សម្ដេច ស ខេង

ព្រះមហាក្សត្រ ត្រាស់បង្គាប់លោក ស សុខា ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់លោក ស សុខា ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

លោក ស សុខា ជាកូនប្រុសច្បងសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោក ស សុខា បញ្ចប់ បញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាពីប្រទេសបារាំង បច្ចុប្បន្នជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លំដាប់លេខរៀងទី២ ហើយមានតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលមានក្របខ័ណ្ឌដើមជានាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃ។ លោក ស សុខា ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩៩៣ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។

រាជរដ្ឋាភិបាលកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្រេចតែងតាំងលោក ស សុខ ជាអនុប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង។ តួនាទីថ្មីនេះលោកមានភារកិច្ចត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង។

ក្រៅពីកិច្ចការនយោបាយ បច្ចុប្បន្នលោក ស សុខា ជាអនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែង និងខេត្តបាត់ដំបង៕

The post ព្រះមហាក្សត្រ ត្រាស់បង្គាប់លោក ស សុខា ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ appeared first on .

សម្តេច ស ខេង ស្នើស្ថាប័នពាក់ព័ន្ធ​បន្តពង្រឹងប្រព័ន្ធការងារ បើទោះកម្ពុជាចេញផុត​ពីបញ្ជីប្រផេះក្តី
កម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានស្នើស្ថាប័នពាក់ព័ន្ធទាំងអស់បន្តពង្រឹងយុទ្ធនាការ និងប្រព័ន្ធការងារ បើទោះកម្ពុជាចេញផុតពីបញ្ជីប្រផេះក្តី។

ថ្លែងក្នុងកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ កាលទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានរម្លឹកថា ក្រុមការងារអន្ដរក្រសួង ស្ថាប័នគ្រប់លំដាប់ថ្នាក់ទាំងអស់ បានរួមគ្នាយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបន្ដអនុវត្តការងារនៅសេសសល់បានយ៉ាងល្អ ។

ជាពិសេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សំដៅធានាបាន ការដកកម្ពុជាចេញពីបញ្ជីប្រផេះ លើកទី២ និងរក្សាបានសុចរិតភាពរបស់ប្រព័ន្ធធនាគារហិរញ្ញវត្ថុ ដើម្បីបង្កើនជំនឿទុកចិត្តពីសំណាក់អ្នកវិនិយោគ ទាំងក្នុងស្រុក និងបរទេស ដែលមានការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព។

ជាក់ស្តែង សម្តេចថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ មហាសន្និបាត FATF នៅទីក្រុងប៉ារីស នៃប្រទេសបារាំង បានអនុម័តជាឯកឆ័ន្ទដកកម្ពុជាចេញពីបញ្ជីប្រផេះជាផ្លូវការ តាមសំណើរបស់ ក្រុមការងារត្រួតពិនិត្យរួមនៃប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពី កិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG)។

ផ្អែកលើការសម្រេចចិត្តរបស់អង្គការ FATFខាងលើ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេច  ក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងឧបត្ថម្ភគាំទ្រភាគីពាក់ព័ន្ធ ពិសេសក្រុមការងារអន្ដរក្រសួងទាំងអស់ ក្នុងបេសកកម្មដកកម្ពុជាចេញពីបញ្ជីប្រផេះ ដោយបានដាក់ចេញផែនការយុទ្ធសាស្ដ្រ និងជំរុញអនុវត្តផែនការងារ តាមរយៈការបង្កើតឱ្យមានក្របខណ្ឌនិតិវិធីប្រតិបត្តិការស្តង់ដារ (Standard Operating Procedure – SOP) ហើយគ្រប់អាជ្ញាធរអនុវត្តច្បាប់ទាំងអស់ ត្រូវពង្រឹងយុទ្ធនាការ និងប្រព័ន្ធការងារ ដែលអាចធានាបាននិរន្ដរភាពការងារ។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ ក៏បានលើកឡើងដែរថា ដោយសារការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ FATF គឺជាកិច្ចការងារដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកនយោបាយ គឺយើងមានភាពចាំបាច់ ក្នុងការជួបជុំគ្នា នាថ្ងៃនេះ ដើម្បីបន្ដរួមគ្នាខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមថ្មីៗ សំដៅត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ក្នុងការពិនិត្យ ពិភាក្សា និងវាយតម្លៃជាមួយការដាក់ចេញនូវទិសដៅការងាររួមគ្នាបន្ដទៀត៕

អត្ថបទ៖ ពិសី

The post សម្តេច ស ខេង ស្នើស្ថាប័នពាក់ព័ន្ធ​បន្តពង្រឹងប្រព័ន្ធការងារ បើទោះកម្ពុជាចេញផុត​ពីបញ្ជីប្រផេះក្តី appeared first on .

សម្ដេច ស ខេង ណែនាំ​មន្ត្រីពាក់ព័ន្ធឱ្យបង្កើន​កិច្ចសហ​ការ​បង្ក្រាបការជួញគ្រឿងញៀន និងការនាំចូល​សារធាតុគីមី​ផ្សំ​ដើម្បីផលិត​ជា​គ្រឿងញៀន
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធទាំងអស់​ឱ្យបង្កើន​កិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគី ពហុភាគី និង​ការផ្លាស់ប្ដូរព័ត៌មាន ដើម្បី​ត្រួតពិនិត្យ តាមដាន សើបអង្កេត ស្រាវជ្រាវ មុខសញ្ញាចរាចរណ៍​ជួញដូរគ្រឿងញៀន និងសារធាតុផ្សុំ​ខុស​ច្បាប់ឆ្លងកាត់តំបន់ព្រំដែន និងសហការរួមគ្នា​បង្ក្រាបឱ្យបានទាន់ពេលវេលា និងចំ​គោលដៅ។

ការណែនាំរបស់សម្តេចក្រឡាហោមដូចនេះ បានធ្វើឡើង​ក្នុងពិធីបិទសន្និបាតបូកសរុប​លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់​ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធនៅសណ្ឋាគារ រ៉េងស៊ីដង់ សុខាភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជា​បានបង្ក្រាបបាន​​សាធាតុគីមីផ្សុំ ​ដើម្បី​ផលិតជា​គ្រឿងញៀន រហូតដល់ជាង៣០០តោន ហើយនៅពេលនេះ​ស្ថាប័នជំនាញ​ពាក់ព័ន្ធទាំ​​ង​អស់ កំពុងតែរួមគ្នាគិតគូររកវិធីដើម្បីបន្សាបនូវ​សាធាតុគីមីផ្សុំទាំងអស់នោះ មុន​យកទៅ​កម្ទេច​ចោល។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា ​សាធាតុគីមីផ្សំទាំងអស់នោះ ត្រូវបាន​ក្រុមឧក្រិដ្ឋជន នាំចូលទាំងស្របច្បាប់ និងមិនស្របច្បាប់​ដើម្បីផលិតគ្រឿងញៀន។​​ ​ការនាំចូលដោយ​ស្រប​ច្បាប់​មានន័យថា មានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ ប៉ុន្ដែស្ថាប័នជំនាញ​មិនបានតាមដាន​ពិនិត្យ​ច្បាស់លាស់ នៅពេលយកទៅប្រើប្រាស់ឲ្យដល់គោលដៅ ហើយ​ភាគច្រើន​មានអាជ្ញា​ប័ណ្ណ​ជាវត្ថុធាតុដើម ដើម្បីធ្វើជាជីកសិកម្មជាដើម។ រីឯការនាំចូលដោយមិនស្របច្បាប់ ត្រូវបាន​សង្ស័យថា អាចលួចបន្លំជាមួយទំនិញដែលស្របច្បាប់ ដែលសមត្ថកិច្ចឆែកមិនទាន់ដល់កម្រិត ឬអាចនាំចូលតាមច្រករបៀងផ្សេងៗជាដើម។

សម្ដេចក្រឡាហោម បន្តទៀតថា ការផលិតនេះ អាចចែកចាយទាំងនៅកម្ពុជា និងនាំទៅ​ប្រទេស​​ទី៣ និងគោល​ដៅ​ផ្សេងៗ ហើយកិច្ចប្រជុំខាងមុខនេះ នឹងមានការពិនិត្យឡើងវិញ​នូវវិធានការ និង​គោលការណ៍ដើ​ម្បីធានាគ្រប់គ្រងការនាំចូលសារធាតុទាំងឡាយណា​ដែលបំរើ​ឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងទប់ស្កាត់ឱ្យបានការនាំសាធាតុទាំងនោះ​មកផលិត​គ្រឿង​ញៀន។

ឯកឧត្តម កែ កឹមយ៉ាន

ជាមួយគ្នានេះ ឯកឧត្តម កែ កឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ក៏បានឱ្យដឹងដែរថា ទោះបីពិភពលោកមានការរាតត្បាត​ដោយជំងឺកូវីដ-១៩ ក៏ដោយ ក៏ស្ថានភាពគ្រឿងញៀនមិនមានធូរស្បើយដែរ ហើយ​ក្រុមឧក្រិដ្ឋ​ជនបានប្រើវិធី​សាស្រ្តថ្មីៗ និងប្លែកៗកាន់តែមានភាពស្មុគស្មាញ ក្នុងការលួចលាក់ផលិតគ្រឿងញៀន​ខុស​ច្បាប់ ធ្វើឱ្យសមត្ថកិច្ចជួបការលំបាក ជាក់ស្ដែងបទល្មើសគ្រឿងធំៗត្រូវបានបង្ក្រាបបាន​ជាបន្តបន្ទាប់។

ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមនូវក្រុមគោលដៅប្រឈមដែលត្រូវយកចិត្តទុកដាក់ ដូចជា​ក្រុមកម្មករចល័ត កម្មករកម្មការនីរោងចក្រ សិប្បកម្ម ជនអានាថា យុវជនគ្មានការងារធ្វើ សិស្ស​គេចសាលា អ្នកបើកបររថយន្តដឹកជញ្ជូន និងអ្នកបំរើការងារតាមគោលដៅប្រឈម ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល កន្លែងកំសាន្តសប្បាយ សិប្បកម្ម ការដ្ឋាន និងសំណង់ ដោយ​សារក្រុមទាំងនេះនៅតែជាក្រុមដែលពិបាកជួប និងផ្ដល់ការអប់រំ។

គួរបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជាបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុប​ចំនួនជាង៦ពាន់​ករណី។ ក្នុងចំណោមករណីបង្ក្រាបបាន គឺឃាត់ខ្លួនជនសង្ស័យសរុបជាង១ម៉ឺននាក់ មានជនបរទេសចំនួន៣៦៥នាក់ ៕ អត្ថបទ៖ ពុធិកា

The post សម្ដេច ស ខេង ណែនាំ​មន្ត្រីពាក់ព័ន្ធឱ្យបង្កើន​កិច្ចសហ​ការ​បង្ក្រាបការជួញគ្រឿងញៀន និងការនាំចូល​សារធាតុគីមី​ផ្សំ​ដើម្បីផលិត​ជា​គ្រឿងញៀន appeared first on .

សម្តេច ស ខេង សម្រេចផ្ទេរភារកិច្ចនិងតែងតាំងនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិតថ្មី
ឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ត្រូវបានប្រគល់ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រោមវត្តមាននាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងអន្តោប្រវេសន៍ និង ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈនេះ។

ការប្រគល់ និងផ្ទេរភារកិច្ចនេះ ធ្វើឡើងបន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២  បានសម្រេចផ្ទេរ និងតែងតាំង លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ពីអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ ទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួសលោកវរសេនីយ៍ឯក ម៉ម យ៉យ ដែលត្រូវចូលនិវត្តន៍។

បច្ចុប្បន្ន ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលតភ្ជាប់ជាមួយច្រកព្រំដែនម៉ុកបៃ ក្នុងខេត្តតៃនិញប្រទេសវៀតណាម ជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់ក្នុងការបម្រើដល់វិស័យដឹក​ជញ្ជូនទំនិញ និងភ្ញៀវទេសចរ។

ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ ក៏ជា​ការតភ្ជាប់រវាងរាជធានីភ្នំពេញរបស់កម្ពុជា ជាមួយទីក្រុងហូជីមិញរបស់វៀតណាម ហើយឆ្ពោះទៅដល់កំពង់ផែ ខាត់ឡៃ (Cat Lai) ជា​កំពង់ផែធំជាងគេរបស់វៀតណាម។ ទំនិញនាំចេញ-ចូលមួយចំនួនពីកម្ពុជា​ ជាពិសេសជាមួយប្រទេសចិនក៏មានចរាចរណ៍ឆ្លងកាត់តាមកំពង់ផងផែនេះផងដែរ៕

The post សម្តេច ស ខេង សម្រេចផ្ទេរភារកិច្ចនិងតែងតាំងនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិតថ្មី appeared first on .

សម្តេច ស ខេង ចេញបញ្ជាឱ្យមន្ត្រីជំនាញបង្ក្រាបអ្នក Hack លួចឯកសារនៅធនាគារ និងនៅស្ថាប័នរដ្ឋ
ថ្លៃងក្នុងពិធីប្រគល់រថយន្តចំនួន១៩គ្រឿង ជូនវរសេនាតូចការពារព្រំដែនប្រចាំភូមិភាគទី១ ទី២ និងទី៣ នៅព្រឹកថ្ងៃទី២៦ មករានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា បទល្មើសបច្ចេកវិទ្យាដែលជាបទល្មើសថ្មី ជាក្តីកង្វល់ដែលកំពុងកើតមានឡើងដូចជាការ Hack លួចឯកសារនៅធនាគារ ការលួចឯកសារនៅស្ថាប័នរដ្ឋ ឬករណីបំភ្លៃនូវសារ ឬបទបញ្ជាណាមួយរបស់ថ្នាក់ដឹកនាំ។

សម្តេច ស ខេង បានបញ្ជាក់ថា បទល្មើសបច្ចេកវិទ្យា ជាបទល្មើសមិនប្រពៃណី ដោយសម្តេចបានពន្យល់យ៉ាងច្បាស់ថា វាជាករណីបទល្មើសថ្មីមួយ ខុសពីបទល្មើសប្រពៃណី ដែលធ្លាប់កើតមានពីមុនមកមានដូចជា ករណីចោរលួច ចោរឆក់ ប្លន់ និងគ្រឿងញៀនជាដើម។ ក្នុងន័យនេះ សម្តេចបានសង្កត់ធ្ងន់ថា ត្រូវតែដឹកនាំមន្ត្រីនគរបាលជំនាញ និងលើកទឹកចិត្ត ដើម្បីខិតខំរកវិធីគ្រប់បែបយ៉ាងទប់ស្កាត់បទល្មើសនេះព្រោះវាក៏ជាគ្រោះថ្នាក់មួយផងដែរ។

ក្រៅពីនេះ សម្តេចក្រឡាហោម ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយទៀតផងដែរ គឺបញ្ហាចរាចរណ៍ ដែលសម្តេច បានលើកឡើងថា បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំកន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឱ្យកោតសរសើរ តែដោយឡែកមួយរយៈចុងក្រោយនេះ បើតាមរបាយការណ៍គឺមានការកើនឡើងជាលំដាប់ បន្ទាប់ពីមានការបើកប្រទេសឡើងវិញ៕

The post សម្តេច ស ខេង ចេញបញ្ជាឱ្យមន្ត្រីជំនាញបង្ក្រាបអ្នក Hack លួចឯកសារនៅធនាគារ និងនៅស្ថាប័នរដ្ឋ appeared first on .

សម្ដេចក្រឡាហោមព្រួយបារម្ភ បញ្ហាគ្រឿង​ញៀន​ចូល​ដល់​សហគមន៍ ខណៈ​ជំងឺ​​កូវីដ​-១៩ មិនទាន់​ចូលដល់​សហគមន៍​ឡើយ
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «កម្ពុជាមកដល់ពេលនេះមានជំងឺកូវីដ-១៩ មានជាង២០០នាក់ ហើយជំងឺភាគច្រើននាំចូលពីក្រៅ ហើយចំណុចសំខាន់មិនមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ហើយព្យាបាលបានទៀត»។

សម្ដេចក្រឡាហោមបន្ដថា ជំងឺកូវីដ-១៩នៅកម្ពុជាមិនទាន់ឆ្លងទៅដល់សហគមន៍ នៅតាមជនបទឡើយ ដូច្នេះប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ គ្រប់ពេលវេលា។ សម្ដេចបន្ថែមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលដែនដី ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួន បានរួមគ្នាខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា «បទល្មើសគ្រឿងញៀន ខ្ញុំមានការបារម្ភច្រើន ចង់ច្រើនជាងកូវីដ-១៩ទៀត ដោយសារកូវីដ-១៩មិនទាន់ដល់ជនបទទេ ប៉ុន្ដែគ្រឿងញៀនបានចាប់ផ្ដើមបញ្រៀបដល់ជនបទហើយ។ ខ្ញុំបានពិនិត្យរបាយការណ៍ប្រចាំថ្ងៃរបស់ ខេត្តទាំងអស់ គឺខ្ញុំកត់សម្គាល់បញ្ហាទាំងប៉ុន្មាននឹងទេ ជាពិសេស បញ្ហាគ្រឿង បញ្ហាចរាចរណ៍»។

សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់អាជ្ញាធរ ត្រូវបន្ដទប់ស្កាត់គ្រឿងញៀននៅតាមសហគមន៍ ហើយពេលណាគ្រឿងញៀនរាលដាលក្នុងសហគមន៍កាន់តែខ្លាំង នាំឲ្យពិបាកធ្វើទប់ស្កាត់។សម្ដេចថា នាពេលកន្លងមក អាជ្ញាធរ ក៏បានបង្ក្រាបបទល្មើសគ្រឿងញៀន បានធ្វើយ៉ាងច្រើន ផងដែរ។

ដោយឡែក សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកថា នៅពេលមិនទាន់រឹតបន្ដឹងច្បាប់ចរាចរណ៍ មានអ្នកស្លាប់ក្នុងមួយថ្ងៃចាប់ពី ៦នាក់ ទៅ៧នាក់ ក្រោយរឹតបន្ដឹងច្បាប់ចរាចរណ៍មានស្លាប់ក្នុងមួយថ្ងៃ ២-៣-៤នាក់។ សម្ដេចបន្ថែមថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ មិនអាចលុបបំបាច់ មិនឲ្យមានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ១០០% បានឡើយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

The post សម្ដេចក្រឡាហោមព្រួយបារម្ភ បញ្ហាគ្រឿង​ញៀន​ចូល​ដល់​សហគមន៍ ខណៈ​ជំងឺ​​កូវីដ​-១៩ មិនទាន់​ចូលដល់​សហគមន៍​ឡើយ appeared first on .