វិស័យឯកជន

សម្តេចធិបតី ហ៊ុន ម៉ាណែត មិនចង់ឃើញខាងវិស័យណាដួលរលំទេ បើតឹងពេកក៏ដាច់ ធូរពេកក៏មិនល្អដែរ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់វិស័យធនាគារ និងវិស័យអចលទ្រព្យ ធ្វើការជួយសម្រួលដល់អតិថិជនរបស់ខ្លួន ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញយន្តការគន្លឹះជួយសម្រួលដល់វិស័យឯកជន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះពេជ្រ និងតំបន់អភិវឌ្ឍន៍កោះនរា បានបង្ហាញនូវជំនឿថា ប្រតិបត្តិករក្នុងវិស័យធនាគារ និងវិស័យអចលនទ្រព្យក៏ដូចជា វិស័យផ្សេងៗ សូមជួយសម្រាលទៅដល់បងប្អូនប្រជាពលរដ្ឋ អតិថិជនរបស់ខ្លួន។

សម្តេចធិបតីថ្លែងថា៖ «កាលពីថ្ងៃទី ១៣ ខែវិច្ជិកា ខ្ញ៉ំបានជួបជាមួយវិស័យឯកជនហើយ និងបានប្រកាសពីគោលនយោបាយជួយលើគ្រប់វិស័យ»។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា «យើងមិនចង់ឃើញខាងណាដួលរលំទេ បើតឹងពេកក៏ដាច់ ធូរពេកក៏មិនល្អដែរ»។

ជាមួយគ្នានេះដែរចំពោះបញ្ហាទំនាស់រឿងបញ្ហាដីធ្លីដែលកើតឡើង សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យដោះស្រាយលើយន្តការពីរ ទីមួយ ក្រសួងដែនដីសូមពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លីនៅទូទាំងប្រទេស ទីពីរ យន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដែលមានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរួចហើយ។

សូមជម្រាបជូនថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ បានធ្វើឡើងកាលថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយដាក់ចេញវិធានការគន្លឹះមួយចំនួនដើម្បីជួយដល់វិស័យឯកជន។

ក្នុងនោះនៅវិមានសន្តិភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការកែទម្រង់គន្លឹះមុតស្រួចមួយចំនួនថែមទៀត ដើម្បី ជួយដល់វិស័យឯកជន ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។ បន្ថែមលើនេះ សម្តេចធិបតីក៏បានប្រកាសដាក់ចេញកិច្ច អន្តរាគមន៍ ជាច្រើន ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា ឆ្លើយតបនឹងវិបត្តិទាំងឡាយ ក៏ដូចជា រក្សាបានភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត មិនចង់ឃើញខាងវិស័យណាដួលរលំទេ បើតឹងពេកក៏ដាច់ ធូរពេកក៏មិនល្អដែរ appeared first on .

កម្ពុជា-អ៊ីតាលី បើកផ្លូវឱ្យវិស័យឯកជនធ្វើការវិនិយោគទៅវិញទៅមក ដើម្បីបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត
កម្ពុជា-អ៊ីតាលី បានធ្វើការឯកភាពគ្នាក្នុងការលើកទឹកចិត្តដល់វិស័យឯកជនជាពិសេសសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីបើកផ្លូវឱ្យវិស័យឯកជនទាំងសងខាងធ្វើការជិតស្និទ្ធ និងស្វែងយល់អំពីតម្រូវការទៅវិញទៅមក សំដៅបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត។

ការឯកភាពរបស់ភាគីទាំងពីរធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក VALENTINO VALENTINI អនុរដ្ឋមន្ត្រីក្រសួងសហគ្រាស និងការផលិតនៅអ៊ីតាលី នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ លោកស្រី តឹករ៉េត កំរង ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់បរិយាកាសវិនិយោគជូនវិស័យឯកជន តាមរយៈការដាក់ឱ្យប្រើច្បាប់វិនិយោគថ្មី និងការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជារៀងរាល់ឆ្នាំ ដើម្បីទទួលយកសំណូមពរ សិក្សាបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម។

បន្ថែមពីនោះ លោកស្រី បានលើកទឹកចិត្តដល់ធុរជននិងវិនិយោគិនអ៊ីតាលី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគនិងពាណិជ្ជកម្មលើវិស័យសក្តានុពលរបស់កម្ពុជារួមមាន៖ កសិកម្ម កសិ-ឧស្សាហកម្ម កង់ វាយនភណ្ឌ និងគ្រឿងអេឡិចត្រូនិចជាដើម។

ជាការឆ្លើយតប VALENTINO VALENTINI បានបញ្ជាក់ថា វិស័យឯកជនអ៊ីតាលីកំពុងស្វែងរកកិច្ចសហការនិងពិនិត្យលទ្ធភាពចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជាលើវិស័យសេដ្ឋកិច្ចឌីជីថល សេវាសន្តិសុខអ៊ីនធឺណេត និងយានយន្ត។លើសពីនោះ គណៈប្រតិភូអ៊ីតាលីដែលមានទាំងថា្នក់ដឹកនាំស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជន គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនិងការធ្វើធុរកិច្ចនៅកម្ពុជាផងដែរ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាពក្នុងការលើកទឹកចិត្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងវិស័យឯកជនជាពិសេសសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីបើកផ្លូវឱ្យវិស័យឯកជនទាំងសងខាងធ្វើការជិតស្និទ្ធនិងស្វែងយល់អំពីតម្រូវការទៅវិញទៅមក សំដៅបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យដល់គោលដៅដែលភាគីទាំងពីរចង់បាន នាពេលអនាគត។

សូមជម្រាបថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអ៊ីតាលីក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ៤៤៥ លានដុល្លារ បានកើនឡើងប្រមាណ ៣៣,៣៩% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ក្នុងនោះ កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអ៊ីតាលីដូចជា សម្លៀកបំពាក់ ស្បែកជើង ធញ្ញជាតិ វត្ថុធ្វើពីដែក និងកៅស៊ូជាដើម រីឯកម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអ៊ីតាលីដូចជា ផលិតផលធ្វើពីស្បែកសត្វ គ្រឿងសម្អាង ម៉ាស៊ីនឬបរិធាន ក្រណាត់ប៉ាក់ ឱសថ និងទំនិញដទៃទៀត៕

The post កម្ពុជា-អ៊ីតាលី បើកផ្លូវឱ្យវិស័យឯកជនធ្វើការវិនិយោគទៅវិញទៅមក ដើម្បីបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត appeared first on .

ចិនរៀបចំការិយាល័យពិសេស គាំទ្រវិស័យឯកជន
រដ្ឋាភិបាលចិនបានអនុម័ត ក្នុងការរៀបចំការិយាល័យពិសេសមួយនៅគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ ហៅកាត់ NDRC ដើម្បីគាំទ្រដល់វិស័យឯកជន និងជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ការិយាល័យមួយនោះ នឹងរ៉ាប់រងដល់ការរៀបចំគោលនយោបាយ គាំទ្រដល់ការអភិវឌ្ឍន៍នៃ​ក្រុមហ៊ុនឯកជន ទាំងក្នុងស្រុក និងការប្រកួតប្រជែងលើឆាកអន្តរជាតិ។

គួររំលឹកថា វិស័យឯកជននៅចិនគឺផ្ដល់ឱកាសការងារប្រហែល ៨០% នៅក្នុងទីក្រុង ប៉ុន្តែរយៈពេលមួយឆមាសនេះ វិស័យមួយនេះជួបផលវិបាកក្នុងការអូសទាញវិនិយោគិន ដោយសារ​កំណើនសេដ្ឋកិច្ចយឺត ស្របពេលតម្រូវការក៏ថយចុះថែមទៀត។

ជាមួយគ្នានោះ ក្រុមអ្នកវិភាគសេដ្ឋកិច្ចមួយចំនួនលើកឡើងថា រដ្ឋាភិបាលចិនកំពុង​ចាត់វិធានការ​ថ្មីៗ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចឡើងវិញ ដោយសារបារម្ភពីវិបត្តិបំណុល និងហានិភ័យ​វិបត្តិហិរញ្ញវត្ថុ ដែលអាចបណ្ដាលមកពីភាពជាប់គាំងនៃវិស័យអចលនទ្រព្យក្នុងស្រុក៕

The post ចិនរៀបចំការិយាល័យពិសេស គាំទ្រវិស័យឯកជន appeared first on .

វិស័យឯកជនបង្ហាញការព្រួយបារម្ភ ជុំវិញការពន្យារពេលជ្រើសរើសនាយករដ្ឋមន្ត្រីថៃ
វិស័យឯកជន កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការ​ពន្យារ​ពេលក្នុងការបង្កើតរដ្ឋាភិបាលថ្មី អាចនឹងនាំឱ្យមានភាពមិនច្បាស់លាស់ទៅលើផ្នែកនយោបាយ និងគោលនយោបាយសាធារណ:កាន់តែច្រើន ហើយអាចនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ច ផងដែរ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

កាលពេលថ្មីៗនេះ ការិយាល័យប្រជាពលរដ្ឋបានស្នើសុំឱ្យតុលារធម្មនុញ្ញថៃ ពិចារណា​បដិសេធ​ការតែងតាំងលោក ភីថា លីមចារើនរ៉ាត់ មេដឹកនាំគណបក្សឆ្ពោះទៅមុខ ជានាយករដ្ឋមន្ត្រីថ្មី ហើយថែមទាំងបានស្នើសុំឱ្យមានការពន្យាពេលការបោះឆ្នោតរហូតដល់តុលាការធ្វើសេចក្តីសម្រេច។ ដូច្នេះហើយ គេនៅមិនទាន់ដឹងច្បាស់ថា តើពេលណាការបោះឆ្នោតសភាបន្ទាប់ សម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នឹងត្រូវធ្វើឡើងនោះឡើយ។

យ៉ាងណាមិញ ជុំវិញការពន្យារពេលនេះ លោក Kampon Adireksombat អនុប្រធានទី១ និងជាប្រធានក្រុមនៅធនាគារ SCB Chief Investment Office (SCB CIO) បានបង្ហាញពីក្តីកង្វល់ធំៗមួយចំនួន ដែលអាចកើតមាននៅក្នុងចំណោមសហគមន៍វិនិយោគ ក្នុងពេលឥឡូវនេះ គឺភាពមិនច្បាស់លាស់ទៅផ្នែកនយោបាយ និងគោលនយោបាយ ដែលរំពឹងថានឹងកាន់តែចុះខ្សោយ បន្ទាប់ពីមានការបោះឆ្នោត។

មិនតែប៉ុណ្ណោះ លោកបានបន្ថែមថា ៖ ” រហូតមកដល់ពេលនេះ យើងនៅតែត្រូវដោះស្រាយជាមួយនឹងភាពមិនច្បាស់លាស់។ រាល់គោលនយោបាយរបស់គណបក្សនយោបាយទាំងនោះ តែមានគុណសម្បត្តិ និងគុណវិបត្តិ។ ហើយចំពោះគោលនយោបាយរបស់ពួកគេ អាចនឹងមានផលប៉ះពាល់ផ្សេងៗគ្នា នៅទូទាំងវិស័យអាជីវកម្ម ដូចដែលយើងបានសង្កេតឃើញពីផ្សារហ៊ុនថៃ (SET) និងវិស័យឯកជន ក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះ” ។

លោកបន្តទៀតថា ៖ ” ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងជឿជាក់ថាកត្តាដ៏សំខាន់ គឺការរីកចម្រើនលើទីផ្សារភាគហ៊ុន នៅពេលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ ប៉ុន្តែការពន្យាពេលកាន់តែយូរ ការចំណាយកាន់តែច្រើន ហើយមិនត្រឹមតែអ្នកវិនិយោគប៉ុណ្ណោះទេ គឺមនុស្សគ្រប់គ្នា ថែមទាំងប្រជាជនធម្មតាផងដែរ ដែលនឹងត្រូវទទួលបន្ទុក” ។

ដោយឡែក លោក Aat Pisanwanich នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិ (CITS) បានធ្វើការព្រមានផងដែរថា អស្ថិរភាពនយោបាយក្នុងស្រុក អាចនឹងបណ្តាលឱ្យប្រទេសថៃ បាត់បង់ឱកាស ក្នុងការទាក់ទាញការវិនិយោគពីបរទេស ហើយអាចនឹងកាត់បន្ថយ GDP មកនៅតិចជាង ៣% នៅឆ្នាំនេះ ។

លោកបន្តទៀតថា ការពន្យារពេលនៃការបង្កើតរដ្ឋាភិបាលថ្មី នឹងពន្យារពេលដល់ការផ្តល់ថវិកាសម្រាប់ឆ្នាំ ២០២៤ និងផ្អាកការវិនិយោគរបស់រដ្ឋាភិបាល រួមទាំងអាចកាត់បន្ថយប្រាក់ចំណូលលើវិស័យធុរកិច្ច ដែលបានមកពីការដេញថ្លៃសម្រាប់គម្រោងរដ្ឋាភិបាល ខណ:ពេលដែលការប្រើប្រាស់ក្នុងស្រុកក៏អាចនឹងប៉ះពាល់ ក្នុងកម្រិតជាក់លាក់មួយ ផងដែរ។

ជាងនេះទៅទៀត លោក Aat បានសង្កត់ធ្ងន់ថា អ្វីដែលកាន់តែសំខាន់ជាងនេះទៀត ការពន្យារពេលនេះ នឹងធ្វើឱ្យទំនុកចិត្តកាន់តែចុះខ្សោយ ក្នុងចំណោមអ្នកវិនិយោគបរទេស នៅក្នុងប្រទេសថៃ ដោយសារពួកគេនឹងបញ្ឈប់ការវិនិយោគ ហើយរង់ចាំមើលថា តើរដ្ឋាភិបាលថ្មីនឹងចាត់វិធានការបែបណា៕

The post វិស័យឯកជនបង្ហាញការព្រួយបារម្ភ ជុំវិញការពន្យារពេលជ្រើសរើសនាយករដ្ឋមន្ត្រីថៃ appeared first on .

ទីភ្នាក់ងាររៀបចំផែនការរដ្ឋចិន បើកកិច្ចប្រជុំជាមួយក្រុមហ៊ុនឯកជន បង្កើនភាពជិតស្និទ្ធជាមួយគ្នា
កាលពីពេលថ្មីៗនេះ ទីភ្នាក់ងាររៀបចំផែនការរដ្ឋចិនបាននិយាយថា ពួកគេបានរៀបចំ​កិច្ចប្រជុំជាមួយ​ក្រុមហ៊ុនឯកជន រាប់បញ្ចូលទាំងក្រុមហ៊ុនធំៗដូចជា Baidu និង LONGi Green Energy Technology ជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

FILE PHOTO: Baidu sign is seen at the World Artificial Intelligence Conference (WAIC) in Shanghai, China July 6, 2023. REUTERS/Aly Song

ប្រភពដដែលបន្ថែមថា ជំហានបន្ទាប់នៃកិច្ចប្រជុំរៀបចំដោយគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ ហៅកាត់ NDRC គឺ បង្កើនទំនាក់ទំនងស្អិតល្មួត​ ជាមួយ​នឹង​ក្រុមហ៊ុនឯកជនជាច្រើន និងដោះស្រាយបញ្ហានានា ដែលក្រុមហ៊ុនឯកជនទាំងនេះ​កំពុង​ជួបប្រទះ។

គួររំលឹកដែរថា នេះគឺជាកិច្ចប្រជុំលើកទី ២ រវាង NDRC ជាមួយនឹងក្រុមហ៊ុនឯកជន បន្ទាប់ពី​នាយករដ្ឋមន្ត្រី លោក Li Qiang បានប្រកាសពីការពង្រឹងទំនាក់ទំនង​ជាមួយ​វិស័យឯកជន ដែលជាផ្នែកមួយនៃគោលនយោបាយ បង្កើនកំណើនសេដ្ឋកិច្ចរបស់ចិនឡើងវិញ៕

The post ទីភ្នាក់ងាររៀបចំផែនការរដ្ឋចិន បើកកិច្ចប្រជុំជាមួយក្រុមហ៊ុនឯកជន បង្កើនភាពជិតស្និទ្ធជាមួយគ្នា appeared first on .

នាយករដ្ឋមន្ត្រីចិនថ្មី អះអាងផ្ដល់តម្លាភាពដល់វិស័យឯកជនឡើងវិញ
នាថ្ងៃទី ១៣ មីនា នាយករដ្ឋមន្ត្រីចិនថ្មី Li Qiang បានសន្យាថា នឹងផ្ដល់តម្លាភាពដល់វិស័យ​ឯកជន​ឡើងវិញ ដោយអះអាងថា បរិយាកាសសម្រាប់អាជីវកម្មសហគ្រិន នឹង​មានភាពប្រសើរឡើង ខណៈ​សិទ្ធស្មើគ្នា​នឹងត្រូវផ្តល់ទៅឱ្យ​ក្រុមហ៊ុនទាំងអស់​ដោយមិនគិត​ពីប្រភេទ​នៃកម្មសិទ្ធិ។

នៅក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំ អតីតប្រធានគណបក្សក្រុងសៀងហៃ ត្រូវទទួលរងបន្ទុក​ស្ដារ​សេដ្ឋកិច្ច​ប្រទេសមហាអំណាចអាស៊ីឡើងវិញ បន្ទាប់ពីជួបវិបត្តិកូវីដ ១៩ រហូតដល់ ៣ឆ្នាំ ហើយការ​ផ្ដល់​តម្លាភាពដល់វិស័យឯកជន គឺជាកត្តាសំខាន់ក្នុងការ​អូសទាញវិនិយោគិនបរទេស។ នេះបើតាមការចុះផ្សាយពី CNA។

លោក Li Qiang ក៏បានបង្ហើបទៀតថា ចិននឹងព្យាយាមគ្រប់វិធីសាស្ត្រក្នុងការបង្កើនឱកាស​ការងារ​គ្រប់កន្លែង និងស្នើ​ឲ្យ​មន្ត្រីគ្រប់ជាន់ថ្នាក់​រាប់អានមិត្តជាមួយ​សហគ្រិន​នានា ដើម្បីជួយ​ដល់​ការ​លើកកំពស់​សេដ្ឋកិច្ច​ចិនឡើងវិញ។

គួររំលឹកដែរថា វិស័យឯកជននៅចិន​កំពុង​ធ្លាក់ចុះជាខ្លាំង ដោយសារ​តម្រូវការនាំចេញ​មាន​ទាប ស្របពេល​ចំណងមិត្តភាព​ជាមួយអាមេរិក​កាន់តែយ៉ាប់យ៉ឺនផង បណ្ដាលឲ្យ​វិស័យឯកជន​នៅចិន​កាន់តែ​ធ្លាក់ដុនដាបមួយកម្រិតទៀត។

ហេតុផលនេះហើយ ទើបនាយករដ្ឋមន្ត្រីចិនអះអាងថា គោលដៅបង្កើនទំហំសេដ្ឋកិច្ចចិន​ឲ្យដល់ ៥% នាឆ្នាំនេះ គឺជារឿងលំបាក ដ្បិតពួកគេជួបប្រទះបញ្ហាជាច្រើន ដូច្នេះទើបបុរសមានឥទ្ធិពល​បំផុតទី ២ អំពាវនាវឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់​ព្រួតដៃគ្នាធ្វើការ​កាន់តែខ្លាំង ដើម្បីសម្រេចគោលបំណង​រួមមួយនេះ៕

The post នាយករដ្ឋមន្ត្រីចិនថ្មី អះអាងផ្ដល់តម្លាភាពដល់វិស័យឯកជនឡើងវិញ appeared first on .