លោក ឃឹម ហ្វីណង់

ក្រសួងកសិកម្ម កំពុងស្វែងរកមុខឈ្មួញម៉ៅផ្តាច់ទិញស្រូវតាមបណ្តាខេត្ត ក្រោយបែកធ្លាយព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងស្វែងរកព័ត៌មានច្បាស់ការ និងស្វែងរកឈ្មួញម៉ៅផ្តាច់ទិញស្រូវតាមខេត្ត បន្ទាប់ពីមានប្រភពព័ត៌មានមួយបានទម្លាយថា មានឈ្មួញគេម៉ៅផ្ដាច់ក្នុងមួយខេត្តៗ ដែលធ្វើឱ្យតម្លៃស្រូវធ្លាក់ថ្លៃ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ បែបនេះថា៖ “ក្រសួងកសិកម្មកំពុងផ្ទៀងផ្ទាត់ព័ត៌មានរឿងបែកធ្លាយថាមានអ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត។ សូមផ្តល់អត្តសញ្ញាណអ្នកផ្តាច់មុខនោះ ដើម្បីក្រសួងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ។ ក្រសួងតែងតែនៅជាមួយកសិករយើងជានិច្ច”។

ក្រោយការបង្ហោះសារនេះ មានការបញ្ចេញមតិជាច្រើន ហើយឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា មនុស្សរាប់សែននាក់បានឃើញផុសនេះ ហើយលោកក៏បានអានគ្រប់មតិទាំងជិត១០០០ មិនរំលងមួយណាឡើយ។ តែអ្វីដែលចម្លែកនោះគឺ មិនមានសូម្បីតែម្នាក់អាចផ្តល់ភស្តុតាងដែលអាចយកជាការបាន។ តើវាជារឿងអាថ៌កំបាំងដែលគ្មានអ្នកណាដឹងមែន ឬក៏ជារឿងដែលគេប្រឌិតឡើង?

សូមជម្រាបថា នៅថ្ងៃទី០១ ខែវិច្ឆិកា សារព័ត៌មាន SBT News សាន ប៊ុនធឿន បានចេញផ្សាយថា បែកធ្លាយរឿងតម្លៃស្រូវចុះថោក មូលហេតុដោយមានឈ្មួញគេម៉ៅផ្ដាច់ក្នុងមួយខេត្តៗ បើមានឈ្មួញណាចង់ចូលមកទិញឱ្យតម្លៃស្រូវឡើងថ្លៃ ទាល់តែឆ្លងកាត់គេជាមុនសិន។ គួរតែមានការស៊ើបអង្កេត ក្នុងខេត្តនីមួយៗ៕

The post ក្រសួងកសិកម្ម កំពុងស្វែងរកមុខឈ្មួញម៉ៅផ្តាច់ទិញស្រូវតាមបណ្តាខេត្ត ក្រោយបែកធ្លាយព័ត៌មាន appeared first on .

ឥណ្ឌាចង់នាំចេញគ្រាប់ស្វាយចន្ទីពីប្រទេសកម្ពុជាទៅកាន់ប្រទេសខ្លួន ស្របពេលដែលឥណ្ឌាមានតម្រូវការនាំចូលគ្រាប់ស្វាយចន្ទីក្នុងបរិមាណធំ
ក្នុងកម្មវិធីផ្គូរផ្គងកសិពាណិជ្ជកម្ម រវាងក្រុមហ៊ុននៅក្នុងវិស័យកសិកម្មជាង២០មកពីប្រទេសឥណ្ឌា ជាមួយក្រុមហ៊ុននឹងនៅក្នុងស្រុក កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនឥណ្ឌាចាប់អារម្មណ៍ចង់សិក្សាស្វែងយល់ពីសក្តានុពលសម្រាប់ការនាំចេញនាំចូលកសិផលពីប្រទេសទាំងសងខាងនិងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើការកែច្នៃនៅក្នុងស្រុក ជាពិសេសការនាំចេញគ្រាប់ស្វាយចន្ទីពីប្រទេសកម្ពុជាទៅកាន់ប្រទេសឥណ្ឌា ស្របពេលដែលឥណ្ឌាមានតម្រូវការនាំចូលគ្រាប់ស្វាយចន្ទីក្នុងបរិមាណធំ និងភាគច្រើននាំចូលពីបណ្តាប្រទេសអាហ្វ្រិកក្នុងពេលកន្លងមក។ នេះបើតាមការឱ្យដឹងពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ឥណ្ឌាចង់ពិនិត្យមើលលទ្ធភាពពាក់ព័ន្ធនឹងការនាំចេញអង្ករ កម្ពុជាកំពុងសិក្សាពីលទ្ធភាពនៃការនាំចេញស្វាយចន្ទីនិងការនាំចេញអង្ករ គ្រឿងទេសមួយចំនួនទៀតដូចជាម្សៅល្មៀតជាដើម។

លោកបន្តថា នេះជាឱកាសប៉ុន្តែក្នុងចំណោមឱកាសដែលយើងពិនិត្យមើលទាំងអស់ ឱកាសធំជាងគេពាក់ព័ន្ធស្វាយចន្ទី ដោយសារឥណ្ឌាជាប្រទេសផលិតស្វាយចន្ទីច្រើនជាងគេមួយនៅលើពិភពលោក ហើយឥណ្ឌាក៏ជាអ្នកនាំចូលស្វាយចន្ទីធំជាងគេនៅលើពិភពលោកផងដែរ។ បច្ចុប្បន្ននេះឥណ្ឌានាំចូលស្វាយចន្ទីជាច្រើនពីប្រទេសអាហ្វ្រិក ដូច្នេះលទ្ធភាពធំណាស់សម្រាប់ប្រទេសកម្ពុជាដែលយើងមានស្វាយចន្ទីប្រហែលជា១លានតោនក្នុងមួយឆ្នាំ។

លោកបន្ថែមថា កន្លងមកទីផ្សាររបស់យើងមានច្រើន ហើយយើងមិនទាន់មានច្រើនពីប្រទេសឥណ្ឌាទេ ដោយសារឥណ្ឌានាំចូលច្រើន។ លោកថា បើការងារនេះអាចធ្វើទៅបានវានឹងផ្តល់ជាប្រយោជន៍សម្រាប់កសិកររបស់យើងជាពិសេសអ្នកមានចំការស្វាយចន្ទី។

លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា អ្វីដែលយើងធ្វើមិនទាន់បានល្អនៅឡើយគឺយើងមិនទាន់បានកែច្នៃមុនធ្វើការនាំចេញ ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិមិនអាចទទួលបានតម្លៃបន្ថែមច្រើន។ តែទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលជាពិសេសសម្តេចធិបតីបានជំរុញការកែច្នៃស្វាយចន្ទីតាមរយៈការគម្រោងដាក់ឱ្យមាននូវកសិឧស្សាហកម្មស្វាយចន្ទី ដោយយកខេត្តកំពង់ធំប្រែឱ្យក្លាយជាសួនឧស្សាហកម្មស្វាយចន្ទីដំធំចំណុចកណ្តាលរបស់កម្ពុជា ដែលអាចឱ្យកម្ពុជាឈានទៅប្រែក្លាយជាប្រទេសអធិរាជស្វាយចន្ទីនាពេលខាងមុខ៕

The post ឥណ្ឌាចង់នាំចេញគ្រាប់ស្វាយចន្ទីពីប្រទេសកម្ពុជាទៅកាន់ប្រទេសខ្លួន ស្របពេលដែលឥណ្ឌាមានតម្រូវការនាំចូលគ្រាប់ស្វាយចន្ទីក្នុងបរិមាណធំ appeared first on .

«សហគមន៍កសិកម្មក្រងតេះ» មានជំនាញដាំផ្លែស្រកានាគនិងផលិតស្លឹកមន ទទួលបានការគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា
«សហគមន៍កសិកម្មក្រងតេះ»៖ ជាសហគមន៍កសិកម្មតែមួយគត់ដែលមានជំនាញដាំផ្លែស្រកានាគនិងផលិតស្លឹកមននៅខេត្តមណ្ឌលគីរី ហើយដែលមានសមាជិកភាគច្រើនជាជនជាតិភាគតិច។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនថា «សហគមន៍កសិកម្មក្រងតេះ» កំពុងទទួលបានការគាំទ្រដោយផ្ទាល់ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម ក្នុងទំហំទឹកប្រាក់សរុបជាង២លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពដាំដុះផ្លែស្រកានាគនិងស្លឹកមន ក៏ដូចជាវិនិយោគលើការកសាងប្រព័ន្ធស្រោចស្រពនិងផ្លូវកៅស៊ូជិត១០គីឡូម៉ែត្រផងដែរ។

លោកបន្តថា បច្ចុប្បន្ន ក្រុមការងារក្រសួងកំពុងសិក្សាជាមួយថ្នាក់ដឹកនាំសហគមន៍ ដើម្បីពិនិត្យលទ្ធភាពប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដោយគ្រោងនឹងបន្ថែមដំណាំម្រេចនិងកាហ្វេទៅក្នុងផែនការអាជីវកម្មផងដែរ។

សូមជម្រាបជូនថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ជាគម្រោងផ្តួចផ្តើមដោយរាជរដ្ឋាភិបាល ក្រោមហិរញ្ញប្បទានផ្តល់ដោយធនាគារពិភពលោក ក្នុងការធ្វើពិពិធកម្ម និងកែលម្អវិស័យកសិកម្មនៅកម្ពុជា។ ក្នុងខេត្តមណ្ឌលគិរី គម្រោងនេះក៏ធ្លាប់បានគាំទ្រសហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគិរីលើជំនួយហិរញ្ញប្បទានឥតសំណងបំពេញទុនវិនិយោគ ៤0% សម្រាប់ប្រើប្រាស់លើធាតុចូលកសិកម្ម ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនផលិតកម្ម និងវិបុលភាពនាទីផ្សារនាំចេញពេលអនាគតផងដែរ៕

The post «សហគមន៍កសិកម្មក្រងតេះ» មានជំនាញដាំផ្លែស្រកានាគនិងផលិតស្លឹកមន ទទួលបានការគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា appeared first on .

រាជរដ្ឋាភិបាលផ្តល់ផ្ទះសំណាញ់ ១០០ខ្នង ដល់កសិករជាសមាជិកនិងសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់»
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត-ខេត្តកែប-ខេត្តព្រះសីហនុ បានផ្តល់ផ្ទះសំណាញ់«១០០ខ្នង» ដល់កសិករជាសមាជិកនិងសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់»។ នេះបើតាមការឱ្យដឹងពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅលើបណ្តាញសង្គមផ្លូវការ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ផ្ទះសំណាញ់«១០០ខ្នង»នេះនឹងបន្ថែមភាពរឹងមាំមួយកម្រិតទៀតដល់ស្ថេរភាពនៃការផ្គត់ផ្គង់បន្លែពីក្នុងសហគមន៍ទៅកាន់ទីផ្សារក្នុងស្រុក និងបង្កើតសមត្ថភាពប្រកួតប្រជែងនៃផលិតកម្មបន្លែរបស់យើងជាមួយបន្លែនាំចូល។

បើតាមលោក ឃឹម ហ្វីណង់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត-ខេត្តកែប-ខេត្តព្រះសីហនុ គ្រោងផ្តល់ផ្ទះសំណាញ់«២០០ខ្នង» ដល់កសិករជាសមាជិកនិងសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» ប៉ុន្តែជាជំហានដំបូងគឺជួយចំនួន១០០ខ្នងសិន។

លោកបានគូសបញ្ជាក់ថា ជំនួយជាមូលនិធិរបស់ក្រុមការងាររាជរដ្ឋាភិបាលនៃខេត្តទាំងបី ដែលជាខេត្តជាប់ខេត្តតាកែវនឹងក្លាយជាមូលនិធិដ៏សំខាន់ដែលជួយពង្រឹងដល់ការអភិវឌ្ឍន៍សហគមន៍នៅក្នុងឃុំត្រាំកក់។ដោយជំហាននៃការអភិវឌ្ឍលើកនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការពង្រីកវិសាលភាពនៃប្រតិបត្តិការរបស់សហគមន៍កសិកម្មទំនើបនៅត្រាំកក់ និងពន្លឿនការធ្វើសមហរណកម្មនៃផលិតកម្មបន្លែដែលមានស្រាប់នៅក្នុងស្រុកត្រាំកក់ ដែលនឹងបម្រើផលប្រយោជន៍ដោយផ្ទាល់ផង ប្រយោលផង ដល់បងប្អូនកសិករជាច្រើនពាន់គ្រួសារនៅក្នុងតំបន់នេះ។

ជួសមុខឱ្យឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហគមន៍អ្នកដាំបន្លែនៅក្នុងឃុំត្រាំកក់ទាំងមូល លោក ឃឹម ហ្វីណង់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តទាំង៣ សម្រាប់ការវិនិយោគលើការអភិវឌ្ឍខឿនសេដ្ឋកិច្ចសហគមន៍មូលដ្ឋានប្រកបដោយអត្ថន័យមួយនេះផងដែរ៕

The post រាជរដ្ឋាភិបាលផ្តល់ផ្ទះសំណាញ់ ១០០ខ្នង ដល់កសិករជាសមាជិកនិងសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» appeared first on .

លោក ឃឹម ហ្វីណង់៖ ថ្លៃគ្រាប់ស្វាយចន្ទីសើមចន្លោះ ៤៥០០-៥០០០រៀល ក្នុងមួយគីឡូក្រាម ជាថ្លៃល្អ បើធៀបទៅនឹងឆ្នាំកន្លងទៅ
លើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងចន្លោះ ៤៥០០៛-៥០០០៛/គីឡូក្រាម ដែលជាថ្លៃល្អមួយបើធៀបទៅនឹងឆ្នាំកន្លងទៅ សម្រាប់ស្តង់ដារដូវកាលប្រមូលផលធំខែមីនា និងអាចផ្តល់ផលចំណេញក្នុងរង្វង់ ៣-៤លានរៀល/ហិកតា អាស្រ័យលើទិន្នផលទាបឬខ្ពស់។

លោកលើកឡើងបែបនេះ របស់អ្នកនាំពាក្យខាងលើ គឺដើម្បីឆ្លើយតបនឹងព័ត៌មានមួយចំនួនតូច ដែលជាក្រុមMMO ដោយផ្សាយព័ត៌មានពាក់ព័ន្ធនឹងតម្លៃគ្រាប់ស្វាយចន្ទីបច្ចុប្បន្ន​ ដែលផ្សព្វផ្សាយមិនគ្រប់ជ្រោយធ្វើឱ្យមានការភ្ញាក់ផ្អើល ភ័ន្តច្រឡំដល់កសិករ។

លោកបានបញ្ជាក់ថា «សូមផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ជៀសវាងបង្កឱ្យមានការភ្ញាក់ផ្អើល និងភ័ន្តច្រលំដល់បងប្អូនកសិករយើង។ ការចង់បានLikes និងShares តាមមធ្យោបាយបែបនេះ កំពុងធ្វើបាបដល់កសិករយើងដោយផ្ទាល់ផងនិងប្រយោលផងទៅវិញទេ។ ចង់មិនចង់ នឹងធ្វើឱ្យមានការព្រួយបារម្ភដល់កសិករអ្នកដាំស្វាយចន្ទី និងអាចរឹតតែពិបាកដល់ពួកគាត់ក្នុងការចរចាថ្លៃជាមួយអ្នកទិញ»។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោក ឃឹម ហ្វីណង់ ធ្លាប់បានគូសបញ្ជាក់ថា ការប្រែប្រួលថ្លៃគ្រាប់ស្វាយចន្ទីឆៅពី«ថ្លៃកាលពីនៅដើមរដូវ» មក«ថ្លៃនៅក្នុងអំឡុងពេលប្រមូលផលធំ» គឺជានិន្នាការធម្មតានៃវដ្តតម្លៃរបស់ដំណាំស្វាយចន្ទី ដែលតែងតែកើតមានជារៀងរាល់ឆ្នាំទៅហើយ។

បើប្រៀបធៀបទៅនឹងខែមីនាដូចគ្នាកាលពីឆ្នាំ២០២៤(៤៥០០៛) ថ្លៃនៅក្នុងឆ្នាំនេះ(៤៨០០៛-៥០០០៛) នៅតែល្អជាងថ្លៃឆ្នាំមុននៅឡើយ ហើយក៏ស្ថិតនៅក្នុងកម្រិតមួយដែលអាចផ្តល់ប្រាក់ចំណេញសមរម្យដល់កសិករផងដែរ៕

The post លោក ឃឹម ហ្វីណង់៖ ថ្លៃគ្រាប់ស្វាយចន្ទីសើមចន្លោះ ៤៥០០-៥០០០រៀល ក្នុងមួយគីឡូក្រាម ជាថ្លៃល្អ បើធៀបទៅនឹងឆ្នាំកន្លងទៅ appeared first on .

លោក ឃឹម ហ្វីណង់ សាទរ និងលើកទឹកចិត្ត អ្នកឧកញ៉ា សួរ វីរៈ បន្តរួមចំណែកវិនិយោគជាមួយសហគមន៍កសិកម្មទំនើប
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងកោតសរសើរក្រុមហ៊ុន វីរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ ថាក្រុមហ៊ុនមួយនេះ មានចំណុចខ្លាំងរបស់ខ្លួននៅលើវិស័យដឹកជញ្ជូននិងទីផ្សារ ដែលមានសក្តានុពលអាចបំពេញបន្ថែមឱ្យវិស័យកសិកម្មបានយ៉ាងល្អ និងជួយគាំទ្រដល់កសិករនៅក្នុងស្រុក។ នេះបើតាមបណ្ដាញសង្គមផ្លូវការរបស់លោក ឃឹម ហ្វីណង់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីលោកចូលជួបពិភាក្សាការងារជាមួយ អ្នកឧកញ៉ា សួរ វីរៈ។

នៅក្នុងឱកាសនៃការចូលជួបពិភាក្សាការងារនេះ លោក ឃឹម ហ្វីណង់ បានជជែកពិភាក្សាពីសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំបន្លែ និងរកវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីឱ្យក្រុមហ៊ុន វីរៈ ប៊ុនថាំ អាចចូលរួមវិនិយោគនៅក្នុងវិស័យកសិកម្ម និងបំពេញចន្លោះខ្វះខាតនៃខ្សែច្រវ៉ាក់តម្លៃផលិតកម្ម ដោយមិនចាំបាច់ប្រកួតប្រជែងជាមួយកសិករ។

មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម បានលើកឡើងថា ជាមួយនឹងបណ្តាញជាង១ពាន់កន្លែងនៅទូទាំងប្រទេស ក្រុមហ៊ុន វីរៈ ប៊ុនថាំ មានចំណុចខ្លាំងរបស់ខ្លួននៅលើវិស័យដឹកជញ្ជូននិងទីផ្សារ ដែលមានសក្តានុពលអាចបំពេញបន្ថែមឱ្យវិស័យកសិកម្មបានយ៉ាងល្អ និងជួយគាំទ្រដល់កសិករយើង។

ជាពិសេស តាមរយៈបេះដូងស្រឡាញ់របស់អ្នកឧកញ៉ា សួរ វីរៈ លើវិស័យកសិកម្ម និងមានឆន្ទៈខ្ពស់ក្នុងការចូលរួមជួយវិស័យនេះ ដោយមិនគិតតែពីផលចំណេញតែមួយមុខ។

សូមជម្រាបថា ក្នុងបទសម្ភាសន៍ពិសេសជាមួយកម្មវិធី «សេដ្ឋីនិងជំនួញ» របស់ឧកញ៉ា ញូស៍ កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ បានបង្ហាញមហិច្ឆតាប្រែក្លាយកម្ពុជា ជាប្រទេសនាំចេញបន្លែទៅផ្គត់ផ្គង់ទីផ្សារនៅក្រៅប្រទេស កាត់បន្ថយការនាំចូលបន្លែមកពីប្រទេសជិតខាង ឱ្យសមនឹងឈ្មោះថាកម្ពុជា គឺជាប្រទេសកសិកម្ម។ ម្យ៉ាងទៀត អ្នកឧកញ៉ា យល់ឃើញថាប្រទេសកម្ពុជា មានភាពអំណោយផលគ្រប់បែបយ៉ាង ទាំងសណ្ឋានដី អាកាសធាតុ និងប្រព័ន្ធធារាសាស្រ្ដ ដែលបង្ករឱកាសដល់បងប្អូនប្រជាពលរដ្ឋដាំដុះដំណាំ បន្លែ ផ្លែឈើផ្សេងៗផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុក៕

The post លោក ឃឹម ហ្វីណង់ សាទរ និងលើកទឹកចិត្ត អ្នកឧកញ៉ា សួរ វីរៈ បន្តរួមចំណែកវិនិយោគជាមួយសហគមន៍កសិកម្មទំនើប appeared first on .

កសិករនៅជើងភ្នំគូលែន ចាប់អារម្មណ៍ចង់ចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស
សៀមរាប៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា មានបងបង្អូនកសិករ អ្នកបន្ទាយស្រីជាង៥០គ្រួសារ ចាប់អារម្មណ៍ចង់ស្នើសុំចងក្រងជា សហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស នៅជើងភ្នំគូលែន ខេត្តសៀមរាប។

លោកលើកឡើង នៅទីនេះ មានកសិដ្ឋានចម្ការម្ទេសខ្នាតពាណិជ្ជកម្មមួយជាបង្គោលរួចជាស្រាប់ទៅហើយ ដែលមានផ្ទៃដីដាំដុះចំនួន ៣០ហិកតា និងកំពុងសហការជាមួយកសិករមួយចំនួននៅក្នុងតំបន់នេះ ដើម្បីផ្គត់ផ្គង់ម្ទេសជូនក្នុងតម្លៃ ៣០០០រៀលក្នុងមួយគីឡូ។ សមត្ថភាពផ្គត់ផ្គង់ម្ទេសក្នុងពេលបច្ចុប្បន្នមានកម្រិតមធ្យម ប្រមាណ៥០តោនក្នុងមួយខែ ភាគច្រើនជាប្រភេទម្ទេសដៃនាង។

លោក ឃឹម ហ្វីណង់ គូសបញ្ជាក់ថា “តាមការវាយតម្លៃបឋម នៅទីនេះមានសក្តានុពលអាចបង្កើតជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេសបាន ដោយសារមានទីផ្សារនៅរង់ចាំប្រមូលទិញច្បាស់លាស់ និងអាចធ្វើជាទម្រង់ផលិតកម្មកសិកម្មតាមកិច្ចសន្យា តែប្រហែលជាត្រូវការចំណាយពេលវេលាបន្តិចសិន ដោយសារកសិករភាគច្រើនទើបតែចាប់ផ្តើមរៀនដាំដុះម្ទេសជាលើកទីមួយនៅឡើយ”។

ទាក់ទងនិងសហគមន៍កសិកម្មទំនើប, បើយោងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មខាងលើ ធ្លាប់លើកឡើងបច្ចុប្បន្នក្រសួងបានបង្កើតមានសហគមន៍កសិកម្មទំនើបចំនួន៨ ក្នុងនោះមាននៅលើដំណាំបន្ថែម មានស្រូវ ស្វាយចន្ទី និងម្រេច ហើយនៅក្នុងឆ្នាំ២០២៤នេះ ក្រសួងមិនផ្តោតលើបរិមាណសហគមន៍នោះទេ គឺផ្តោតលើគុណភាពច្រើនជាង។ ប៉ុន្តែនៅឆ្នាំក្រោយអាចជាឆ្នាំដែលគ្រោងពង្រីកវិសាលភាពទៅដល់ក្របខណ្ឌទូទាំប្រទេស ហើយប្រហែលជាអាចមានការបន្ថែមទៅលើដំណាំដទៃទៀតផងដែរ។

លោកសង្កត់ធ្ងន់ថា “ជាគោលការណ៍ជារួម សហគមន៍កសិកម្មទំនើបផ្តល់អត្ថប្រយោជន៍ដល់កសិកររបស់យើង មិនថាអត្ថប្រយោជន៍កាត់បន្ថយថ្លៃដើម អត្ថប្រយោជន៍ទទួលបានការគាំទ្រផ្នែកបច្ចេកទេស ការគាំទ្រផ្នែកដើមទុន ការគាំទ្រខាងផ្នែកទីផ្សារ ជាពិសេសអត្ថប្រយោជន៍នៃការកាត់បន្ថយពីហានិភ័យ បើប្រៀបធៀបកសិករធ្វើការផលិតបន្ថែនិងដំណាំរៀងៗខ្លួន”៕ SL

The post កសិករនៅជើងភ្នំគូលែន ចាប់អារម្មណ៍ចង់ចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស appeared first on .

លោក ឃឹម ហ្វីណង់៖ សុំចិត្ត អ្នកបង្កើតមាតិការកប្រាក់ចំណូលលើបណ្តាញសង្គម កុំផ្សព្វផ្សាយព័ត៌មានមិនពិត និងយកវិស័យកសិកម្មមកលេងសើច!
មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឃឹម ហ្វីណង់ នាថ្ងៃទី០៣ ខែធ្នូ បានចេញសារទទួច ដល់អ្នកបង្កើតមាតិកា រកប្រាក់ចំណូលនៅលើបណ្តាញសង្គម សុំចិត្តកុំផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងយកវិស័យកសិកម្មមកលេងសើច ដើម្បីគ្រាន់តែឱ្យគេចូលមើលបានច្រើនអី ព្រោះការលើកឡើងបែបចំអកមួយចំនួន គឺជារឿងមិនត្រឹមត្រូវ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោក ឃឹម ហ្វីណង់- Khim Finan បានលើកឡើងថា៖ ថ្ងៃនេះ លោកមកសហគមន៍ត្រាំកក់ខេត្តតាកែវ ដើម្បីរៀបចំពិធីបែងចែកភាគលាបដល់សមាជិកសហគមន៍កសិកម្មទំនើប។ តែទំនេរ ក៏អូសហ្វេសប៊ុកលេងទៅក៏ឃើញបងប្រុសម្នាក់ ដែលមានទំព័រ ហ្វេសប៊ុក ពូភីសម្តែង គាត់បានសម្តែងតាមរយៈកេះចាប៉ីថា តម្លៃស្រូវ ១គីឡូ ថ្លៃ៨០០រៀល។

លោកបន្តថា ក្រោយពីបានពិនិតឃើញវីដេអូ របស់គាត់, ខ្ញុំក៏បានចូលទៅមើលក្នុងផេករបស់គាត់ ក៏បានឃើញវីដេអូបន្ទាប់ពីគាត់ច្រៀងលេងកម្សាន្តនោះ គឺមានវីដេអូ មួយដែលគាត់បាននិយាយថា គាត់ពិតជាមិននឹកស្មានថា ផេករបស់គាត់ផ្ទុះដល់ប៉ុណ្ណឹងនោះទេ គ្រាន់តែគាត់និយាយពីរឿងកសិកម្មប៉ុណ្ណោះក៏មានគេចូល Like ចូល Share គេចូលមកសរសើរច្រើន។ ជាក់ស្តែងទៅតាមការសង្កេតរបស់ខ្ញុំឃើញថាទំពរ Facebook របស់បងប្រុសឈ្មោះពូ ភីនេះ ជាទំព័រហ្វេសប៊ុកថ្មីដែរទេ ហើយគាត់មានវត្តមាននៅលើ YouTubeផង នៅលើ TikTok ផង ហើយនៅពេលកន្លងមកនៅពេលដែលគាត់និយាយសម្តែងលេងសើចពីបញ្ហាផ្សេងៗមិនមានអ្នកចូលមើលទេ ពេលគាត់លេងសើចពីវិស័យកសិកម្មស្រាប់តែវីដេអូរបស់គាត់ ផ្ទុះមានអ្នកចូលមើលច្រើន។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រូបនេះ បានសង្កត់ធ្ងន់ថា៖ “និយាយដោយត្រង់! ដឹងដែរថា បងប្រុស ជាអ្នកផលិតមាតិកាដើម្បីរកប្រាក់ចំណូលនៅលើបណ្តាញសង្គម ហើយមិនចង់ធ្វើបាបទេ ដោយសារបងប្រុសបានប្រភពចំណូលពីការងារនេះ ហើយបងប្រុសទើបតែចាប់ផ្តើមទេ តែខ្ញុំក្នុងនាមជាអ្នកនាំពាក្យក្រសួង មិនមានជម្រើសអ្វីក្រៅពីចេញមកធ្វើការបកស្រាយ ទប់ស្កាត់មុនពេលដែលទម្លាប់មិនល្អនេះ ក្លាយជាចលនាដែលនាំឱ្យអ្នកផលិតមាតិកាដ៏ទៃ ចាប់ផ្តើមចូលរួមផលិតមាតិកាអវិជ្ជមាន ពាក់ព័ន្ធនិងវិស័យកសិកម្ម ដើម្បីបានភាពល្បីល្បាញ និងបានប្រាក់ចំណេញបន្តិចបន្តួច អំពីការរកប្រាក់ចំណូលពីបណ្តាញសង្គម”។

លោកគូសបញ្ជាក់ថា៖ “ពាក្យសម្តីគ្រាន់តែគាត់លើកឡើងថាថ្លៃត្រឹមតែ៨០០រៀលនេះ គឺជាកំហុសបាត់ទៅហើយ។ ក្នុងនាមជាអ្នកផលិតមាតិកា បងប្រុសមិនគួរផលិតព័ត៌មានមិនពិត ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីតែភាពល្បីល្បាញរបស់ខ្លួនទេ។ សូមបងប្រុសយល់ថា យ៉ាងហោចណាស់បងប្រុសគួរផ្តល់ភាពយុត្តិធម៌ជូនដល់មន្ត្រីកសិកម្មឃុំរបស់យើង ដែលធ្វើការមិនគិតថ្ងៃសៅរ៍ អាទិត្យនោះទេ។ មិនថាថ្ងៃយប់ទេ ធ្វើយ៉ាងណា ជួយដល់បងប្អូនកសិករយើងដើម្បីលក់ស្រូវ និងរកទីផ្សារកសិផលរបស់គាត់ ឱ្យបានត្រឹមត្រូវ។ ដូច្នេះ ជាចុងក្រោយ ខ្ញុំសង្ឃឹមថា សារមួយនេះនឹងក្លាយជាសារទូទៅមួយសម្រាប់បងប្អូនដែលមានឥទ្ធិពលនៅលើបណ្តាញសង្គម ពិសេសអ្នកផលិតមាតិកាលើបណ្តាញសង្គម។

បើយោងតាមលោក ឃឹម ហ្វីណង់ ដដែល លោកមិនបដិសេធ មិនទទួលនូវការរិះគន់ទេ តែសូមផ្តល់ព័ត៌មានដែលពិត សូមយកអាជីពរបស់ខ្លួនធ្វើអ្វី ដើម្បីជាប្រយោជន៍ដល់ប្រជាកសិកររបស់យើង បើមិនបានធ្វើអ្វីសូមចូលរួមផ្សព្វផ្សាយ ជួយបង្កើតនូវភាពវេជ្ជមានដើម្បីប្រយោជន៍រួមក្នុងវិស័យកសិកម្មយើងទាំងអស់គ្នា៕

The post លោក ឃឹម ហ្វីណង់៖ សុំចិត្ត អ្នកបង្កើតមាតិការកប្រាក់ចំណូលលើបណ្តាញសង្គម កុំផ្សព្វផ្សាយព័ត៌មានមិនពិត និងយកវិស័យកសិកម្មមកលេងសើច! appeared first on .

លោក ឃឹម ហ្វីណង់៖ ថ្លៃស្រូវនៅឆ្នាំនេះនៅតែស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់ប្រាក់ចំណេញដល់កសិករ
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ថ្លៃស្រូវនៅឆ្នាំនេះនៅតែស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់ប្រាក់ចំណេញដល់កសិករ មិនទាន់ធ្លាក់ថ្លៃរហូតធ្វើឱ្យប្រជាកសិករខាត ដូចការលើកឡើងមួយចំនួនឡើយ។

លោកលើកឡើងបែបនេះ តាមរយៈវីដេអូបង្ហាញដោយក្រសួងកសិកម្ម នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ដើម្បីឆ្លើយតបទៅនឹងព័ត៌មានមួយចំនួនដែលថាស្រូវមានបញ្ហាទីផ្សារ ធ្លាក់ចុះយ៉ាងខ្លាំង។

ក្នុងនោះ លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា បើសិនប្រៀបធៀបនឹងខែកញ្ញាដូចគ្នាក្នុងឆ្នាំកន្លងទៅ ថ្លៃស្រូវជាធម្យមនៅក្នុងឆ្នាំនេះស្ថិតក្នុងកម្រិតធម្មតានៅឡើយ។ ដែលក្នុងនោះ ថ្លៃស្រូវសែនក្រអូបខ្ពស់ជាងឆ្នាំមុនបន្តិច ហើយចំណែកឯស្រូវ OM ទាបជាងឆ្នាំមុនបន្តិចវិញ។

លោកបន្តថា ទោះបីជាមិនបានថ្លៃខ្ពស់ដូចករណីពិសេសកាលពីឆ្នាំ២០២៣ក៏ដោយ តែក៏នៅតែជាតម្លៃមួយសមរម្យ ដែលកសិករអាចទទួលបាននូវប្រាក់ចំណេញ ហើយនៅតែខ្ពស់ជាងថ្លៃស្រូវកាលពីខែកញ្ញា ឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ផងដែរ។

លោកក៏បានបន្ថែមថា ដោយឡែកយើងក៏ឃើញមានបញ្ហាស្រូវធ្លាក់ថ្លៃទាបជាងថ្លៃមធ្យមផងដែរ នៅកន្លែងមួយចំនួនទៅតាមកម្រិតនៃគុណភាពស្រូវដូចជា ករណីស្រូវមិនទាន់ទុំល្អ ស្រូវសើមខ្លាំង ដែលប្រញាប់ច្រូតដោយសារតែមានការព្រួយបារម្ភពីកត្តាទឹកជំនន់ ការចង់បញ្ចប់នូវការប្រមូលផលឱ្យបានមុនបុណ្យភ្ជុំមកដល់ជាដើម។ស្រូវមានគុណភាពប្រភេទបែបនេះ គឺទទួលបានថ្លៃទាបជាងស្រូវស្តង់ដាររហូតដល់ទៅ២០% តែទោះជាយ៉ាងណាក៏ដោយក៏មិនមែនជាករណីទូទៅនោះទេ។

លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈមន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរង់ចាំដោះស្រាយបញ្ហាជូនបងប្អូនប្រជាកសិករដែលជួបបញ្ហាថ្លៃស្រូវទៅតាមគុណភាពជាក់ស្តែងរបស់ស្រូវផងដែរ។

បើតាមឈ្មួញទិញស្រូវក្នុងខេត្តពោធិ៍សាត់ បាត់ដំបង លោក វី ឡៃ បានឱ្យដឹងផងដែរថា តម្លៃស្រូវមុនភ្ជុំបិណ្ឌ និងអំឡុងពេលភ្ជុំបិណ្ឌ គឺមានការធ្លាក់ចុះឆ្ងាយ បើធៀបនឹងឆ្នាំមុន។លោកថា បើគិតត្រឹមថ្ងៃទី២៩ កញ្ញា តម្លៃស្រូវ ១គីឡូ ចន្លោះពី១០២០រៀល ទៅ១០៥០រៀល (សម្រាប់ស្រូវស្រង៉ែ) ចំណែកប្រភេទស្រូវបីខែ(ស្រង៉ែស្រាល) និង OM ១គីឡូ តម្លៃចន្លោះ ៩០៨០ ទៅ១០០០រៀល។

លោកបានបន្តថា តម្លៃស្រូវចុះនេះមិនមែនមិនមានអ្នកទិញនោះទេ ដោយសារកសិករច្រូតច្រើនពេក បណ្តាលឱ្យរកឡសម្ងួតមិនបាន រោងម៉ាស៊ីនក្នុងស្រុកឈប់សម្រាក។ម្យ៉ាងទៀត គុណភាពស្រូវឆ្នាំនេះ ក៏មានការធ្លាក់ចុះជាងឆ្នាំមុន ផងដែរ ដូចជា ច្រូតស្រូវនៅសើមជាដើម។

លោក វី ឡៃ បានបន្ថែមថា តម្លៃស្រូវឆ្នាំនេះហើយនឹងឆ្នាំមុន ខុសតម្លៃគ្នាឆ្ងាយ ពោលឆ្នាំមុនតម្លៃជាង១២០០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំនេះតម្លៃត្រឹមតែចន្លោះ១០០០រៀល ទៅ១១០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។​​

តែទោះបីជាយ៉ាងណា ក៏លោកបញ្ជាក់ថា កសិករនៅតែអាចទទួលផលចំណេញបាន មិនមានការខាតដើមនោះទេ តែគ្រាន់តែចំណេញតិចជាងឆ្នាំមុនប៉ុណ្ណោះ។ឧទាហរណ៍ ស្រូវដែលប្រើពូជសុទ្ធ ក្នុងមួយហិកតា អាចប្រមូលផលបាន៥តោន លក់បាន៥លានរៀល ក្នុងនោះអាចចំណេញបាន២លានរៀល។

បើតាមឈ្មួញរូបនេះ បានអះអាងថា តម្លៃស្រូវពេលក្រោយភ្ជុំបិណ្ឌហើយ ថ្លៃមិនក្រោម១០០០រៀលនោះទេ​ ក្នុងមួយគីឡូក្រាម ចំពោះស្រូវគុណភាព៕

The post លោក ឃឹម ហ្វីណង់៖ ថ្លៃស្រូវនៅឆ្នាំនេះនៅតែស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់ប្រាក់ចំណេញដល់កសិករ appeared first on .

កម្ពុជា នាំចេញបង្កងប៉ាករស់ជាង២តោន ទៅកាន់ទីផ្សារចិន
នៅដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញបង្កងប៉ាករស់ជាង២តោន ទៅកាន់ប្រទេសចិន។ នេះបើតាមកញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

សូមរំលឹកថា កាលឆ្នាំ២០២៣ កម្ពុជា បាននាំចេញបង្កងប៉ាកជាលើកដំបូងទៅទីផ្សារចិនចំនួន១តោនហើយរំពឹងថានៅដំណាច់ឆ្នាំនេះ រំពឹងថានឹងមានការបញ្ជាទិញច្រើនពីភាគីចិន។

ពាក់ព័ន្ធនឹងការនាំចេញផលិតផលជលផលផ្សេងទៀត  លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិកានិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កម្ពុជាបាននាំចេញអន្ទង់រស់ទៅចិនចំនួន ០.២០តោន និងនាំចេញកំពឹសបង្កកចំនួន៣៥.៨០តោន។

ចំណែកកាលឆ្នាំ២០២៣ កម្ពុជា បាននាំចេញអន្ទង់បង្កកចំនួន២តោន កំពឹសបង្កកចំនួន៤៧តោន និង បង្កងប៉ាករស់ចំនួន១ តោន។

គួរកត់សម្គាល់ថា នៅដើមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញផលិតផលជលផលរបស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសចិន បានចំនួន៣៨តោន ក្រោយពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា កាលពីឆ្នាំ២០២០។នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។

យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា កម្ពុជាបាននាំចេញផលិតផលជលផលចំនួន ៥០តោន ក្នុងឆ្នាំ២០២៣ និង ៣៨តោន កាលពីដើមឆ្នាំ២០២៤នេះ ទៅកាន់ប្រទេសចិនដែរ ។

ក្រៅពីផលិតផលជលផលទៅទីផ្សារចិន កម្ពុជាក៏បាននាំត្រីងៀតចំនួន ៣,៧តោន ទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូង នៅដើមឆ្នាំ២០២៤នេះផងដែរ។សម្រាប់កម្ពុជា បានចាត់ទុកថានេះ គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍនានា លើការពង្រឹងគុណភាព សុវត្ថិភាព និងការកែច្នៃផល ផលិតផល ជលផលកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងបរទេស។

គួរបញ្ជាក់ថា កម្ពុជាសម្រេចបានផលវារីវប្បកម្មសរុបចំនួន ៣១៤ ពាន់តោន ទាំងទឹកសាប និងសមុទ្រ ក្នុងឆ្នាំ២០២៣ ដែលជាការរួមចំណែកកាត់បន្ថយសម្ពាធលើធនធានជលផលធម្មជាតិ កាត់បន្ថយការនាំចូល ទ្រទ្រង់ជីវភាពវារីវប្បករ និងលើកស្ទួយសេដ្ឋកិច្ចជាតិ។ ជាងនេះទៀត កម្ពុជាសម្រេចបានការនាំចេញ ផលិតផលជលផលទាំងស្រស់ និងកែច្នៃរួចចំនួនជិត ៣ពាន់តោន ក្នុងឆ្នាំ២០២២ និងជាង ៣ ៥០០តោន ក្នុងឆ្នាំ២០២៣ ទៅប្រទេសជិតខាង៕ដោយៈសុភក្ត្រា

The post កម្ពុជា នាំចេញបង្កងប៉ាករស់ជាង២តោន ទៅកាន់ទីផ្សារចិន appeared first on .