វេង សាខុន

កម្ពុជា ទៅឈ្វេងយល់រឿងធំៗចំនួន២ពីសហភាពអឺរ៉ុប ដើម្បីពង្រីកទីផ្សារផលិតផលកសិកម្ម
គណ:ប្រតិភូក្រសួងកសិកម្មកម្ពុជាទៅកាន់ទីស្នាក់ការកណ្តាល សហភាពអឺរ៉ុប នៅទីក្រុង ប៊្រូសេល នៃប្រទេសប៊ែលហ្សិក ដើម្បីស្វែងយល់រឿងធំៗចំនួន២ ពីសហភាពអឺរ៉ុប ដើម្បីពង្រីកទីផ្សារផលិតផលកសិកម្មកម្ពុជា ដែលដឹកនាំដោយលោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា ក៏បានឈ្វែងយល់ពីបទបង្ហាញរបស់ លោក Lazlo Avonts (Director Border Control Post Antwerp) នៅចំនុចសំខាន់ៗចំនួន២ចំនុច រួមមាន៖  ១- ត្រួតពិនិត្យរាល់ផលិតផលកសិកម្មទាំងអស់ទាក់ទងជំងឺឆ្លងសត្វ រុក្ខជាតិ សត្វល្អិតចង្រៃ ថ្នាំពុលកសិកម្ម និងសារធាតុគីមីជាពិសេសអនាម័យ និងភូតគាមអនាម័យដែលត្រូវបានហាមឃាត់ ដោយសហភាពអ៊ឺរ៉ុប ទី២- មានសមត្ថភាពធ្វើការត្រួតពិនិត្យចំណីអាហារ ជីគីមី ភូតគាមអនាម័យលើបសុឱសថ ដើម្បីការពារសុខភាពអ្នកបរិភោគ។

នាឱកាសនេះដែរ លោក វេង សាខុន ក៏បានលើកឡើងសំណួរសំខាន់ៗមួយចំនួនទាក់ទងគោលការណ៍ ប្រូត្រកូល ឬលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ និយាមបច្ចេកទេស និងច្បាប់ដែលតម្រូវដោយសហភាពអឺរ៉ុប មុនធ្វើការនាំចូលផលិតផលកសិកម្មមកកាន់ទីផ្សារសហភាពអឺរ៉ុប ជាពិសេសយោបល់ និងការណែនាំជាលក្ខណៈបច្ចេកទេសដល់កម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពនៃផលិតផលកសិកម្មស្របតាមស្តង់ដារអឺរ៉ុប។

សូមជម្រាបជូនផងដែរថា ផលិតផលកសិកម្មកម្ពុជាដែលបាននាំចូលទៅកាន់សហភាពអឺរ៉ុបឆ្លងកាត់តាមកំពង់ផែ Antwerp រួមមាន៖ អង្ករ ម្ទេស រមៀត ខ្ញី និងម្រេច៕

The post កម្ពុជា ទៅឈ្វេងយល់រឿងធំៗចំនួន២ពីសហភាពអឺរ៉ុប ដើម្បីពង្រីកទីផ្សារផលិតផលកសិកម្ម appeared first on .

កម្ពុជា កំពុងជំរុញឧស្សាហកម្មកសិ-ចំណីអាហារដើម្បីឈានទៅដោះស្រាយវិបត្តិសន្តិសុខស្បៀង
កម្ពុជា កំពុងជំរុញឧស្សាហកម្មកសិ-ចំណីអាហារ ដើម្បីឈានទៅដោះស្រាយវិបត្តិសន្តិសុខស្បៀង ភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារដែលពិភពលោកកំពុងប្រឈម។  នេះបើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម នៅក្នុងវេទិកាអន្តរជាតិស្តីពី សុវត្ថិភាពចំណីអាហារ នៅស្នាក់ការកណ្តាលរបស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ នៅទីក្រុងវីយេន ប្រទេសអូទ្រីស កាលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

លោក វេង សាខុន បានលើកឡើងថា ឧស្សាហកម្មកសិ-ចំណីអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ហើយក៏ជាស្ពានតភ្ជាប់ដ៏សំខាន់រវាងកសិករ/អ្នកផលិត និងអ្នកប្រើប្រាស់ចុងក្រោយផងដែរ។ ទោះជាយ៉ាងណា ការអភិវឌ្ឍឧស្សាហកម្មកសិ-ចំណីអាហារកម្ពុជានៅមានបញ្ហាប្រឈមមុខមួយចំនួនដូចជាមានកម្រិតនៃគ្រឿងបរិក្ខារកែច្នៃ លទ្ធភាពទទួលបានបច្ចេកវិទ្យា គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមនៅមានកម្រិត និងការយល់ដឹងជាសាធារណៈអំពីស្តង់ដារសុវត្ថិភាពចំណីអាហារ និងបញ្ហាទាក់ទងនឹងភូតគាមអនាម័យ (SPS)។

យ៉ាងណាក៏ដោយ ដើម្បីដោះស្រាយទៅកាន់បញ្ហាប្រឈមទាំងនេះ កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដោយបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងវិស័យកសិកម្ម ទាំងការដាំដុះ ការចិញ្ចឹមសត្វនិងត្រី ការកែច្នៃ ការវេចខ្ចប់ក្រោយប្រមូលផល ដោយប្រកាន់យកការលើកកម្ពស់ខ្សែច្រវាក់តម្លៃពេញលេញជាខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការជំរុញការធ្វើទំនើបកម្មកសិកម្ម ជាមួយនឹងសុវត្ថិភាពចំណីអាហារ និងស្តង់ដារនាំចេញអន្តរជាតិជាអាទិភាព។

ថ្លែងក្នុងវេទិកានោះ លោក Gerd Muller អគ្គលេខាធិការអង្គការ UNIDO បានលើកឡើងថា វេទិកានេះ គឺធ្វើឡើងកគោលបំណងសំខាន់រួមគ្នាគិតគូ ដោះស្រាយឲ្យបានទាន់ពេលវេលា ច្បាស់លាស់ និងមានប្រសិទ្ធភាពចំពោះវិបត្តិសន្តិសុខស្បៀង ភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារដែលពិភពលោកកំពុងប្រឈម។

គួរបញ្ជាក់ដែរថា តាមរយៈរយៈវេទិកានេះដែរ ភាគីពាក់ព័ន្ធក៏បានអំពាវនាវឲ្យគ្រប់បណ្តាលប្រទេសសមាជិកត្រូវតែសហការគ្នាដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា តាមរយ:បង្កើនផលិតភាពផលិតកម្ម ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប លើកកម្ពស់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងសុវត្ថិភាពចំណីអាហារជាដើម៕

The post កម្ពុជា កំពុងជំរុញឧស្សាហកម្មកសិ-ចំណីអាហារដើម្បីឈានទៅដោះស្រាយវិបត្តិសន្តិសុខស្បៀង appeared first on .

ទឹកប្រាក់ជាង ២លានដុល្លារ រដ្ឋរកចំណូលបានពីដីសម្បទាន ត្រឹមខែសីហា ឆ្នាំ២០២២￼
គិតត្រឹមខែសីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាល ប្រមូលចំណូលពីដីសម្បទានជាង ២.០៥៦.៣៨១,០៦លានដុល្លារ ដែលមានផ្ទៃដីសរុប ១.១៦លានហិកតា។ នេះបើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នាពេលថ្មីៗនេះ។

លោក វេង សាខុន បានឲ្យដឹងថា ក្រសួងកសិកម្ម បានផ្តល់គម្រោងសម្បទានដីសេដ្ឋកិច្ចសម្រាប់វិនិយោគដាំដំណាំកសិ-ឧស្សាហកម្មនៅទូទាំងប្រទេស មានចំនួន ២២៩គម្រោង និងផ្ទៃដីតាមកិច្ចសន្យាសរុបមានទំហំ  ១.១៦៧. ៤១៩ហិកតា។ ក្នុងនោះមាន ៧២ក្រុមហ៊ុន បានបង់ថ្លៃសម្បទានដីសេដ្ឋកិច្ចជូនរដ្ឋចំនួន ២.០៥៦.៣៨១,០៦លានដុល្លារ គិតត្រឹម ខែសីហា ឆ្នាំ២០២២  ខណៈក្រុមហ៊ុនសម្បទានដីដទៃទៀតនឹងបន្តបង់រហូតដល់ចុងឆ្នាំនេះ។

លោកថ្លែងថា៖ «ក្នុងចំណោមផ្ទៃដីសរុប ផ្ទៃដីកំពុងធ្វើអាជីវកម្មមានត្រឹមតែ ៩២៨.៤៣៦ ហិកតាប៉ុណ្ណោះ ដែលក្នុងនោះផ្ទៃដី ៥០៧ ៥១០ ហិកតា កំពុងស្ថិតក្នុងស្ថានភាពឈូសឆាយសំអាត និងផ្ទៃដីចំនួន ៤០២.៧៦០ ហិកតាទៀត កំពុងដាំដុះជាក់ស្តែង ដោយមូលហេតុចំបងនោះគឺក្រុមហ៊ុនដទៃទៀត ខ្វះទុនវិនិយោគបន្ត គុណភាពដីមិនសមស្របទៅនឹងគោលបំណងចម្បងនៃការជ្រើសរើសមុខដំណាំដែលត្រូវធ្វើការដាំដុះ និងការរីករាលដាលមេរោគកូវីដ១៩»។

របាយការណ៍ក្រសួងកសិកម្ម បានបង្ហាញថា បច្ចុប្បន្ន គម្រោងសម្បទានដីសេដ្ឋកិច្ចដែលវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម ស្ថិតក្នុងខេត្តចំនួន១៩ នៅទូទាំងប្រទេសរួម មានខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត ស្វាយរៀង និងខេត្តតាកែវ៕

The post ទឹកប្រាក់ជាង ២លានដុល្លារ រដ្ឋរកចំណូលបានពីដីសម្បទាន ត្រឹមខែសីហា ឆ្នាំ២០២២￼ appeared first on .

លោក វេង សាខុន ទៅឡុបប៊ីក្រុមហ៊ុនអ៊ីស្រាអែល មកវិនិយោគកសិកម្មនៅកម្ពុជា
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានដឹកនាំ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិស័យឯកជន និងក្រុមយុវជន ក៨ ទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ដើម្បីឡបប៊ីឱ្យក្រុមហ៊ុនអ៊ីស្រាអែល មកវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។

បើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដំណើរទស្សនកិច្ចនេះដើម្បីធ្វើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការអភិវឌ្ឍវិស័យកសិកម្ម និងការធ្វើកសិ-ធុរកិច្ច។

ទន្ទឹមនឹងនេះ ក៏នាំយកវិស័យឯកជនឈានមុខកម្ពុជា និងក្រុមយុវជន ក៨ ទៅធ្វើការសិក្សាស្វែងយល់ និងដកស្រង់-ផ្លាស់ប្តូរបទពិសោធន៍សំខាន់ៗលើការងារដឹកនាំ គ្រប់គ្រង ការអនុវត្តបច្ចេកទេសកសិកម្មទំនើបរបស់ប្រទេសអ៊ីស្រាអែល និងការធ្វើកសិ-ធុរកិច្ច។ល។ មិនតែប៉ុណ្ណោះ ដំណើរទស្សនកិច្ចនេះ នឹងផ្តល់ឱកាសឲ្យវិស័យឯកជនកម្ពុជាបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនឈានមុខធំៗរបស់អ៊ីស្រាអែលអំពីកាល្លានុវត្តភាពនៃការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានាពេលអនាគតផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានដាក់ក្តីរំពឹងលទ្ធផលទុកនូវដំណើរទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលលើកនេះថា ពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា និងប្រទេសអ៊ីស្រាអែលឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅទ្វេមួយកម្រិតទៀត

លោកបន្ថែមទៀតថា វិស័យឯកជនកម្ពុជានឹងចាប់បានដៃគូវិនិយោគលើវិស័យកសិកម្ម ជាមួយក្រុមហ៊ុនអ៊ីស្រាអែល។ វិស័យឯកជននឹងនាំយកមកមាតុប្រទេសវិញនូវបទពិសោធន៍ល្អៗអំពីការអនុវត្តបច្ចេកទេសកសិកម្មទំនើប ដើម្បីយកមកធ្វើការកែលម្អ និងអនុវត្តនៅកម្ពុជាឈានទៅធ្វើទំនើប កម្មកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី៕

The post លោក វេង សាខុន ទៅឡុបប៊ីក្រុមហ៊ុនអ៊ីស្រាអែល មកវិនិយោគកសិកម្មនៅកម្ពុជា appeared first on .

លោក វេង សាខុន ថា ការវិនិយោគដំណាំកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម បាននិងកំពុងចូលរួមចំណែកច្រើនដល់កម្ពុជា
ក្រុមហ៊ុនសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម ក្នុងឆ្នាំ២០២១កន្លងទៅផលិតជ័រកៅស៊ូបានចំនួន ១០៩ ៥២៦ តោន ហើយនៅបំណាច់ឆ្នាំ២០២២ ក្រុមហ៊ុនមានក្តីសង្ឃឹមថានឹងសម្រេចបានចំនួន ១៤០ ០០០ តោន។ នេះបើតាមលោក Le Thanh Hung អគ្គនាយកក្រុមហ៊ុន VRG ក្នុងជំនួបពិភាក្សាការងារជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម នៅថ្ងៃអង្គារ ទី២៣សីហា ឆ្នាំ២០២២។

ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម នៅកម្ពុជាសម្រេចលទ្ធផលជាវិជ្ជមាន លោក វេង សាខុន គូសបញ្ជាក់ថា បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជា ក្នុងការរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ច បង្កើតការងារដល់ប្រជាជននៅតំបន់ជនបទចំនួន ២០ ០០០ នាក់នៅក្នុងឆ្នាំ២០២២នេះ ពិសេលតាមបណ្តាតំបន់ដែលក្រុមហ៊ុនកំពុងវិនិយោគ។

បើតាមលោករដ្ឋមន្រ្តី ក្រុមហ៊ុនក៏បានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទ និងបង្កើនគម្របដីប៉ៃតងយ៉ាងឆាប់រហ័សនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ លោករដ្ឋមន្រ្តី មានក្តីសង្ឃឹមថា សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម នឹងបន្តខិតខំសហការការងារលើការគ្រប់គ្រងដំណាំកៅស៊ូ និងខ្សែច្រវ៉ាក់ផលិតកម្ម ឲ្យកាន់តែបានល្អប្រសើរថែមទៀតជាមួយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា នាពេលខាងមុខ។

សូមបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានចំណូលជាង៩៩លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៩៩,១៤៦,៩៧០ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៩៨,៥៦០,២៧០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន៥៨៦,៧០០ដុល្លារ។

ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៦១,៨៣៩តោន កើនឡើងចំនួន៧៨៣តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៨៣៦ម៉ែត្រគូប កើនឡើង៣.៤៧%។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ថ្លៃ១,៥៩៤ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន៤២ដុល្លារ ក្នុងមួយតោន ស្មើនឹង០.៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។

គួររម្លឹកបន្តិចថា នៅឆ្នាំ២០២១កន្លងទៅ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕

The post លោក វេង សាខុន ថា ការវិនិយោគដំណាំកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម បាននិងកំពុងចូលរួមចំណែកច្រើនដល់កម្ពុជា appeared first on .

លោក វេង សាខុន កាន់តួនាទីជាច្រើនមុនឡើងដំណែងរដ្ឋមន្ត្រីកសិកម្ម
លោក វេង សាខុន ជាមន្ត្រីរដ្ឋាភិបាលម្នាក់ដែលត្រូវបាននាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ផ្តល់រហស្សនាមថា ជារដ្ឋមន្រ្តីជិះសេះមើលផ្កា និង​ស្តីបន្ទោសជារដ្ឋមន្ត្រីដែលធ្វើការងារមិនចេះសហការជាមួយក្រសួង-ស្ថាប័នដទៃ។

លោក វេង សាខុន ជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលចូលកាន់ដំណែងតាំងពីឆ្នាំ២០១៦។ មុន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​លោក​ធ្លាប់​ជា​អនុរដ្ឋលេខាធិការ​ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ២០០៤ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០១៦។

លោកត្រូវបានចាត់ទុកជាមន្ត្រីម្នាក់មានបទពិសោធជោគជាំក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក្នុងអាណត្តិរដ្ឋមន្រ្តីលោក​បានត្រួសត្រាយផ្លូវឱ្យកម្ពុជា​បាន​ឈាន​ទៅ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​ក្នុង​ការ​នាំ​ចេញ​ស្វាយស្រស់ និង​ចេក​លឿង​ និងជំរុញ​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​ជាពិសេស​ទីផ្សារ​ប្រទេស​ចិន។

ខាងក្រោមនេះ ជាការងារដែលលោក វេង សាខុន ធ្លាប់​កាន់​តួនាទី​ជាច្រើន​ក្នុង​ជួរ​រាជរដ្ឋាភិបាល៖

-អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ធារាសាស្រ្ត​កសិកម្ម​ និង​វារីសាស្ត្រ​ឧតុនិយម នៃក្រសួងកសិកម្ម

-អនុប្រធាន​នាយកដ្ឋាន​ជលសាស្ត្រ និង​ឧតុនិយម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពីឆ្នាំ១៩៩៣-១៩៩៦ ទទួល​បន្ទុកកិច្ចការ​បច្ចេកទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។

-អនុ​ប្រធាន​ការិយាល័យ​គ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ នាយកដ្ឋាន​ជលសាស្ត្រ និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទទួល​បន្ទុក​កិច្ចការ​បច្ចេកទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ពីឆ្នាំ១៩៩១-១៩៩៣

-មន្ត្រី​ទទួល​បន្ទុក​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​តូច ក្រោម​ការិយាល័យ​គ្រប់គ្រង​ធារាសាស្ត្រ នាយកដ្ឋាន​ជលសាស្ត្រ និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពីឆ្នាំ ១៩៨៧-១៩៩១។

រដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន មានដន្លងជាមួយលោក ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ៕

The post លោក វេង សាខុន កាន់តួនាទីជាច្រើនមុនឡើងដំណែងរដ្ឋមន្ត្រីកសិកម្ម appeared first on .

២ខែដើម​ឆ្នាំ២០២២ ការ​នាំ​ចេញ​​​អង្កររបស់​កម្ពុជា​ កើនជាង​២ម៉ឺន​តោន
នៅក្នុងរយៈពេល២ខែដើម ឆ្នាំ២០២២នេះ ការនាំចេញអង្កររបស់កម្ពុជាមានចំនួនជាង១០​ម៉ឺន​តោន កើនឡើងចំនួនជាង ២ម៉ឺន៦ពាន់តោន ស្មើ៣៥,២១ភាករយ បើធៀបនឹង​បរិមាណនាំ​ចេញ​​ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ។ នេះបើតាមការបញ្ជាក់របស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០១ ខែមិនានេះ។

លោក វេង សាខុន បានបញ្ជាក់ទៀតថា បរិមាណអង្ករបាន​នាំចេញទៅកាន់ទិសដៅ​សហ​ភាពអឺរ៉ុបចំនួន ២​០​ប្រ​ទេ​ស ​មានបរិមាណសរុបចំនួន ២៦ ៥០៧តោន កើនឡើងចំនួន ៧ ៥១១តោន ស្មើនឹង ៣៩,៥៤ភាគរយ ទិសដៅប្រទេស​ចិន​មានបរិមាណសរុបចំនួន ៥៦ ៣៨៥តោន កើនឡើងចំនួន ១៨ ៧៥៥តោន ស្មើនឹង ៤៩,៨៤ភាគរយ ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ៩ ៣៧០តោន កើនឡើងចំនួន ៣ ១៤១តោន ស្មើនឹង ៥០,​៤៣​ភាគរយ និងទិសដៅដទៃទៀតចំនួន​១៦ប្រទេស មានបរិមាណសរុប ១០ ៧៩៦តោន ថយចុះចំនួន ២ ៥៧១តោន ស្មើនឹង -១៩,២៣ភាគរយ។

ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤១ក្រុមហ៊ុន​ហើយ​បរិមាណអង្ករដែល​បាននាំចេញ​ដោយក្រុមហ៊ុនធំៗ​ចំនួន១០ មានរហូតដល់ ៧៧ ០៣៩តោន ស្មើ៧៥,០២ភាគរយ​និងក្រុម​ហ៊ុន៣១ដទៃទៀតបាននាំចេញត្រឹមតែ ២៦ ០១៩តោន ស្មើ២៤,៩៨ភាគរយ។

សម្រាប់ការនាំចេញស្រូវ លោករដ្ឋមន្ត្រី បានបង្ហាញថា បរិមាណនាំចេញស្រូវមានចំនួន ៦៥១ ១០១ តោន ទៅកាន់ប្រទេសវៀតណាម ក្នុងនោះមានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៤១៣ ៧៧៥តោន ដែលមានការកើនឡើងចំនួន ៩២ ០៦៨ តោន ស្មើនឹង១៦,៤៧ភាគរយ បើធៀប​​នឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ៥៥៩ ០៣៣តោន។

ដោយឡែក បរិមាណនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១ ៣១៨ ៦៤២,៧០ តោន កើនឡើង​ចំនួន ៦ ៥៧០,៣៣ តោន ស្មើនឹង ០,៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ​២០២១ ដែលមានចំនួន ១ ៣១២ ០៧២,៣៧ តោន ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅ​ក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ១ ៨៣៥ ៤៧៥,៧០ តោន ទៅកាន់ទិសដៅ ៥២ ប្រទេស គឺមានការ​កើនឡើង​ចំនួន ១៥៩ ៣៣១,៣៣ តោន ស្មើនឹង ៩,៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ១ ៦៧៦ ១៤៤,៣៧ តោន៕

The post ២ខែដើម​ឆ្នាំ២០២២ ការ​នាំ​ចេញ​​​អង្កររបស់​កម្ពុជា​ កើនជាង​២ម៉ឺន​តោន appeared first on .