លោក អ៉ិត សំហេង

លោក អ៊ិត សំហេង ចាត់ទុកការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឆ្នាំ២០២២ទទួលបានលទ្ធផលជាទីមោទនៈ
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួងស្ថាប័ន ពាក់ព័ន្ធដែលបានរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ២០១៩-២០២៣ រយៈពេល ១ឆ្នាំនេះ ប្រកបដោយជោគជ័យគួរជាទីមោទនៈ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អ៊ិត សំហេង គូសបញ្ជាក់ថា«ជោគជ័យទាំងនេះ បានបង្ហាញតាមរយ:ការធានាបាននូវការអភិវឌ្ឍទីផ្សារការងារដែលមានភាពធន់ និងមានប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាពលរដ្ឋ, មានលក្ខខណ្ឌការងារល្អប្រសើរ ដោយផ្តោតលើការលើកកម្ពស់សុខុមាលភាពកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សកម្មភាពធុរកិច្ចប្រកបដោយភាពរស់រវើក និងការវិនិយោគប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទីផ្សារការងារ»។

បើតាមរដ្ឋមន្រ្តីក្រសួងការងារ  ការខិតខំអនុវត្តបានយ៉ាងល្អតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិដ៏ជាក់លាក់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍមូលធន មនុស្សដែលជាធនធាន ជន្ទល់គាំទ្រឱ្យការរីកចំរើននៃសង្គមសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែង ដោយ ១-ជំរុញឱ្យប្រជាពលរដ្ឋមានការងារសមរម្យ និងកម្រិតជីវភាពកាន់តែប្រសើរឡើង ២-លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ៣-បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញឥរិយាបថការងារ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត និង ៤-ធានាថា “ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត”។

ក្រសួងបាននិងកំពុងអនុវត្តផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០២១-២០២៥ ដោយផ្តោតលើយុទ្ធសាស្ត្រចំនួន ៤ គឺ ១) ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ រូបវន្តរបស់គ្រឹះស្ថានសិក្សា ២) ការបំពាក់ឧបករណ៍ បរិក្ខារ និងសម្ភារបណ្តុះបណ្តាល ៣) ការពង្រឹងសមត្ថភាព អ្នកដឹកនាំគ្រប់គ្រង មន្រ្តីជំនាញ និងគ្រូបច្ចេកទេស និង៤) ការបង្កើនបរិមាណ និងគុណភាពជំនាញបច្ចេក ទេស និងវិជ្ជាជីវៈប្រកបដោយបរិយាប័ន្នយេនឌ័រ។ រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET-DAY) នៅថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយពីសារៈសំខាន់ពីវិស័យនេះ ដល់គ្រប់ភាគីភាព ពាក់ព័ន្ធជាពិសេស ដល់គ្រប់មូលដ្ឋានសហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន និងជនងាយរងគ្រោះ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងបានត្រៀមរៀបចំ ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភ ចាប់ពីឆ្នាំ២០២៣ នេះតទៅឱ្យ មានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖សារេត

The post លោក អ៊ិត សំហេង ចាត់ទុកការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឆ្នាំ២០២២ទទួលបានលទ្ធផលជាទីមោទនៈ appeared first on .

សមាគម JCA សន្យាទាក់ទាញអ្នកវិនិយោគជប៉ុនដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា
សមាគមជប៉ុន-កម្ពុជា( JCA) បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគទុនរបស់ខ្លួនឱ្យបានច្រើនបន្ថែមទៀត សម្រាប់ចូលរួមជួយអភិវឌ្ឍន៍វិស័យធនធានមនុស្សរបស់កម្ពុជា ឱ្យកាន់តែមានសមត្ថភាព ទាំងចំណេះ ជំនាញ ដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ននេះ។

ការសន្យាថានឹងជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្សនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារមួយរវាង លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា(JCA) នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក អ៊ិត សំហេង មានប្រសាសន៍ថា រដ្ឋាភិបាលប្រទេសទាំងពីរ បានបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិត ដៃគូរជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ មួយវិញទៀតលំហូរ ពាណិជ្ជករជប៉ុនបានចូលមកកម្ពុជាកាន់តែច្រើន វិនិយោគលើគ្រប់វិស័យ បានផ្តល់ឱកាសការងារជូនដល់ពលរដ្ឋកម្ពុជាបានយ៉ាងច្រើន នេះជាការបង្ហាញពីសក្តានុពល និងភាពទាក់ទងរបស់កម្ពុជា។ ការមើលឃើញពីវត្តមានរបស់អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាច្រើន ជាការជំរុញទាក់ទាញអ្នកវិនិយោគប្រទេសដទៃផ្សេងទៀតមកកាន់កម្ពុជាក៏កាន់តែច្រើនបន្ថែមទៀត ។

លោក អ៊ិត សំហេង សង្កត់ធ្ងន់ថា «ការវិនិយោគរបស់ជប៉ុន ពិតជានាំនូវបច្ចេកវិទ្យាទំនើបថ្មីៗ និងយន្តការគ្រប់គ្រងក្រុមហ៊ុន រោងចក្រ ឱ្យកាន់តែមានភាពងាយស្រួល។ ក្រុមហ៊ុនរបស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា កម្រមានវិវាទការងារណាស់ ក្រុមហ៊ុនអនុវត្តទៅតាមច្បាប់បានល្អ រួមនឹងទំនាក់ទំនងរវាងនិយោជកជប៉ុន និងកម្មករនិយោជិតកម្ពុជាមានភាពសុខដុមរមនានឹងគ្នា»។

បើតាមលោក អ៊ិត សំហេង ចង់ឃើញកម្មសិក្សាការីកម្ពុជាបានទៅធ្វើការនៅប្រទេសជប៉ុន ឱ្យបាន៥ម៉ឺននាក់ ខណៈបច្ចុប្បន្ន កម្មសិក្សាការីកម្ពុជាបានចេញទៅធ្វើការនៅជប៉ុនបានត្រឹមប្រមាណ២ម៉ឺននាក់ប៉ុណ្ណោះ។ ដោយលោក ស្នើដល់ខាងភាគីជប៉ុនធ្វើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវចំនួន៥ម៉ឺននាក់ នាពេលដ៏ខ្លីខាងមុខនេះ។

លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា(JCA) បានឱ្យដឹងថា សមាគមនឹងប្រឹងប្រែងធ្វើយ៉ាងណាជួយមកកម្ពុជាលើជំនាញដ៏ចំាបាច់ ដែលកំពុងមានតម្រូវការសម្រាប់ទៅធ្វើការនៅជប៉ុន។ ជាមួយនឹងនេះ ដោយសង្កេតឃើញថា រថយន្តដែលផលិតនៅប្រទេសជប៉ុនបានចរាចរណ៍នៅកម្ពុជាមានចំនួនកាន់តែច្រើន ដែលជាឱកាសមួយសម្រាប់ឱ្យខាងជប៉ុនផ្តល់ការបណ្តុះបណ្តាលលើជំនាញថែទាំ និងជួសជុលរថយន្តនេះ ទៅដល់យុវជនកម្ពុជាឱ្យកាន់តែមានសមត្ថភាព រួមនឹងផ្តល់ការបណ្តុះបណ្តាលជំនាញកែសម្ជស្ស ដែលជាជំនាញមួយកំពុងតែពេញនិយម ដែលអាចផ្តល់ចំណូលបានប្រសើរ បើយុវជន យុវតីរបស់កម្ពុជា ចាប់យកអាជីពខាងកែសម្ជស្សនេះបានស្ទាត់ជំនាញ៕ អត្ថបទ៖សារេត

The post សមាគម JCA សន្យាទាក់ទាញអ្នកវិនិយោគជប៉ុនដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា appeared first on .

រដ្ឋមន្ត្រីការងារ៖របបប្រាក់សោធន នឹងជួយបង្កើនផលិតភាពការងារក្នុងសហគ្រាស និងគ្រឹះស្ថាននានា
របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន បានរួមចំណែកយ៉ាងសំខាន់បំផុត ពិសេសនឹងជួយបង្កើនផលិតភាពក្នុងសហគ្រាស និងគ្រឹះស្ថាននានានៅកម្ពុជាកាន់តែប្រសើរឡើង។នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ ទៅដល់ថ្នាក់ដឹកនាំសហជីព កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តម អ៉ិត សំហេង បានលើកឡើងថា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន បានរួមចំណែកក្នុងការបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំបំពេញការងារប្រកបដោយស្ថិរភាព និងភាពយូរអង្វែងរបស់កម្មករនិយោជិត ឈានដល់ការបង្កើតផលិតភាពជូនសហគ្រាស គ្រឹះស្ថានរបស់ខ្លួន។ឯកឧត្តមថា របបសន្ដិសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ គឺឱ្យកម្មករនិយោជិតទាំងអស់ក្នុងវិស័យឯកជនទទួលបានប្រាក់ចូលនិវត្តន៍នៅពេលចាស់ធ្វើការលែងកើត ដូចទៅនឹងមន្រ្តីរាជការដែរ។

ជាមួយគ្នានេះ ឯកឧត្តមបន្តថា ការបង្កើតឱ្យមានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន នេះឡើង គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេច ហ៊ុន សែន ក្នុងន័យកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា។

យ៉ាងណា ឯកឧត្តមថា ចំពោះការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកប្រាក់សោធន មិនមែនជាការស័្មគ្រចិត្តនោះទេ ប៉ុន្ដែវាជាកាតព្វកិច្ចរបស់ភាគីនិយោជក និងភាគីនិយោជិត ដែលត្រូវអនុវត្តស្របទៅតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ក៏បានសំណូមពរសហជីពទាំងអស់ផ្សព្វផ្សាយបន្តដល់បងប្អូនកម្មករនិយោជិត ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ធ្វើយ៉ាងណាឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមពេញលេញផងដែរ។

សូមរម្លឹកដែរថា កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២រដ្ឋាភិបាលកម្ពុជា បានប្រកាស​ដាក់​ឱ្យ​អនុវត្ត​របបសន្តិសុខ​សង្គម​ផ្នែក​ប្រាក់សោធន​ ​សម្រាប់​បុគ្គលក្នុងវិស័យឯកជន ​​ដែល​ស្ថិត​នៅ​ក្រោម​បទ​បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពីការងារ។ របបសន្តិសុខ​សង្គម ​ផ្នែក​ប្រាក់សោធននេះ គឺចាប់អនុវត្តចាប់ពី​ថ្ងៃទី ០១ ខែ​កក្កដា ឆ្នាំ​២០២២​ តទៅ​សម្រាប់​បុគ្គល​ទាំងឡាយ​ណា ដែល​ស្ថិត​នៅ​ក្រោម​បទ​បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពីការងារ​៕

អត្ថបទ៖​រង្សី

The post រដ្ឋមន្ត្រីការងារ៖របបប្រាក់សោធន នឹងជួយបង្កើនផលិតភាពការងារក្នុងសហគ្រាស និងគ្រឹះស្ថាននានា appeared first on .

រដ្ឋមន្ត្រី​ក្រសួងការងារ ឯកភាពសំណើរបស់ក្រុមហ៊ុនCP ដែលចង់បានពលករកម្ពុជា ២ពាន់នាក់ទៅបម្រើ​ការ​ងារ​​នៅប្រទេសថៃ
លោក អ៉ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឯកភាពចំពោះសំណើរបស់​ក្រុមហ៊ុនCP ដែល​ត្រូវការកម្លាំងពលកម្មចំនួន២ពាន់នាក់សម្រាប់បម្រើការងារ​ជូនដល់​ក្រុមហ៊ុន​នៅប្រទេសថៃ ដោយអនុវត្តតាម​អនុ​ស្សរ​ណៈ​​​​នៃការយោគយល់គ្នា ដែលប្រទេស​ទាំងពីរ​បានធ្វើជា​មួយគ្នា​កន្លងមកនោះ។

ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែង​ការគួរសមរវាងលោករដ្ឋមន្ត្រី និងលោក Preeda Chunwong អគ្គនាយ​ករងក្រុមហ៊ុនCP នៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការ​ក្រសួងការងារ។

លោករដ្ឋមន្ត្រី បានលើកឡើងថា គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់​ពលករកម្ពុជាដែលកំពុង​ស្នាក់​នៅ និងធ្វើការនៅ​ប្រទេសថៃ នឹងបញ្ជូនក្រុមការងារបច្ចេកទេស ទៅបំពេញបេសកកម្មនៅប្រទេស​ថៃ ដើម្បីបន្តសុពលភាព​ប័ណ្ណពលករ​កម្ពុជា​ធ្វើការនៅបរទេស (OCWC) និងលិខិតធ្វើដំណើរ (TD)។ ដូច្នេះ​ប្រសិនជាពលករកម្ពុជាដែលកំពុងស្នាក់នៅ និង​​ធ្វើការ​នៅក្រុមហ៊ុនដែលផុតសុពលភាព ឬ​សុពលភាព​​នៅសល់​ក្រោម ៦ខែ អាចដាក់ពាក្យស្នើសុំបន្តសុពល​ភាពតាម​រយៈប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម​របស់នាយកដ្ឋាន​មុខរបរនៃក្រសួងការងារថៃ។

ជាមួយគ្នានេះ លោក Preeda Chunwong អគ្គនាយករងក្រុមហ៊ុនCP នៅកម្ពុជា ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមហ៊ុនCP មានពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ប្រមាណជាង១ម៉ឺននាក់ កន្លង មកពលករកម្ពុជាដែលបានធ្វើការ គឺមាន​ភាពស្មោះត្រង់ អត់ធ្មត់នឹងការងារ ដូច្នេះក្រុមហ៊ុនត្រូវការពលករកម្ពុជាចំនួន២ពាន់នាក់បន្ថែមទៀត ដើម្បីជួយ​ការងារ​របស់ក្រុមហ៊ុន។

លោកអគ្គនាយករង បន្តថា ពលករកម្ពុជានឹងទទួលអត្ថប្រយោជន៍ស្មើៗ​គ្នាទៅនឹងពលកររបស់​ប្រទេស​ដទៃ​ផ្សេងទៀត។ មិនតែប៉ុណ្ណោះ ខាងក្រុមហ៊ុន មានកម្មវិធីបណ្តុះបណ្តាល កសាងសមត្ថភាព ដោយ​ពលករធម្មតា ឲ្យក្លាយជាពលករជំនាញ និងផ្តល់អាហារូបករណ៍ដល់ពួកគេក្នុងការទទួល​បានការសិក្សា​រៀនសូត្រ បំប៉មសមត្ថភាពដើម្បីក្លាយខ្លួនជាអ្នកដឹកនាំនៅ​ក្នុងផ្នែក​នីមួយៗ របស់ក្រុមហ៊ុននាពេល​អនាគត។ ក្រុមហ៊ុន CP មានអាជីវកម្មជាច្រើន ដែលកំពុងបណ្តាក់ទុនវិនិយោគ ចំនួន២១ប្រទេស​ទូទាំងពិភពលោក។

គួរបញ្ជាក់ថា ក្រុមហ៊ុន CP កម្ពុជា មានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន ២៦ឆ្នាំមកហើយ ដំណើរការដ៏ជោគជ័យ​នេះ ក៏ដោយសារបានទទួលការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ ទើប​ក្រុមហ៊ុនមានដំណើរការអាជីវកម្មរីកចម្រើន​មកទល់បច្ចុប្បន្ននេះ៕

The post រដ្ឋមន្ត្រី​ក្រសួងការងារ ឯកភាពសំណើរបស់ក្រុមហ៊ុនCP ដែលចង់បានពលករកម្ពុជា ២ពាន់នាក់ទៅបម្រើ​ការ​ងារ​​នៅប្រទេសថៃ appeared first on .