លោក ប៉ែន បូណា៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការការពារបូរណភាពទឹកដី និងចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី

សង្គម​ និង​សេដ្ឋកិច្ច

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការការពារបូរណភាពទឹកដី និងចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងPress Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានលើកឡើងថា នៅក្នុងប្រទេស បងប្អូនជនភៀសសឹក គឺជាអាទិភាពដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហាគ្រប់បែបយ៉ាងដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅរបស់ពួកគេ ទាំងបងប្អូនជនភៀសសឹកដែលបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ទាំងអ្នកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ។

នៅក្រៅប្រទេស ប្រជាពលរដ្ឋនិងនិស្សិតខ្មែរនៅក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ា ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុខសុវត្ថិភាពរបស់ពួកគេ ខណៈដែលជនជាតិខ្មែរនៅក្នុងបណ្តាប្រទេសផ្សេងទៀតក៏មិនត្រូវបានបំភ្លេចនោះឡើយ។ ទាំងអស់នេះសបញ្ជាក់ពីការគិតគូរគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការបញ្ចេញសកម្មភាពជាក់ស្តែង តាមគ្រប់រូបភាព ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងការពារសុខសុវត្ថិភាពប្រជាជន ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល៕