លីបង់

លោក ត្រាំ បញ្ជាក់ថាអ៊ីស្រាអែល និងលីបង់ យល់ព្រមលើបទឈប់បាញ់រយៈពេល ១០ថ្ងៃ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថាមេដឹកនាំរបស់ប្រទេសអ៊ីស្រាអែល និងលីបង់ បានឈានដល់ការព្រមព្រៀងគ្នាលើបទឈប់បាញ់រយៈពេល ១០ថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានប្រកាសនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួនថា ៖“ខ្ញុំទើបតែមានការពិភាក្សាវិជ្ជមានយ៉ាងខ្លាំងជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu។ មេដឹកនាំទាំងពីរបានឯកភាពគ្នាថា ដើម្បីសម្រេចបានសន្តិភាពរវាងប្រទេសទាំងពីរ ពួកគេនឹងចាប់ផ្តើមបទឈប់បាញ់រយៈពេល ១០ថ្ងៃ នៅម៉ោង ៥ល្ងាចថ្ងៃនេះ (ម៉ោង ៥ព្រឹក ថ្ងៃទី១៧ ខែមេសា ម៉ោងនៅភ្នំពេញ)”។

យ៉ាងណាក៏ដោយ ជុំវិញបទឈប់បាញ់នេះ​ លោក ត្រាំ​ ហាក់មិនបានលើកឡើងអំពីក្រុមប្រដាប់អាវុធ Hezbollah នៅលីបង់ទេ ដោយបន្ថែមថា លោកបានអញ្ជើញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងប្រធានាធិបតីលីបង់ មកកាន់សេតវិមានសម្រាប់ការចរចាសន្តិភាពរយៈពេលវែង។

ទន្ទឹមនឹងនេះ​ នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានបង្ហាញការស្វាគមន៍យ៉ាងខ្លាំងចំពោះបទឈប់បាញ់ និងបានថ្លែងអំណរគុណដល់ប្រទេសដែលបានជួយសម្របសម្រួលដល់កិច្ចព្រមព្រៀងនេះ រួមទាំងសហរដ្ឋអាមេរិក បារាំង អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប កាតា និងហ្សកដានីផងដែរ។

ជម្រាបជូនផងដែរថា កន្លងមកប្រទេសប៉ាគីស្ថាន ធ្លាប់បានបញ្ជាក់ថា សន្តិភាពនៅក្នុងប្រទេសលីបង់គឺជាលក្ខខណ្ឌសំខាន់សម្រាប់ការចរចាដែលខ្លួនកំពុងសម្របសម្រួល ដែលមានគោលបំណងឈានទៅរកការបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផងដែរ៕​

The post លោក ត្រាំ បញ្ជាក់ថាអ៊ីស្រាអែល និងលីបង់ យល់ព្រមលើបទឈប់បាញ់រយៈពេល ១០ថ្ងៃ appeared first on .

អាមេរិក ព្រមានអ៊ីរ៉ង់កុំបណ្តោយឲ្យបទឈប់បាញ់ដួលរលំដោយសារលីបង់
អនុប្រធានាធិបតីអាមេរិក លោក JD Vance បានចេញមុខនិយាយត្រង់ៗថា បញ្ហាលីបង់មិនត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងឈប់បាញ់នោះឡើយ ដោយព្រមានអ៊ីរ៉ង់អំពីផលវិបាកធ្ងន់ធ្ងរប្រសិនបើពួកគេបំពានទៅលើការប្តេជ្ញាចិត្តនេះនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក JD Vance បាននិយាយមុនពេលធ្វើដំណើរចាកចេញពីប្រទេសហុងគ្រី នៅថ្ងៃទី៨ ខែមេសាថា ៖”ខ្ញុំគិតថាអ៊ីរ៉ង់ ច្បាស់ជាគិតថាកិច្ចព្រមព្រៀងឈប់បាញ់នេះ​មានរួមបញ្ចូលបញ្ហាលីបង់ ប៉ុន្តែនោះមិនត្រូវបានរាប់បញ្ជូលឡើយ។ យើងមិនដែលសន្យាលើរឿងទាំងនោះទេ”។

មិនតែប៉ុណ្ណោះ លោក Vance បានបន្ថែមទៀតថា ប្រសិនបើអ៊ីរ៉ង់អនុញ្ញាតឲ្យការចរចាជាមួយសហរដ្ឋអាមេរិកបរាជ័យ ដោយសារតែបញ្ហាលីបង់នោះ ពួកគេនឹងត្រូវទទួលខុសត្រូវដោយខ្លួងឯង ហើយថែមទាំងបានព្រមានអំពីការប្រឈមមុខទៅនឹងផលវិបាកធ្ងន់ធ្ងរផងដែរ ។

គួរឲ្យដឹងថា បន្ទាប់ពីការប្រកាសបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅព្រឹកថ្ងៃទី៨ ខែមេសា អ៊ីស្រាអែលបានបើកការវាយប្រហារដ៏ធំបំផុតមួយ នៅទូទាំងប្រទេសលីបង់។ ពួកគេបាននិយាយថា នេះគឺជាផ្នែកមួយនៃប្រតិបត្តិការថ្មីមួយដែលមានឈ្មោះថា Operation Eternal Shadow ដែលកំណត់គោលដៅទៅលើមជ្ឈមណ្ឌលបញ្ជា និងត្រួតពិនិត្យរបស់ក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់៕​

ជម្រាបជូនថា អ៊ីរ៉ង់បានរិះគន់ចលនារបស់អ៊ីស្រាអែល និងបានហៅវាថាជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក៏បានប្រកាសនៅថ្ងៃទី៩ ខែមេសាថា ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានផ្អាកបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបន្តធ្វើឡើងលើប្រទេសលីបង់៕​

The post អាមេរិក ព្រមានអ៊ីរ៉ង់កុំបណ្តោយឲ្យបទឈប់បាញ់ដួលរលំដោយសារលីបង់ appeared first on .

អ៊ីស្រាអែលថានឹងបន្តវាយប្រហារលើលីបង់ ក្រោយមានបទឈប់បាញ់ជាមួយអ៊ីរ៉ង់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក រី បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថាលោកនឹងអនុវត្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ប៉ុន្តែបានបន្ថែមថាកិច្ចព្រមព្រៀងនេះនឹងមិនពាក់ព័ន្ធទៅនឹងជម្លោះជាមួយក្រុមហេសបូឡា នៅលីបង់នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៨ ខែមេសា ប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសពីបទឈប់បាញ់ របស់សហរដ្ឋអាមេរិកថា ៖”អ៊ីស្រាអែលគាំទ្រការសម្រេចចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបញ្ឈប់ការវាយប្រហារជាបណ្តោះអាសន្នប្រឆាំងនឹងអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ ដោយមានលក្ខខណ្ឌថាអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ភ្លាមៗ”។

តែទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល បាននិយាយទៀតថាកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរសប្តាហ៍នេះ មិនរាប់បញ្ចូលប្រទេសលីបង់ ដែលជាកន្លែងកងកម្លាំងរបស់អ៊ីស្រាអែល កំពុងប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នោះឡើយ។

យ៉ាងណាមិញ​ជុំវិញសេចក្តីថ្លែងការណ៍នេះ ហាក់ផ្ទុយនឹងការប្រកាសពីមុនរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលបានដើរតួជាអ្នកសម្របសម្រួលក្នុងជម្លោះនេះ។ លោក Sharif បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានយល់ព្រមលើបទឈប់បាញ់ ពោលគឺនៅគ្រប់ទីកន្លែងទាំងអស់ រួមទាំងលីបង់ផងដែរ។

ជម្រាបជូនថា អ៊ីស្រាអែល និងក្រុមហេសបូឡា ធ្លាប់បានឈានដល់បទឈប់បាញ់ម្តងហើយ នៅឆ្នាំ២០២៤ ប៉ុន្តែបន្ទាប់ពីអ៊ីស្រាអែលបានធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei នៅថ្ងៃទី២៨ ខែកុម្ភៈ មក ក្រុមហេសបូឡា បានបាញ់មីស៊ីលទៅកាន់អ៊ីស្រាអែលដើម្បីជាការសងសឹក ហើយអ៊ីស្រាអែលបានឆ្លើយតបវិញ ដោយបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសលីបង់កាន់តែជ្រៅ៕​

The post អ៊ីស្រាអែលថានឹងបន្តវាយប្រហារលើលីបង់ ក្រោយមានបទឈប់បាញ់ជាមួយអ៊ីរ៉ង់ appeared first on .

រដ្ឋមន្ត្រីការពារជាតិ៖ បារាំងនឹងផ្តល់រថពាសដែករាប់សិបគ្រឿង ទៅឲ្យប្រទេសលីបង់
រដ្ឋមន្ត្រីការពារជាតិបារាំង បាននិយាយនៅក្នុងសុន្ទរកថាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ប្រទេសបារាំងនឹងបញ្ជូនរថពាសដែករាប់សិបគ្រឿងទៅឱ្យកងទ័ពលីបង់ ដើម្បីឲ្យពួកគេអាចបំពេញបេសកកម្មល្បាតក្នុងប្រទេសបានត្រឹមត្រូវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ថ្លែងទៅកាន់កាសែត L’Orient Le Jour របស់ប្រទេសលីបង់ បន្ទាប់ពីការធ្វើដំណើរទៅកាន់ប្រទេសនេះ រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu បាននិយាយថា៖ វាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងកងទ័ពជាតិលីបង់ ដើម្បីឱ្យពួកគេអាចសម្របសម្រួលបានយ៉ាងល្អ ជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅពេលដែលភាពតានតឹងកំពុងកើនឡើងរវាងអ៊ីស្រាអែល និងហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងត្បូងនៃប្រទេសលីបង់។

លោកបាននិយាយថា យើងនឹងបន្តភាពជាដៃគូរបស់យើងជាមួយគ្រឿងយុទ្ធោបករណ៍ ជាពិសេសសម្រាប់ការដឹកជញ្ជូនកងទ័ព ដែលត្រូវការការពារដោយពាសដែក ក្នុងគន្លឹះមួយដើម្បីរក្សាការល្បាត ហើយចំពោះរថពាសដែកជាច្រើនគ្រឿងទាំងនោះ នឹងត្រូវប្រគល់ឱ្យកងទ័ពលីបង់នាពេលឆាប់ៗ។

រដ្ឋមន្ត្រីការពារជាតិរូបនេះដដែលបានបន្ថែមថា ការគាំទ្ររបស់យើងសម្រាប់កងទ័ពលីបង់ ជាការគាំទ្ររយៈពេលយូរ ទោះបីជាមានការលំបាកមួយចំនួននាពេលបច្ចុប្បន្ននេះក៏ដោយ។ មួយវិញទៀត ទីក្រុងប៉ារីសក៏នឹងផ្តល់ថ្នាំពេទ្យ ក៏ដូចជាកំពុងបង្កើតកម្មវិធីរួមគ្នាមួយ ដើម្បីទិញឧបករណ៍វេជ្ជសាស្រ្តក្នុងតម្លៃសមរម្យ សម្រាប់កងទ័ពលីបង់នាពេលអនាគតផងដែរ។

ជម្រាបជូនផងដែរថា ក្រុមហេសបូឡា ជាក្រុមប្រដាប់អាវុធមូស្លីមនិកាយស៊ីអ៊ី ដែលមានអំណាចដ៏ធំសម្បើមមួយនៅក្នុងប្រទេសលីបង់ ខណៈសេដ្ឋកិច្ចរបស់ពួកគេស្ថិតក្នុងការបំផ្លិចបំផ្លាញ ហើយ​រដ្ឋរបស់ពួកគេស្ទើរតែមិនដំណើរការ។ ខណៈមេដឹកនាំ​លីបង់​បារម្ភ​ថា ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុមហេសបូឡា និង​អ៊ីស្រាអែល អាច​នឹង​ក្លាយ​ជា​ជម្លោះដ៏​ធំ​មួយ៕

The post រដ្ឋមន្ត្រីការពារជាតិ៖ បារាំងនឹងផ្តល់រថពាសដែករាប់សិបគ្រឿង ទៅឲ្យប្រទេសលីបង់ appeared first on .