លោក ចូ បៃដិន

អតីតប្រធានាធិបតី ចូ បៃដិន ទទួលបានប្រាក់សោធននិវត្តន៍ច្រើនបំផុត ដល់ជាង ៤០ម៉ឺនដុល្លារ
អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានគេរាយការណ៍ថា បានទទួលបានសោធននិវត្តន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ចំនួន ៤១៧ ០០០ដុល្លារ ក្នុងមួយឆ្នាំ ឬប្រមាណ ៣៤ ៧៥០ដុល្លារ ក្នុងមួយខែ ដែលនេះត្រូវបានចាត់ទុកថាជាចំនួនដ៏ច្រើនបំផុតសម្រាប់ប្រធានាធិបតី នៅក្នុងប្រវត្តិសាស្រ្តរបស់អាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Wio News។

យោងតាមសហភាពអ្នកជាប់ពន្ធជាតិ ក៏បានបង្ហាញឲ្យដឹងទៀតផងដែរថា ចំនួនទឹកប្រាក់ចូលនិវត្តិន៍ដែលលោក បៃដិនទទួលបាននេះ គឺជាចំនួនច្រើនមិនធម្មតាជាប្រវត្តិសាស្រ្ត ដែលធំជាងចំនួនទឹកប្រាក់ចូលនិវត្តិន៍របស់អតីតប្រធានាធិបតី លោក Barack Obama និងច្រើនជាងប្រាក់ឈ្មោះរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក ដូណាល់ ត្រាំ ដែលមានចំនួនត្រឹម ៤សែនដុល្លារ គិតត្រឹមឆ្នាំ២០២៦ នេះទៅទៀត។

មិនតែប៉ុណ្ណោះ យោងតាមសហភាពអ្នកជាប់ពន្ធជាតិ បានឲ្យដឹងទៀតថា ចំនួនទឹកប្រាក់ដ៏ច្រើននៃប្រាក់សោធននិវត្តន៍នេះ គឺទទួលបានដោយសារតែអាជីពនយោបាយដ៏យូរអង្វែងរបស់លោក ចូ បៃដិន។ លោកធ្លាប់បានបម្រើការងារសាធារណៈអស់រយៈពេល ៤៤ឆ្នាំ ដោយក្នុងនោះរួមមានទាំងការបម្រើការងាររាប់ទសវត្សនៅក្នុងព្រឹទ្ធសភា ក៏ដូចជាអនុប្រធានាធិបតី និងជាប្រធានាធិបតី។

ជម្រាបជូនផងដែរថា ដោយបន្ថែមពីលើប្រាក់សោធននិវត្តន៍ លោក បៃដិន ក៏មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភដែលផ្តល់មូលនិធិដោយអ្នកជាប់ពន្ធសម្រាប់កន្លែងការិយាល័យ បុគ្គលិក ឧបករណ៍ និងការធ្វើដំណើរផងដែរ។ សម្រាប់ឆ្នាំ២០២៦ នេះ ថវិកាសម្រាប់ការិយាល័យ និងការគាំទ្ររបស់លោក បៃដិន ត្រូវបានគេរាយការណ៍ថាមានចំនួនជាង ១,៥លានដុល្លារ៕

The post អតីតប្រធានាធិបតី ចូ បៃដិន ទទួលបានប្រាក់សោធននិវត្តន៍ច្រើនបំផុត ដល់ជាង ៤០ម៉ឺនដុល្លារ appeared first on .

អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងមានជំងឺមហារីកក្រពេញប្រូស្តាត កម្រិតធ្ងន់ធ្ងរ
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា កំពុងមានជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ ដែលបានរាលដាលយ៉ាងឆាប់រហ័សដល់ឆ្អឹងរបស់លោក ហើយកំពុងពិចារណាលើជម្រើសនៃការព្យាបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ការិយាល័យរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៨ ខែឧសភាថា៖” លោក បៃដិន ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកក្រពេញប្រូស្តាត។ នេះគឺជាទម្រង់មហារីករាលដាលដ៏ខ្លាំងក្លាមួយ ប៉ុន្តែវាទំនងពាក់ព័ន្ធទៅនឹងអរម៉ូន ដែលអាចទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព”។

គួរឲ្យដឹងថា វេជ្ជបណ្ឌិតបានរកឃើញដុំសាច់តូចមួយ នៅក្រពេញប្រូស្តាត ខណៈពេលកំពុងពិនិត្យសុខភាពរបស់លោក បៃដិន កាលពីសប្តាហ៍មុន បន្ទាប់ពីអតីតប្រធានាធិបតីវ័យ ៨២ឆ្នាំ រូបនេះ មានរោគសញ្ញាពាក់ព័ន្ធទៅនឹងទឹកនោម។

តាមការបញ្ជាក់របស់ការិយាល័យលោក បៃដិន បានបង្ហាញឲ្យដឹងទៀតថា អតីតប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកកម្រិតទី៩ នៃ Gleason ដែលជាចំណាត់ថ្នាក់នៃការវាយតម្លៃខ្ពស់បំផុតនៃមហារីកក្រពេញប្រូស្តាត ដែលបានរីករាលដាលដល់ឆ្អឹងរបស់លោក ផងដែរ។

ជម្រាបជូនផងដែរថា យោងតាមប្រភពដែលដឹងពីស្ថានការណ៍បាននិយាយថា លោក បៃដិន បានចំណាយពេលចុងសប្តាហ៍នៅផ្ទះរបស់លោក ក្នុងទីក្រុង Wilmington រដ្ឋ Delaware ។ ហើយគេ​នៅ​មិន​ទាន់​ដឹង​ថា កន្លែង​ព្យាបាល​ណា​មួយដែល​អតីត​ប្រធានាធិបតី​រូបនេះ កំពុងសម្រាក​ព្យាបាល​នៅ​ឡើនោះទេ៕

The post អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងមានជំងឺមហារីកក្រពេញប្រូស្តាត កម្រិតធ្ងន់ធ្ងរ appeared first on .

លោក បៃដិន គ្រោងដាក់ទណ្ឌកម្មថ្មីបន្ថែមលើរុស្ស៊ី មុនពេលលោក ត្រាំ ស្បថចូលកាន់តំណែង
យោងតាមមន្ត្រីអាមេរិកមួយរូប បានបង្ហាញឲ្យដឹងថា ប្រធានាធិបតីលោក ចូ បៃដិន គ្រោងនឹងដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត​ ដោយផ្តោតទៅលើសេដ្ឋកិច្ចរបស់រុស្ស៊ី នៅក្នុងសប្តាហ៍នេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីជួយគាំទ្រដល់អ៊ុយក្រែន មុនពេលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាផ្លូវការ។ នេះបើតាមការ​ចុះផ្សាយពីសារព័ត៌មាន Reuters។

មន្ត្រីរូបនេះបាននិយាយទៀតថា បើទោះបីជាមិនទាន់មានព័ត៌មានលម្អិតអំពីទណ្ឌកម្មថ្មីដែលលោក បៃដិន នឹងដាក់ក្នុងថ្ងៃចុងក្រោយក្នុងការកាន់តំណែងរបស់ខ្លួនក៏ដោយ ប៉ុន្តែជំនួយការរបស់ប្រធានាធិបតីរូបនេះ កំពុងពន្យល់ប្រាប់ជំនួយការរបស់លោក ត្រាំ អំពីជំហានបន្ទាប់ដែលពួកគេកំពុងអនុវត្តលើវិធានការនេះ។

គួរឲ្យដឹងថា ជុំវិញការប្រកាសនេះ បានកើតឡើង ចំពេលរដ្ឋបាលលោក បៃដិន បានប្រកាសផ្តល់ជំនួយយោធាថ្មីចំនួន ៥០០លានដុល្លារបន្ថែមទៀត សម្រាប់អ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះរួមមានមីស៊ីលការពារដែនអាកាស គ្រាប់បែកទម្លាក់ពីអាកាសទៅដី និងឧបករណ៍ជំនួយសម្រាប់យន្តហោះចម្បាំង F-16 ផងដែរ។

មិនតែប៉ុណ្ណោះ ជំនួយការរបស់លោក បៃដិន បាននិយាយទៀតថា ពួកគេចង់ដាក់អ៊ុយក្រែននៅក្នុងទីតាំងខ្លាំងបំផុតនៅលើសមរភូមិ ដើម្បីផ្តល់ឲ្យពួកគេនូវឥទ្ធិពលកាន់តែខ្លាំង សម្រាប់ការចរចាដែលនឹងអាចកើតឡើងជាមួយរុស្ស៊ីនៅឆ្នាំនេះ។

ជម្រាបជូនផងដែរថា ការវិលត្រឡប់មកកាន់សេតវិមានវិញរបស់លោក ដូណាល់ ត្រាំ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែមករាខាងមុខ ហើយវាត្រូវបានគេរំពឹងទុកខ្ពស់ថា នឹងនាំមកនូវក្តីសង្ឃឹមនៃដំណោះស្រាយការទូតដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏នៅមានការព្រួយបារម្ភនៅក្នុងទីក្រុងគៀវផងដែរថា ការនាំមកនូវសន្តិភាពដែលអាចកើតមានក្នុងពេលឆាប់រហ័សបែបនេះ ក៏នឹងត្រូវបង់ចំណាយក្នុងតម្លៃដ៏ខ្ពស់ផងដែរ៕

The post លោក បៃដិន គ្រោងដាក់ទណ្ឌកម្មថ្មីបន្ថែមលើរុស្ស៊ី មុនពេលលោក ត្រាំ ស្បថចូលកាន់តំណែង appeared first on .

លោក បៃដិន ប្រកាសលុបចោលបំណុលនិស្សិតជាង ៤ពាន់លានដុល្លារ បន្ថែមទៀត មុនបញ្ចប់អាណត្តិ
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីសប្តាហ៍មុនថា លោកកំពុងលុបចោលបំណុលនិស្សិតសម្រាប់ពលរដ្ឋអាមេរិកចំនួន ៥៥ ០០០ នាក់បន្ថែមទៀត ដែលស្មើទៅនឹងការលុបចោលបំណុលក្នុងចំនួនប្រហែល ៤,២៨ពាន់លានដុល្លារ ពោលគឺនៅក្នុងខែចុងក្រោយរបស់លោកមុនពេលត្រូវចុះចេញពីតំណែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បាននិយាយថា ៖”ការលុបចោលបំណុលដ៏ធំលើកចុងក្រោយនេះ គឺសម្រាប់គ្រូបង្រៀន គិលានុបដ្ឋាយិកា កងទ័ព មន្ត្រីអនុវត្តច្បាប់ និងបុគ្គលិកសេវាសាធារណ:ផ្សេងទៀត ដែលបានលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីផ្តល់ជូនទៅកាន់សហគមន៍របស់ពួកគេវិញ”។

គួរឲ្យដឹងផងដែរថា ជាមួយនឹងផែនការបំណុលចោលនេះ វាត្រូវបានគេរាយការណ៍ថាមនុស្សជិត ៥ លាននាក់ ទទួលបានការលើកលែងបំណុលរបស់ខ្លួន ក្នុងអំឡុងរដ្ឋបាលរបស់លោក បៃដិន ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងអប់រំសហរដ្ឋអាមេរិក លោក Miguel Cardona បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុម័តចំពោះការលើកលែងបំណុលលើកចុងក្រោយនេះ បានធ្វើឲ្យបំណុលនិស្សិតសរុបដែលត្រូវបានលើកលែងនៅក្នុងអាណត្តិរយ:ពេល ៤ឆ្នាំរបស់លោក បៃដិន កើនឡើងដល់ ១៨០ពាន់លានដុល្លាររួមមកហើយ សម្រាប់អ្នកខ្ចីជិត ៥ លាននាក់។

ជម្រាបជូនផងដែរថា លោក បៃដិន បានបង្កើតកម្មវិធីលើកលែងបំណុលនេះចាប់តាំងឆ្នាំ២០២២ មក ដើម្បីលុបចោលបំណុលសិស្សដែលមានចំនួនរាប់រយពាន់លានដុល្លារ ហើយការលុបចោលបំណុលនេះ បានធ្វើឲ្យអ្នកខ្ចីខ្លះទទួលបានការលុបចោលបំណុលចំនួន ២ម៉ឺនដុល្លារ ខណ:អ្នកខ្ចីមួយចំនួនធំផ្សេងទៀតទទួលបានការលុបចោលបំណុលចំនួន ១ម៉ឺនដុល្លារ។

ប្រធានាធិបតី​ដែល​ខិតជិតផុត​អាណត្តិ​រូប​នេះ​ បាន​និយាយ​ទៀតថា​៖”ចាប់​តាំងពី​ថ្ងៃ​ទី​មួយ​នៃ​ការ​កាន់អំណាច​របស់​ខ្ញុំ ខ្ញុំ​បាន​សន្យា​ថា​នឹង​ធ្វើឲ្យប្រាកដ​ថា​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​ គឺ​ជា​គន្លឹះដ៏សំខាន់មួយសម្រាប់ការឆ្ពោះទៅក្លាយជាពលរដ្ឋដែលមានជីវភាពសមរម្យ ហើយបំណុលនឹងមិន​មែន​ជា​ឧបសគ្គ​ដែលរារាំងឱកាសនេះនោះទេ”៕

The post លោក បៃដិន ប្រកាសលុបចោលបំណុលនិស្សិតជាង ៤ពាន់លានដុល្លារ បន្ថែមទៀត មុនបញ្ចប់អាណត្តិ appeared first on .

លោក ចូ បៃដិន សង្ឃឹមថាលោក ត្រាំ នឹងគិតឡើងវិញនូវផែនការដាក់ពន្ធលើម៉ិកស៊ិក និងកាណាដា
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានបង្ហាញក្តីសង្ឃឹមថា ប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មី លោក ដូណាល់ ត្រាំ នឹងគិតឡើងវិញនូវផែនការរបស់លោក ក្នុងការដាក់ពន្ធលើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា ដោយនិយាយថាវានឹងជួយបង្កើន ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Nantucket រដ្ឋ Massachusetts ថា ៖”ខ្ញុំសង្ឃឹមថាលោក ត្រាំ នឹងគិតឡើងវិញ។ ខ្ញុំគិតថាវាជារឿងមិនសមហេតុផលដែលត្រូវធ្វើបែបនេះ។ យើងមានស្ថានភាពច្របូកច្របល់មួយនៅអាមេរិករួចទៅហើយ ខណ:ប្រទេសយើងត្រូវបានហ៊ុំព័ទ្ធដោយមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក ហើយប្រទេសជិតខាងដែលជាសម្ព័ន្ធមិត្តមានតែពីរប៉ុណ្ណោះ គឺម៉ិកស៊ិក និងកាណាដា។ ដូច្នេះរឿងចុងក្រោយដែលយើងត្រូវធ្វើ គឺចាប់ផ្តើមពង្រឹងទំនាក់ទំនងទាំងនោះ”។

រំលឹកផងដែរថា លោក ត្រាំ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បាននិយាយថា លោកនឹងដាក់ពន្ធលើទំនិញនាំចូល ២៥% ពីប្រទេសកាណាដា និងម៉ិកស៊ិក រហូតដល់ពួកគេអាចទប់ស្កាត់បញ្ហាគ្រឿងញៀន និងជនចំណាកស្រុកដែលឆ្លងកាត់តាមព្រំដែន មកកាន់ទឹកដីសហរដ្ឋអាមេរិកបាន។

ជម្រាបជូនថា លោក បៃដិន ដែលបានជួបជាមួយលោក ត្រាំ នៅសេតវិមានកាលពីដើមខែនេះ បានរំលឹកឡើងវិញថា លោកចង់ឲ្យមានការផ្លាស់ប្តូររវាងរដ្ឋបាលដែលកំពុងបន្តរបស់លោក និងរដ្ឋាភាលរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី ប្រព្រឹត្តទៅដោយភាពរលូនបំផុត៕

The post លោក ចូ បៃដិន សង្ឃឹមថាលោក ត្រាំ នឹងគិតឡើងវិញនូវផែនការដាក់ពន្ធលើម៉ិកស៊ិក និងកាណាដា appeared first on .

សេតវិមាន៖ គោលនយោបាលរបស់លោក ចូ បៃដិន ទាក់ទាញការវិនិយោគច្រើនជាង ១ទ្រីលានដុល្លារ
យោងតាមសេតវិមាន បានបង្ហាញឲ្យដឹងកាលពីថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកាថា បណ្តាក្រុមហ៊ុនជាច្រើន បានសន្យាវិនិយោគក្នុងចំនួនទឹកប្រាក់ច្រើនជាង ១ទ្រីលានដុល្លារ នៅក្នុងឧស្សហកម្មរបស់សហរដ្ឋអាមេរិក ដូចជា បន្ទះឈីប Semiconductors និងថាមពលស្អាត បន្ទាប់ពីប្រធានាធិបតីលោក ចូ បៃដិន បានដាក់ចេញនូវគោលនយោបាយសំខាន់ៗ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បានបង្ហាញឲ្យដឹងថា ការវិនិយោគក្នុងអំឡុងរដ្ឋបាលរបស់លោក ត្រូវបានជំរុញដោយការដាក់ចេញច្បាប់ៗសំខាន់ចំនួន៣ ដូចជា ច្បាប់ហេដ្ឋារចនាសម្ព័ន្ធទ្វេបក្ស ច្បាប់ស្តីពីបន្ទះឈីប និងវិទ្យាសាស្រ្ត និងច្បាប់កាត់បន្ថយអតិផរណា ជាដើម។ លោក បានសង្កត់ធ្ងន់ទៀតថា ច្បាប់ទាំងនេះ បានជួយជំរុញរបៀបវារ:រចនាសម្ព័ន្ធ និងបង្កើតការងារបន្ថែមទៀត នៅទូទាំងប្រទេស។

មិនតែប៉ុណ្ណោះ លោក បៃដិន បាននិយាយថា ៖”យើងបានអនុម័តច្បាប់ជាច្រើន ដើម្បីកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរបស់យើង ក៏ដូចជាកសាងសេដ្ឋកិច្ចដោយផ្តោតលើថាមពលស្អាត និងនាំយកផលិតកម្មត្រលប់មកសហរដ្ឋអាមេរិកវិញ បន្ទាប់ពីការផ្លាស់ទីទៅក្រៅប្រទេសអស់ពេលជាច្រើន​ទសវត្ស​” ។

លោកបន្តទៀតថា៖”ការវិនិយោគនៅក្នុងឧស្សាហកម្មនៃអនាគតទាំងនេះ គឺអាចធានាបានថាអនាគតនឹងត្រូវបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិក ដោយកម្មករអាមេរិក។ ហើយច្បាប់ទាំងនេះ កំពុងបង្កើតឱកាសនៅក្នុងសហគមន៍ដាច់ស្រយាល ដែលភាគច្រើនត្រូវបានគេទុកចោល”។

គួរឲ្យដឹងផងដែរថា ការឧបត្ថម្ភធនដែលត្រូវបានផ្តល់ជូន នៅក្រោមច្បាប់ទាំងនេះ បានទាក់ទាញបណ្តាក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនផ្សេងទៀតជាច្រើន ដើម្បីបង្កើត ឬពង្រីកកន្លែងផលិតនៅក្នុងសហរដ្ឋអាមេរិក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការវិនិយោគនេះ ហាក់មិនគ្រប់គ្រាន់សម្រាប់រដ្ឋបាលលោក ចូ បៃដិន ដើម្បីបន្តអំណាចក្នុងសេតវិមាននោះឡើយ ក្រោយលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារដ្ឋ បានយកឈ្នះការបោះឆ្នោត កាលពីដើមខែនេះ៕

The post សេតវិមាន៖ គោលនយោបាលរបស់លោក ចូ បៃដិន ទាក់ទាញការវិនិយោគច្រើនជាង ១ទ្រីលានដុល្លារ appeared first on .

លោក ចូ បៃដិន ប្រកាស​វិនិយោគ ៣ពាន់​លាន​ដុល្លារ ​ក្នុងការអភិវឌ្ឍ​កំពង់ផែ​អាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារ ទី២៩ ខែតុលាកន្លងទៅ បានប្រកាសវិនិយោគចំនួនទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមសេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះ ក៏នឹងរួមបញ្ចូលទឹកប្រាក់ចំនួន ១៤៧លានដុល្លារ សម្រាប់ផ្តល់ជូនរដ្ឋបាលតំបន់ Maryland ដែលជាម្ចាស់កំពង់ផែ Baltimore ផងដែរ។

មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍ដដែលនេះ បានបន្ថែមឲ្យដឹងទៀតថា មូលនិធិដ៏ច្រើននេះ នឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើតការងារសហជីព និងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ដើម្បីឆ្ពោះទៅរកការប្រើប្រាស់ឧបករណ៍ទំនើបជាងមុន។

ជម្រាបជូនផងដែរថា ការប្រកាសនេះត្រូវធ្វើឡើង បន្ទាប់ពីខ្យល់ព្យុះបានវាយប្រហារទៅលើកំពង់ផែ នៅតំបន់ឆ្នេរភាគខាងកើត និងឈូងសមុទ្ររបស់សហរដ្ឋអាមេរិក កាលពីដើមខែនេះ ដែលធ្វើឲ្យការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រប្រហែលពាក់កណ្តាលរបស់ប្រទេសនេះ ត្រូវបានផ្អាកទាំងស្រុង៕

The post លោក ចូ បៃដិន ប្រកាស​វិនិយោគ ៣ពាន់​លាន​ដុល្លារ ​ក្នុងការអភិវឌ្ឍ​កំពង់ផែ​អាមេរិក appeared first on .

មេដឹកនាំអាមេរិក ចិន រុស្ស៊ី និងកូរ៉េខាងជើង តើនរណាមានទ្រព្យសម្បត្តិច្រើនជាងគេ?
ប្រធានាធិបតីអាមេរិក ចិន រុស្ស៊ី និងកូរ៉េខាងជើង គឺជាមេដឹកនាំប្រទេសដែលមានភាពលេចធ្លោ ព្រោះខ្លះជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ពិភពលោក ហើយមិនត្រឹមតែប៉ុណ្ណោះក៏ជាប្រទេសដែលមានសព្វាវុធយោធាយ៉ាងរឹងមាំផងដែរ។ មេដឹកនាំទាំង៤រូបនេះត្រូវបានគេដឹងថា ជាបុគ្គលដែលមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ បើផ្អែកតាមការចុះផ្សាយពីគេហទំព័រ Yahoo Finance ។

ចាប់តាំងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឆាបឆេះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ មនុស្សភាពច្រើនតែងតែចាប់អារម្មណ៍ខ្ពស់ចំពោះរឿងរ៉ាវពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី ប៉ុន្តែចំពោះហិរញ្ញវត្ថុរបស់មេដឹកនាំកំពូល លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានលាក់យ៉ាងអាថ៌កំបាំង។ បើតាមការវាស់ស្ទង់ពីសំណាក់អតីតនាយកប្រតិបត្តិក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មឯកទេសក្នុងទីផ្សាររុស្ស៊ី Hermitage Capital Management លោក Bill Browder បានលើកឡើងថា ទ្រព្យសម្បត្តិរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះ គឺមានរហូតដល់ទៅ ២០០ពាន់លានដុល្លារឯណោះ។

រីឯមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏ជាបុគ្គលមួយរូបមានទ្រព្យច្រើនមហាសាលផងដែរ ដោយប៉ានស្មានថាមានចំនួន ៥ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០១៣មក។ កូរ៉េខាងជើងជាប្រទេសរឹតត្បិតព័ត៌មានណាស់ តែការលេចឮ​ព័ត៌មានដូច្នេះ ក៏ដោយហេតុថាកាលនោះមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង បានរកឃើញទ្រព្យសម្បត្តិ និងគណនីធនាគារគ្រប់គ្រងដោយលោក គីម ជុងអ៊ុន និងក្រុមគ្រួសារជាង ២០០គណនីត្រូវបានតម្កល់នៅក្នុងប្រទេសចិន រួមទាំងប្រទេសផ្សេងទៀតដូចជា អូទ្រីស លុចសំបួរ រុស្ស៊ី និងស្វីស។

មួយវិញទៀត លោក ស៊ី ជិនពីង កាន់តំណែងជាអគ្គលេខាបក្សកុំម្មុយនិស្តចិន ជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណ´កម្មការយោធាមជ្ឈឹម តែក្នុងមួយឆ្នាំៗ រូបលោកទទួលបានប្រាក់បៀវត្សរ៍ត្រឹមតែ ២២ ០០០ដុល្លារប៉ុណ្ណោះ។ យ៉ាងណាក៏ដោយនៅឆ្នាំ២០១២ លេចឮ​ព័ត៌មានថា លោក និងគ្រួសារ គឺជាអ្នកនៅពីក្រោយភាគហ៊ុនតម្លៃ ២៤៤លានដុល្លារក្នុងក្រុមហ៊ុនវិនិយោគអចលនទ្រព្យ Shenzhen Yuanwei ដែលស្មើនឹង ៣៣៤លានដុល្លារនៅឆ្នាំ២០២៤  និងត្រូវបានគេប៉ាន់ស្មានទំហំទ្រព្យសម្បត្តិរបស់លោកថាមានចំនួនសរុប ១,៥ពាន់លានដុល្លារ។

ជាមួយគ្នានោះ លោក ចូ បៃឌិន អំឡុងពេលចូលកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ២០២១ បានប្រកាសពីទំហំទ្រព្យសម្បត្តិថាមានចំនួន ៨លានដុល្លារ។ យ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណចុងក្រោយរបស់ទស្សនាវដ្តីនិយាយពីអ្នកមាន Forbes បានឲ្យដឹងថា មេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទីមួយនៅលើពិភពលោករូបនេះ មានទ្រព្យសម្បត្តិ ១០លានដុល្លារ។ បន្ថែមពីនោះលោកក៏មានអចលនទ្រព្យផងដែរ ដូចជាផ្ទះចំនួនពីរខ្នងនៅរដ្ឋ Delaware បច្ចុប្បន្នមានតម្លៃសរុប ៧លានដុល្លារ៕

The post មេដឹកនាំអាមេរិក ចិន រុស្ស៊ី និងកូរ៉េខាងជើង តើនរណាមានទ្រព្យសម្បត្តិច្រើនជាងគេ? appeared first on .

លោក ចូ បៃដិន គ្រោងជួបថ្នាក់ដឹកនាំកំពូលរបស់វៀតណាម នាថ្ងៃពុធខាងមុខ
យោងតាមសេតវិមាន បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញាកន្លងទៅថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងជួបប្រធានបក្សកុម្មុយនិស្តវៀតណាម លោក To Lam នាថ្ងៃពុធ ទី២៥ ខែកញ្ញាខាងមុខនេះ។

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ឲ្យដឹងទៀតថា កិច្ចប្រជុំដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តធ្វើឡើនៅឯខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងញូវយ៉ក។

គួរឲ្យដឹងថា លោក បៃដិន កន្លងមកបាន​ខ្នះខ្នែង​យ៉ាងខ្លាំងក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយវៀតណាម ដែលត្រូវបានចាត់ទុកថាជា​ប្រទេស​​យុទ្ធសាស្ត្រនៅ​អាស៊ីអាគ្នេយ៍ និង​ជាមជ្ឈមណ្ឌល​ផលិតកម្ម​ដ៏ធំបំផុតមួយក្នុងតំបន់។

កាលពីខែកញ្ញាឆ្នាំមុន លោក Biden បានទៅបំពេញទស្សនកិច្ចនៅវៀតណាម និងធានាបាននូវកិច្ចព្រមព្រៀងស្តីពីបន្ទះឈីប Semiconductors និងរ៉ែ និងការធ្វើប្រសើរឡើងនូវឋានៈការទូតរដ្ឋាភិបាលទីក្រុងហាណូយ ឲ្យឡើងដល់កម្រិតខ្ពស់បំផុតជាមួយប្រទេសចិន និងរុស្ស៊ី ផងដែរ។

យ៉ាងណាមិញ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងបំផុត ក្នុងនាមជាថ្នាក់ដឹកនាំកំពូលរបស់ប្រទេសវៀតណាម លោក To Lam នឹងឡើងនិយាយនៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ក៏ដូចជាបន្តជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក ដូចជា Alphabet និង Meta ផងដែរ៕

The post លោក ចូ បៃដិន គ្រោងជួបថ្នាក់ដឹកនាំកំពូលរបស់វៀតណាម នាថ្ងៃពុធខាងមុខ appeared first on .

លោក ចូ បៃដិន ត្រៀមរារាំងក្រុមហ៊ុនដែកខ្នាតយក្សជប៉ុន ពីការទិញយក US Steel ក្នុងតម្លៃជិត ១៥ពាន់លានដុល្លារ
រដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការរារាំងក្រុមហ៊ុនដែកជប៉ុន Nippon Steel ពីការទិញយកក្រុមហ៊ុនដែកកំពូលរបស់សហរដ្ឋអាមេរិក US Steel នៅក្នុងកិច្ចព្រមព្រៀងដ៏ធំមួយដែលមានតម្លៃរហូតដល់ទៅជិត ១៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយកាលពីពេលថ្មីៗនេះថា គណៈកម្មាធិការកំពុងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតទៅលើកិច្ចព្រមព្រៀងទិញលក់ខាងលើនេះ ស្របតាមហេតុផលសន្តិសុខជាតិ ខណ:កន្លងមកប្រធានាធិបតី លោក បៃដិន ធ្លាប់បាននិយាយថាក្រុមហ៊ុនដែកអាមេរិក គឹត្រូវតែជាកម្មសិទ្ធិរបស់អាមេរិក។

ទន្ទឹមនឹងនេះ ខាងក្រុមហ៊ុន US Steel បានចេញមុខព្រមានកាលពីថ្ងៃពុធ ទី៤ ខែកញ្ញាកន្លងទៅថា ប្រសិនបើបរាជ័យក្នុងការបញ្ចូលគ្នាជាមួយក្រុមហ៊ុន Nippon Steel នោះវានឹងធ្វើឲ្យការងាររាប់ពាន់កន្លែងរបស់ពលរដ្ឋអាមេរិកប្រឈមនឹងហានិភ័យ ដោយសារតែការបិទកន្លែង​ស្ល​ដែកមួយចំនួន ហើយថែមទាំងអាចឈានដល់ការផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនចេញពីរដ្ឋ Pennsylvania ដែលជាកន្លែងស្នូលសម្រាប់រដ្ឋាភិបាលក្នុងការធ្វើនយោបាយថែមទៀតផង។

គួរឲ្យដឹងថា គម្រោងទិញយកក្រុមហ៊ុនដែកថែបអាមេរិករបស់ Nippon បានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំង ទាំងពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដោយអនុប្រធានាធិបតី លោកស្រី Kamala Harris កាលពីថ្ងៃចន្ទ បាននិយាយថាលោកស្រីចង់ឲ្យ US Steel នៅតែជាកម្មសិទ្ធិ និងធ្វើប្រតិបត្តិការដោយអាមេរិក ខណ:គូប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋ​របស់លោក ដូណាល់ ត្រាំ វិញក៏បាន​សន្យា​រារាំង​កិច្ចព្រមព្រៀង​នេះដ៏ទីបញ្ចប់ ប្រសិនបើលោក​ជាប់ឆ្នោត។

ជម្រាបជូនថា រដ្ឋ Pennsylvania គឺជាសមរភូមិដ៏សំខាន់មួយ ដែលអាចបង្ហាញពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅឆ្នាំ២០២៤នេះ ខណ:បេក្ខភាពប្រធានាធិបតីរបស់បក្សទាំងពីរ គ្រោងមកធ្វើយុទ្ធនាការស្វែងរកសន្លឺកឆ្នោតរបស់ខ្លួនជាថ្មីម្តងទៀត នៅទីនោះ៕

The post លោក ចូ បៃដិន ត្រៀមរារាំងក្រុមហ៊ុនដែកខ្នាតយក្សជប៉ុន ពីការទិញយក US Steel ក្នុងតម្លៃជិត ១៥ពាន់លានដុល្លារ appeared first on .