សមយុទ្ធយោធា

ចិន និងសម្ព័ន្ធមិត្ត ត្រៀមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ
មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ ឧត្តមនាវីឯក Shahram Irani បានប្រកាសថា ប្រទេសអ៊ីរ៉ង់ ចិន ក៏ដូចជាប្រទេសរុស្ស៊ី នឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាមុនដំណាច់ខែមីនាខាងមុខ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Tass ។

លោក Shahram Irani បានសង្កត់ធ្ងន់ថា​ មិនមែនធ្វើសមយុទ្ធតែបីប្រទេសនេះប៉ុណ្ណោះទេ ប្រទេសមួយចំនួនផ្សេងទៀតក៏នឹងត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ។ ជាពិសេសទៅទៀតនោះ សមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងដើម្បីធានាសន្តិសុខក្នុងតំបន់ និងបំពេញផលប្រយោជន៍រួម។

គួរម្លឹកទៅកាលពីឆ្នាំ២០២៣ គឺនៅអំឡុងថ្ងៃទី១៦ ទៅ១៧ខែមីនា រុស្ស៊ី ចិន និងអ៊ីរ៉ង់ក៏ធ្លាប់បានធ្វើសមយុទ្ធត្រីភាគីរួមគ្នាម្តងរួចមកហើយដែរ ដោយសមយុទ្ធនោះមានឈ្មោះថា​ “ខ្សែក្រវ៉ាត់សន្តិសុខដែនសមុទ្រ២០២៣” នៅសមុទ្រអារ៉ាប់ ក្បែរឆ្នេរសមុទ្រនៃកំពង់ផែ Chabahar របស់ប្រទេសអ៊ីរ៉ង់។

សូមជម្រាបថា កងកម្លាំងប្រទេសដែលចូលរួមនៅក្នុងសមយុទ្ធកាលនោះ បានអនុវត្តទៅលើការបង្កើតក្រុមការងារចម្រុះជាតិសាសន៍នៃនាវាចម្បាំង និងបានធ្វើសមយុទ្ធរួមគ្នាតាមលំដាប់លំដោយនៃការប្រយុទ្ធផ្សេងៗគ្នា។ ជាងនេះទៅទៀត ពួកគេក៏បានអនុវត្តការបាញ់កាំភ្លើងធំទាំងថ្ងៃទាំងយប់ ព្រមទាំងទទួលបានការបណ្តុះបណ្តាលពីរបៀបរំដោះកប៉ាល់ ក៏ដូចជាចំណាត់ខ្មាំងនៅលើនាវា ហើយក៏បានអនុវត្តពីរបៀបជួយសង្គ្រោះកប៉ាល់ដែលជួបគ្រោះថ្នាក់នៅលើមហាសមុទ្រផងដែរ៕

The post ចិន និងសម្ព័ន្ធមិត្ត ត្រៀមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ appeared first on .

NATO ត្រៀមបើកសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតប្រចាំទសវត្ស
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO កំពុងត្រៀមខ្លួនបើកសមយុទ្ធយោធាខ្នាត​យក្សមិនធ្លាប់មាន ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ជាមួយចំនួនកងទ័ពប្រហែល ៩០ ០០០នាក់។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua។

សមយុទ្ធយោធាមួយនេះ នឹងត្រូវឲ្យឈ្មោះថា Steadfast Defender 2024 ដែលនឹងត្រូវចាប់ផ្ដើមការហ្វឹកហាត់ពីសប្ដាហ៍ក្រោយ រហូតដល់ខែឧសភាឯណោះ ខណៈសមាជិកអង្គការណាតូទាំង ៣១ប្រទេស រួមជាមួយប្រទេសស៊ុយអែត ក៏មានវត្តមាននៅក្នុងសមយុទ្ធយោធានេះផងដែរ។

ជាមួយគ្នា សារព័ត៌មាន Reuters ក៏បានរាយការណ៍បន្ថែមថា ក្រៅពីចំនួនកងទ័ពរាប់ម៉ឺននាក់ ក៏នៅមាននាវាចំបាំងច្រើនជាង ៥០គ្រឿង យន្តហោះចំបាំង ៨០គ្រឿង រថក្រោះ ១៣៣គ្រឿង យានយន្តចំបាំងយ៉ាងហោចណាស់ ១ ១០០គ្រឿង និងយានប្រយុទ្ធថ្មើជើង ៥៣៣គ្រឿងថែមទៀត សម្រាប់ការហាត់សមដ៏ធំសំបើមរបស់ NATO ក្នុងឆ្នាំនេះ។

គួររំលឹកដែរថា អង្គការ NATO បានបញ្ជាក់ច្បាស់ៗថា សមយុទ្ធយោធាទ្រង់ទ្រាយធំបែបនេះ ធ្លាប់កើតមានតែ ២ដងគត់ ពោលលើកដំបូងកើតឡើងក្នុងឆ្នាំ១៩៨៨ អំឡុងពេលសង្គ្រាមត្រជាក់ គឺសមយុទ្ធយោធា Reforger ដោយមានកងទ័ពចូលរួម ១២៥ ០០០នាក់ ខណៈលើកទី២ គឺសមយុទ្ធយោធា Trident Juncture កើតឡើងក្នុងឆ្នាំ២០១៨ ក្រោមការចូលរួមពីកងទ័ព ៥០ ០០០នាក់៕

The post NATO ត្រៀមបើកសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតប្រចាំទសវត្ស appeared first on .

កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត ធ្វើសមយុទ្ធយោធាដែនអាកាសត្រីភាគីលើកដំបូង ប្រឆាំងការគំរាមកំហែងពីកូរ៉េខាងជើង
បើតាមប្រភពពីសារព័ត៌មាន Reuters បានចុះផ្សាយថា យោធាកូរ៉េខាងត្បូង ក៏ដូចជាសហរដ្ឋអាមេរិក និងជប៉ុនបានធ្វើសមយុទ្ធដែនអាកាសត្រីភាគីជាលើកដំបូងមិនធ្លាប់មានកាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

កងទ័ពអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហ្វឹកហ្វឺនដែលធ្វើឡើងនៅជិតឧបទ្វីបកូរ៉េនេះ គឺដើម្បីអនុវត្តកិច្ចព្រមព្រៀង បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ប្រទេសទាំងបី និងបង្កើនសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍មួយនោះមានខ្លឹមសារបន្ថែមទៀតថា សមយុទ្ធនេះគឺមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់សហរដ្ឋអាមរិកដែលជាប្រភេទយន្តហោះមានសមត្ថភាពអាចបំពាក់អាវុធនុយក្លេអ៊ែរ និងក៏មានការចូលរួមពីយន្តហោះចម្បាំងមកពីកូរ៉េខាងត្បូង និងជប៉ុនផងដែរ។

ជម្រាបថា កូរ៉េខាងត្បូង និងជប៉ុន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកនៅអាស៊ី មួយវិញទៀត ប្រទេសទាំងបីក៏ធ្លាប់ធ្វើសមយុទ្ធដែនសមុទ្រត្រីភាគីផងដែរ ដូចជាសមយុទ្ធប្រឆាំងនាវាមុជទឹក ឬការពារមីស៊ីល ប៉ុន្តែការហ្វឹកហ្វឺនកាលពីថ្ងៃអាទិត្យម្សិលមិញនេះ វាជាលើកដំបូងបំផុតរបស់ពួកគេក្នុងការធ្វើសមយុទ្ធដែនអាកាសត្រីភាគីរួមគ្នា៕

The post កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត ធ្វើសមយុទ្ធយោធាដែនអាកាសត្រីភាគីលើកដំបូង ប្រឆាំងការគំរាមកំហែងពីកូរ៉េខាងជើង appeared first on .

ចំពោះមុខ UN កូរ៉េខាងជើងថាគ្មានជម្រើស ក្រៅពីពន្លឿនវិស័យការពារជាតិ ដោយសារអាមេរិកបង្ខំ
កាលពីថ្ងៃអង្គារម្សិលមិញ បេសកជនអង្គការសហប្រជាជាតិរបស់កូរ៉េខាងជើងបានចោទប្រកាន់ថា សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងរុញច្រានឲ្យឧបទ្វីបកូរ៉េខិតចូលក្នុងសង្គ្រាមនុយក្លេអ៊ែរ ខណៈប្រទេសរបស់លោកគ្មានជម្រើសអ្វី ក្រៅតែពី​ពន្លឿន​លើការ​បង្កើន​សមត្ថភាព​ការពារជាតិ​​របស់​ខ្លួនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

លោកឯកអគ្គរដ្ឋទូត Kim Son បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃមេដឹកនាំពិភពលោករបស់អង្គការសហប្រជាជាតិថា៖ ឆ្នាំ ​២០២៣នេះ អាចចាត់ទុកបានថាជាឆ្នាំដ៏គ្រោះថ្នាក់បំផុត ហើយឧបទ្វីបកូរ៉េកំពុង​ស្ថិតក្នុង​ស្ថានភាព​ដែលអាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នៃ​ការផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ។

ឯកអគ្គរដ្ឋទូតរូបនេះដដែរ បានប្រាប់ទៅកាន់មហាសន្និបាតដែលមានសមាជិកទាំង ១៩៣ប្រទេសនោះថា ដោយសារកាលៈទេសៈកំពុងតែកើតមាន ទីក្រុងព្យុងយ៉ាងត្រូវការបង្កើនសមត្ថភាពលើវិស័យការពាររបស់ខ្លួនជាបន្ទាន់ ដើម្បីការពារខ្លួនក្នុងករណីដែលអាចទប់ទល់បាន។

មិនត្រឹមតែប៉ុណ្ណោះ ទីក្រុង​ព្យុងយ៉ាងនិយាយ​ថា ខ្លួន​កំពុង​អនុវត្ត​សិទ្ធិ​ការពារ​ខ្លួន​ ក្រោមសកម្មភាព​សាកល្បង​កាំជ្រួច​ផ្លោង​ ក្នងន័យ​ដើម្បី​ការពារ​ដែនអធិបតេយ្យភាព និង​ផលប្រយោជន៍​សន្តិសុខ​ពី​ការ​គំរាមកំហែង​ផ្នែក​យោធា។

ក្នុងនោះប្រទេសចិន និងរុស្ស៊ី បាននិយាយថា សមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាសកម្មភាពញុះញង់ទីក្រុងព្យុងយ៉ាង ខណៈទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងប៉េកាំង និងមូស្គូ ពីការគាំទ្រកូរ៉េខាងជើង ដោយលាក់បាំងប្រទេសនេះពីទណ្ឌកម្មបន្ថែមទៀត។

សូមជម្រាបថា កូរ៉េខាងជើង​បាន​សាកល្បង​កាំជ្រួច​ផ្លោង​រាប់សិប​គ្រាប់មកហើយ ​ក្នុង​រយៈពេល​១៨​ខែ​កន្លង​មកនេះ​ ដោយឡែកសហរដ្ឋ​អាមេរិកឯណោះវិញ ​បាន​ព្រមាន​ជា​យូរ​មក​ហើយ​ថា ទីក្រុង​ព្យុងយ៉ាង​បាន​ត្រៀម​ខ្លួនរួច​ជា​ស្រេច ​ក្នុង​ការ​ធ្វើ​តេស្តអនុវត្តអាវុធ​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ៕

The post ចំពោះមុខ UN កូរ៉េខាងជើងថាគ្មានជម្រើស ក្រៅពីពន្លឿនវិស័យការពារជាតិ ដោយសារអាមេរិកបង្ខំ appeared first on .

រុស្សីនិងចិន​ធ្វើសមយុទ្ធយោធារួមគ្នា នាដែនទឹកមហាសមុទ្រប៉ាស៊ីហ្វិក
ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ បាននិយាយនៅថ្ងៃសុក្រ ទី១៨ ខែសីហាថា នាវាចម្បាំងរបស់ប្រទេសរុស្សីនិងចិន កំពុងធ្វើសមយុទ្ធរួមគ្នា ក៏ដូចជាការល្បាតដែនទឹកនៅក្នុងមហាសុទ្រប៉ាស៊ីហ្វិក។

បើតាមសារព័ត៌មាន CNA បានចុះផ្សាយថា ការធ្វើសមយុទ្ធរួមនេះ ក្នុងន័យដើម្បីហ្វឹកហ្វឺនពង្រឹងលើការជួយសង្គ្រោះនៅសមុទ្រ ទប់ទល់នឹងការវាយប្រហារតាមអាកាស ក៏ដូចជារួមបញ្ចូលផងដែរនូវវិធីសាស្ត្រផ្ទេរប្រេងឥន្ធនៈ និងការផ្ទេរទំនិញគ្នានៅពេលកំពុងធ្វើដំណើរ។

បន្ថែមពីនោះ ក្រុមនាវិកនៃប្រទេសទាំងពីរបានធ្វើសមយុទ្ធប្រឆាំងទៅនឹងនាវាមុជទឹក ក៏ដូចជាជំនាញនៃការហោះហើរ និងការចុះចតឧត្តម្ភាចក្រនៅលើនាវាចម្បាំងផងដែរ។

ជម្រាបផងថា ទីក្រុងមូស្គូនិងទីក្រុងប៉េកាំង បានបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនៅប៉ុន្មានខែថ្មីៗនេះ ខណៈកាលពីក្នុងខែកក្កដាកន្លងទៅ ប្រទេសទាំងពីរបានអនុវត្តការល្បាតតាមផ្លូវអាកាសរួមគ្នាលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើតផងដែរ៕

The post រុស្សីនិងចិន​ធ្វើសមយុទ្ធយោធារួមគ្នា នាដែនទឹកមហាសមុទ្រប៉ាស៊ីហ្វិក appeared first on .

អាស៊ាន សម្រេចធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
បណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូង​ក្នុងប្រវត្តិសាស្ត្រ នៅសមុទ្រចិនខាងត្បូង ខណៈនេះគឺជាសមយុទ្ធ​សន្តិសុខ​ពហុភាគី​ចុងក្រោយ​បំផុត​ ចំពេល​មាន​ភាព​តានតឹង​កើនឡើង​ និង​ភាព​មិន​ច្បាស់លាស់​ក្នុង​តំបន់។

យោងតាមការចុះផ្សាយពី VNExpress បានបង្ហាញថា សេចក្ដីសម្រេចមួយនេះ ធ្វើឡើងអំឡុង​កិច្ចប្រជុំមេបញ្ជាការយោធា នៃប្រទេសជាសមាជិកអាស៊ាន ១០ ប្រទេស នៅឥណ្ឌូណេស៊ី។

ដោយឡែក មេបញ្ជាការយោធាឥណ្ឌូណេស៊ី ឧត្តមនាវី Yudo Margono បាន​ប្រាប់សារព័ត៌មាន Antara ថា សមយុទ្ធយោធាមួយនេះ​នឹងធ្វើឡើងនៅខែកញ្ញា និងមិនរួមបញ្ចូលការបណ្តុះបណ្តាលប្រតិបត្តិការប្រយុទ្ធណាមួយឡើយ ពោលគឺ​គ្រាន់តែកំពុងពង្រឹង “ភាពជាកណ្តាលរបស់អាស៊ាន” ប៉ុណ្ណោះ។

សូមជម្រាបដែរថា អ្នកនាំពាក្យយោធាឥណ្ឌូណេស៊ី Julius Widjojono បាននិយាយថា សមយុទ្ធនេះគឺទាក់ទងទៅនឹង “ហានិភ័យខ្ពស់នៃគ្រោះមហន្តរាយនៅអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍”៕

The post អាស៊ាន សម្រេចធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ appeared first on .