ព្រះមហាក្សត្រ ត្រាស់បង្គាប់លោក ស សុខា ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់លោក ស សុខា ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស សុខា ជាកូនប្រុសច្បងសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោក ស សុខា បញ្ចប់ បញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាពីប្រទេសបារាំង បច្ចុប្បន្នជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លំដាប់លេខរៀងទី២ ហើយមានតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលមានក្របខ័ណ្ឌដើមជានាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃ។ លោក ស សុខា ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩៩៣ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។

រាជរដ្ឋាភិបាលកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្រេចតែងតាំងលោក ស សុខ ជាអនុប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង។ តួនាទីថ្មីនេះលោកមានភារកិច្ចត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង។

ក្រៅពីកិច្ចការនយោបាយ បច្ចុប្បន្នលោក ស សុខា ជាអនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែង និងខេត្តបាត់ដំបង៕