លោក ហ្សង់ ហ្វ្រង់ស័រ តាន់

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ ការទូតសេដ្ឋកិច្ច នៅតែជាមុខព្រួញសំខាន់ជាងគេ ដើម្បីជួយកម្ពុជាឱ្យសម្រេចចក្ខុវិស័យឆ្នាំ២០៥០
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការទូតសេដ្ឋកិច្ច នៅតែជាមុខព្រួញដ៏សំខាន់ជាងគេ នៃនយោបាយការបរទេសរបស់កម្ពុជា ដើម្បីឈានទៅរកប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។

លោកលើកឡើងបែបនេះ នៅក្នុងវេទិកាសារព័ត៌មានលើកទី៥ ស្ដីពី​ «សន្ដិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» កាលល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនោះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា៖ «យុទ្ធសាស្ត្របញ្ចកោណ ដែលដាក់ចេញដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដើរទៅរកចក្ខុវិស័យ២០៣០ និង២០៥០ មានគោលដៅធំតែមួយគត់ គឺសេដ្ឋកិច្ច ម្លោះហើយនៅក្នុងបរិបទសកល នៅក្នុងបរិបទតំបន់ និងនៅក្នុងបរិបទកម្ពុជា ដែលឱ្យតម្លៃខ្លាំងណាស់ដល់សេដ្ឋកិច្ច ការទូតសេដ្ឋកិច្ច គួរតែជាមុខព្រួញសំខាន់ជាងគេ នៃនយោបាយការបរទេសរបស់កម្ពុជា»។

លោកជឿជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅក្នុងបរិបទនេះ ដែលបាននិងកំពុងបន្តស្វែងរកនៅលើឆាកតំបន់ និងអន្តរជាតិ តាំងពីខែសីហាឆ្នាំ២០២៣មក គឺប្រយោជន៍សេដ្ឋកិច្ច តាមរយៈការទូតសេដ្ឋកិច្ចដែលអាចដឹកនាំកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងន័យនេះ លោក តាន់ហ្សង់ ហ្វ្រង់ស័រ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ផ្ទះ គួររួបរួមគ្នាផ្សព្វផ្សាយពីមុខមាត់នៃកម្ពុជា ដើម្បីជាផលប្រយោជន៍ដល់ជាតិ​ និងឱ្យពិភពលោកដឹងថា កម្ពុជាជាប្រទេសមានសន្តិភាព សុខសុវត្ថិភាព និងស្នាមញញឺម ភាពស្លូតបូតការរាក់ទាក់បែបធម្មជាតិរបស់ប្រជាពលរដ្ឋខ្មែរ។

គួរបញ្ជាក់ តាមរយៈការអនុវត្តន៍ការទូតសេដ្ឋកិច្ចនាពេលកន្លងមក ឃើញថា ត្រឹមតែរយៈពេល១០ខែដំបូងក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប៣៤៦គម្រោង ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន១៣២។ ហើយទាំងអស់នេះ ក្នុងទុនវិនិយោគសរុបប្រមាណ៥,៥ប៊ីលានដុល្លា ដែលអាចបង្កើតការងារ បានរហូត២៧ម៉ឺនកន្លែង។ ជារួម ទំហំទុនវិនិយោគមានកំណើនប្រមាណ៣៨%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។នេះបើតាមការបញ្ជាក់បន្ថែមពី លោក តាន់ហ្សង់ ហ្វ្រង់ស័រ ៕ អត្ថបទ៖ ហ្សាលីន

The post លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ ការទូតសេដ្ឋកិច្ច នៅតែជាមុខព្រួញសំខាន់ជាងគេ ដើម្បីជួយកម្ពុជាឱ្យសម្រេចចក្ខុវិស័យឆ្នាំ២០៥០ appeared first on .

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល៖ រយៈ១០ខែ កម្ពុជា ទាក់ទាញគម្រោងវិនិយោគថ្មីបាន៣៤៦គម្រោង កើនជិត៤០%
គិតចាប់ពី សីហា ដល់ តុលា ២០២៤ ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីសរុបចំនួន៣៤៦ កើនជិត ៤០%។ នេះបើយោងតាមប្រសាសន៍របស់ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងក្នុងវេទិការសារព័ត៌មានស្តីពី សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពៅទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលរៀបចំឡើងកាលព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្រ្តី។

នាឱកាសនោះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ពាក់ព័ន្ធនឹង ការទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលវិញ ជាលទ្ធផល ៣ខែចុងក្រោយនេះ គិតចាប់ពី សីហា ដល់ តុលា ២០២៤ ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគថ្មីសរុបចំនួន១២២ ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន៥៤គម្រោង ខណៈគម្រោងទាំងអស់នេះ គឺមានទុនវិនិយោគសរុបប្រមាណជិត២ប៊ីលានដុល្លារ បង្កើតបាន ជាការងារប្រមាណ៧ម៉ឺនកន្លែង។

ដោយឡែក បើនិយាយពីរយៈពេល១០ខែដំបូងក្នុងឆ្នាំ២០២៤វិញ លោកថា ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា អនុម័ត គម្រោងវិនិយោគសរុប៣៤៦គម្រោង ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន១៣២។ ហើយទាំងអស់នេះ លោកថា ក្នុងទុនវិនិយោគសរុបប្រមាណ៥,៥ប៊ីលានដុល្លា, បង្កើតការងារ បាន២៧ម៉ឺនកន្លែង។ ជារួម ទំហំទុនវិនិយោគមានកំណើនប្រមាណ៣៨%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

យ៉ាងណាមិញ តាមរយៈវេទិការសារព័ត៌មានខាងលើនេះ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលខាងលើ បានអះអាងថា នាវាកម្ពុជា បាននិងកំពុងបន្តបោះពួយទៅមុខ លើកនេះតាំងពីខែសីហាឆ្នាំ២០២៣មក ក្រោមសន្ទុះនៃ យុទ្ធសាស្ត្របញ្ចកោណ ដែលជាផែនទីចង្អុលផ្លូវ របស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកសង្កត់ធ្ងន់ថា គោលដៅចុងក្រោយនៃយុទ្ធសាស្ត្របញ្ចកោណនេះ គឺសំដៅធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលកម្រិតខ្ពស់ នៅឆ្នាំ ២០៥០៕

The post មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល៖ រយៈ១០ខែ កម្ពុជា ទាក់ទាញគម្រោងវិនិយោគថ្មីបាន៣៤៦គម្រោង កើនជិត៤០% appeared first on .

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ប្រកាសដើរចេញពីតំណែងគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ប្រកាសដើរចេញពីតំណែងគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសា នៅថ្ងៃទី៣១សីហាខាងមុខនេះ ពោលគឺប្រមាណ៣០ថ្ងៃទៀត លោកនឹងបញ្ចប់តួនាទី ក្រោយបំពេញការងារបានប្រមាណ ៣០ឆ្នាំ។

លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាយប់ថ្ងៃទី១ ខែសីហានេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា ក្នុងពេលនេះ ទោះជាត្រូវនៅបន្តកិច្ចការបន្តិចបន្តួចនៅវិទ្យុRFIរហូតដល់ចុងខែសីហាក្តី លោកសូមថ្លែងអំណរគុណនិងសរសេរលាឱ្យហើយប្រិយមិត្តទាំងអស់ដែលគាំទ្ររូបលោកជាយូរឆ្នាំកន្លងមកហើយ។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ សរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រខ្ញុំបាទដំបូងគេបង្អស់នៅប៉ារីសនិងជាយក្រុងប៉ារីសដែល ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៥ តាមដានស្តាប់វិទ្យុRFI តាមរលកអាកាសមធ្យមOM។  ខ្ញុំមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រខ្ញុំបាទនៅកម្ពុជាដែល ពីឆ្នាំ២០០៥ដល់ឆ្នាំ២០២៣ តាមដានស្តាប់វិទ្យុRFIតាមរលកអាកាសFM។ ខ្ញុំមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រខ្ញុំបាទនៅគ្រប់ជ្រុងជ្រយ ក្នុងពិភពលោកដែល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមដានស្តាប់វិទ្យុRFI តាមប្រព័ន្ធឌីជីថល ពិសេស Facebook និងYouTube។ ចំពោះការគាំទ្រនិងសេចក្តី ស្រឡាញ់ទាំងអស់នេះ ខ្ញុំសូមលំឱនកាយសំពះដឹងគុណ»។

ទន្ទឹមគ្នានេះដែរ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ក៏ផ្ញើក្តីនឹករលឹកទៅកាន់សហការីជំនាន់ទីមួយរបស់លោកនៅវិទ្យុRFI ដែលសុទ្ធសឹងជាបញ្ញវន្ត អតីតគ្រូបង្រៀន និងអ្នកកាសែតជើងចាស់សម័យមុន ចំពោះការជួយផ្នែកភាសាខ្មែរកាលសម័យហ្នឹង ភាសាខ្មែរលោកមិនជ្រៅជ្រះ។

ជាមួយគ្នានោះដែរ លោកក៏សូមអរគុណសហការីជំនាន់ទី២ ទី៣ និងទី៤ នៅប៉ារីសក៏ដូចនៅភ្នំពេញ។ ភាគច្រើននៅបន្តការងារក្នុងស្ថាប័នRFIតទៅទៀត។ រីឯមួយចំនួនតូចបានក្លាយជាថ្នាក់ដឹកនាំនយោបាយឬជាឧត្តមមន្ត្រីនៅស្រុកខ្មែរ។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានឱ្យដឹងថា ក្រោយលោកលាឈប់ពីវិទ្យុបារាំង ចាប់ពីថ្ងៃទី១កញ្ញាខាងមុខនេះតទៅ លោក សេង ឌីណា និងលោក គួច គុន្ធារ៉ា នឹងដើរតួនាទីជាអ្នកដឹកនាំវិទ្យុRFIជាខេមរភាសា គ្រប់គ្រងក្រុមការងារនៅប៉ារីសនិងនៅភ្នំពេញ។

ចុងក្រោយបង្អស់ លោកក៏សូមអរគុណថ្នាក់ដឹកនាំវិទ្យុបារាំងអន្តរជាតិជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៩៣មក។ អរគុណចំពោះទំនុកចិត្ត អរគុណចំពោះតំណែងជាបន្តបន្ទាប់ អរគុណដែលតាមរយៈបង្អួចដ៏តូចមួយនៃស្ថាប័នវិទ្យុRFIជាខេមរភាសា បើកលទ្ធភាពឱ្យលោកបន្លឺសំឡេងផ្សព្វផ្សាយចំណេះដឹងដល់ប្រជាជនខ្មែរដើម្បីប្រយោជន៍នៃកម្ពុជា៕

The post លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ប្រកាសដើរចេញពីតំណែងគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI appeared first on .

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ មានមូលហេតុធំៗ៤ ដែលត្រូវ«ធ្វើការដើម្បីរស់ ប៉ុន្តែកុំរស់ដើម្បីតែធ្វើការ»
«ធ្វើការដើម្បីរស់ ប៉ុន្តែកុំរស់ដើម្បីតែធ្វើការ» គឺជាពាក្យមួយឃ្លាដែលអ្នកជំនាញខាងភូមិសាស្ត្រ នយោបាយដ៏ល្បីឈ្មោះម្នាក់នៅកម្ពុជា ធ្វើការចែករំលែកនៅតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ ពាក្យមួយឃ្លានេះ លោក ទំនងជាចង់ដាស់តឿនទៅកាន់សារធារណៈជន ​ពិសេសបងប្អូនដែលកំពុងតែបំរើការងារជាដើម ទុកជាទុនដោះស្រាយសម្រាប់ជីវិតប្រចាំថ្ងៃ។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ដែលត្រូវបានគេដឹងថា គឺនាយកគ្រប់គ្រងវិទ្យុបារាំង អន្តរជាតិ RFI ជាភាសា ខ្មែរផងនោះ បានលើកឡើងដូច្នេះថា៖ «ហេតុអ្វីងើបពីព្រលឹមហើយចេញទៅធ្វើការ? មានមូលហេតុបួនយ៉ាងតិច។ ទី១៖ដើម្បីរកលុយមកចិញ្ចឹមជីវិត។ ទី២៖ដើម្បីលក្ខន្តិកៈសង្គម(social status) បានន័យថា ខ្ញុំធ្វើការដ្បិតខ្ញុំជាពលរដ្ឋសកម្មដែលចូលរួមកសាងសង្គមដើម្បីប្រយោជន៍ជាតិខ្ញុំ តាមរយៈកិច្ចការទោះតូចឬធំ ក្នុងអាជីពនិងក្នុងជំនាញរបស់ខ្ញុំ។ ទី៣៖ ដើម្បីទំនាក់ទំនងសង្គម បានន័យថា មានការធ្វើ នាំខ្ញុំឱ្យជួបគេឯងដែលជាពលរដ្ឋដទៃ ដែលជាសហការីរួមការងារ ឬដែលជួនកាលក្លាយជាមិត្តភក្តិរួមការងារ។ ទី៤៖ ដើម្បីបំពេញបំណងរបស់ខ្ញុំ ដើម្បីធ្វើឱ្យសុបិនរបស់ខ្ញុំ(អ្នកខ្លះចង់បង្រៀន អ្នកខ្លះចង់ព្យាបាល អ្នកខ្លះទៀតចង់សរសេរ ចង់គូរ ចង់ក្លាយជា…)ក្លាយជាការពិត»។

ជាមួយគ្នានេះដែរ ជុំវិញគំនិតខាងលើ បើទោះជាបានផ្តល់នូវមូលហេតុសំខាន់ៗចំនួនបួនដែលចាំបាច់ត្រូវបំពេញការងារក្តី។ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ក៏បានលើកឡើងបន្ថែមថា «ប៉ុន្តែ…ធ្វើការយូរទៅ នាំឱ្យមនុស្សច្រើនឡើងៗ ពិសេសក្នុងសង្គមទំនើប យល់ឃើញនៅទីបំផុតថា ខ្លួនជាទាសករ, ទាសករនៃថៅកែ, ទាសករនៃតម្រូវការ, ទាសករនៃជីវិត…។ ធ្វើការយូរទៅ នាំឱ្យមនុស្សច្រើនឡើងៗ ហត់ទាំងកាយហត់ទាំងចិត្ត ពីព្រោះការងារច្រើនធ្វើមិនចេះអស់ ពីព្រោះកន្លែងការងារជាទីនៃការកកិតប៉ះទង្គិចគ្នារវាងមនុស្សខុសគ្នា រវាងបុគ្គលិកលក្ខណៈខុសគ្នា រវាងចរិតចរិយាខុសគ្នា រវាងប្រយោជន៍ខុសគ្នា…។ ធ្វើការយូរទៅ នាំឱ្យធុញថប់ ដ្បិតសុបិនរលាយដូចអំបិលត្រូវទឹក ដ្បិតមិនដូចការគិត ហើយប្រាក់ខែក៏តិចទៀត»។

ហេតុនេះ លោកថា ម្ល៉ោះហើយ ដើម្បីសុខកាយសប្បាយចិត្ត ទន្ទឹមគ្នានឹងការងារដែលត្រូវធ្វើ ម្នាក់ៗគួរស្វែងរកអ្វីផ្សេង…សុភមង្គលក្នុងគ្រួសារ មិត្តភក្តិនៅក្រៅរង្វង់ការងារ នៅឃ្លាតឆ្ងាយពីការងារពេលថ្ងៃសម្រាក ឬពេលវិស្សមកាល និងចំណីសម្រាប់អារម្មណ៍សប្បាយរីករាយខ្លះទៅ។ ទាំងនេះ មិនខុសទេ មិនបាបទេ៕ អត្ថបទ៖ ពិសី

The post លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ មានមូលហេតុធំៗ៤ ដែលត្រូវ«ធ្វើការដើម្បីរស់ ប៉ុន្តែកុំរស់ដើម្បីតែធ្វើការ» appeared first on .