣ បើប្រៀបធៀបទៅនឹងចំណាត់ថ្នាក់ទី ៩០ ក្នុងឆ្នាំ ២០២១ ដោយឥឡូវនេះពួកគេអាចធ្វើដំណើរទៅកាន់ ៦០ ប្រទេស ដោយពុំចាំបាច់មានទិដ្ឋាការនោះឡើយ ។

ជាងនេះទៅទៀត អាល្លឺម៉ង់ និងកូរ៉េខាងត្បូងបានឈរនៅចំណាត់ថ្នាក់លេខ ២ រួមគ្នា តាមរយ:ការវាយតម្លៃចុងក្រោយ ដោយប្រទេសទាំង ២ នេះ គឺអាចកាន់លិខិតឆ្លងដែនរបស់ពួកគេ ទៅកាន់ប្រទេស ១៩០ ដោយពុំចាំបាច់មានទិដ្ឋាការឡើយ ។

តោះ!​ កុំឱ្យរង់ចាំយូរ យើងក្រឡេកទៅមើលបញ្ជីឈ្មោះពេញ នៃប្រទេសដែលមានលិខិតឆ្លងដែនមានឥទ្ធពលខ្លាំងបំផុត នៅលើពិភពលោក ក្នុងឆ្នាំ ២០២២ នេះ ៖

១. លិខិតឆ្លងដែន ជប៉ុន , សឹង្ហបុរី អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៩២ ប្រទេស

២. លិខិតឆ្លងដែន អាល្លឺម៉ង់, កូរ៉េខាងត្បូង អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៩០ ប្រទេស

៣. លិខិតឆ្លងដែន ហ្វាំងឡង់ , អ៊ីតាលី , លុចសាំប៊ួ , អេស្ប៉ាញ អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៨៩ ប្រទេស

៤. លិខិតឆ្លងដែន អូទ្រីស , ដាណឺម៉ាក , បារាំង , ហូឡង់ , ស៊ុតអែត អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៨៨ ប្រទេស

៥. លិខិតឆ្លងដែន អៀឡង់ , ព័រទុយហ្គាល់ អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៨៧ ប្រទេស

៦. លិខិតឆ្លងដែន ប៊ែលហ្ស៊ិក , ណូវែលហ្សេឡង់ , ន័រវេស , ចក្រភពអង់គ្លេស , សហរដ្ឋអាមេរិក អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៨៦ ប្រទេស

៧. លិខិតឆ្លងដែន អូស្រ្តាលី , កាណាដា , សាធារណរដ្ឋឆែក , ក្រិក , ម៉ាលតា អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៨៥ ប្រទេស

៨. លិខិតឆ្លងដែន ប៉ូឡូញ , ហុងគ្រី អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៨៣ ប្រទេស

៩. លិខិតឆ្លងដែន លីទុយអានី , ស្លូវ៉ាគី អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៨២ ប្រទេស

១០. លិខិតឆ្លងដែន អេស្តូនី , ឡាតវី , ស្លូវេនី អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៨១ ប្រទេស

គួរបញ្ជាក់ផងដែរថា ចំពោះលិខិតឆ្លងដែនរបស់ប្រទេសកម្ពុជាយើងវិញ គឺអាចធ្វើដំណើរដោយពុំចាំបាច់មានទិដ្ឋាការ រហូតដល់ទៅ ៥៤ ប្រទេស ខណ:ឈរនៅលេខរៀងទី ៩១ លើពិភពលោក ៕

ប្រភព: Businesstoday

The post លិខិតឆ្លងដែនជប៉ុន, សិង្ហបុរី នៅតែមានឥទ្ធិពល ខណៈអាមេរិកឡើងមួយលេខ ដើមឆ្នាំ ២០២២ នេះ appeared first on .

លិខិត​ឆ្លងដែន​ប្រទេស​​ពីរ​នៅអាស៊ី មាន​ឥទ្ធិពល​ជាង​លិខិត​ឆ្លង​ដែន​​អាមេរិក​ទៀត
ទិដ្ឋាការ​គឺ​ជា​លិខិត​អនុញ្ញាត​មិន​អាច​ខ្វះ​បាន ព្រោះ​ប្រសិន​បើ​អ្នក​ធ្វើដំណើរ​ឆ្លង​ប្រទេស​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​នោះ អ្នក​នឹង​ក្លាយជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជា​មិន​ខាន។

យ៉ាងណា សម្រាប់​ប្រទេស​មហាអំណាច​មួយ​ចំនួន​វិញ លិខិត​ឆ្លងដែន​នៃ​ជនជាតិ​ពួកគេ​គឺ​មាន​ឥទ្ធិពល​ខ្លាំង ពោល​អាច​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស ដោយ​មិន​ចាំបាច់​ត្រូវការ​ទិដ្ឋាការ​អ្វី​ទាំង​អស់។ បើ​តាម​ការ​ស្រាវជ្រាវ​ពី International Air Transport Association ហៅកាត់ IATA វិញ បាន​បង្ហាញ​ទិន្នន័យ​អំពី​លិខិត​ឆ្លងដែន​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក​។

ផ្អែក​ទៅ​តាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ IATA លិខិត​ឆ្លងដែន​ខាងក្រោម​ទាំងអស់​នេះ គឺ​មាន​ឥទ្ធិពល​បំផុត​លើ​លោក ខណៈ​ជប៉ុន និង​សិង្ហបុរី​គឺ​ឈរ​នៅ​កំពូល​តារាង​តែម្ដង៖

1/ លិខិតឆ្លងដែន​ជប៉ុន និង​សិង្ហបុរី អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៩២ ប្រទេស

2/ លិខិតឆ្លងដែន​អាល្លឺម៉ង់ និង​កូរ៉េខាងត្បូង អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៩០ ប្រទេស

3/ លិខិតឆ្លងដែន​ហ្វាំងឡង់ អ៊ីតាលី អេស្ប៉ាញ និង​លុចសំបួរ អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៨៩ ប្រទេស

4/ លិខិតឆ្លងដែន​អូទ្រីស និង​ដាណឺម៉ាក អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៨៨ ប្រទេស

5/លិខិតឆ្លងដែន​បារាំង អៀរឡង់ ហូឡង់ ព័រទុយហ្គាល់ និង​ស៊ុយអែត អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៨៧ ប្រទេស

6/លិខិតឆ្លងដែន​បែលហ្ស៊ិក​ នូវែលហ្សេឡង់ និង​ស្វីស អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៨៦ ប្រទេស

7/លិខិតឆ្លងដែន​សាធារណរដ្ឋឆេក ក្រិក ម៉ាល់តា ន័រវែស ចក្រភពអង់គ្លេស និង​សហរដ្ឋអាមេរិក អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៨៥ ប្រទេស

8/ លិខិតឆ្លងដែន​អូស្ត្រាលី និង​កាណាដា អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៨៤ ប្រទេស

9/​ លិខិតឆ្លងដែន​ហុងគ្រី អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៨៣ ប្រទេស

10/ លិខិតឆ្លងដែន​លីទុយអានី ប៉ូឡូញ និង​ស្លូវ៉ាគី អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៨៣ ប្រទេស

បញ្ជាក់​ដែរ​ថា សម្រាប់​លិខិត​ឆ្លងដែន​ប្រទេស​កម្ពុជា​យើង​វិញ គឺ​អាច​ធ្វើ​ដំណើរ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទិដ្ឋាការ​បាន​ដល់​ទៅ ៤៥ ប្រទេស​ផង​ដែរ​៕

ប្រភព: CNN

The post លិខិត​ឆ្លងដែន​ប្រទេស​​ពីរ​នៅអាស៊ី មាន​ឥទ្ធិពល​ជាង​លិខិត​ឆ្លង​ដែន​​អាមេរិក​ទៀត appeared first on .