លោក កៅ ថាច

លោក កៅ ថាច៖ រឿងកសិកម្ម តម្លៃស្រូវ ដែលមានបញ្ហា មិនមែនជួបតែកម្ពុជានោះទេ តម្លៃអង្ករលើទីផ្សារអន្តរជាតិបានទាញតម្លៃស្រូវកម្ពុជាធ្លាក់ចុះ
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានថ្លែងថា រឿងកសិកម្ម តម្លៃស្រូវ ដែលមានបញ្ហានេះមិនមែនជួបតែកម្ពុជាយើងនោះទេ  តាមការអង្កេតតម្លៃអង្ករនៅទីផ្សារអន្តរជាតិបានទាញតម្លៃស្រូវយើងធ្លាក់ចុះ ហើយម្យ៉ាងទៀត  ដោយសារការស្តុកអង្ករពិភពលោកឆ្នាំមុន(២០២៤) នៅសល់ច្រើន ហើយបន្តប្រើប្រាស់ និងលក់ក្នុងឆ្នាំនេះ(២០២៥)។

ថ្លែងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុនសែន រ៉ូតាខ្សាច់កណ្ដាល កាលពីថ្ងៃទី២៨ កញ្ញាកន្លងទៅ លោក កៅ ថាច បានថ្លែងថា កសិករជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់មនុស្ស ហើយក៏ជាឆ្នាំងបាយរបស់មនុស្សជាតិ ជាពិសេស ជាឆ្នាំងបាយរបស់ប្រជាជាតិខ្មែរចាប់ពីពេលក៏កើតទឹកដីខ្មែរមកម៉្លេះ។ ដូច្នេះ យើងពិតជាមានមោទនភាព ដែលបានចាប់យករបរកសិកម្មនេះ។

លោកក៏បានពន្យល់ដល់កសិករថា រឿងកសិកម្ម តម្លៃស្រូវ ដែលបញ្ហានេះមិនមែនជួបតែកម្ពុជាយើងនោះទេ  តាមការអង្កេតតម្លៃអង្ករនៅទីផ្សារអន្តរជាតិបានទាញតម្លៃស្រូវយើងធ្លាក់ចុះ ហើយម្យ៉ាងទៀត  ដោយសារការស្តុកអង្ករពិភពលោកឆ្នាំមុន(២០២៤) នៅសល់ច្រើន ហើយបន្តប្រើប្រាស់ និងលក់ក្នុងឆ្នាំនេះ(២០២៥) ជាពិសេស ប្រទេសធំៗរួមមាន ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន ដែលការណ៍នេះ ធ្វើឱ្យតម្រូវការអង្ករមានការថយចុះ សង្ឃឹមថា តម្លៃអង្ករនឹងល្អវិញនៅចុងឆ្នាំនេះ។

ទន្ទឹមនឹងនោះ លោកក៏បានផ្តល់អនុសាសន៍ថា ការធ្វើកសិកម្ម និងដាំដុះដំណាំគ្រប់ប្រភេទក៏ដោយ គឺត្រូវរកឱ្យឃើញតម្លៃផលិតដើមក្នុង១ឯកតា ឧទាហរណ៍ ផលិតស្រូវ១គីឡូក្រាម ចំណាយប្រាក់អស់ប៉ុន្មានរៀល ឬចិញ្ចឹមមាន់១ក្បាលរហូតដល់ថ្ងៃចាប់លក់ ចំណាយអស់ប៉ុន្មានរៀល ទើបយើងរកផលចំណេញឃើញ, និយាយបែបនេះ គឺដើម្បីប្រែក្លាយបងប្អូនទៅជាកសិករសហគ្រិន។  ម្យ៉ាងទៀត ការចងក្រងជាបណ្តាញ ឬជាក្រុមអ្នកផលិតក្នុងស្រុកខ្សាច់កណ្តាញឱ្យបានច្រើនជារឿងសំខាន់ សម្រាប់ផ្គត់ផ្គង់ឱ្យបានជាប់ជាប្រចាំលើទីផ្សារប្រកបដោយគុណភាព តម្លៃសមរម្យ កាត់បន្ថយថ្លៃដើមផលិត និងមានភាពប្រកួតប្រជែងខ្ពស់៕

The post លោក កៅ ថាច៖ រឿងកសិកម្ម តម្លៃស្រូវ ដែលមានបញ្ហា មិនមែនជួបតែកម្ពុជានោះទេ  តម្លៃអង្ករលើទីផ្សារអន្តរជាតិបានទាញតម្លៃស្រូវកម្ពុជាធ្លាក់ចុះ appeared first on .

កសិដ្ឋានចិញ្ចឹមគោ-ក្របី នៅខេត្តព្រះវិហារ១កន្លែង កំពុងរៀបចំខ្លួនផ្គត់ផ្គង់សត្វទៅទីផ្សារម៉ាឡេស៊ីនិងចិន
ក្រោយពីចំណាយពេល ៦ឆ្នំាលើមុខរបរចិញ្ចឹមគោ និងក្របី ម្ចាស់កសិដ្ឋានមួយកន្លែងមានទីតំាងនៅ ភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ កំពុងជំរុញការមើលថែទំាសត្វពាហនៈរបស់ខ្លួន ដើម្បីត្រៀមផ្គត់ផ្គង់គោរស់ទៅទីផ្សារម៉ាឡេស៊ី និងសត្វក្របីទៅទីផ្សារចិននៅពេលខាងមុខនេះ។

នៅក្នុងដំណើរទស្សនៈកិច្ចរបស់លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ថ្មីៗនេះបានចុះពិនិត្យនិងស្វែងយល់អំពីការចិញ្ចឹមគោ និងក្របីនេះ។ បើយោងតាម ម្ចាស់កសិដ្ឋានបានឱ្យដឹងថា មុខរបរចិញ្ចឹមគោ និងក្របីដែលបានចំណាយពេល៦ឆ្នំា រហូតមកដល់បច្ចុប្បន្នអ្នកស្រីមានគោជាង៥០០ក្បាលនិង ក្របីជាង៣០០ក្បាល។

អ្នកស្រី នូ ស៊ីណា បានឱ្យដឹងថា ការចិញ្ចឹមគោ និងក្របីមកដល់សព្វថ្ងៃនេះមានគោលបំណងចង់ចិញ្ចឹមឱ្យបានរាប់ពាន់ក្បាលសម្រាប់ផ្គត់ផ្គង់ពូជគោនៅក្នុងស្រុក និងនាំចេញទៅលក់ទីផ្សារប្រទេសម៉ាឡេស៊ីនិងប្រទេសចិន ហើយនៅពេលខាងមុខនេះដៃគូសហការនៅខាងប្រទេសម៉ាឡេស៊ីគេនឹងមកជួបពិភាក្សាគ្នាបន្តដើម្បីត្រៀមធ្វើការនាំចេញ ស្របពេលកសិដ្ឋានទើបមានគោឈ្មួលប្រហែល៣០% នៃចំនួនគោសរុបជាង៥០០ក្បាល និងកំពុងរៀបចំការដំាដុះស្មៅដើម្បីពង្រីកការចិញ្ចឹមគោឱ្យបានច្រើនទៅតាមផែនការ។

សម្រាប់ទីផ្សារក្របី, អ្នកស្រី លើកឡើងថា កន្លងមកខាងឈ្មួញចិនបានធ្វើការទំនាក់ទំនង ចង់នាំចេញទៅតាមប្រទេសឡាវ ប៉ុន្តែយើងអត់មានលទ្ធភាពផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សាររបស់គេនាំចេញម្តង ចាប់ពី៥០០ ទៅ១០០០ក្បាល។

ទន្ទឹងនិងផែនការនាំចេញ គោ ក្របី ស្ថិតក្នុងដំណាក់កាលត្រៀមខ្លួន ហើយរំពឹងថាអាចនាំចេញបានក្នុងពេលខាងមុខ ។សម្រាប់ទីផ្សារក្នុងស្រុក នៅក្នុង១ឆ្នំាកន្លងមកនេះអ្នកស្រី បានផ្គត់ផ្គង់គោបានជាង២០០ក្បាល ក្នុង១ក្បាលអាចលក់បានថ្លៃចន្លោះពី២លានទៅ៣លានរៀល។ ចំណែកក្របីបានលក់ចេញទៅប្រទេសវៀតណាមបានជាង១០០ក្បាល ក្នុង១ក្បាលលក់បានថ្លៃពីជាង៣លានទៅជិត៥លានរៀល៕ អត្ថបទ៖ SARETH

The post កសិដ្ឋានចិញ្ចឹមគោ-ក្របី នៅខេត្តព្រះវិហារ១កន្លែង  កំពុងរៀបចំខ្លួនផ្គត់ផ្គង់សត្វទៅទីផ្សារម៉ាឡេស៊ីនិងចិន appeared first on .