លោក សំហេង បូរ៉ា

កម្ពុជានឹងចូលរួមពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ លើកដំបូង នៅទីក្រុងអូសាកា ប្រទេសជប៉ុន
ប្រទេសកម្ពុជា នឹងត្រៀមរៀបចំ និងចូលរួមពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ នៅទីក្រុងអូកាសា ប្រទេសជប៉ុន ខណៈកម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីរៀបចំពន្លាជាតិសម្រាប់ពិព័រណ៍ពិភពលោក ២០២៥នេះផងដែរ។

នេះបើតាមរយៈជំនួបពិភាក្សាការងារ រវាងលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយ លោក Takeshi INOUE អគ្គនាយកនៃនាយកដ្ឋានកិច្ចការអន្តរជាតិ នៃសហព័ន្ធសេដ្ឋកិច្ច Kansai (KANKEIREN) លើការងារជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា និងការត្រៀមរបស់កម្ពុជាក្នុងការត្រៀមរៀបចំនិងចូលរួមពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ  លោក Takeshi INOUE បានសម្តែងការអបអរចំពោះការត្រៀមខ្លួនរួចរាល់របស់កម្ពុជា និងជាពិសេសក្នុងចំណោមប្រទេសដំបូងដែលបានទទួលយកកូនសោរ ដើម្បីរៀបចំពន្លាជាតិសម្រាប់ពិព័រណ៍ពិភពលោក ២០២៥នេះ។

ជាមួយគ្នានេះ លោកអគ្គនាយក ក៏បានសម្តែងនូវការពេញចិត្តចំពោះផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសស្វាយនិងស្វាយចន្ទី ព្រមទាងបានបង្ហាញនូវភាពរីករាយក្នុងការសហការលើការងារជំរុញនាំចេញផលិតផលសក្តានុពលរបស់កម្ពុជាមកកាន់ប្រទេសជប៉ុនផងដែរ។

ជាការឆ្លើយតប លោក សំហេង បូរ៉ា ​បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរពីសំណាក់ភាគីជប៉ុន និងបានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងឱ្យកាន់តែល្អប្រសើបន្ថែមទៀត ជាពិសេសការបង្កើតបណ្តាញដៃគូពាណិជ្ជកម្មក្នុងការនាំចេញនូវផលិតផលសក្តានុពលកម្ពុជាទៅក្នុងប្រទេសជប៉ុន។

សូមជម្រាបជូនថា ពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ខែមករា រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។បច្ចុប្បន្ន សំណង់ពន្លាជាតិកម្ពុជា បានសាងសង់ហើយ១០០%ហើយ នៅទីតាំងលេខ BS3 ក្នុងការដ្ឋានពិព័រណ៍ពិភពលោកឆ្នាំ២០២៥ ទីក្រុងអូសាកា ដើម្បីត្រៀមលក្ខណៈការរៀបចំតម្លើង រចនា និងតុបតែងឱ្យបានត្រូវនឹងខ្នាតបច្ចេកទេសជាក់ស្តែងនៃសំណង់អគារពន្លាជាតិ៕

The post កម្ពុជានឹងចូលរួមពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ លើកដំបូង នៅទីក្រុងអូសាកា ប្រទេសជប៉ុន appeared first on .

ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មថ្មីរបស់អង់គ្លេសនឹងជួយបង្កើនការនាំចេញទំនិញមានគុណភាពទៅទីផ្សារអង់គ្លេស
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម មានការជឿជាក់ថា ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសដែលដាក់ឱ្យប្រើប្រាស់ថ្មីនេះក្រៅពីជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើង ប្រព័ន្ធថ្មីនេះនិងជួយបង្កើនការនាំចេញនូវទំនិញមានគុណភាពពីកម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេសថែមទៀតនៅពេលខាងមុខ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍កាលពីថ្ងៃទី២៨មីនា លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ មបានចាត់ទុកចក្រភពអង់គ្លេសគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ រាជរដ្ឋាភិបាលអង់គ្លេស ដែលបានបន្តនូវការគាំទ្រដល់កម្ពុជា ដោយរក្សាការផ្តល់នូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា បើទោះបីជាប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក៏ដោយ។

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថាចំពោះប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ថ្មីនេះ កម្ពុជានៅតែទទួលផលប្រយោជន៍ និងអាចនាំចេញទៅទីផ្សារចក្រភពអង់គ្លេសបានដោយទទួលបានអត្រាអនុគ្រោះពន្ធសូន្យ ជាមួយនីតិវិធីសាមញ្ញ វិធានដើមកំណើតទំនិញដែលងាយបំពេញបានជាងមុន និងវិធានបូកបន្ថែមដែលអាចរួមបញ្ចូលនូវវត្ថុធាតុពីប្រទេសជាង៩៥ប្រទេស។

លោក សំហេង បូរ៉ា មានជំនឿយ៉ាងមុតមាំថា «ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មថ្មីនេះ នឹងជួយជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងបង្កើននូវទំនិញមានគុណភាពពីកម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស»។

យោងតាមក្រសួងពាណិជ្ជកម្មទំហំពាណិជ្ជកម្មសរុបទ្វេភាគីរវាងកម្ពុជានិងចក្រភពអង់គ្លេស មានចំនួនប្រមាណ ៩៧៧ លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង ២៣,៩៨ ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង ៧៨៨ លានដុល្លារ។ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញ ចំនួនប្រមាណ ៨៨៦ លានដុល្លារ និងបាននាំចូលចំនួនប្រមាណ ៩១ លានដុល្លារ។

សម្រាប់រយៈពេលពីរខែដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មសរុបទ្វេភាគី គឺមានចំនួនប្រមាណ ១២១ លានដុល្លារហើយកម្ពុជាបាននាំចេញផលិតផលសំខាន់ៗមាន សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងកង់ ខណៈនាំចូលពីចក្រភពអង់គ្លេសមកនូវផលិតផលដូចជា រថយន្ត ចំណីសត្វ ភេសជ្ជៈ ជាដើម៕អត្ថបទ៖សារេត

The post ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មថ្មីរបស់អង់គ្លេសនឹងជួយបង្កើនការនាំចេញទំនិញមានគុណភាពទៅទីផ្សារអង់គ្លេស appeared first on .

កូនប្រុសបង្កើតរដ្ឋមន្ត្រីក្រសួងការងារ តែងតាំងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
កូនប្រុសលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានឈ្មោះថា សំហេង បូរ៉ា ត្រូវបានតែងតាំងមុខដំណែងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។ លោក សំហេង បូរ៉ា បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាប្អូនប្រុសបង្កើតលោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ឆ្វេង លោក សំហេង បូរ៉ា កណ្តាល លោក អ៊ិត សំហេង ស្តាំ លោក សំហេង បុរស

លោក បូរ៉ា ក៏ជាអនុប្រធាននាយករដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជម្រុញសហគ្រិនភាព នៃសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក។

ព្រះរាជក្រឹត្យតែងតាំងមុខដំណែង ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដែលឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្រៅពីតែងតាំងដំណែងលោក សំហេង ប៉ូរ៉ា ជារដ្ឋលេខាធិការហើយនោះ ក៏មានតែងតាំងមុខដំណែងមន្ត្រីចំនួន ១៦រូបទៀតផងដែរ។

បើតាមព្រះរាជក្រឹត្យ សម្រាប់មុខដំណែងរដ្ឋលេខាធិការ មានដូចជា៖ លោកស្រី សូ ស្រីម៉ិច អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ម៉ក់ ឧសភា អគ្គនាយកសេវាពាណិជ្ជកម្ម, លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម, លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យ​​ក្រសួ​ងពាណិជ្ជកម្ម, លោក ថៅ សុខ​មុនី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម, លោកស្រី ប៊ុន ណារ៉ាត អនុរដ្ឋលេខាធិការ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ, លោក វ៉ា រុតសាន អនុប្រធាននាយកដ្ឋានកម្មសិទ្ធបញ្ញា, លោក មាស សេង និងលោកស្រី តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម។

ចំណែកឯមុខដំណែងអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមមាន៖ លោក ទា គង់, លោក ឈរ ឈុនហុង, លោកស្រី គង់ សិទ្ធិកា, លោក ទិត រិទ្ធីពល, លោក សំ សិទ្ធិស័ក្តិ និងលោកស្រី គឹម ស្រីរ័ត្ន។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម បច្ចុប្បន្នមានលោក ប៉ាន សូរស័ក្តិ ជារដ្ឋមន្ត្រី ដែលជំនួសតួនាទីលោក ស៊ុន ចាន់ថុល ត្រូវផ្លាស់ប្ដូរមកកាន់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនវិញ ជំនួសលោក ត្រាំ អ៊ាវតឹក ដែលដូមកកាន់ដំណែងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  ជំនួសលោក ប្រាក់ សុខុន មកកាន់មុខដំណែងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី៕

The post កូនប្រុសបង្កើតរដ្ឋមន្ត្រីក្រសួងការងារ តែងតាំងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម appeared first on .