លោក ឡោ វិចិត្រ

លោក ឡោ វិចិត្រ៖ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ស៊ីវិល័យទាក់ទាញជាងគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ច អចលនទ្រព្យ និងសំណង់
នៅក្នុងឆ្នាំ២០៣៥ ខាងមុខ រាជធានីភ្នំពេញនឹងពង្រីកវិសាលភាពភូមិសាស្ត្រកាន់តែធំ នៅក្នុងទម្រង់ជាកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ដែលជាប៉ូលសេវាកម្មកណ្ដាលមួយក្នុងតំបន់វាលទំនាប ហើយចំនួនប្រជាជនត្រូវបានគេព្យាករណ៍ថា អាចនឹងឡើងដល់ ៦លាននាក់ ផងដែរ។ នេះបើយោងតាមអនុក្រឹត្យ ស្ដីពី «ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីនៅរាជធានីភ្នំពេញឆ្នាំ២០៣៥» ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកលរាជធានីភ្នំពេញ បានលើកឡើងថា នៅរាជធានីភ្នំពេញតំបន់ដែលមានលេចធ្លោជាងគេ គឺភាគខាងត្បូងដែលរាប់ចាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ម៉ែត្រទៅទល់គម្រោងអាកាសយានដ្ឋានអន្តរជាតិតាខ្មៅ ខេត្តកណ្តាល។ លោកអះអាងដូច្នេះក៏ព្រោះតែផ្អែកលើកត្តាភូមិសាស្រ្តអំណោយផលខាងប្រព័ន្ធធារាសាស្រ្ត សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យដែលនៅមិនទាន់អភិវឌ្ឍនៅឡើយ។

លោកថា សម្រាប់តំបន់ភាគខាងលិច មានសក្តានុពលខាងវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស ខណៈដែលកន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានសេចក្តីណែនាំឲ្យរោងចក្រស្ថិតក្នុងតំបន់មួយចំនួន ត្រូវជ្រើសរើសទីតាំងមានចំងាយប្រមាណ ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ លោកបន្តថា តំបន់នេះមានភាពលេចធ្លោខាងការសាងសង់ឃ្លាំង ដោយសារសម្បូររោងចក្រសហគ្រាស ហើយតម្លៃអចលនទ្រព្យនៅមានកម្រិត។ លើសពីនេះ ប៉ែកខាងលិចក៏មានផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៤ ដែលផ្តល់ភាពងាយស្រួលផ្នែកដឹកជញ្ចូនទៅកំពង់ផែផងដែរ។

ដោយឡែក តំបន់ភាគខាងកើតរាជធានី លោក ឡោ វិចិត្រ បញ្ជាក់ថា មានភាពអំណោយផលខាងសាងសង់លំនៅដ្ឋាន លក្ខណៈបុរីជាដើម។ យ៉ាងណាបែកខាងកើតនេះ បើពិនិត្យលើដងស៊ីតេប្រជាជនវិញ កំពុងប្រមូលផ្តុំមកកាន់ច្រើនឡើងថែមទៀត។

ទោះជាបែបក្តីនេះ លោកបានមើលឃើញថា តំបន់ខាងជើង គឺជ្រោយចង្វារ ក៏កំពុងមានភាពលេចធ្លោខាងលំនៅដ្ឋានដែរ ដោយសារតំបន់នេះជាប់នឹងទន្លេចតុមុខស្រាប់ ហើយតាមផ្លូវជាតិលេខ ៦A កំពុងស្វាគមន៍គម្រោងលំនៅដ្ឋានជាច្រើនហើយមានភាពស៊ីវិល័យទាក់ទាញ ប៉ុន្តែសម្រាប់ដងស៊ីតេប្រជាជននៅមានកម្រិតនៅឡើយ ប្រសិនបើប្រៀបធៀបភាគនឹងខាងផ្លូវជាតិលេខ១។

ទន្ទឹមនឹងនោះ ប្រធានសមាគមអចលនទ្រព្យសកលរាជធានីភ្នំពេញរូបនេះ ក៏បានរំលេចឲ្យឃើញផងដែរ ក្រៅពីតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ តំបន់មួយចំនួនកំពុងជួបបញ្ហាទឹកលេចនៅឡើយ នៅគ្រាដែលមានភ្លៀងធ្លាក់ម្តងៗ។ លោកបន្ថែមថា ដោយសារតំបន់ភាគខាងត្បូងមានភាពលេចធ្លោដូច្នេះហើយ បានជាអ្នកជំនាញលើកទឹកចិត្តវិនិយោគិនមកវិនិយោគ និងអភិវឌ្ឍនៅខាងត្បូងរាជធានីភ្នំពេញដែលជាជម្រើសល្អបំផុតនាពេលបច្ចុប្បន្ន និងអនាគត។

លោកបន្ថែមទៀតថា តំបន់ភាគខាងត្បូង បច្ចុប្បន្នវិស័យដីធ្លីនៅសេះសល់ច្រើនមិនទាន់ធ្វើការវិនិយោគ ឬអភិវឌ្ឍ ប៉ុន្តែមិនយូរនោះទេ តំបន់នេះនឹងអាចទាញចំណាប់អារម្មណ៍ ហើយទទួលបានគម្រោងអភិវឌ្ឍធំៗមកវិនិយោគ និងអភិវឌ្ឍ។ ដោយសារតំបន់ភាគខាងត្បូងនៅជិតព្រលានយន្តហោះអន្តរជាតិធំឈរលេខ ៩លើសកលលោកស្រាប់ ដែលភ្ជាប់ជាមួយមហាវិថីផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងតំបន់កំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្សារទំនើប អាគារពាណិជ្ជកម្ម ខុនដូរ និងទីក្រុងរណបជាដើម។

លោកថ្លែងថា៖ «ស្ថានភាពជាក់ស្តែងបច្ចុប្បន្ននេះ ភាគខាងត្បូងរាជធានីភ្នំពេញឆក់បានគម្រោងធំៗ ហើយកំពុងអភិវឌ្ឍន៍ខ្លួន ប៉ុន្តែលោកថា តំបន់ភាគខាងដទែទៀតក៏មានសក្តានុពលដែល គ្រាន់តែប្រើប្រាស់សម្រាប់វត្ថុបំណងរៀងៗខ្លួន»។

គួររម្លឹកបន្តិចថា អនុក្រឹត្យស្ដីពី «ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥» របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា រាជធានីភ្នំពេញនឹងបន្តពង្រីកវិសាលភាពរបស់ខ្លួន ហើយក្លាយជាទីក្រុងនៃប៉ូលសេវាកម្មកណ្ដាលសម្រាប់ប្រជាជនចំនួន ៦លាននាក់នៅពេលខាងមុខ ហើយទីក្រុងភ្នំពេញ ក៏នឹងពង្រីកខ្លួនក្នុងកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញផងដែរ៕

The post លោក ឡោ វិចិត្រ៖ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ស៊ីវិល័យទាក់ទាញជាងគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ច អចលនទ្រព្យ និងសំណង់ appeared first on .

តើ​​​​រាជ​រដ្ឋាភិបាល​គួរ​​អនុញ្ញាត​ឱ្យ​ជន​បរទេស​មាន​សិទ្ធិ​កាន់​កាប់​ដីធ្លីដែរ​ឬទេ​?
អ្នកជំនាញ និងជាប្រធាន​សមាគម​អចលនទ្រព្យ​សកល​រាជធានីភ្នំពេញ លោក ឡោ វិចិត្រ បាន​​បង្ហាញការ​ចំណាប់​អារម្មណ៍​ដោយផ្អែក​លើ​កត្តា​សេដ្ឋកិច្ច​ ប្រទេស​ទាំង​អស់​​នៅ​ជុំ​វិញ​ពិភពលោក​​ តែង​ធ្វើ​ការ​សិក្សា​ និង​​​រៀប​ចំ​​គោល​នយោបាយ​ ដើម្បី​ទាក់ទាញ​ការ​​វិនិយោគ​មក​កាន់​ប្រទេស​ខ្លួន​​ឱ្យ​បាន​ច្រើន​។ កម្ពុជា​ក៏​ដូច​​ជា​ប្រទេស​ដទៃ​ទៀត​នៅ​លើ​សកលលោក​​ កំពុង​​​ត្រូវ​ការ​ទុន​វិនិយោគ​ពី​​ក្រៅ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ បង្កើត​ការងារ​ កាត់​បន្ថយ​ចំណាក​ស្រុក​។

ថ្លែងដោយផ្អែកលើការស្រាវជ្រាវ លោក ឡោ វិចិត្រ បានគូសបញ្ជាក់ថា៖ «ប្រ​​សិនបើ​រាជរដ្ឋាភិបាល​​មាន​​គោលនយោបាយ​បើក​ចំហ​​​ឱ្យ​ជន​​បរទេស​អាច​កាន់កាប់​ដី​ក្នុង​ប្រទេស​កម្ពុជា​ វា​ជា​សញ្ញា​ល្អ​ ដើម្បី​បង្ក​​ភាព​ងាយ​ស្រួល​ដល់​វិនិយោគិន​​នៅ​​ក្រៅ​ប្រទេស​​មក​វិនិយោគ​​ទៅ​លើ​វិស័យ​ដី​ធ្លី​»។

លោកថា វិស័យ​ដី​ធ្លី​ គឺជា​វិស័យ​មួយ​​បាន​បង្កើត​សេដ្ឋី​ជា​ច្រើន​នៅ​​ក្នុង​ស្រុក​​ ក៏​ប៉ុន្តែ​សម្រាប់​គោល​​នយោបាយ​បើក​ចំហ​​សម្រាប់​វិនិយោគិន​​ក្រៅ​ប្រទេស​​ អាច​កាន់​កាប់​ដី​ធ្លី​នៅ​​កម្ពុជា​គួរ​តែ​សិក្សា​ឱ្យ​បាន​ច្បាស់​ ជាមួយ​នឹង​អ្នក​ជំនាញ​ក្រសួង​ជំនាញ​ អន្តរ​ក្រសួង​ ដើម្បី​ធ្វើ​ការ​សិក្សា​​ផល​ប៉ះពាល់ ឬ​ការ​កំណត់​​ថា តើ​ជន​បរទេស​​គួរ​មាន​លក្ខខ័ណ្ឌ​​បំពេញ​អ្វី​ខ្លះ​? ដូច​ជា​ទុន​​​អតិបរមា​ដើម្បី​ធានា​​ថា​ គោលនយោបាយ​នេះ​ មាន​ប្រសិទ្ធភាព និរន្តរភាព​ និង​ប៉ះពាល់​តិច​តួច​​​​។

តែយ៉ាងណាសម្រាប់​​លោក ​វិចិត្រ​ មុន​នឹង​អនុញ្ញាត​​ឱ្យ​​ជន​បរទេស​កាន់​កាប់​ដីធ្លី​ ​ រដ្ឋាភិបាល​ត្រូវ​សិក្សា​លើ​កត្តា​​សំខាន់​មួយ​ចំនួន​ដូច​ជា​ថា​ តើ​​កម្ពុជា​ចង់​បាន​​ទុន​វិនិយោគ​​កម្រិត​ណា​មក​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​​​? ​​​អ្នក​ជំនាញ​​ត្រូវ​ធ្វើ​ការ​សិក្សា​ជាមួយ​នឹង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​​លម្អិត​ពី​ផល​ប៉ះពាល់​​ក៏​ដូច​ជា​សិក្សា​ពី​លទ្ធផល​​ ក្រោយ​ពី​អនុញ្ញាត​ឱ្យ​​ជន​បរទេស​​កាន់​កាប់​ដីធ្លី​បាន​។ ផ្នែក​ពាក់ព័ន្ធ​​អាច​សិក្សា​​អំពី​ទំហំ​ដី​ ឬ​តំបន់​ណា​ ដែល​អនុញ្ញាត​ឱ្យ​ជន​បរទេស​​អាច​មក​ទិញ​​ដី​​នៅ​កម្ពុជា​ ហើយ​ចាំ​បាច់​ត្រូវ​​មាន​លក្ខខ័ណ្ឌ​​​អ្វី​ខ្លះ​ ដែល​​កំណត់​ដោយ​ច្បាប់​ដើម្បី​ធានា​ថា​ ​គោលនយោបាយ​ថ្មី​នេះ​មិន​មាន​​​ផល​ប៉ះពាល់​​មក​ដល់​ពលរដ្ឋ​​។ ​

បើតាមប្រធាន​សមាគម​អចលនទ្រព្យ​សកល​រាជធានីភ្នំពេញ ការ​បើក​ចំហ​​​គោលនយោបាយ​នេះ​​អាច​មាន​ពីរ​សេនា​រីយ៉ូ​ ទី​១ អាច​បើក​​​ឱ្យ​ទិញ​លំនៅឋាន​​​ជាប់​ដី​ ទី​២ អាច​ទិញ​លំនៅឋាន​​ជាប់​ដី​ហើយ ​ទិញ​ដី​ទៀត ដែល​ទាំង​ពីរ​ខាង​លើ​នេះ​ជា​លក្ខខ័ណ្ឌ​​​មួយ​ដាច់​ដោយ​ឡែក​​ ដែល​​អ្នក​ជំនាញ​​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​​គួរ​សិក្សា​​ថា​ តើ​​​គួរ​បើក​ចំហ​ទាំង​ស្រុង​ ឬ​ជា​ជំហាន​ៗ​។​ បើ​ទិញ​ដី​​ ថា​តើ​គាត់​អាច​ទិញ​​ក្នុង​ទំហំ​កម្រិត​ទឹក​ប្រាក់​ប៉ុណ្ណា​? ប៉ុន្មាន​​ម៉ែត្រ​ការ៉េ​? តើ​ទិញ​ភ្លាម​អភិវឌ្ឍន៍​ភ្លាម​​ ឬ​ទុក​​​រយៈ​ពេល​​​ប៉ុន្មាន​​មុន​ពេល​​អភិវឌ្ឍន៍​?​។

សូមជម្រាបជូនថា បើគ្មានអ្វីប្រែប្រួលទេ ចាប់​ពី​​ខែ​កញ្ញា ឆ្នាំ​២០២២​ ត​ទៅ​​ប្រទេស​ថៃ​នឹង​អនុញ្ញាត​ឱ្យ​ជន​​បរទេស​​អាច​កាន់​កាប់​ដី​ធ្លី​​​ពេញ​លេញ​​បាន​។ ការអនុញ្ញាតិនេះត្រូវបានរដ្ឋាភិបាល រំពឹង​ថា​ នឹង​បង្កើត​ការ​លើក​ទឹក​ចិត្ត ដើម្បី​ជំរុញ​ការវិនិយោគនៅក្នុងប្រទេសថៃ។

ជុំវិញការ​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់នេះ រដ្ឋាភិបាលថៃក៏បានកំណត់​លក្ខណៈ​វិនិច្ឆ័យសម្រាប់តែការរស់នៅប៉ុណ្ណោះ​ និង​មិន​ឱ្យ​លើស​ពី​ ២០០០ម៉ែត្រការ៉េ កំណត់៥ឆ្នាំ មាន​លុយ ​១លានលានបាត និង​វិនិយោគ​បន្ថែម​ ៨០០ពាន់​លាន​បាត បង់​ពន្ធ​បន្ថែម​ចំនួន​ ២,៧សែន​លានបាត ដើម្បី​ទាក់​ទាញ​ជនបរទេស​ដែល​មាន​សក្តានុពល​ខ្ពស់​ចំនួន​រួម​មាន​ ៤ក្រុមគឺ៖ ទី១ ក្រុមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើន(សេដ្ឋី) ទី២ ក្រុមបុគ្គលចូលនិវត្តន៍ពីបរទេស ទី៣ ក្រុមបុគ្គលដែលចង់ធ្វើការពីប្រទេសថៃ និងទី៤ ក្រុមបុគ្គលអ្នកជំនាញ ឬឯកទេសពិសេស៕

The post តើ​​​​រាជ​រដ្ឋាភិបាល​គួរ​​អនុញ្ញាត​ឱ្យ​ជន​បរទេស​មាន​សិទ្ធិ​កាន់​កាប់​ដីធ្លីដែរ​ឬទេ​? appeared first on .

លោក ឡោ វិចិត្រ បង្ហើបប្រាប់ពីទីតាំងណាល្អ ដែលគួរអភិវឌ្ឍវិស័យខុនដូ នាពេលអនាគត
លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ បានបង្ហើប​ប្រាប់​ពីទីតាំងណាល្អ ដែល​គួរអភិវឌ្ឍវិស័យខុនដូ ​​នា​ពេល​អនាគត ខណៈដែលរាជធានីភ្នំពេញនឹងពង្រីកវិសាលភាពភូមិសាស្ត្រកាន់តែធំឡើង។

ក្នុងបទសម្ភាស៍ជាមួយ​ឧកញ៉ាញូស៍ ​​កាល​ពី​ថ្ងៃ​ពុធ ទី​២២ ខែ​មិថុនា ឆ្នាំ២០២២ លោក ឡោ វិចិត្រ ​​បាន​លើក​ឡើង​ថា ទីផ្សារ​ខុនដូ ជាទីផ្សារ​សម្រាប់​ពេល​អនាគត រយៈពេលពី៣ឆ្នាំ ទៅ៥ឆ្នាំ​ខាង​មុខ។ ដូច្នេះ​យើង​ត្រូវ​មើល​ទីតាំង​ណា ដែល​នឹង​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ខ្លាំង​ នា​​ពេល​អនាគត ហើយ​​ស្ថិត​នៅ​កណ្តាល​ក្រុង ​ប៉ុន្តែ​មិនមែន​កណ្តាល​ក្រុង​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ ពោល​គឺ​ត្រូវ​​​​មើល​ឱ្យ​ឃើញ​ថា​ តើ​៣​ឆ្នាំឬ៥ឆ្នាំ​ខាង​មុខ តំបន់​ណា​នឹង​ក្លាយ​ជា​ចំណុច​កណ្តាល​ក្រុង។ ​​

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «បច្ចុប្បន្ន​នេះ​ ​​បើ​យើង​​និយាយ​ពី​កណ្តាល​ក្រុង គឺ​​យើង​នឹក​ឃើញ​តំបន់​បឹងកេងកង​មុន​គេ តែ​បើ​និយាយ​ពី​៣​ឆ្នាំ ឬ​៥​ឆ្នាំ​ទៀត​ កណ្តាល​ក្រុង​នឹង​ស្ថិត​នៅ​តំបន់​មហាវិថី​សម្តេច​ ហ៊ុន សែន (ផ្លូវ៦០​ម៉ែត្រ) ដោយសារ​មាន​ព្រលាន​យន្តហោះថ្មី ​ព្រោះ​ពេល​ភ្ញៀវ​ចុះ​ពី​យន្តហោះ​មុន​គេ​ ​​នឹង​ឆ្លង​កាត់​តំបន់​នេះ​ ដូច្នេះ​តំបន់​ផ្លូវ​៦០​ម៉ែត្រ នឹង​ក្លាយ​ជា​ទីក្រុង​រណប​ថ្មី។ រាជរដ្ឋាភិបាល ក៏​បាន​កំណត់​យក​តំបន់​ទិស​ខាង​ត្បូង (ខណ្ឌ​មានជ័យ) ដើម្បី​ពង្រីក​ទីក្រុង​ផង​ដែរ»។

គួររម្លឹកថា នៅក្នុងឆ្នាំ២០៣៥ ខាងមុខ រាជធានីភ្នំពេញនឹងពង្រីកវិសាលភាពភូមិសាស្ត្រកាន់តែធំ នៅក្នុងទម្រង់ជាកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ដែលជាប៉ូលសេវាកម្មកណ្ដាលមួយក្នុងតំបន់វាលទំនាប ហើយចំនួនប្រជាជនត្រូវបានគេព្យាករណ៍ថាអាចនឹងឡើងដល់ ៦លាននាក់ ផងដែរ។ នេះបើយោងតាម អនុក្រឹត្យ ស្ដីពី «ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីនៅរាជធានីភ្នំពេញឆ្នាំ២០៣៥» ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់៕

The post លោក ឡោ វិចិត្រ បង្ហើបប្រាប់ពីទីតាំងណាល្អ ដែលគួរអភិវឌ្ឍវិស័យខុនដូ នាពេលអនាគត appeared first on .