វិស័យទឹកស្អាតនៅកម្ពុជា

បច្ចុប្បន្ន កម្ពុជាបានពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតជិត៨ពាន់ភូមិ ទូទាំងប្រទេស
ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្ពុជាបានកំណត់គោលដៅជាតិក្នុងការសម្រេចឱ្យបានសកលកម្មទឹកស្អាតត្រឹមឆ្នាំ២០៣០ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យឆ្នាំ២០៥០របស់ខ្លួន។ ដោយគិតមកដល់បេលបច្ចុប្បន្ន កម្ពុជាបានពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតដល់៧.៩៩៨ភូមិ  ទូទាំងប្រទេស។

នេះបើតាមការឱ្យដឹងតាមរយៈសិក្ខាសាលាស្ដីពីទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ កម្ពុជា-ជប៉ុន លើកទី១៨ រៀបចំឡើងក្រោមប្រធានបទ «ការផ្ទេរ និងលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់» កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។

លោក ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ការអភិវឌ្ឍ និងការគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ មិនត្រឹមតែជួយលើកកម្ពស់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាគន្លឹះក្នុងការបង្កើនទំនុកចិត្ត និងទាក់ទាញការវិនិយោគពីវិស័យឯកជនជាតិ និងអន្តរជាតិ សម្រាប់ការបង្កើតគុណភាពផលិតកម្ម-អាជីវកម្មនៅកម្ពុជាផងដែរ។”

គួរបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្ពុជាបានកំណត់គោលដៅជាតិក្នុងការសម្រេចឱ្យបានសកលកម្មទឹកស្អាតត្រឹមឆ្នាំ២០៣០ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យឆ្នាំ២០៥០របស់ខ្លួន។

គិតមកដល់ពេលបច្ចុប្បន្ន បណ្តាញផ្គត់ផ្គង់ទឹកស្អាតកម្ពុជាត្រូបានពង្រីកដល់ ៧.៩៩៨ ភូមិ នៅទូទាំងប្រទេស។ ជាមួយគ្នានេះ បរិមាណផលិតទឹកស្អាតជាមធ្យមមានចន្លោះពី ៤០ ទៅ ៥០ លានម៉ែត្រគូប ក្នុងមួយខែ ដែលក្នុងនោះប្រតិបត្តិករឯកជនរួមចំណែកប្រមាណ ៣៥ ភាគរយ៕

The post បច្ចុប្បន្ន កម្ពុជាបានពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតជិត៨ពាន់ភូមិ ទូទាំងប្រទេស appeared first on .

វិស័យឯកជនជប៉ុន ចាប់អារម្មណ៍ក្នុងអាជីវកម្មទឹកស្អាតនៅកម្ពុជា
គណៈប្រតិភូក្រុងគីតាគ្យូស៊ូ ប្រទេសជប៉ុន បានបង្ហាញ បំណងពង្រីកប្រតិបត្តិការអាជីវកម្មទឹកស្អាតរបស់ខ្លួននៅកម្ពុជា។ តាមរយៈជំនួបកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ រវាង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ លោក Eguchi Tetsuro អភិបាលរងទីក្រុងគីតាគ្យូស៊ូ បានឱ្យដឹងថា គណៈប្រតិភូក្រុងគីតាគ្យូស៊ូ ប្រទេសជប៉ុន បានបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំងរបស់វិស័យឯកជនជប៉ុនក្នុងអាជីវកម្មទឹកស្អាតនៅកម្ពុជា។

លោក ហែម វណ្ណឌី បានលើកឡើងថា កម្ពុជារីករាយដែលទីក្រុងគីតាគ្យូស៊ូបាននាំយកក្រុមហ៊ុនក្នុងវិស័យទឹកស្អាតជាច្រើនរបស់ជប៉ុនមកសហការជាមួយកម្ពុជា។ វិស័យនេះមានសារសំខាន់មិនត្រឹមតែសម្រាប់សុខភាពសាធារណៈ និងការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជំរុញវិស័យធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។”

លោកបន្តថា កាលពីខែតុលា ឆ្នាំ២០២៥ ទីក្រុងគីតាគ្យូស៊ូ និងសមាគម KOWBA បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានប្រវត្តិតាំងពីឆ្នាំ១៩៩៦មក។

ជាមួយគ្នានោះ លោកអភិបាលរងទីក្រុង ក៏បានលើកឡើងថា៖ “ភាពជាដៃគូនេះមានលក្ខណៈរឹងមាំ និងយូរអង្វែង។ យើងសូមបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា ហើយនឹងប្តេជ្ញាចិត្តជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ ដើម្បីបង្កើតសមិទ្ធផលជាក់ស្តែងរួមគ្នា។”

លោកបានបន្ថែមថា៖ “ក្រុមហ៊ុនរបស់យើងមានបំណងចូលមក និងពង្រីកប្រតិបត្តិការនៅកម្ពុជាសម្រាប់រយៈពេលវែង មិនមែនសំឡឹងប្រាក់ចំណេញរយៈពេលខ្លីនោះទេ។ យើងនឹងសហការជាមួយកម្ពុជាជាច្រើនឆ្នាំ និងច្រើនទសវត្សរ៍ទៅមុខ។”

គួរបញ្ជាក់ថា ទោះបីកម្ពុជា និងជប៉ុនបានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាមួយគ្នា ក្នុងរយៈពេលប្រមាណបីទសវត្សរ៍កន្លងមកនេះ ប៉ុន្តែចំនួនគ្រួសារដែលនៅពុំទាន់ទទួលបានសេវាទឹកស្អាតនៅមានច្រើនទៀត ដែលបង្ហាញថា វិស័យនេះនៅតែជាអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា និងក៏ជាឱកាសសម្រាប់ធុរកិច្ចជប៉ុនផងដែរ ស្របពេលក្រសួងកំពុងបន្តពង្រឹងកំណែទម្រង់ និងបញ្ញត្តិកម្មក្នុងវិស័យនេះ តាមរយៈការវាយតម្លៃប្រតិបត្តិករទូទាំងប្រទេស និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត៕

The post វិស័យឯកជនជប៉ុន ចាប់អារម្មណ៍ក្នុងអាជីវកម្មទឹកស្អាតនៅកម្ពុជា appeared first on .

ក្រុមហ៊ុនថាមពលចិន ចាប់អារម្មណ៍វិនិយោគវិស័យទឹកស្អាតនៅកម្ពុជា
ក្រុមហ៊ុនថាមពលដ៏ធំមួយរបស់ចិន Energy China បានចាប់អារម្មណ៍ចង់វិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជា។
ក្រុមហ៊ុន Energy China គឺជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលផ្តោតការវិនិយោគលើវិស័យថាមពល ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះមានបទពិសោធន៍ជាងពីរទស្សវត្សរ៍នៅកម្ពុជា និងមានបំណងពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យទឹកស្អាត។

នៅក្នុងជំនួបពិភាក្សាការងារនាពេលថ្មីៗនេះ ជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកម្ពុជា លោក Zhang Deliang អគ្គនាយករងក្រុមហ៊ុន China Energy International Group បានលើកឡើងថា ក្រុមហ៊ុនលោក មានបំណងវិនិយោគរយៈពេលវែងនៅកម្ពុជា ក្រុមហ៊ុនមានរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាង ៧០ ទីតាំងនៅក្នុងប្រទេសចិន ជាមួយសមត្ថភាពផលិតជាង ៤,៥ លានម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងគម្រោងអន្តរជាតិសំខាន់ៗនានា ដូចជានៅប្រទេសប្រេស៊ីល និងអារ៉ាប់រួម។ ដូច្នេះក្រុមហ៊ុន China Energy ជឿជាក់ខ្លាំងថា ជំនាញបច្ចេកទេស និងធនធាន អាចគាំទ្រគោលដៅអភិវឌ្ឍន៍វិស័យទឹកស្អាតរបស់កម្ពុជា។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជម្រាបជូន គណៈប្រតិភូអំពីស្ថានភាពនៃវិស័យទឹកស្អាតនៅកម្ពុជា ដែលរួមមានរដ្ឋាករទឹកចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង ៤០០ នៅទូទាំងប្រទេស។

លោកបានលើកឡើងថា កម្ពុជាមានប្រតិបត្តិករទឹកស្អាតច្រើនដែលមានសមត្ថភាពបច្ចេកទេស និងធនធានផ្សេងៗគ្នា។ ស្ថានភាពនេះខុសប្លែកពីស្ថានភាពនៅប្រទេសផ្សេងទៀត ប៉ុន្តែវាក៏ជាឱកាសសម្រាប់ការវិនិយោគខ្នាតធំផងដែរ។ យើងស្វាគមន៍ដៃគូវិនិយោគនានា រួមទាំង Energy China ដែលអាចនាំមកទាំងជំនាញបច្ចេកទេស និងហិរញ្ញវត្ថុរយៈពេលវែង ខណៈដែលតម្រូវការទឹកស្អាតនឹងបន្តកើនឡើងជាមួយកំណើននៃការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់យើង។”

The post ក្រុមហ៊ុនថាមពលចិន ចាប់អារម្មណ៍វិនិយោគវិស័យទឹកស្អាតនៅកម្ពុជា appeared first on .

អូស្ត្រាលីនៅតែបន្តគាំទ្រអនាគតទឹកស្អាតកម្ពុជា
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជំនួយរបស់អូស្ត្រាលីបានជួយដល់ប្រជាជនកម្ពុជាជាង ១លាននាក់នៅតាមជនបទទទួលបានទឹកស្អាតប្រើប្រាស់។

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឱ្យបញ្ជាក់ថា «យើងមានមោទនភាពក្នុងការបន្តធ្វើការជាមួយកម្ពុជា ដើម្បីសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០។

តាមរយៈកម្មវិធី CAPRED របស់យើង យើងកំពុងគាំទ្រសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា លើកទី៥ ក្រោមភាពជាដៃគូជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងសមាគមទឹកស្អាតអូស្ត្រាលី។»

ប្រធានបទឆ្នាំនេះ “ទឹកដើម្បីនិរន្តរភាពអនាគត” បានប្រមូលផ្តុំអ្នកចូលរួមជាង ៣០០ នាក់មកពីខាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ នឹងបានពិភាក្សាការងារគ្នាអំពីបញ្ហាប្រឈម ក៏ដូចជាឱកាសក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ជាពិសេសនៅតំបន់ជនបទ។

អូស្ត្រាលីបានអះអាងថា ខ្លួននៅតែប្តេជ្ញាជួយកម្ពុជាឱ្យសម្រេចបាននូវអនាគតមួយ ដែលទឹកស្អាតអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា។

The post អូស្ត្រាលីនៅតែបន្តគាំទ្រអនាគតទឹកស្អាតកម្ពុជា appeared first on .

បច្ចុប្បន្ន កម្ពុជាមានរដ្ឋាករទឹកសាធារណៈចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង៤០០ស្ថាប័ន
ស្ថានភាពនៃវិស័យទឹកស្អាតនៅកម្ពុជា បច្ចុប្បន្នមានភាពបែកខ្ញែកច្រើន ក្នុងនោះមានរដ្ឋាករទឹកសាធារណៈចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង៤០០ស្ថាប័ន។នេះបើតាមការឱ្យដឹងពីលោក ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

មានប្រសាសន៍នៅក្នុងជំនួបជាមួយគណៈប្រតិភូមកពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក ហែម វណ្ឌឌី បានលើកឡើងថាកំណើននៃនគរូបនីយកម្ម ឧស្សាហកម្ម និងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០។

លោកបន្តថា ស្ថានភាពនៃវិស័យទឹកស្អាតនៅកម្ពុជាបច្ចុប្បន្ន មានភាពបែកខ្ញែកច្រើន ដោយក្នុងនោះមានរដ្ឋាករទឹកសាធារណៈចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង៤០០ស្ថាប័ន។

លោកស្រី Sandrine Boucher នាយក AFD ប្រចាំប្រទេសកម្ពុជា ក៏បានបញ្ជាក់ថា AFD បានរួមចំណែកក្នុងវិស័យទឹកស្អាតនៅកម្ពុជាជាង៣០ឆ្នាំមកហើយ។ តាមរយៈជំនួយបច្ចេកទេសនេះ AFD បានបញ្ជូនក្រុមអ្នកជំនាញ ដើម្បីធ្វើការសិក្សាកំណត់វិសាលភាព សម្រាប់ជាមូលដ្ឋានគ្រឹះនៃការសិក្សាសមិទ្ធិលទ្ធភាពនៃការកែទម្រង់វិស័យទឹកស្អាត ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។

លើសពីនេះ សហភាពអឺរ៉ុប ក៏បានបញ្ជាក់ការផ្តល់មូលនិធិសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពនេះ ស្របតាមយុទ្ធសាស្ត្រអឺរ៉ុបរួមទីពីរសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលក្នុងនោះការកែទម្រង់វិស័យទឹកស្អាតគឺជាអាទិភាពចម្បងមួយរបស់ខ្លួនផងដែរ។

សូមជម្រាបជូនថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់អាទិភាពលើសេវាទឹកស្អាត សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងជាកាតាលីករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច  ពិសេសនៅក្នុងទីក្រុង តំបន់ប្រជុំជន ច្រករបៀងសេដ្ឋកិច្ច តំបន់ឧស្សាហកម្ម និងកសិ-ឧស្សាហកម្មជាដើម។ក្នុងនោះ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ដៃគូ ដូចជាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុប មានសារៈសំខាន់ណាស់ ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង សម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីទឹកស្អាត និងអនាម័យ។

សូមបញ្ជាក់បន្ថែមថា AFD ក៏ទើបបានអនុម័តជំនួយឥតសំណងចំនួន ២០០.០០០ អឺរ៉ូ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពដល់រដ្ឋាករទឹកស្វយ័តសៀមរាប។  ក្រោយការសិក្សាសមិទ្ធិលទ្ធភាពនេះ កិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងដែលមានតម្លៃប្រមាណ២៥លានអឺរ៉ូ គ្រោងនឹងចុះហត្ថលេខានៅត្រឹមដំណាច់ឆ្នាំ២០២៥៕

The post បច្ចុប្បន្ន កម្ពុជាមានរដ្ឋាករទឹកសាធារណៈចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង៤០០ស្ថាប័ន appeared first on .

រាជរដ្ឋាភិបាល ធនាគារពិភពលោក និងវិស័យឯកជន ចំណាយជាង១៨០លានដុល្លារ លើគម្រោងទឹកស្អាត
គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលមានតម្លៃជិត១៨៥លានដុល្លារ ត្រូវបានប្រកាសដាក់ឱ្យដំណើរការអនុវត្តជាផ្លូវការ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកអនុវត្តគម្រោង។

គម្រោងដែលមានរយៈពេល៥ឆ្នាំនេះ គ្រោងប្រើថវិកាប្រមាណ ១៨៤,៩ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៦៣លានដុល្លារ ជាហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក ៤,៣លានដុល្លារជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងប្រមាណ១៧,៦លានដុល្លារ ជាការវិនិយោគពីវិស័យឯកជន។

គម្រោងនេះ មានគោលបំណងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ព្រមទាំងពន្លឿនវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាស្តីពីទឹកស្អាត និងអនាម័យត្រឹមឆ្នាំ២០៣០។

សមាសធាតុទី១នៃគម្រោង ផ្តោតលើការកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីសម្រាប់រដ្ឋាករទឹក នៅក្រុងសែនមនោរម្យ ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង និងស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង ដោយពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់ទាំងនោះ។ ប្រតិបត្តិករទឹកស្អាតឯកជនក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ទទួលបានជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុពីគម្រោងនេះផងដែរ។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍កំពុងចាត់ចែងអនុវត្តសកម្មភាពការងារជាយុទ្ធសាស្ត្រមួយចំនួន ដូចជាការធ្វើបច្ចុប្បន្នភាពគោលនយោបាយទឹកស្អាត និងអនាម័យ, ការសិក្សារៀបចំផែនការយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតតាមបណ្តាខេត្ត, ការពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករទឹកស្អាត ពិសេសរដ្ឋាករទឹកសាធារណៈ, ការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាការរៀបចំយន្តការហិរញ្ញវត្ថុនិងស្ថាប័ន ដើម្បីពន្លឿនកំណើននៃវិស័យនេះ។

លោកបានបន្ថែមថា “គោលដៅចម្បង គឺអង្គភាពរដ្ឋាករទឹកទាំងអស់ត្រូវមានសមត្ថភាពរឹងមាំក្នុងរយៈពេល៣ ទៅ ៤ឆ្នាំខាងមុខ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលអន្តរាគមន៍ផ្គត់ផ្គង់ទឹកស្អាតតាមគ្រប់រូបភាពនៅតាមតំបន់នានា និងឆ្លើយតបបានតាមតម្រូវការរីកចម្រើននៃវិស័យឧស្សាហកម្ម ធុរកិច្ច និងទីផ្សារ ក៏ដូចជាវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជាជារួម ខណៈដែលយើងកំពុងវិវត្តឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលពឹងផ្អែកលើឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។”

លោក ហែម វណ្ណឌី បានមានប្រសាសន៍ឱ្យដឹងទៀតថា៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករទឹកស្អាត ដើម្បីដោះស្រាយបញ្ហានៃការបាត់បង់ប្រភពទឹក ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ក្រសួងក៏កំពុងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមកលើបណ្តាញទឹកស្អាតផងដែរ៕

The post រាជរដ្ឋាភិបាល ធនាគារពិភពលោក និងវិស័យឯកជន ចំណាយជាង១៨០លានដុល្លារ លើគម្រោងទឹកស្អាត appeared first on .

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ប្តេជ្ញាជួយអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា
លោក ស៊ីរីល ប៊ែលលីយេ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើដំណើរទស្សនកិច្ចទៅកាន់គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដ៏ទំនើបនេះ ព្រមទាំងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ បានបើកការដ្ឋានសាងសង់ក្នុងខែមេសា ឆ្នាំ២០២៤ និងគ្រោងចំណាយពេលសាងសង់៣៦ខែ ដោយប្រើថវិកាប្រមាណ២៥២លានដុល្លារអាមេរិក។ ក្នុងនោះ ២១០លានដុល្លារអាមេរិក ជាកម្ចីសម្បទានពីទីភ្នាក់ងារ AFD និង៤២លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ សហភាពអឺរ៉ុបក៏បានអនុម័តផ្តល់ជំនួយឥតសំណងចំនួន១២លានអឺរ៉ូ សម្រាប់គម្រោងនេះផងដែរ។

នៅក្នុងកិច្ចពិភាក្សាទ្វេភាគី ស្តីពីភាពជាដៃគូកម្ពុជា-បារាំង សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរចំពោះការគាំទ្រ និងកិច្ចសហការដ៏ខ្ជាប់ខ្ជួនរបស់ AFD ។

លោក បានលើកឡើងថា៖ “ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តល់អាទិភាពលើសេវាទឹកស្អាត សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងជាកាតាលីករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច  ពិសេសនៅក្នុងទីក្រុង តំបន់ប្រជុំជន ច្រករបៀងសេដ្ឋកិច្ច តំបន់ឧស្សាហកម្ម និងកសិ-ឧស្សាហកម្មជាដើម។ការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ដៃគូ ដូចជាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុប មានសារៈសំខាន់ណាស់ ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង សម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីទឹកស្អាត និងអនាម័យ។”

លោក ប៊ែលលីយេ ក៏បានលើកឡើងពីភាពជាដៃគូដ៏រឹងមុំា និងយូរអង្វែងរបស់ AFD ចំពោះការអភិវឌ្ឍនៅកម្ពុជា ដោយបានបញ្ជាក់ថា៖ “ការគាំទ្ររបស់បារាំងក្នុងវិស័យទឹកស្អាត មិនត្រឹមផ្តោតលើការផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះទេ។ គោលបំណងរបស់យើងគឺធានាថា សេវាទឹកស្អាតត្រូវបានផ្តល់ជូនដល់សហគមន៍ដែលងាយរងគ្រោះ។ ទន្ទឹមនឹងនោះ យើងក៏បាននិងកំពុងពង្រឹងសមត្ថភាពរបស់រដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជនផងដែរ។”

សូមបញ្ជាក់ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាខែងទាំង៣ដំណាក់កាល គ្រោងប្រើប្រាស់ថវិកាសរុបប្រមាណ៦៦០លានដុល្លារ ដែលនឹងបំពេញតម្រូវការនៃការប្រើប្រាស់ទឹកស្អាតដែលកំពុងកើនឡើងជាលំដាប់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ដំណាក់កាលទី១ និងទី២ ត្រូវបានដាក់ឱ្យដំណើរការ ដោយបង្កើនសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរហូតដល់ ៩៨២.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ដំណាក់កាលទី៣ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៧ នឹងបន្ថែមសមត្ថភាពផលិត ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរហូតដល់ ១,២ លានម៉ែត្រគូបក្នុងមួយថ្ងៃ។

ទន្ទឹមនឹងនេះ AFD ក៏ទើបបានអនុម័តជំនួយឥតសំណងចំនួន ២០០.០០០ អឺរ៉ូ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពដល់រដ្ឋាករទឹកស្វយ័តសៀមរាប។  ក្រោយការសិក្សាសមិទ្ធិលទ្ធភាពនេះ កិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងដែលមានតម្លៃប្រមាណ២៥លានអឺរ៉ូ គ្រោងនឹងចុះហត្ថលេខានៅត្រឹមដំណាច់ឆ្នាំ២០២៥៕

The post ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ប្តេជ្ញាជួយអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា appeared first on .