លោក ប៉ែន បូណា

លោក ប៉ែន បូណា៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការការពារបូរណភាពទឹកដី និងចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការការពារបូរណភាពទឹកដី និងចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។

ថ្លែងនៅក្នុងPress Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានលើកឡើងថា នៅក្នុងប្រទេស បងប្អូនជនភៀសសឹក គឺជាអាទិភាពដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហាគ្រប់បែបយ៉ាងដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅរបស់ពួកគេ ទាំងបងប្អូនជនភៀសសឹកដែលបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ទាំងអ្នកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ។

នៅក្រៅប្រទេស ប្រជាពលរដ្ឋនិងនិស្សិតខ្មែរនៅក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ា ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុខសុវត្ថិភាពរបស់ពួកគេ ខណៈដែលជនជាតិខ្មែរនៅក្នុងបណ្តាប្រទេសផ្សេងទៀតក៏មិនត្រូវបានបំភ្លេចនោះឡើយ។ ទាំងអស់នេះសបញ្ជាក់ពីការគិតគូរគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការបញ្ចេញសកម្មភាពជាក់ស្តែង តាមគ្រប់រូបភាព ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងការពារសុខសុវត្ថិភាពប្រជាជន ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល៕

The post លោក ប៉ែន បូណា៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការការពារបូរណភាពទឹកដី និងចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី appeared first on .

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទី ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងក្រសួង ស្ថាប័នដែលជាសេនាធិការទាំងអស់មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទី និងមិនដែលសំចៃកម្លាំងកាយចិត្ត បញ្ញា ស្មារតី សូម្បីបន្តិចបន្តួចឡើយ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

យោងតាមខ្លឹមសាររបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បាន​ឱ្យដឹងថា រហូតមកទល់ថ្ងៃនេះ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានផ្តល់កំណើតដល់បទឈប់បាញ់កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានអាយុ២០ថ្ងៃហើយ។ ក្នុងអំឡុងពេលនេះ កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនេះ ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ។

ក្រៅពីបទឈប់បាញ់ដែលជាលទ្ធផលដំបូងនិងធំជាងគេ និងដែលឆ្លុះបញ្ចាំងពីបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា សេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានផ្តល់សេរីភាពដល់យោធិនកម្ពុជា១៨នាក់ បានឱ្យវិលត្រឡប់មកជួបជុំគ្រួសារវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលជនភៀសសឹកភាគច្រើនក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ ជាក់ស្តែង រហូតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកសរុបជាង ៥០ម៉ឺននាក់ហើយក្នុងចំណោមជាង ៦៤ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។

ក្នុងអំឡុងពេលនេះដែរ ក្រុមការងារចំពោះកិច្ចដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បាននិងកំពុងចុះបំពេញការងារយ៉ាងសកម្ម ដើម្បីវាយតម្លៃពីផលប៉ះពាល់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការបំផ្លិចបំផ្លាញ ដោយការវាយប្រហាររបស់ទាហានថៃដោយបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ លទ្ធផលនៃការវាយតម្លៃនេះ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការអន្តរាគមន៍បន្ទាន់ ដើម្បីស្តារជីវភាពប្រជាពលរដ្ឋភៀសសឹក និងស្តារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលរងការខូចខាតឱ្យបានឆាប់បំផុត។

ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដូចមានចែងក្នុងសេចក្តីប្រកាសរួម ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

ផ្អែកតាមស្មារតីខាងលើ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ (CLG) កាលពីដើមខែមករានេះ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងស៊ីវិលចំនួនបួន ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ។

គួរឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីពិភាក្សាគ្នាអំពីការងារសំខាន់ៗមួយចំនួនក្នុងន័យពង្រឹងការអនុវត្តនូវខ្លឹមសារសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងស្មារតីគោរពសេចក្តីប្រកាសរួម ត្រង់ចំណុចទី៣ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានដាក់សំណើរចំនួន៣លើក តាមរយៈកំណត់ទូតទៅកាន់ភាគីថៃ ក្នុងនោះសំណើរពីរលើក គឺសុំកោះប្រជុំពិសេសនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៅក្នុងខេត្តសៀមរាប ដើម្បីវាស់វែងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ ដោយផ្តើមពីតំបន់អាទិភាពមុនគេ។ ប៉ុន្តែ ភាគីថៃបានសុំពន្យារពេលរហូតដល់ពេលបង្កើតរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតនាខែកុម្ភៈខាងមុខ។

ទោះជាយ៉ាងនេះក្តី កម្ពុជាបានដាក់សំណើរលើកទី៣ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៦ ដោយស្នើភាគីថៃឱ្យចាត់ក្រុមការងារវាស់វែងចម្រុះដើម្បីបោះបង្គោលបណ្តោះអាសន្នដែលជាការងារបន្ត និងសាងសង់ឡើងវិញបង្គោលព្រំដែនដែលសល់ពីជំនាន់បារាំងដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយ។

ចំណែកក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសក៏សកម្មមមាញឹកយ៉ាងខ្លាំងក្នុងការធ្វើកំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ និងធ្វើបទបង្ហាញនានាដើម្បីឱ្យសហគមន៍អន្តរជាតិយល់ពីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងការរំលោភបំពាន និងការចង់បានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកក្រសួងមហាផ្ទៃ អាជ្ញាធរដែនដី និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក៏សកម្មមមាញឹកគ្រប់ពេលវេលា ពុះពារមិនដែលខ្លាចនឿយហត់ឡើយក្នុងគ្រាដ៏លំបាកនេះ។

បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ជំហរការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាជាជំហរដែលមិនអាចធ្វើសម្បទានបានឡើយ៕

The post ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទី ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី appeared first on .

លោក ប៉ែន បូណា៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម។

ថ្លែងនៅក្នុងឱកាសឡើងធ្វើ Press Briefing នៅថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា  បានបញ្ជាក់ឡើងវិញជូនបងប្អូនជនរួមជាតិអំពីជំហរដ៏ម៉ឺងម៉ាត់និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាដោយមធ្យោបាយសន្តិវិធី និងផ្អែកលើនយោបាយការទូតនិងច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពានរបស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធថៃ នៅខេត្តទាំងបួនរបស់កម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ជាថ្មីផងដែរថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

The post លោក ប៉ែន បូណា៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម appeared first on .

ឯកឧត្តម ប៉ែន បូណា៖ គន្លឹះដែលនាំឱ្យយើងពូកែនិងលេចធ្លោ គឺការតាំងចិត្តខិតខំប្រឹងប្រែងដោយខ្លួនឯង
«ជាការពិត វិស័យអប់រំប្រទេសកម្ពុជាយើងបានស្គាល់វឌ្ឍនភាពយ៉ាងខ្លាំងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះក្រោយពីប្រទេសមានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ សាលារៀនគ្រប់កម្រិតរីកដុះដាលដូចផ្សិតទាំងបរិមាណទាំងគុណភាព។ ពីមុនមនុស្សរត់រកសាលា ឥឡូវសាលារត់រកមនុស្ស។ ក្មួយៗមានសំណាងដែលបានចូលរៀនថ្នាក់ឧត្តមសិក្សា ដែលមានសាលាក៏ល្អ សាស្ត្រាចារ្យក៏ពូកែ មានសម្ភារៈសិក្សាគ្រប់គ្រាន់ អង្គុយរៀនក្នុងម៉ាស៊ីនត្រជាក់»។ នេះគឺជាការកត់សម្គាល់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅក្នុងកម្មវិធីបាឋកថា នៅសាកលវិទ្យាល័យមេគង្គកម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ប៊ុន្នី វឌ្ឍនៈបញ្ញា សាកលវិទ្យាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងនិស្សិតជាង ២០០ នាក់។

ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ែន បូណា ក៏បានចែករម្លែកពីគន្លឹះឬអាថ៌កំបាំងដែលជួយឱ្យយុវជនក្លាយខ្លួនជាមនុស្សពូកែលេចធ្លោក្នុងសង្គមយ៉ាងដូច្នេះថា «ប៉ុន្តែ សូមក្មួយៗចងចាំទុកនូវអាថ៌កំបាំងមួយក្នុងការសិក្សាដើម្បីធ្វើឱ្យខ្លួនយើងពូកែ លេចធ្លោ នោះគឺការតាំងចិត្តនិងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួន»។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា សូមក្មួយៗចងចាំថា ទោះជាក្មួយទៅរៀននៅសាលាល្បីយ៉ាងណាក៏ដោយ មានសាស្ត្រាចារ្យពូកែយ៉ាងណាក៏ដោយ តែបើក្មួយគ្មានការតាំងចិត្ត និងខិតខំប្រឹងប្រែងដោយខ្លួនឯងទេ ក្មួយមិនអាចក្លាយជាមនុស្សពូកែដូចកេរ្តិ៍ឈ្មោះរបស់សាលាបានឡើយ។ ផ្ទុយទៅវិញ ទោះបីជាក្មួយរៀននៅលាសាមិនសូវល្បី តែបើក្មួយមានការតាំងចិត្តខិតខំដោយមានគោលដៅច្បាស់លាស់ក្មួយក៏អាចក្លាយជាមនុស្សពូកែលេចធ្លោបានដែរ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានចែករម្លែកបទពិសោធន៍ផ្ទាល់ខ្លួនដែលបានឆ្លងកាត់សម័យសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដែលមិនបានរៀនសូត្រពីក្មេងដូចកុមារក្នុងសម័យបច្ចុប្បន្នទេ។ បើតាមឯកឧត្តម ប៉ែន បូណា ទោះជាការរៀនសូត្រយឺតពេល និងរៀនក្នុងស្ថានភាពដ៏លំបាក ខ្វះសព្វ ខ្វះគ្រប់ ប៉ុន្តែ ការតាំងចិត្ត និងកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុត គឺជាគន្លឹះដែលមិនអាចមើលរំលងបានដើម្បីអាចឈរជើងក្នុងសង្គមបានដូចសព្វថ្ងៃ។

សូមបញ្ជាក់ថា បាឋកថានេះមានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន ទី១. ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ទី២. លើកទឹកចិត្តដល់និស្សិតឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ទី៣. យល់ដឹងពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

The post ឯកឧត្តម ប៉ែន បូណា៖ គន្លឹះដែលនាំឱ្យយើងពូកែនិងលេចធ្លោ គឺការតាំងចិត្តខិតខំប្រឹងប្រែងដោយខ្លួនឯង appeared first on .

ឯកឧត្តម ប៉ែន បូណា៖ គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ!
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ បានថ្លែងថា រយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃជាច្រើនដែលបម្រើឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ភាគីអមិត្តដែលចង់បំផ្លាញកម្ពុជាក្នុងគោលដៅបំបែកបំបាក់សាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលជាខែលដ៏រឹងមាំដើម្បីការពារជាតិ។

ឯកឧត្តមបន្តថា ព័ត៌មានដែលមានចរិតញុះញង់និងបំបែកបំបាក់ទាំងនោះធ្វើឡើងក្រោមរូបភាពច្រើនយ៉ាងដូចជា៖

ទី១៖ ការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះខ្មែរ និងសរសេរភាសាខ្មែរ ប៉ុន្តែ ម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរទេ។

ទី២៖ ការប្រើប្រាស់បណ្តាញផ្សាយព័ត៌មានផ្លូវការជាឧបករណ៍បម្រើសង្គ្រាមចិត្តសាស្ត្រដោយចំហតាមរយៈការផ្សាយព័ត៌មានមិនពិត និងញុះញង់ដើម្បីបង្កការឈឺចាប់ បំបាក់ទឹកចិត្ត ក្នុងគោលបំណងបំបែកសាមគ្គីភាពរវាងប្រជាពលរដ្ឋ កងទ័ព និងរាជរដ្ឋាភិបាល។

ទី៣៖ ការប្រើប្រាស់ខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេសនិងដែលគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកប្រឆាំងផ្កាប់មុខ ប្រឆាំងមិនស្គាល់កាលៈទេសៈ និងហ៊ានប្រឆាំងទាំងប្រយោជន៍ជាតិខ្លួនឯង ដើម្បីជាឧបករណ៍បំពងសំឡេងសង្គ្រាមចិត្តសាស្ត្ររបស់ពួកគេ។

ឯកឧត្តមបានគូសបញ្ជាក់ថា ប៉ុន្តែ អ្វីជាការកត់សម្គាល់ប្រកបដោយមោទនភាពយ៉ាក្រៃលែងនោះគឺ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មិនត្រឹមតែមិនធ្លាក់ក្នុងអន្ទាក់របស់គេប៉ុណ្ណោះទេ តែពួកគេថែមទាំងបានវាយបកវិញយ៉ាងសកម្មនិងយ៉ាងសមស្របនិងទាន់ពេលវេលាដែលធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រទាំងនោះសាបរលាបទៅវិញយ៉ាងឆាប់រហ័ស។

ឯកឧត្តម ប៉ែន បូណា បានសូមឱ្យបងប្អូនកត់ចំណាំថា ក្នុងកាលៈទេសៈបែបនេះ អ្នកស្រឡាញ់ជាតិពិតប្រាកដ បាននិងកំពុងស្រាក់ដៃគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលនិងកងទ័ពដើម្បីការពារផលប្រយោជន៍ជាតិក្នុងនាមជាខ្មែរដែលត្រូវឈរការពារផលប្រយោជន៍ខ្មែរទោះជាក្នុងតម្លៃណាក៏ដោយ។ ខ្មែរស្នេហាជាតិមិនឆ្លៀតបំបែកបំបាក់ខ្មែរគ្នាឯងនៅក្នុងកាលៈទេសៈបែបនេះឡើយ។ សកម្មភាពដែលប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេសបាននិងកំពុងបន្តធ្វើគឺជាឧទាហរណ៍ជាក់ស្តែងដែលបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិពិតប្រាកដ និងបង្កើតបានជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរទាំងមូល។

សូមជនរួមជាតិខ្មែរបន្តថែរក្សាកម្លាំងមហាសាមគ្គីជាតិនេះឱ្យបានស្ថិរស្ថេរជារៀងរហូត និងបន្តជឿជាក់លើរាជរដ្ឋាភិបាល លើកងទ័ពនិងកងកម្លាំងគ្រប់ប្រភេទ ជាពិសេសលើថ្នាក់ដឹកនាំដែលដឹងយ៉ាងច្បាស់ថា តើកាលៈទេសៈណាត្រូវប្រើវិធីសាស្ត្រអ្វីដើម្បីការពារសុខសន្តិភាពនិងបូរណភាពទឹកដី។ គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ៕

The post ឯកឧត្តម ប៉ែន បូណា៖ គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ! appeared first on .

អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ពីភាពចាំបាច់ដែលកម្ពុជា ត្រូវតែគោរពបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ស្របពេលដែលការការពារអធិបតេយ្យនិងបូរណភាពទឹកដីនៅតែបន្ត
ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ពីភាពចាំបាច់ដែលកម្ពុជា ត្រូវតែគោរពបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ស្របពេលដែលការការពារអធិបតេយ្យនិងបូរណភាពទឹកដីនៅតែបន្ត ដោយបង្វែរពីសមរភូមិប្រដាប់អាវុធមកជាសមរភូមិការទូតវិញ និងកិច្ចពិភាក្សាគ្នារកដំណោះស្រាយដោយសន្ដិវិធី។

នៅក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្ដីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ែន បូណា បានគូសរំលេចពីតម្លៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលតម្រូវឱ្យមានការអត់ធ្មត់ ស្ងប់ស្ងៀមកុំឱ្យមានការផ្ទុះអាវុធ តែសកម្មខ្លាំងផ្នែកការទូត។

ឯកឧត្ដមអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជូនជាថ្មីថា កិច្ចព្រមព្រៀងបទឈប់បាញ់ កើតឡើងដោយសារតែគំនិតផ្ដួចផ្ដើម និងការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ ប្រធានាធិបតី សហរដ្ឋអាមេរិក ឯកឧត្ដម ដូណាល់ត្រាំ តាមរយៈកិច្ចប្រជុំពិសេសនៅទីក្រុងភូត្រាច៉ៃយ៉ា ដែលមានប្រទេសម៉ាស៊ី នៅក្នុងនាមជាប្រធានអាស៊ាន បានធ្វើជាម្ចាស់ផ្ទះ ហើយនិងមានការចូលរួមយ៉ាងសកម្មពីប្រទេសចិន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានមក រាល់វិនាទី រាល់នាទី រាល់ម៉ោង និងរាល់ថ្ងៃ យើងអាចទប់ស្កាត់បានមិនឱ្យមានមនុស្សស្លាប់ មិនឱ្យមានរបួស មិនឱ្យមានការខូចខាតថ្មីៗទៀត ទាំងផ្នែកយោធា និងស៊ីវិល។ នេះគឺជាហេតុផលដែលរាជរដ្ឋាភិបាល ខិតខំគោរពកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ព្រោះថ្នាក់ដឹកនាំរបស់យើងផ្ដល់តម្លៃខ្ពស់ដល់ជីវិតមនុស្ស និងសុខសន្ដិភាព សម្រាប់ប្រទេសជាតិ និងជីវិតពលរដ្ឋ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលមិនដែលធ្វេសប្រហែសសូម្បីមួយវិនាទីឡើយ ចំពោះការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

ឯកឧត្ដម កត់សម្គាល់ថា នៅពេលបទឈប់បាញ់បានចូលជាធរមាន ការផ្ទុះអាវុធមិនមែនជាមធ្យោបាយដើម្បីដោះស្រាយបញ្ហាទៀតឡើយ។ ផ្ទុយទៅវិញ បើមានការផ្ទុះអាវុធជាយថាហេតុណាមួយកើតឡើង ភាគីដែលបង្កនឹងក្លាយជាអ្នកបំផ្លាញកិច្ចព្រមព្រៀងបទឈប់បាញ់ បំផ្លាញសន្ដិភាព និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងលើផ្នែកការទូតទាំងឡាយដែលបានធ្វើកន្លងមក ហើយមិនត្រឹមតែបាត់បង់ការគាំទ្រពីអន្ដរជាតិប៉ុណ្ណោះទេ តែប្រទេសនោះនឹងត្រូវគេដាក់ឱ្យទទួលខុសត្រូវចំពោះសោកនាដកម្មនានាដែលកើតឡើង៕

The post អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ពីភាពចាំបាច់ដែលកម្ពុជា ត្រូវតែគោរពបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ស្របពេលដែលការការពារអធិបតេយ្យនិងបូរណភាពទឹកដីនៅតែបន្ត appeared first on .

ឯកឧត្តម ប៉ែន​ បូណា៖ គិតចាប់ពីក្រោយសម័យអង្គរមក កម្ពុជាក្នុងសករាជតេជោ-ធិបតី បានស្គាល់ការអភិវឌ្ឍន៍លូតលាស់ខ្លាំងជាងពេលណាទាំងអស់
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង៥០០ឆ្នាំចុងក្រោយ គិតចាប់ពីក្រោយសម័យអង្គរមក កម្ពុជាក្នុងសករាជតេជោ-ធិបតី បានស្គាល់ការអភិវឌ្ឍន៍លូតលាស់ខ្លាំងជាងពេលណាទាំងអស់។

ឯកឧត្តមបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ថ្លែងនាឱកាសនោះ ឯកឧត្តម បញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ពីជំហររបស់កម្ពុជាចំពោះសន្តិភាព និងការការពារបូរណភាពទឹកដី ឯកឧត្តម បានលើកចំណុចមួយចំនួនដោយផ្អែកលើសច្ចៈធម៌ប្រវត្តិសាស្ត្រ ដោយត្រង់ចំណុចទី១ ឯកឧត្តមគូសបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង៥០០ឆ្នាំចុងក្រោយ គិតចាប់ពីក្រោយសម័យអង្គរមក កម្ពុជាក្នុងសករាជតេជោ-ធិបតី បានស្គាល់ការអភិវឌ្ឍន៍លូតលាស់ខ្លាំងជាងពេលណាទាំងអស់។

កម្ពុជាស្គាល់សុខសន្តិភាពពេញលេញ និងយូរជាងពេលណាៗទាំងអស់។ កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធសង្គមល្អដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរបានស្រួលនិងឆាប់រហ័សជាងពេលណាៗទាំងអស់។ កម្ពុជាមានមធ្យោបាយធ្វើដំណើរសម្បូរបែបនិងទំនើបជាងពេលណាទាំងអស់។ កូនខ្មែរមានឱកាសរៀនសូត្រ មានឱកាសចេញទៅក្រៅប្រទេស និងស្គាល់ភាពសប្បាយរីករាយច្រើនជាងពេលណាទាំងអស់។ ទាំងនេះគឺជាការពិតដែលអាចផ្ទៀងផ្តាត់បាន ហើយដែលគ្មាននរណាអាចបដិសេធបានឡើយ៕

The post ឯកឧត្តម ប៉ែន​ បូណា៖ គិតចាប់ពីក្រោយសម័យអង្គរមក កម្ពុជាក្នុងសករាជតេជោ-ធិបតី បានស្គាល់ការអភិវឌ្ឍន៍លូតលាស់ខ្លាំងជាងពេលណាទាំងអស់ appeared first on .

អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តរម្លឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ នៅជុំវិញស្ថានភាពព្រំដែនកម្ពុជា-ថៃ
លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តរម្លឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេស ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលធ្វើឱ្យមានស្ថានការណ៍ច្របូកច្របល់ នៅជុំវិញស្ថានភាពព្រំដែន និងស្ថានភាពរបស់វីរកងទ័ពកម្ពុជា កំពុងតែស្ថិតនៅក្នុងដៃរបស់ភាគីថៃ។

លោក ប៉ែន បូណា រម្លឹកបែបនេះ ធ្វើឡើងនៅក្នុងឱកាសធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ នេះ។

នាឱកាសនោះ លោក ប៉ែន បូណា បានលើកឡើងថា «ពាក់ព័ន្ធនឹងការទទួលព័ត៌មាន នៅក្នុងស្ថានភាពបែបនេះ អ្វីដែលបងប្អូនយើងត្រូវប្រុងប្រយ័ត្ន គឺព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមានដែលមានប្រភពមិនច្បាស់លាស់ ដែលមកបំពុលសតិអារម្មណ៍ ឬមួយក៏ធ្វើឱ្យស្ថានការណ៍ច្របូកច្របល់»។

ដើម្បីឱ្យប្រជាពលរដ្ឋទាំងស្រុក និងក្រៅប្រទេសទទួលបានព័ត៌មានពិត និងផ្លូវការ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតាមដានប្រភពព័ត៌មាន ដែលផ្សព្វផ្សាយចេញពីគេហទំព័រផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភា, ក្រសួងការពារជាតិ, ក្រសួងការបរទេស ក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងព័ត៌មានកម្ពុជា ព្រមទាំងគេហទំព័ររបស់គណៈកម្មការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ទាំងនេះគឺជាប្រភពផ្លូវការផ្តល់ព័ត៌មានពិត ជូនដល់សាធារណជនទាំងអស់។

ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការចាត់ចែងការងារគ្រប់បែបយ៉ាង ដើម្បីថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដី ដោយសន្តិវិធី និងស្មារតីពហុភាគីនិយម។​​​

បន្ថែមថាពីនេះ ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេសដែលបានចេញមុខឈឺឆ្អាលរឿងប្រទេសជាតិ ហើយរួមគ្នាជាធ្លុងមួយសម្តែងឆន្ទៈ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងការពារសេចក្តីថ្លៃថ្នូររបស់ខ្មែរ ដែលនេះគឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលគ្មានអ្នកណាមកបំបែក និងមកជាន់ពន្លិចបានឡើយ៕

The post អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តរម្លឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ នៅជុំវិញស្ថានភាពព្រំដែនកម្ពុជា-ថៃ appeared first on .

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការពង្រីកការវាយប្រហាររបស់យោធាថៃមកលើកម្ពុជាចេញពីតំបន់មានទំនាស់ មកកាន់តំបន់គ្មានទំនាស់ បង្ហាញពីមហិច្ឆតាឈ្លានពានដោយគ្រោងទុករបស់ថៃ
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការពង្រីកការវាយប្រហាររបស់យោធាថៃមកលើកម្ពុជាចេញពីតំបន់មានទំនាស់ មកតំបន់គ្មានទំនាស់ ជាការបង្ហាញពីចេតនាឈ្លានពានទឹកដីកម្ពុជាទាំងមូលដែលមានការគ្រោងទុកយ៉ាងជាក់លាក់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យបានលើកឡើងថា «ជាចុងក្រោយនេះខ្ញុំសូមបញ្ជាក់ជូនសាធារណមតិជាតិនិងអន្តរជាតិថា ថៃដែលបានពង្រីកការវាយប្រហារមកលើកម្ពុជា ដោយពង្រីកចេញពីកន្លែងទំនាស់ទៅកាន់តំបន់ផ្សេងៗទៀតនៅតាមបណ្ដោយព្រំដែនដែលមិនមានទំនាស់ នេះបង្ហាញពីចេតនាឈ្លានពានទឹកដីកម្ពុជាទាំងមូលដែលមានការគ្រោងទុកយ៉ាងជាក់លាក់។ សូមប្រជាពលរដ្ឋខ្មែរគ្រប់រូប សាធារណមតិអន្តរជាតិពិនិត្យតាមដានរឿងនេះ ពីព្រោះវាជាបំណងប្រាថ្នា មហិច្ឆតា ឈ្លានពានទឹកដីកម្ពុជាយ៉ាងពិតប្រាកដ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានសង្កត់ធ្ងន់ថា នេះជាថ្ងៃទី៣ហើយនៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕

The post អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការពង្រីកការវាយប្រហាររបស់យោធាថៃមកលើកម្ពុជាចេញពីតំបន់មានទំនាស់ មកកាន់តំបន់គ្មានទំនាស់ បង្ហាញពីមហិច្ឆតាឈ្លានពានដោយគ្រោងទុករបស់ថៃ appeared first on .

ឯកឧត្តម ប៉ែន បូណា៖ យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ។ ចំណែកឯគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏លើកទឹកចិត្តយ៉ាងខ្លាំងដល់ការសិក្សារបស់យុវជន។ជាក់ស្តែង នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ការអភិវឌ្ឍមូលធនមនុស្សត្រូវបានចាត់ទុកជាអាទិភាពទី១។

ការថ្លែងរបស់ឯកឧត្តមបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីបាឋកថានៅរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា រាជរដ្ឋាភិបាលក៏មានគោលនយោបាយយកចិត្តទុកដាក់ថែទាំទារកនិងកុមារក្នុងគ្រួសារក្រីក្រចាប់តាំងពីការចាប់កំណើតក្នុងផ្ទៃនៃមាតា រហូតដល់អាយុ២ឆ្នាំ និងបន្តជួយផ្តល់អាហារូបករណ៍រហូតដល់រៀនចប់ថ្នាក់មធ្យមសិក្សា។ ចំពោះយុវជនដែលគ្មានលទ្ធភាពបន្តការសិក្សាទៅសាកលវិទ្យាល័យ ក៏ត្រូវបានរដ្ឋាភិបាលផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃថែមទាំងឧបត្ថម្ភថវិកាសម្រាប់ការសិក្សាទៀតផង។ ដូច្នេះ យុវជនសម័យនេះ ពិតជាមានសំណាងណាស់ដែលរស់ក្នុងសង្គមបរិយាកាសដ៏អំណោយផលសម្រាប់ការសិក្សាបែបនេះ។ ខុសពីយុវជនជំនាន់មុនដែលឱកាសក៏អត់ សាលារៀនក៏គ្មាន បើបានរៀនក៏ក្នុងស្ថានភាពហួសវ័យ និងលំបាកលំបិន។

ទោះយ៉ាងណា ឯកឧត្តម ប៉ែន បូណា ក៏បានជំរុញលើកទឹកចិត្តឱ្យយុវជនចេះចាប់យកឱកាសដ៏អំណោយផលនេះដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដសម្រាប់ប្រទេសជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា ទោះបីជាបរិយាកាសអំណោយផលយ៉ាងណាក៏ដោយ បើយុវជនមិនខិតខំប្រឹងប្រែងដោយខ្លួនឯងទេ ឱកាសនឹងមិនរត់រកពួកគេឡើយ។ ក្នុងន័យនេះ ឯកឧត្តមក៏បានចែករំលែកអំពីវិធីសាស្ត្រមួយចំនួនដើម្បីក្លាយខ្លួនជាមនុស្សពូកែ លេចធ្លោ ពោរពេញដោយចំណេះដឹង និងសីលធម៌ល្អ។

សូមបញ្ជាក់ថា បាឋកថានេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា លើកទឹកចិត្តដល់និស្សិតក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណអាណត្តិទី៧ យល់ដឹងពីជ្រុងនៃព័ត៌មាន ដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងលើកកម្ពស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

សូមជម្រាបជូនថា បាឋកថានេះ ក៏មានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បកស្រាយលើប្រធានបទ «ទិសដៅឥតងាករេនៃគោលនយោបាយការបរទេសប្រកបដោយភាពបត់បែនរបស់កម្ពុជា» និងវត្តមានរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា រួមទាំងព្រឹទ្ធបុរស សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតជាច្រើននាក់៕

The post ឯកឧត្តម ប៉ែន បូណា៖ យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ appeared first on .