វិស័យអប់រំ

ឧកញ៉ាម្ចាស់សាកលវិទ្យាល័យល្បីឈ្មោះ២រូប ជាប់ជាក្បាលស៊ីនដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
ពេលថ្មីៗនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា រៀបចំបោះឆ្នោតជ្រើសរើស ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិ សម្រាប់អាណត្តិទី៧ ដែលមានសមាជិក សមាជិកាជាង១០០នាក់។ ក្នុងនោះ ឧកញ៉ា ហេង វ៉ាន់ដា បន្តជាប់ជាប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ា លី ឆេង បន្តជាប់ជាប្រធានគណៈប្រតិបត្តិ សម្រាប់អាណត្តិថ្មី ឆ្នាំ២០២៤-២០២៦។

ការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិអាណត្តិទី៧ នេះ បានប្រព្រឹត្តទៅដោយរលូន តម្លាភាព និងយុត្តិធម៌ ហើយជាលទ្ធផលសមាជិកក្រុមប្រឹក្សាភិបាលដែលមានវត្តមានបានបោះឆ្នោតគាំទ្រជ្រើសតាំង ឧកញ៉ា ហេង វ៉ាន់ដា ជាប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ា លី ឆេង ជាប្រធានគណៈប្រតិបត្តិ សម្រាប់អាណត្តិថ្មី ឆ្នាំ២០២៤-២០២៦ បន្តទៀត។

សូមជម្រាបថា ឧកញ៉ា ហេង វ៉ាន់ដា ជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ចំណែកឧកញ៉ា លី ឆេង ជាប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ និងជាសមាជិករដ្ឋសភាជាតិ ជាអ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ។

ក្នុងឱកាសនោះ ឧកញ៉ាទាំងពីរដែលបន្តកាន់តំណែងដដែលនោះបានឡើងប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ឱ្យបានកាន់តែរីកចម្រើន ជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនទំនាក់ទំនងល្អជាមួយក្រសួង-ស្ថាប័ន និងដៃគូនានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាប់ថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បច្ចុប្បន្នមានគ្រឹះស្ថានសិក្សា ចំនួន១២៨គ្រឹះស្ថានសិក្សា ជាសមាជិក តែងតែរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិថ្មី ជារៀងរាល់ ៣ឆ្នាំម្តង ដែលបោះឆ្នោតដោយសមាជិកក្រុមប្រឹក្សាភិបាលទាំង ២២គ្រឹះស្ថាន៕

The post ឧកញ៉ាម្ចាស់សាកលវិទ្យាល័យល្បីឈ្មោះ២រូប ជាប់ជាក្បាលស៊ីនដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា appeared first on .

ជប៉ុន ផ្តល់ជំនួយជិត៣៥ម៉ឺនដុល្លារ ជួយសាងសង់អគារសិក្សា និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា
រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ថវិកាជិត៣៥ម៉ឺនដុល្លារ ( ៣៤៨,៩១៩ដុល្លារ) ដើម្បីជួយដល់ការសាងសង់អគារសិក្សានៅសាលាបឋមសិក្សា និងការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅជនបទកម្ពុជា​ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរី។

ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនេះ ត្រូវបានប្រគល់ដល់ស្ថាប័នទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ កម្មវិធីនេះ បានធ្វើឡើងនៅស្ថានទូតជប៉ុន ក្រោមអធិបតីភាពលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ និងរដ្ឋាករទឹកមណ្ឌលគិរី កាលរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

គម្រោងដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលជប៉ុននាពេលនេះ ដើម្បីអនុវត្តគម្រោងរួមមាន៖១៖ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាស្រែកិន ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ថវិកាចំនួន៩២,៤២៥ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ។ ២៖ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាឬស្សី ដូចក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (ថវិកាចំនួន ១០០,៣៤៤ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ។

និងទី៣៖ គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ថវិកាចំនួន ១៥៦,១៥០ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយរដ្ឋាករទឹកមណ្ឌលគិរី។ ក្នុងគម្រោងនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនឹងត្រូវបានសាងសង់ ហើយបណ្តាញចែកចាយទឹកស្អាតប្រមាណ ២៦គីឡូម៉ែត្រនឹងត្រូវបានដំឡើងនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាមរយៈគម្រោងនេះ ប្រជាជនប្រមាណ ២,៥០០នាក់នឹងទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ដែលនឹងរួមចំណែកដល់ការកែលម្អកម្រិតជីវភាពរស់នៅរបស់ពួកគេ។

គួរបញ្ជាក់ដែរថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅកម្រិតមូលដ្ឋាន។

ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង៦៨លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៨១គម្រោងនៅទូទាំងប្រទេសកម្ពុជា៕

The post ជប៉ុន ផ្តល់ជំនួយជិត៣៥ម៉ឺនដុល្លារ ជួយសាងសង់អគារសិក្សា និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា appeared first on .

សម្តេច ហ៊ុន ម៉ាណែត ប្តេជ្ញាធ្វើឱ្យសាលារដ្ឋទាំងអស់ ក្លាយជាសាលារៀនល្អ អាចទទួលយកបាន​នៅមូលដ្ឋាន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាថា នឹងពង្រឹងសាលារដ្ឋទាំងអស់ ឱ្យក្លាយជាសាលាដែលខ្លាំង រឹងមាំ និងជាសាលារៀនល្អ អាចទទួលបាននៅមូលដ្ឋាន។សម្តេចថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួម ក្នុងទិវាគ្រូបង្រៀនលើកទី២៦ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។

នាឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងអាណត្តិនៃការដឹកនាំរបស់សម្តេច មួយឬពីរអាណត្តិនេះ គឺធ្វើម៉េចពង្រឹងគ្រប់សាលាទាំងអស់ជាជំហ៊ាន ពិសេសសាលារដ្ឋ ឱ្យខ្លាំង រឹងមាំ ដើម្បីជាមូលដ្ឋានអាចបណ្តុះបណ្តាលទាំងសមត្ថភាព និងឥរិយាបទ។

សម្តេបានបន្តថា៖«គឺយើងចង់ឱ្យសាលារដ្ឋទាំងអស់ ក្លាយជាសាលារៀនល្អ សម្រាប់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដោយមិនចាំបាច់មានកូនចៅ ប្រជាពលរដ្ឋវេចបង្វេចពីស្រុកមួយទៅស្រុកមួយ ទៅរៀនសាលាមួយទៀត ព្រោះគ្រប់សាលាទាំងអស់ សាលារដ្ឋរបស់យើងចាប់ពីថ្នាក់បឋមដល់ថ្នាក់ទី១២ ក្លាយជាសាលាល្អអាចទទួលបាន​នៅមូលដ្ឋាន»។

ស្រប់ជាមួយគ្នានេះ សម្តេចក៏បានសង្កត់ធ្ងន់ដែរថា ជាគោលដៅរបស់រាជរដ្ឋាភិបាលនៅអាណាត្តិទី៧នេះ គឺត្រូវពង្រឹកវិស័យអប់រំ ជាជាងពង្រីក តាមរយៈការធ្វើឱ្យការអប់រំ នៅសាលារដ្ឋមានគុណភាព ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានសមត្ថភាព គុណធម៌ សីលធម៌ និងវិន័យឱ្យបានល្អ៕ អត្ថបទ៖ ពិសី

The post សម្តេច ហ៊ុន ម៉ាណែត ប្តេជ្ញាធ្វើឱ្យសាលារដ្ឋទាំងអស់ ក្លាយជាសាលារៀនល្អ អាចទទួលយកបាន​នៅមូលដ្ឋាន appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មូលដ្ឋាននៃការអប់រំ ត្រូវពង្រឹងចាប់ពីថ្នាក់មូលដ្ឋាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លៃងថា  មូលដ្ឋាននៃការអប់រំ គឺត្រូវពង្រឹងពីថ្នាក់មតេយ្យ ដល់ថ្នាក់ទី ១២ ហើយបើពង្រឹងបាន នោះវិស័យអប់រំរបស់កម្ពុជា នឹងមានភាពរីកចម្រើន។សម្តេចថ្លែងបែបនេះ នៅក្នុងឱកាសអបអរទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ«គ្រូបង្រៀន ជាសសរស្តម្ភ នៃ​សាលា​រៀន​ឆ្ពោះ​ទៅ​រក​ឧត្តមភាព» នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ប្រសាសន៍ថា «បើចង់បាននិស្សិតមានគុណភាពរៀននៅតាមសាកលវិទ្យាល័យ ត្រូវពង្រឹងថ្នាក់បឋម ថ្នាក់ទី១២ បើគាត់មានមូលដ្ឋានរឹងមាំ នោះហើយជាគុណភាពនៅសាកលវិទ្យាល័យ»។

សម្តេចធិបតី បានបន្តថា វិស័យអប់រំដំណាក់កាលនេះ គឺជាដំណាក់កាលពង្រឹងវិស័យអប់រំ ដូច្នេះត្រូវយកសសរស្ដម្ភណាមួយ ក្នុងនោះមានដូចជាការពង្រឹងមូលដ្ឋាន នៃការសិក្សារបស់សិស្ស ចាប់តាំងពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ ឬមធ្យមសិក្សាតែម្ដង ដែលការអប់រំនេះ ត្រូវផ្ដោតលើលទ្ធផលចំនួន២ គឺសមត្ថភាព និងឥរិយាបថ។

លើសពីនោះ សម្តេចធិបតី បានបញ្ចាក់ថា ចាប់​ពី​ពេល​នេះ​តទៅ​ត្រូវ​តែ​ធ្វើ​ការ​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ ដោយគ្រូបង្រៀនត្រូវមានទាំងចំណេះដឹង គុណធម៌ និងសីលធម៌ ដែលជាគំរូ និង​ជា​មូលដ្ឋាន​គ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្ស និង​យុវជន​ជំនាន់​ក្រោយៗ​ទៀត។

សូមជម្រាបថា រាជរដ្ឋាភិបាល បាន​សម្រេច​ដំឡើងប្រាក់បៀវត្ស​​ឧបត្ថម្ភដល់លោកគ្រូ-អ្នកគ្រូ ដែលជាគរុសិស្សកំពុង​សិក្សា​ដោយ​អនុវត្ត​តាម​រូបមន្តបៀវត្សមូលដ្ឋាន បូកនឹង៧០ភាគរយបន្ថែម។ ការដំឡើងបៀវត្សឧបត្ថម្ភថ្មីនេះ បាន​ធ្វើ​ឱ្យបៀវត្សរបស់លោកគ្រូ-អ្នកគ្រូ ជាគរុសិស្សកំពុងសិក្សា ទាបបំផុត (កម្រិត គ)ចំនួន ៩៨​ម៉ឺន​រៀល​៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មូលដ្ឋាននៃការអប់រំ ត្រូវពង្រឹងចាប់ពីថ្នាក់មូលដ្ឋាន appeared first on .

សម្តេចតេជោ ស្នើស្ថាប័នចារកម្មសិង្ហបុរី ជួយជំរុញកិច្ចសហការលើវិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ស្ថាប័នចារកម្មសិង្ហបុរី ជួយជំរុញកិច្ចសហការលើវិស័យអប់រំ និងសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបជួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេច ជាមួយប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

នាឱកាសនោះ លោក LAU Peet Meng ប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី បានសម្ដែងការអបអរសាទរជូនដល់សម្ដេច ហ៊ុន សែន ដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានជោគជ័យ ខណៈពិភពលោក កំពុងជួបប្រឈមនិងបញ្ហាជំងឺកូវីដ១៩ , បញ្ហានៅប្រទេសមីយ៉ាម៉ា, បញ្ហានៅប្រទេសអ៊ុយក្រែន និងបញ្ហានៅសមុទ្រចិនខាងត្បូងជាដើម។

ជាមួយគ្នានោះដែរ លោកក៏បាន គោរពសុំអនុសាសន៍ពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរីឱ្យកាន់តែខ្លាំងឡើងផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរអំណរគុណសិង្ហបុរីផងដែរ ដែលបានចូលរួមធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានជោគជ័យ ខណៈសម្តេច ក៏បាន

ផ្ដល់អនុសាសន៍ដល់ប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរីខាងលើ ជួយលើកទឹកចិត្តឱ្យសិង្ហបុរី ជំរុញដល់ការតភ្ជាប់ផ្លូវអាកាស ដោយជំរុញឱ្យទេសចរណ៍ដែលមកដល់សិង្ហបុរី ហើយបានបន្តមកដល់កម្ពុជាផង។

ជាងនេះទៀត សម្តេចកក៏បានស្នើបន្ថែមដល់ស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី ជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ ៕

The post សម្តេចតេជោ ស្នើស្ថាប័នចារកម្មសិង្ហបុរី ជួយជំរុញកិច្ចសហការលើវិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា appeared first on .

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយអ្នកឧកញ៉ា ឧកញ៉ា អ្នករស៊ីក្នុងវិស័យអប់រំ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សានៅប្រទេសកម្ពុជា ដោយមានអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាអ្នកវិនិយោគក្នុងវិស័យអប់រំជាច្រើនរូប ដែលដឹកនាំដោយឧកញ៉ា ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សា និងជាម្ចាស់វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងនៅក្រោយជំនួបថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការជំរុញការសិក្សាតាមអនឡាញនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩កន្លងទៅនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ជាពិសេសនៅក្នុងកាលៈទេសៈ នៃការរាតត្បាតជំងឺកូវីដ១៩ ជាមួយគ្នានោះដែរ ក៏បានចូលរួមជួយដល់ប្រជាជនក្រីក្រ ជួយដល់កងកម្លាំងប្រដាប់អាវុធ ដែលនេះ គឺជាការចូលរួមទាំងអស់គ្នាសម្រាប់ភាពរីកលូតលាស់កម្ពុជា តទៅមុខទៀត។

ទាក់ទងនឹងការអភិវឌ្ឍន៍វិស័យអប់រំនេះដែល អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន បានគូសបញ្ជាក់ថា ការវិវត្តន៍វិស័យអប់រំនៅកម្ពុជាមិនទាន់ចំទ្រនិចដែលថាវិស័យអប់រំគួរតែដើរទៅមុខនោះទេ ក្នុងន័យនេះអ្នកឧកញ៉ាក៏បានសម្តែងក្តីបារម្ភផងដែរក្នុងការវិវត្តន៍បែបនេះរបស់រដ្ឋាភិបាល។

អ្នកឧកញ៉ាថ្លែងថា «ទី១) គ្រូមិនទាន់បានប្រាក់ខែពេញលេញដើម្បីឲ្យគ្រូផ្តោតមកលើសិស្ស ពិសេសនោះសាលារដ្ឋតែម្តង តែសម្រាប់អ្នកឧកញ៉ាចង់បានឲ្យគ្រូទាំងសាលារដ្ឋ និងឯកជនទទួលបាន ១០០% ព្រោះនៅពេលដែលគ្រូបង្រៀនរដ្ឋផងឯកជន ដូច្នេះវាបាត់ឋាមពល នេះក៏ដោយសារតែកត្តាជីវភាពរបស់គ្រូដែលបង្ខំគាត់ឲ្យបង្រៀនច្រើនកន្លែង ហេតុនេះមិនបានផ្តោតអារម្មណ៍១០០%មកលើសិស្សនោះទេ។ ទី២) ខ្វះសម្ភារសិក្សា ដើម្បីតម្រូវការទៅតាមថ្នាក់នីមួួយៗ»។

បើតាមអ្នកឧកញ៉ាវេជ្ជបណ្ឌិត កម្ពុជាបច្ចុប្បន្នក៏កំពុងខ្វះបញ្ញវ័នពិតច្រើនផងដែរ។ ការណ៍នេះអ្នកឧកញ៉ាចង់សំដៅទៅដល់បញ្ញវ័នដែលហ៊ានចេញមកសរសេរពិត បង្ហាញពិត ព្រោះការដែលគ្មានបញ្ញវ័នពិតបែបនេះបានធ្វើឲ្យផ្នត់គំនិតកូនខ្មែរថមថយចុះបន្តិចម្តងៗ ដោយសារតែខ្វះការលើកទឹកចិត្ត។

«យើងអាចអង្គុយយកលេសថាប្រទេសយើងកំពុងអភិវឌ្ឍន៍…បើគិតតែពីអភិវឌ្ឍន៍ តែយើងអត់អភិវឌ្ឍន៍ទៅមុខអាហ្នឹងវាអត់ទៅមុខនោះទេ យើងត្រូវការយុទ្ធនាការទះស្គរឲ្យអស់ពីកម្លាំងកាយចិត្ត…»។ អ្នកឧកញ៉ា គួច ម៉េងលី បន្ថែម។

ជាមួយគ្នានេះ កន្លងមកក្រសួងអប់រំយុវជន និងកីឡា បានបន្តអនុវត្តកំណែទម្រង់សំខាន់មួយចំនួន តាំងពីឆ្នាំ២០១៣មក រួមមាន ទី១ កំណែទម្រង់ការប្រឡងសម្រាប់សិស្សថ្នាក់ទី១២ ទី២ ការពិនិត្យឡើងវិញទៅលើកម្មវិធីសិក្សារបស់សិស្សគ្រប់កម្រិត ទី៣ ការធ្វើអធិការកិច្ចតាមសាលារៀន ដោយផ្តោតលើគុណភាពអប់រំ សំណង់អគារ កិច្ចការសាលា។ល។ ទី៤ ការធ្វើរង្វាយតម្លៃការសិក្សារបស់សិស្ស ទី៥ កំណែទម្រង់ថ្នាក់ឧត្តមសិក្សា ទី៦ ការពង្រឹងជំនាញរបស់យុវជន ជាដើម។

ដោយសារតែរាជរដ្ឋាភិបាល តែងតែផ្តល់អាទិភាពទី១ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និង អភិវឌ្ឍវិស័យអប់រំកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០២២កន្លងទៅ បានផ្តល់អនុសាសន៍សម្រាប់វិស័យអប់រំ យុវជន និងកីឡា ដើម្បីបន្តអនុវត្ត ទី១) បន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់, ទី២) កសាងប្រព័ន្ធ និងអភិវឌ្ឍសមត្ថភាពប្រព័ន្ធអប់រំ តាមរយៈ ធានាភាពជាអ្នកដឹកនាំ និង ការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ទី៣) បន្តអភិវឌ្ឍ ការអប់រំឌីជីថល សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងបរិការណ៍ បរិវត្តកម្មសង្គម និង សេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្ម បច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា ទី៤) បន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និងយុវជន ដោយប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមាន ក្នុងសង្គម តាមរយៈការបំផុសចលនា កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ទី៥) បន្តត្រៀមលក្ខណៈឱ្យបានពេញលេញ ដើម្បីធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ ទី៦) បន្តលើកកម្ពស់សុខភាពអនាម័យ នៅតាមគ្រឹះស្ថានសិក្សា៕

The post សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយអ្នកឧកញ៉ា ឧកញ៉ា អ្នករស៊ីក្នុងវិស័យអប់រំ appeared first on .

សម្តេចតេជោ ជំរុញឱ្យស្ថាប័នពាក់ព័ន្ធ កុំមើលរំលងលើការពង្រឹងគុណភាពធនធានមនុស្សកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជារឿងសំខាន់ និងមិនអាចមើលរំលងបាន ដើម្បីបំពេញសេចក្តីត្រូវការលើការអភិវឌ្ឍ។ទន្ទឹមគ្នានេះ សម្តេចតេជោ ជំរុញឱ្យស្ថាប័នពាក់ព័ន្ធ សូមកុំមើលរំលងលើការពង្រឹងគុណភាពធនធានមនុស្សកម្ពុជា ដើម្បីឱ្យដើរទាន់របត់ថ្មីនៃបដិវដ្តឧស្សាហកម្ម ៤.០។

ថ្លែងក្នុងពេលដែល សម្តេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS ជិត ៧ពាន់នាក់ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្តេចបានសង្កត់ធ្ងន់ថា ឈានមួយជំហានពីយុគ្គសម័យឧស្សាហកម្ម មកយុគ្គសម័យបច្ចេកវិទ្យា និងឌីជីថល ប្រទេសទាំងអស់សុទ្ធតែបានមើលឃើញពីសារៈសំខាន់នៃការអនុវត្តសេដ្ឋកិច្ចឌីជីថល ដែលជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញប្រទេសឱ្យអភិវឌ្ឍបានលឿនស្របទៅនឹងរបត់នៃបដិវដ្តឧស្សាហកម្មជំនាន់ថ្មី។

ទន្ទឹមគ្នានេះ សម្តេចថា សម្រាប់កម្ពុជាវិញ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការជំរុញឱ្យមានគោលនយោបាយសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ទន្ទឹមគ្នានេះ សម្តេចថា គ្មានធនធានមនុស្ស គឺមិនអាចធ្វើអ្វីបាននោះទេ។ ធនធានមនុស្ស គឺជាចំណុចមួយដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍។ហេតុនេះ សម្តេចថា រដ្ឋាភិបាលនៅតែបើកឱកាសឱ្យវិស័យឯកជនចូលរួមចំណែក វិនិយោគលើវិស័យអប់រំកម្ពុជាថែមទៀត។

គួរបញ្ជាក់ដែរថា កម្ពុជា ត្រូវការធនធានមនុស្សវ័យក្មេង ត្រូវការធនធានមនុស្សជាច្រើនផ្នែកជំនាញបច្ចេកទេស និងបច្ចេកវិទ្យាដើម្បីចូលរួមចំណែកអភិវឌ្ឍលើកគ្រប់ផ្នែកទាំងអស់ក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។ ហេតុនេះ ដើម្បីត្រៀមខ្លួនឱ្យបានល្អក្នុងការចូលរួមជាចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ ចាំបាច់ត្រូវតែយកចិត្តទុកដាក់លើការពង្រឹងគុណភាពធនធានមនុស្ស ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទ៖ ពិសី

The post សម្តេចតេជោ ជំរុញឱ្យស្ថាប័នពាក់ព័ន្ធ កុំមើលរំលងលើការពង្រឹងគុណភាពធនធានមនុស្សកម្ពុជា appeared first on .

សម្តេចតេជោ៖ ចាប់ពីពេលនេះទៅ វិស័យសុខាភិបាល និងវិស័យអប់រំ និងក្លាយជាវិស័យអាទិភាពជាងគេ
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សុខភាពប្រជាជន និងការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅអាទិភាព ខណៈសម្តេចក៏ប្រកាសថា ចាប់ពេលនេះទៅ វិស័យសុខាភិបាល និងវិស័យអប់រំ និងក្លាយជាវិស័យអាទិភាពជាងគេ លើវិស័យផ្សេងៗទាំងអស់។

ថ្លែងក្នុងឱកាសពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ និងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់ នៅថ្ងៃទី១៩ ខែមករា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ស្របពេលដែលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេស កម្ពុជាដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ទន្ទឹមគ្នានេះ បើតាមស្តាប់ពីតម្រូវការគ្រូពេទ្យសម្រាប់មន្ទីពេទ្យនេះ គឺត្រូវការគ្រូពេទ្យរហូតដល់១០០០នាក់ ហើយបច្ចុប្បន្នមានតែជាង១០០នាក់ប៉ុណ្ណោះ។

ជាមួយគ្នានេះ សម្តេចបន្តដូច្នេះថា៖«ចាប់ពេលនេះទៅវិស័យអប់រំ និងវិស័យសុខាភិបាល គឺជាវិស័យអាទិភាពជាងគេ ខណៈកាលពីឆ្នាំ ២០២២ សម្ដេចបានអនុញ្ញាតឱ្យជ្រើសរើសគ្រូពេទ្យក្របខណ្ឌ ៣ ពាន់នាក់ ហើយថ្ងៃនេះ សម្ដេចបានបន្ថែមចំនួន ២០០ នាក់ និងផ្ដល់ជូនបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០០ នាក់បន្ថែមទៀត»។

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន​ ក៏បានសម្រេចអនុញ្ញាតឱ្យក្រសួងសុខាភិបាល ជ្រើសរើសក្របខណ្ឌគ្រូពេទ្យចំនួន ២០០នាក់បន្ថែមទៀត ដើម្បីបំពេញតម្រូវការសម្រាប់ការព្យាបាលប្រជាពលរដ្ឋ៕

អត្ថបទ៖ ពិសី

The post សម្តេចតេជោ៖ ចាប់ពីពេលនេះទៅ វិស័យសុខាភិបាល និងវិស័យអប់រំ និងក្លាយជាវិស័យអាទិភាពជាងគេ appeared first on .

ពាណិជ្ជករល្បីឈ្មោះក្នុងវិស័យអប់រំម្នាក់ ប្រៀបធៀបប្រព័ន្ធអប់រំនៅកម្ពុជាជាមួយនឹងបណ្តាប្រទេសនានាក្នុងពិភពលោក
ក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានឧកញ៉ាញូស៍ ពាណិជ្ជករល្បីឈ្មោះក្នុងវិស័យអប់រំ និងជាស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន  អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងប្រៀបធៀបប្រព័ន្ធអប់រំនៅកម្ពុជាជាមួយនឹងបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក ដោយគូសបញ្ជាក់ថា ប្រព័ន្ធអប់រំនៅកម្ពុជាត្រូវតែមានការកែប្រែ ទើបរីកចម្រើនហើយមានបញ្ញវ័នច្រើនសម្រាប់ជាតិ។

សូមស្តាប់ប្រសាសន៍អ្នកឧកញ៉ា ម៉េច គួចម៉េងលី៖

The post ពាណិជ្ជករល្បីឈ្មោះក្នុងវិស័យអប់រំម្នាក់ ប្រៀបធៀបប្រព័ន្ធអប់រំនៅកម្ពុជាជាមួយនឹងបណ្តាប្រទេសនានាក្នុងពិភពលោក appeared first on .

សម្តេចតេជោ ហ៊ុន សែន៖ ការបណ្តុះបណ្តាលធនធានមនុស្សមិនអាចពឹងផ្អែកលើសាលារដ្ឋទាំងស្រុងឡើយ
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃចន្ទ ទី៣តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សាកលវិទ្យាល័យឯកជន បានជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាច្រើនគិតមកដល់ពេលនេះ។ សម្តេចបន្តថា នេះជាមោទនភាពដែលមានធនធានមនុស្សកាន់តែច្រើនឡើងៗ។

ការដែលមានធនធានមនុស្សកាន់តែច្រើននេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថាដោយសារជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចក្នុងការបើកឪកាសឲ្យវិស័យឯកជនចូលរួមវិនិយោគក្នុងវិស័យអប់រំ។ បើតាមសម្តេចការបណ្តុះបណ្តាលធនធានមនុស្សនេះ គឺមិនអាចពឹងផ្អែកតែលើសាលារដ្ឋទាំងស្រុងបាននោះឡើយ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានផ្តល់ឪកាសឲ្យសាកលវិទ្យាល័យរដ្ឋយកថ្លៃសិក្សា ដើម្បីដំណើរការដោយខ្លួនឯង ដោយរដ្ឋមិនបានផ្តល់ថវិកាសម្រាប់វិនិយោគ ដូចជា កសាងហេដ្ឋារចនសម្ព័ន្ធជាដើម។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា៖ «វិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងដ៏សំខាន់ផ្នែកសេដ្ឋកិច្ច, វិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធកាន់ច្រើន»៕

The post សម្តេចតេជោ ហ៊ុន សែន៖ ការបណ្តុះបណ្តាលធនធានមនុស្សមិនអាចពឹងផ្អែកលើសាលារដ្ឋទាំងស្រុងឡើយ appeared first on .