លោក វ៉ាង យី

រដ្ឋមន្រ្តីការបរទេសចិន សន្យាលើកទឹកចិត្ត ក្រុមហ៊ុន និងសហគ្រាសចិនឱ្យធ្វើការវិនិយោគនៅកម្ពុជាបន្ថែមទៀត
លោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ច ការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន បានសន្យាលើកទឹកចិត្ត ក្រុមហ៊ុន និងសហគ្រាសចិនឱ្យធ្វើការវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ការសន្យាបែបនេះរបស់លោក វ៉ាង យី នៅក្នុងជំនួបជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងអំឡុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទីអ្នកកម្ពុជាជា គណកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនកាលពីខែមេសាកន្លងទៅ ក៏ដូចជាវឌ្ឍនភារមការអនុវត្តកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ជាពិសេសការបង្កើតច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ» កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថាមពលស្អាតការអភិវឌ្ឍផ្លូវដែក និងការជំរុញកំណើនពាណិជ្ជកម្មតាម រយៈការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

នាឱកាសនោះ លោក វ៉ាង យី ក៏បានសន្យាលើកទឹកចិត្ត ក្រុមហ៊ុន និងសហគ្រាស ចិនឱ្យធ្វើការវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជា ថែមទៀតផងដែរ។

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និង មានសក្តានុពលដូចជា អប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិតជាដើម។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៤នេះ ឃើញថាបណ្ដាវិនិយោគិននានាមកពីប្រទេសចិនបានចូលមកកម្ពុជាជាហូរហែដើម្បីស្វែងរកឱកាសវិនិយោគ ជាពិសេស ទៅលើវិស័យអចលនទ្រព្យ និងឧស្សាហកម្មជាដើម។បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការវិនិយោគក្នុងស្រុកសរុបឈរនៅលំដាប់លេខ១ រីឯការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ២ ដោយបានរួមចំណែកប្រមាណ៩៣%នៃទុនវិនិយោគសរុប។ដោយឡែក ក្នុងខែមេសា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខមួយ ដោយបានចូលរួមចំណែករហូតទៅដល់ប្រមាណ ៩៨% នៃទុនវិនិយោគសរុប៕

The post រដ្ឋមន្រ្តីការបរទេសចិន សន្យាលើកទឹកចិត្ត ក្រុមហ៊ុន និងសហគ្រាសចិនឱ្យធ្វើការវិនិយោគនៅកម្ពុជាបន្ថែមទៀត appeared first on .

សម្តេចធិបតីស្នើឱ្យចិនពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសថែមទៀតនៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀតនៅកម្ពុជា។ការស្នើបែបនេះរបស់សម្តេចធិបតី ក្នុងឱកាសឱ្យលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នាវិមានសន្តិភាព។

នៅក្នុងជំនួបនោះ លោក វ៉ាង យី ជម្រាបជូនសម្តេចធិបតីថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់ និងបានសម្តែងនូវក្ដីសោមនស្សរីករាយ ដែលរដ្ឋាភិបាលទាំងពីរបានអនុវត្តនូវកិច្ចសហប្រត្តិការបានយ៉ាងល្អក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះបានជំរុញចំណងមិត្តភាពចិន-កម្ពុជាកាន់តែរឹងមាំដូចដែកថែប ព្រមជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា តួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏កាន់តែមានសារៈសំខាន់។

លោកបន្តថា ទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចធិបតី នៅប្រទេសចិននាពេលកន្លងទៅ បានឆ្លុះបញ្ចាំង និងបានរួមចំណែករឹតចំណងទំនាក់ទំនង មិត្តភាព និងសាមគ្គីភាព ចិន-កម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ហើយលោក ក៏បានគូសបញ្ជាក់ថា ទស្សនកិច្ចនាឱកាសនេះ នឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និង មានដំណើរការកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាដើម ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរបានឯកភាព កាលពីឆ្នាំ២០២៣។តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី មានជំនឿជាក់ថា រំហូរវិនិយោគ និងអ្នកទេសចរ មកពីប្រទេសចិននឹងកើនឡើងថែមទៀតនៅកម្ពុជា។

នាឱកាសនោះ សម្តេចធិបតីក៏បានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត។

លោក វ៉ាង យី ក៏បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើវិស័យការពារជាតិ និងសន្តិសុខ អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ ដោយក្នុងនោះលោកបានបញ្ជាក់ថា ភាគីចិននឹងជំរុញបញ្ចប់ការរៀបចំផែនការមេ ឱ្យបានឆាប់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជាផងដែរ៕

The post សម្តេចធិបតីស្នើឱ្យចិនពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសថែមទៀតនៅកម្ពុជា appeared first on .

តើនាយករដ្ឋមន្រ្តីកម្ពុជា ពិភាក្សាអ្វីខ្លះជាមួយរដ្ឋមន្រ្តីការបរទេសចិន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាង យី (WANG Yi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ការងារ នៅវិមានសន្តិភាព ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល៣ថ្ងៃ។

នៅក្នុងជំនួបនោះ លោក វ៉ាង យី បានគោរពជម្រាបជូនសម្តេចធិបតីថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់ និងបានសម្តែងនូវក្ដីសោមនស្សរីករាយ ដែលរដ្ឋាភិបាលទាំងពីរបានអនុវត្តនូវកិច្ចសហប្រត្តិការបានយ៉ាងល្អក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះបានជំរុញចំណងមិត្តភាពចិន-កម្ពុជាកាន់តែរឹងមាំដូចដែកថែប ព្រមជាមួយគ្នានេះ លោកបានលើកឡើងថា តួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏កាន់តែមានសារៈសំខាន់។

លោកបានបន្ថែមថា ទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចធិបតី នៅសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងទៅ បានឆ្លុះបញ្ចាំង និងបានរួមចំណែករឹតចំណងទំនាក់ទំនង មិត្តភាព និងសាមគ្គីភាព ចិន-កម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ហើយលោកក៏បានគូសបញ្ជាក់ថា ទស្សនកិច្ចនាឱកាសនេះ នឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និង មានដំណើរការកាន់តែរឹងមាំ។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាដើម ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរបានឯកភាព កាលពីឆ្នាំ២០២៣។តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី មានជំនឿជាក់ថា រំហូរវិនិយោគ និងអ្នកទេសចរ មកពីប្រទេសចិននឹងកើនឡើងថែមទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះ ភាគីទាំងពីរបានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើវិស័យការពារជាតិ និងសន្តិសុខ អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ ដោយក្នុងនោះលោក វ៉ាង យី បានបញ្ជាក់ថា ភាគីចិននឹងជំរុញបញ្ចប់ការរៀបចំផែនការមេឱ្យបានឆាប់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា ផងដែរ។ព្រមជាមួយគ្នានេះដែរ សម្តេចធិបតីបានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀតផងដែរ៕

The post តើនាយករដ្ឋមន្រ្តីកម្ពុជា ពិភាក្សាអ្វីខ្លះជាមួយរដ្ឋមន្រ្តីការបរទេសចិន appeared first on .

កម្ពុជា-ចិន បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញជាអធិបតីពិធីចុះហត្ថលេខាជាមួយគ្នាលើឯកសារចំនួន៣សំខាន់ៗ។

រូបភាព៖ ក្រសួងព័ត៌មាន

ពិធីចុះហត្ថលេខានេះធ្វើឡើងក្នុងកិច្ច​ប្រជុំ​គណៈកម្មការ​សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា របស់រដ្ឋមន្រ្តីការបរទេសចិន រយៈពេល៣ថ្ងៃ។

បន្ទាប់​ពីកិច្ចប្រជុំគណៈកម្មការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៧ បានបញ្ចប់ ភាគីទាំងពីរបានអញ្ជើញ​ជាអធិបតីក្នុង​ពិធី​ចុះហត្ថ​លេខា​លើ​ឯកសារសំខាន់ៗ៣ រួមមាន៖

ទី១, លិខិត​ប្តូរ​សារ​ស្តីពី​ការ​ផ្តល់​ជំនួយ​ពី​ប្រទេសចិន សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២។

២, ពិធីប្រគល់ និងទទួលវិញ្ញាបនបត្រនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា និងពិធីសារ​ទាក់ទង​នឹង​ការ​ធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវ​អនាម័យ​សម្រាប់​ផលិតផល​ចំណី​សុន​​ខ​ពាក់​កណ្តាល​សម្រេច​ធ្វើ​ពីស្បែកគោសម្រាប់នាំចេញពីកម្ពុជាទៅចិន។

ទី៣, ពិធីប្រគល់ និងទទួលសៀវភៅ​កំណត់​ហេតុ​របស់​នគរចេន​ឡាអំពីទឹកដី ប្រពៃណី និងទំនៀមទំលាប់ប្រែសម្រួលជាភាសាខ្មែរ ហើយភាគី​ទាំង​ពីរអបអរនៃបានចុះហត្ថលេខាលើការនាំចេញទីផ្សារផ្លែដូងស្រស់ពីកម្ពុជាទៅចិនផងដែរ។

សូមជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

រូបភាព៖ ក្រសួងព័ត៌មាន

រូបភាព៖ ក្រសួងព័ត៌មាន

The post កម្ពុជា-ចិន បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ appeared first on .

មន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ
លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធាន ការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

ក្នុងអំឡុងទស្សនកិច្ចនេះ លោក វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា លើសពីនេះ លោក វ៉ាង យី នឹងធ្វើជាសហប្រធានជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៧។ លោក ក៏នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែលមានស្រាប់លើគ្រប់វិស័យផងដែរ។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការ កសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និង អន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

The post មន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ appeared first on .

តើការគាំទ្ររបស់ចិនអាចឲ្យកម្ពុជាឈានប្រែក្លាយជាខ្លាសេដ្ឋកិច្ចនៃអាស៊ីបានដែរឬ?
ក្នុងដំណើរទស្សនកិច្ចផ្លូវការចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ថ្លែងនៅចំពោះមុខមេដឹកនាំកម្ពុជាបានបញ្ជាក់ថា៖ «ថ្វីដ្បិតបច្ចុប្បន្ន ប្រទេសចិន មានការវិនិយោគច្រើនជាងគេមែន ប៉ុន្តែប្រទេសចិន និងបន្តការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនឹងជំរុញឱ្យសហគមន៍ពាណិជ្ជករបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ប្រាប់ប្រមុខការទូតចិន ថា៖ «ទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន គឺបានចាក់គ្រឹះយ៉ាងមាំ ហើយក៏មានទំនាក់ទំនងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន»។ សម្ដេចតេជោ ថ្លែងថា៖ «សម្រាប់កម្ពុជាបាននឹងបន្តរៀបចំ ហើយធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគីនេះ មិនមានការប្រែប្រួល ដោយមានអ្នកបន្តវេន ជាពិសេសនៅក្នុងការងារទៅមុខទៀតនេះ នូវគ្រប់វិស័យទាំងអស់ដែលមានស្រាប់រវាងប្រទេសទាំងពីរ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗទៀតដែលមាននាពេលបច្ចុប្បន្ន»។

ពាក់ព័ន្ធនឹងការនាំចូលនូវកសិផលនៃវិស័យកសិកម្ម លោក វ៉ាង យី បានអះអាងថា ចិនពិតជារីករាយនូវការបន្តនាំចូលកសិផល និងផលិតផលពីប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ថា ប្រទេសចិន ជាទីផ្សារធំ ដូច្នេះហើយអាចមានតម្រូវការច្រើន។ ពាក់ព័ន្ធនឹងជើងហោះហើរ លោកប្រមុខការទូតរូបនេះ ក៏បានបញ្ជាក់ដែរថា ជើងយន្តហោះ បានត្រឡប់មកធម្មតាវិញហើយ ហើយចិន នឹងពិចារណាក្នុងការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងកូវីដ១៩ លោកទីប្រឹក្សារដ្ឋចិន បានគូសបញ្ជាក់បន្ថែមថា នៅពេលណាកម្ពុជាមានតម្រូវការវ៉ាក់សាំងបង្ការកូវីដ ចិននឹងជួយផ្ដល់នៅក្នុងលក្ខណៈអាទិភាពជូនកម្ពុជា។

សម្រាប់កម្ពុជាខ្លួនឯងវិញ ក៏បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូរជាមួយបណ្តាប្រទេសជាច្រើននៅលើពិភពលោក ប៉ុន្តែកម្ពុជាមានភាពឆ្លៃវ៉ៃក្នុងចាប់យកប្រទេសមហាយក្សចិនជាខ្នងបង្អែកទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត និងនយោបាយ។

បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ដាក់ក្តីរំពឹងចំពោះកំណើនសេដ្ឋកិច្ចឆ្នាំ២០២២នេះ គឺមានការចូលរួមចំណែកពីវិស័យជំរុញកំណើនសេដ្ឋកិច្ចសំខាន់ៗមួយចំនួនដូចជា៖ វិស័យកសិកម្ម វិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យអចលនទ្រព្យ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន វិស័យសំណង់ វិស័យដឹកជញ្ចូន និងគមនាគមន៍ និងការលក់ដុំ រាយជាដើម។

ការបន្តកើនឡើងនៃវិស័យសំខាន់ៗទាំងអស់នេះ​ ធ្វើឱ្យក្រសួងសេដ្ឋកិច្ចបន្តដាក់ក្តីសង្ឃឹមកាន់តែខ្ពស់ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងវិលត្រឡប់ទៅរកអត្រា៧% ក្នុងឆ្នាំ២០២៤ខាងមុខ ខណៈក្នុងឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ចព្យាករណ៍ថា នឹងកើនចំនួន ៦,៧%។

សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២ នេះ បើយោងតាមការព្យាករចុងក្រោយរបស់ធនាគារពិភពលោក ខណៈដែលធនាគារជាតិនៃកម្ពុជា បានព្យាកថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២២នេះ នឹងកើនដល់ ៥,៣% ភាគរយ ដែលខ្ពស់ជាងការព្យាករណ៍ដែលកំណត់ត្រឹម ៣% ។

បើរបាយការណ៍ធនាគារពិភពលោក ថ្វីដ្បិតតែសេដ្ឋកិច្ចមានសន្ទុះខ្លាំងក៏ពិតមែន ដំណើរស្តារឡើងវិញបែរជាជួបសភាពយឺតយ៉ាវដោយសារតែការស្រុតចុះនូវតម្រូវការលើទីផ្សារសកល។ ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និង​ស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជា​ត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។ ឱនភាពបញ្ជីសារពើពន្ធត្រូវបានរំពឹងទុកថានឹងកើនដល់ ៦,៣ភាគរយនៃផ.ស.ស ដោយសារតែរដ្ឋាភិបាលចាំបាច់ត្រូវបន្តធ្វើការចំណាយទៅលើកម្មវិធីនានាដើម្បីជួយដល់ជនក្រីក្រ។

បើមើលសន្ទុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងពេល ៥ឆ្នាំ ចុងក្រោយមុនវិបត្តិកូវីដ កម្ពុជាគឺដើរស្របនឹងគន្លងនៃកំណើនសេដ្ឋកិច្ចនៃប្រទេសសិង្ហបុរី ហុងកុង តៃវ៉ាន់ និងកូរ៉េ ក្នុងចន្លោះឆ្នាំ ១៩៦០ និងឆ្នាំ ១៩៩០  ពោលគឺចន្លោះ ៦% ក្នុង១ឆ្នាំ។ កំណើនសេដ្ឋកិច្ចក្នុងអត្រានេះ បានធ្វើឱ្យប្រទេសទាំងនេះជាប់ខ្លានៃអាស៊ី ដូច្នេះកម្ពុជាក៏មានឱកាសខ្ពស់ដែរ។

ថ្មីៗនេះ កម្ពុជាក៏បានអនុម័តច្បាប់វិនិយោគថ្មី និងគោលនយោបាយលើកទឹកចិត្តនានា ក្នុងការទាក់ទាញវិនិយោគិន។ លើសពីនេះ កម្ពុជាបានក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ជាច្រើន ពិសេសជាមួយប្រទេសចិន និងកូរ៉ ​ ជាដើម។

ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា ក៏មានផែនការជាច្រើន ក្នុងទិសដៅជំរុញសេដ្ឋកិច្ច ដូចជាគម្រោងប្ដូរខេត្តព្រះសីហនុជាបណ្ដុំសេដ្ឋកិច្ចពហុបំណង និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ទឹក និងអាកាស ដូចជាគម្រោងផ្លូវល្បឿនលឿន ជាដើម។ ទាំងនេះ នឹងធ្វើឱ្យថ្លៃដឹកជញ្ជូនទំនិញនៅកម្ពុជាកាន់តែទាប ដែលជាកត្តាប្រកួតប្រជែងធំមួយ។

បន្ថែមទៀតនោះ កម្ពុជាមានប្រជាជនវ័យក្មេងធ្វើការច្រើន ដែលជាកំលាំងចលករសំខាន់ សម្រាប់ការវិនិយោគបើកជារោងចក្រ និងក្រុមហ៊ុននានា បើទោះបីបច្ចប្បន្នកម្ពុជាមានពលករសម្រុកទៅធ្វើការនៅក្រៅប្រទេសក៏ដោយ។ ស្របពេលវិស័យអប់រំ ត្រូវបានគេមើលឃើញថា កំពុងខិតខំប្រឹងវិវត្តន៍វិស័យអប់រំប្រកបដោយធនធានមនុស្សមានគុណភាពជាងមុន។

សម្រាប់វិស័យទេសចរណ៍ កម្ពុជា បើកចំហរជើងមេឃទទួលបរទេសច្រើនជាងមុន ព្រមជាមួយសេវាទេសចរណ៍ ការកម្សាន្ត និងសេវាបដិសណ្ឋារកិច្ចដែលមានស្ដង់ដា និងចម្រុះជាងមុន។ ដោយឡែកសម្រាប់ពាក់ព័ន្ធនឹងវិស័យថាមពល វិញកម្ពុជាក៏ធ្លាប់បានអះអាងខ្លួនមានសក្តានុពលផ្នែកឋាមពល ខណៈដែលភាគីចិន និងពិនិត្យមើលលើករណីនេះ ហើយនឹងសិក្សារួមគ្នា ដើម្បីជំរុញក្នុងវិស័យថាមពលនេះផងដែរ។

វិស័យដឹកជញ្ជូន ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងគាំទ្រ និងផ្តល់ជំនួយមកឲ្យកម្ពុជាធ្វើការសាងសង់។ ជាឧទាហរណ៍ស្រាប់ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានដើរតួនាទីសម្រួលការដឹកជញ្ជូនបានកាន់តែលឿន និងសន្សំសំចៃ។ ផ្លូវល្បឿនលឿននេះតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ ដែលធ្វើឱ្យវាកាន់តែងាយស្រួល និងឆាប់រហ័សក្នុងការផ្ទេរទំនិញទៅកាន់ខេត្តជាប់មាត់សមុទ្រផ្សេងទៀតដូចជាខេត្តកំពត កែប និងខេត្តកោះកុង។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧.០៥គីឡូម៉ែត្រ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ បន្ទាប់ពីការសាងសង់ប្រមាណអស់រយៈពេល ៤៨ ខែ ដែលចំណាយអស់ទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ ផ្លូវល្បឿនលឿនដំបូងបង្អស់របស់ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននៅក្នុងខែតុលាឆ្នាំនេះ។

គម្រោងនេះ ក៏បានធ្វើឱ្យខេត្ត ដែលស្ថិតនៅតាមបណ្ដោយខ្សែផ្លូវល្បឿនលឿននេះ ទទួលបាននូវកំណើនវិនិយោគ និងឱកាសថ្មីៗផងដែរ ជាក់ស្តែងគឺខេត្តកំពង់ស្ពឺ បាន និងកំពុងទាក់ទាញបាននូវគម្រោងរោងចក្រជាច្រើន ដោយសារកត្តាភូមិសាស្ត្រអំណោយ ផលផង និងស្ថិតនៅក្បែរគម្រោងនេះផង ដែលបានតភ្ជាប់ទៅដល់ខេត្តព្រះសីហនុដែល ជាខេត្តពហុបំណង ដែលមានកំពង់ផែទឹកជ្រៅស្តង់ដារសម្រាប់នាំចេញនូវទំនិញ ទៅកាន់ទីផ្សារក្រៅប្រទេស។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមជម្រាបជូនថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅត្រីមាសទី១ឆ្នាំ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២ពាន់៨រយលានដុល្លារអាមេរិក កើនឡើងជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះ ត្រូវបានជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសទាំងពីរមានរួមគ្នា។

បើ​តាម​ទិន្នន័យ​ខាង​គយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លើ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ចិន​មាន​ទឹកប្រាក់​ត្រឹមតែ​ជាង ៣២១​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​នៅ​ត្រឹ​មាស​ទី​១​ឆ្នាំ​នេះ​មានការ​ថយ​ចុះ​៣,៥% បើ​ធៀប​នឹង​ត្រីមាស​ទី​១​កាលពី​ឆ្នាំ​២០២១ ខណៈ​ការ​នាំ​ចូល​ពី​ចិន​មក​កម្ពុជា​មាន​ទឹកប្រាក់​ជាង ២​ពាន់​៥៥០​លាន​ដុល្លារ​កើនឡើង​ជាង ៣៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​មាន​ត្រឹមតែ​ជិត​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​៕

The post តើការគាំទ្ររបស់ចិនអាចឲ្យកម្ពុជាឈានប្រែក្លាយជាខ្លាសេដ្ឋកិច្ចនៃអាស៊ីបានដែរឬ? appeared first on .

តើមេដឹកនាំកម្ពុជា និងទីប្រឹក្សារដ្ឋចិន ប្រើពេលវេលាជាង ២ម៉ោង ពិភាក្សាលើប្រធានរឿងសំខាន់អ្វីខ្លះ?
ក្រៅពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ចូលគាល់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៃក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែសីហា ម្សិលមិញ។

នៅក្នុងជំនួបដាច់ដោយឡែកដែលមានរយៈពេលជាង ២ម៉ោងនេះ សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី បានពិ​ភាក្សា​​ទៅលើប្រធានរឿងធំៗចំនួន ២ គឺទី១ ពាក់ព័ន្ធនឹងទំនាក់ទំនង និងកិច្ចពិភាក្សាទ្វេភាគី កម្ពុជា-ចិន ទី២ ការផ្លាស់​ប្ដូរ​​ការងារក្រៅពីកម្ពុជា និងចិន គឺមានការងារអាស៊ាន-ចិន និងការផ្លាស់ប្ដូរមតិយោបល់លើបញ្ហាអន្តរជាតិ។

សម្តេចតេជោគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន គឺបានចាក់គ្រឹះយ៉ាងមាំ ហើយក៏មានទំនាក់ទំនងស៊ីជម្រៅនូវ​​កិច្ចសហ​​​​ប្រតិបត្តិការលើវិស័យជាច្រើន។

សម្រាប់ប្រមុខការទូតចិន លោក វ៉ាង យី ក៏បានបញ្ជាក់ផងដែរពីជំហររបស់ប្រទេសចិនក៏ដូចជារដ្ឋាភិបាលចិន ចំពោះ​​ប្រទេ​​ស​​កម្ពុជា ជាពិសេស ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយចិននឹងបន្តគាំទ្រដល់នយោបាយផ្ទៃក្នុងប្រទេសកម្ពុជា ក៏ដូចជា​នយោបាយការបរទេសផងដែរ។

លោកបន្ថែមថា ចិន គាំទ្រយ៉ាងរឹងមាំចំពោះចក្ខុវិស័យដ៏យូរអង្វែង ជាពិសេស ការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាគណបក្សប្រជាជន និងប្រទេសកម្ពុជា ក្នុងការការពារអធិបតេយ្យភាព ក៏ដូចជាភាពឯករាជ្យរបស់ប្រទេសកម្ពុជា។

ជារួម កិច្ចពិភាក្សារវាងសម្ដេចតេជោ និងលោក វ៉ាង យី គឺមានភាពស៊ីជម្រៅក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី ជាពិ​សេ​ស​​ទៀត​​គឺការបង្កើនទាំងវិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍផងដែរ។

សម្ដេចតេជោនិងលោក វ៉ាង យី ក៏បានផ្លាស់ប្ដូរមតិលើបញ្ហាសភាពការណ៍នៅមីយ៉ាន់ម៉ា បញ្ហាសង្រ្គាមអ៊ុយក្រែនជាដើម ហើយ​​និងស្ថានភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះ ជាពិសេស នៅក្នុងពេលបច្ចុប្បន្ន។

បន្ថែមទៅទៀត លោក វ៉ាង យី បានគូសបញ្ជាក់ប្រាប់សម្ដេចក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ មានការប្រឈមជាច្រើន ដូចដែលសម្តេចមានប្រសាសន៍ថា បញ្ហានេះមិនមែនជាដំឡូងក្ដៅទេ គឺជាថ្មក្ដៅ ដែលបន្ថែមម្ដងបន្តិចម្ដងបន្តិចតែបាយ​​ថ្មក្ដៅ​​នេះ ឱ្យទៅជាមាសបាន ដោយសារការពិនប្រសព្វ និងបទពិសោធន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ពិសេសទៀត លោកទីប្រឹក្សារដ្ឋចិន មានការជឿជាក់ថា កម្ពុជា មានគោលជំហរមួយដ៏អស្ចារ្យនៅក្នុងពិភពលោកនេះ តាមរយៈ​​​ជាប្រធានអាស៊ានផងដែរ៕

The post តើមេដឹកនាំកម្ពុជា និងទីប្រឹក្សារដ្ឋចិន ប្រើពេលវេលាជាង ២ម៉ោង ពិភាក្សាលើប្រធានរឿងសំខាន់អ្វីខ្លះ? appeared first on .