សម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេចធិបតី៖ តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនៅក្រៅស្រុក មានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើអោយបាត់ដី?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចោទជាសំណួរថា តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនៅក្រៅស្រុកមួយក្រុមមានតែមួយគត់គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដី? បើទោះជាពួកគេ គ្មានឯកសារ ឬមានភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ។

យោងតាមសារបង្ហោះនៅលើបណ្ដាញសង្គមនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋខ្មែរមានចម្ងល់ដូចខ្ញុំដែរឬទេថា ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុម តែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាងឬឯកសារ ថារាជរដ្ឋាភិបាលបានធ្វើអោយបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការដែលថៃធ្វើបងព្រំដែនបេតុងដោយឯកតាភាគី។

ហើយគេតែងតែយកពត៌មានពីប្រភពដែលផ្សពផ្សាយដោយបណ្តាញពត៌មានថៃ។ អ្វីដែលជាការចម្លែកនោះ ហើយខុសពីរាល់ដង ប៉ុន្មានថ្ងៃនេះ ដែលព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ បានធ្វើឲ្យប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ ដែលធ្លាប់ធ្វើចំការចំនួន ៨៦៣រ៉ៃ (ស្មើ ១៣៨ ហិកតា) ចូលមកខាងកម្ពុជា មិនអាចបន្តធ្វើបានទៀតនោះទេ បែរជាក្រុមអ្នកនយោបាយខ្មែរក្រៅប្រទេសមួយក្រុមនេះស្ងាត់ឱ្យជ្រាបដូចចោរលួចសេះទៅវិញ។

តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះ មានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើអោយបាត់ដី (ទោះជាពួកគេ គ្មានឯកសារឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ) ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាងនិងឯកសារបញ្ជាក់ច្បាស់យ៉ាងណា គឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ?

សម្តេចធិបតីបន្តថា តាមការសន្និដ្ឋានរបស់ខ្ញុំ គឺគាត់មិនហ៊ាននិយាយពាក់ព័ន្ធនឹងការផ្សាយរបស់សារព័ត៌មានថៃនោះទេ ព្រោះគាត់មានតែជម្រើសតែពីរគត់÷ ១) ទទួលស្គាល់ពត៌មាននោះជាពត៌មានពិត និង ២) បដិសេធថាអ្វីដែលសារពត៌មានថៃចុះផ្សាយនោះជាពត៌មានមិនពិត។ ជម្រើសមួយណាក៏មិនល្អសម្រាប់ពួកគាត់ដែរ។ ហេតុដូច្នេះហើយ បានជានៅស្ងៀមស្ងាត់ មិនហ៊ានធ្វើអត្ថាធិប្បាយអ្វីបន្តិចសោះពាក់ព័ន្ធនឹងការចុះផ្សាយពត៌មានរបស់ថៃករណីបង្គោលព្រំដែនចន្លោះបង្គោល ៥២-៥៩ នោះ៕ អត្ថបទ៖ហ្សាលីន

The post សម្តេចធិបតី៖ តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនៅក្រៅស្រុក មានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើអោយបាត់ដី? appeared first on .

រដ្ឋាភិបាល គ្រោងបង្កើនម៉ោងសិក្សាដល់ ៦ ម៉ោង នៅគ្រប់សាលារដ្ឋ ដើម្បីពង្រឹងលើមុខវិជ្ជាសំខាន់ ២
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបពីគម្រោងបន្ថែមម៉ោងសិក្សាដល់៦ម៉ោង នៅគ្រប់សាលារដ្ឋ ដោយបន្ថែមពីរម៉ោង លើម៉ោងក្នុងកម្មវិធីសិក្សាបច្ចុប្បន្ន នឹងផ្តោតទៅអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានថ្លែងថា រដ្ឋាភិបាល គ្រោងបន្ថែមម៉ោងសិក្សាដល់៦ម៉ោង នៅគ្រប់សាលារដ្ឋ ដោយបន្ថែមពីរម៉ោង លើម៉ោងក្នុងកម្មវិធីសិក្សាបច្ចុប្បន្ន នឹងផ្តោតទៅអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពនិងរៀបចំផែនការក្នុងការកែសម្រួលពង្រីកម៉ោងសិក្សាសម្រាប់សាលារដ្ឋ ដោយផ្តោតលើមុខវិជ្ជាដែលនឹងត្រូវពង្រឹងបន្ថែម គឺអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ។

សម្តេចធិបតី បានពន្យលថា៖«​ បច្ចុប្បន្ននេះដោយសារកត្តាខ្វះគ្រូបង្រៀន និងអគារសិក្សា ធ្វើឱ្យម៉ោងសិក្សារបស់សិស្សកាត់បន្ថយពី៨ម៉ោង មកនៅត្រឹម ៤ម៉ោង។ ដើម្បីពង្រឹងគុណភាពសិក្សារបស់សិស្ស សម្ដេចធិបតី បានសាកល្បងឱ្យសាលារដ្ឋបន្ថែម ២ម៉ោងទៀតនៅពេលរសៀល។ហេតុនេះ «សាលារដ្ឋនឹងត្រូវរៀន ៦ម៉ោងក្នុងមួយថ្ងៃ ដោយសារកម្មវិធីសិក្សាយើងមានច្រើន ប្រសិនបើពេលវេលាមានតែ ៤ម៉ោង លោកគ្រូអ្នកគ្រូត្រូវកាត់មេរៀនចោលច្រើន ហើយការសិក្សានឹងមិនបានស៊ីជម្រៅផងដែរ។ ចឹងខ្ញុំគិតថា យើងត្រូវតែពង្រីកម៉ោងសិក្សា»។

ឆ្លៀតឱកាសនោះ សម្តេចធិបតី ក៏បានបញ្ជាក់ទៀតថា ការបន្ថែមម៉ោងសិក្សា ក៏ចូលរួមចំណែកសម្រាលបន្ទុករបស់ឪពុកម្ដាយ អាណាព្យាបាលសិស្ស ព្រោះការបន្ថែមម៉ោងសិក្សា នឹងធ្វើឱ្យពួកគេមិនសូវមានពេលវេលាទំនេរឥតប្រយោជន៍ច្រើន៕ អត្ថបទ៖ហ្សាលីន

The post រដ្ឋាភិបាល គ្រោងបង្កើនម៉ោងសិក្សាដល់ ៦ ម៉ោង នៅគ្រប់សាលារដ្ឋ ដើម្បីពង្រឹងលើមុខវិជ្ជាសំខាន់ ២ appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែតថា ការអភិវឌ្ឍធនធានមនុស្ស គឺឈរលើកត្តា​សំខាន់ចំនួន ៣
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ធនធានមនុស្ស គឺជាអាទិភាពរបស់ប្រទេសជាតិ ខណៈសម្តេចធិបតី ក៏បានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស គឺឈរលើកត្តា​សំខាន់ចំនួន ៣។

សម្តេចធិបតី ថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុប ២,០៤៤នាក់ ក្នុងនោះ ២២នាក់ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្របច្ចេកទេស កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានលើកឡើងថា ធនធានមនុស្ស គឺជាអាទិភាពរបស់ប្រទេសជាតិ ព្រោះធនធានមនុស្ស គឺជាគន្លឹះក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ការអភិវឌ្ឍធនធានមនុស្ស គឺឈរលើកត្តា​សំខាន់ ៣ គឺ៖ ១. សុខភាព, ២. ចំណេះដឹង និងបំនិន និង៣. ជីវភាព (មុខរបរ និងការងារ)។

សម្តេចធិបតីបន្តថា ក្នុងការប្រឡងលើកនេះ បេក្ខជនបានមកប្រឡងសរុប ១៤៩.៨៧១នាក់ និងប្រឡងជាប់ ១២៥.៩៧៥នាក់ ស្មើនឹង ៨៤,០៦%។ ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A ចំនួន ២.០២២នាក់ និទ្ទេស B ចំនួន ៨.៨៤៨នាក់ និទ្ទេស C ចំនួន ២៣.៤២២នាក់ និទ្ទេស D ចំនួន ៤៤.៨៦៩នាក់ និងនិទ្ទេស E ចំនួន ៤៦.៨១៤នាក់។ ដោយឡែក ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ មានបេក្ខជនប្រឡងជាប់ ១.០៥១នាក់ ស្មើនឹង ៩៩,០៦% ក្នុងនោះទទួលបាននិទ្ទេស A ចំនួន ២២នាក់។ ជារួម សិស្សទទួលបាននិទ្ទេស A សរុបចំនួន ២.០៤៤នាក់ មកពីសាលារៀន ៥៣៥កន្លែង រួមមានសាលារដ្ឋ ៣៥៤ និងសាលាឯកជន ១៨១។ រាជធានី-ខេត្តទាំង ២៥ មានសិស្សទទួលបាននិទ្ទេស A។

សម្តេចធិបតី បន្តទៀតថា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៦ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ អត្រាប្រឡងជាប់បានកើនឡើងពី ២៥,៧២% ក្នុងការប្រឡងលើកទី១ ឆ្នាំ២០១៤ ដល់ ៨៤,០៦% នៅឆ្នាំ២០២៦ ខណៈចំនួនបេក្ខជនទទួលបាននិទ្ទេស A បានកើនពី ១១នាក់ ដល់ ២.០២២នាក់ ដែលបង្ហាញពីការប្រែប្រួលនៃលទ្ធផលប្រឡងក្រោយការអនុវត្តកំណែទម្រង់។

ជារួម សម្តេចធិបតី បានសង្កត់ធ្ងន់ថា ជាមួយលទ្ធផលដ៏ប្រសើរនេះ គឺពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងតួអង្គពាក់ព័ន្ធមួយចំនួនទៀតដែលបានខ្នះខ្នែង និងផ្តល់ការបំពាក់បំប៉នសមត្ថភាពដល់សិស្សានុសិស្ស ជាពិសេសឪពុកម្តាយ និងអាណាព្យាបាលដើម្បីជួយឱ្យពួកគេទទួលបានលទ្ធផលល្អក្នុងការសិក្សា ក៏ដូចជាទទួលបានជ័យលាភីនៅក្នុងការប្រឡងយកសញ្ញាបត្រ៕ អត្ថបទ៖ហ្សាលីន

The post សម្តេចធិបតី ហ៊ុន ម៉ាណែតថា ការអភិវឌ្ឍធនធានមនុស្ស គឺឈរលើកត្តា​សំខាន់ចំនួន ៣ appeared first on .

សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពប្រជាជនភៀភៀសសឹកនៃ គម្រោង LASED III
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី២៥ តុលា ២០២៦នេះ បានឆ្លៀតឱកាសចុះមកពិនិត្យមើលស្ថានភាពនៃគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះសម្រាប់គ្រួសារក្រីក្រក្រោមគម្រោង LASED III នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សម្ដេចធិបតីបានសរសេរនៅលើបណ្ដាញសង្គមថា នៅទីនេះ មានប្រជាពលរដ្ឋដែលបានទទួលផលសរុបមានចំនួន ១០៧៧គ្រួសារ ដោយក្នុងនោះមានគ្រួសារជនភៀសសឹកចំនួន ៨៨២គ្រួសារ និង គ្រួសារក្រីក្រគម្រោង LASED III ចំនួន ១៩៥គ្រួសារ និង គ្រួសារកងកម្លាំង ចំនួន ១៦៣គ្រួសារ ស្មើនឹង ៤ ២៤៣នាក់ (កុមារ ១៣២១នាក់)។

សម្ដេចនាយករដ្ឋមន្ត្រីថ្លែងថា ជនភៀសសឹកដែលស្នាក់នៅ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនផ្ទះ, សេវាទឹកស្អាត, អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ព្រមទាំងកញ្ចប់ថវិកាឧបត្ថម្ភប្រចាំខែទាំងគ្រួសារ និងសមាជិកគ្រួសារ។ ជាមួយគ្នានេះ ក៏មានការយកចិត្តទុកដាក់ ក្នុងការផ្តល់ការជួយទំនុកបម្រុងលើការជួយជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការជួយលើផ្នែកកសិកម្ម រោងដាំបន្លែ មាន់ ក៏ដូចជាដំណាំហូបផ្លែ៕ អត្ថបទ៖ហ្សាលីន

The post សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពប្រជាជនភៀភៀសសឹកនៃ គម្រោង LASED III appeared first on .

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូតបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកន្លងមក រវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-អាល្លឺម៉ង់ និងបានស្វាគមន៍ចំពោះសកម្មភាពនានាដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ក្នុងនោះ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា ជាពិសេសលើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ លោកស្រី ក៏បានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ក្នុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់​ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន (B2B) ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យ​ធុរកិច្ចរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី បានជម្រាបជូនលោកជំទាវថា កម្ពុជាធ្លាប់ជាប្រទេសរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងធ្លាប់ជាប្រទេសទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ, ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានប្រែក្លាយខ្លួនជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំងបោសសម្អាតមីន និងកងទ័ពមួកខៀវ​ ចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសនានា។ បន្ថែមលើនេះ, សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានកាលានុវត្តភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងនោះប្រទេសទាំងពីរអាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស, ពាណិជ្ជកម្ម, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ក្នុងវិស័យវិនិយោគ, សម្តេចធិបតីបានគូសជម្រាបជូនលោកជំទាវថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត ដើម្បីទាក់ទាញការវិនិយោគពីបរទេស។ កម្ពុជាបានត្រៀមខ្លួនជាស្រេច​ និង​ស្វាគមន៍វិស័យឯកជនអាល្លឺម៉ង់ ខណៈដែលកម្ពុជាកំពុងផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកលើការផលិតកម្មកម្រិតមូលដ្ឋាន ទៅកាន់វិស័យជឿនលឿន ដូចជាឧស្សាហកម្មយានយន្ត និងបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់។

សម្តេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងការចែករំលែកព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសបច្ចេកវិទ្យា។ សម្តេចធិបតីបានលើកទឹកចិត្តឱ្យលោកស្រីបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិនិត្យលទ្ធភាពង្រឹង​ និង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលផ្សេងៗទៀត៕

The post ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា appeared first on .

រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ
កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Francisco P. Tiu Laurel, Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោករដ្ឋមន្ត្រីបានចាត់ទុក​កម្ពុជាគឺជាមិត្តយូរអង្វែង និងជាដៃគូដ៏សំខាន់របស់ហ្វីលីពីន។ លោកក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម។

បន្ថែមលើនេះ, លោកក៏បានលើកឡើងពីសក្ដានុពលនៃវិស័យកសិកម្មរបស់ហ្វីលីពីន ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការនាំចេញផលិតផលកសិកម្ម ដូចជា៖ ត្រីសមុទ្រ និងផ្លែឈើ មកកាន់ទីផ្សារប្រទេសកម្ពុជាបន្ថែមទៀត ជាមួយនឹងការលើកទឹកចិត្តឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ និងចាប់យកកាលានុវត្តភាពថ្មីៗក្នុងការធ្វើពាណិជ្ជកម្មបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងគោលបំណងឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ។

ជាការឆ្លើយតប, សម្ដេចធិបតី បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃចំណងមិត្តភាព ព្រមទាំងជាកាលានុវត្តភាពថ្មីៗបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ​។ ជាមួយគ្នានេះ, សម្ដេចធិបតីបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក ជាពិសេសកំណើនជាលំដាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការពង្រឹងពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ដើម្បីធានាបាននូវភាពធន់ក្នុងតំបន់, ស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងសន្តិសុខស្បៀង។

សម្ដេចធិបតីបានយល់ស្របចំពោះសារៈសំខាន់នៃការតភ្ជាប់រវាងវិស័យឯកជន និងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការបង្កើតវេទិកាផ្គូរផ្គងធុរកិច្ចឱ្យបានទៀងទាត់ ក៏ដូចជាសារៈសំខាន់នៃផ្លាស់ប្ដូរទស្សនកិច្ចសិក្សារបស់សិស្ស-និស្សិត សំដៅកសាងធនធានមនុស្ស និងផ្លាស់ប្ដូរជំនាញព្រមទាំងបទពិសោធក្នុងវិស័យកសិកម្មផងដែរ៕

The post រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ appeared first on .

សម្តេចធិបតី៖ ត្រឹមឆ្នាំ២០២៥ SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារអាមេរិក
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី​ ​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ​បានឱ្យដឹងថាសហគ្រាសធុនមីក្រូតូច និង មធ្យម (MSMEs)  គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យឯកជន។ទន្ទឹមគ្នានេះ គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារអាមេរិក។

សម្តេចធិបតី ថ្លែងដូច្នេះ កាលព្រឹកថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២៦ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសជាផ្លូវការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និង មធ្យមឆ្នាំ២០២៦-២០៣០ នៅសុខាភ្នំពេញ។

នាឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្នុងវិស័យហិរញ្ញប្បទាន រាជរដ្ឋាភិបាលបានបង្កើតយន្តការពិសេសជាច្រើន ដើម្បីគាំទ្រ MSMEs។ គិតត្រឹមឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារអាមេរិក ដល់សហគ្រាសជាង ៣,៤០០ មូលដ្ឋានអាជីវកម្ម ក្នុងវិស័យអាទិភាព រួមមានការកែច្នៃ កសិផល ការផលិតម្ហូបអាហារ ឧស្សាហកម្ម និងសេវាកម្ម។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB) បានបន្តផ្តល់ហិរញ្ញប្បទានដល់ខ្សែច្រវាក់តម្លៃកសិកម្ម និងការកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។

ហេតុនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ដើម្បីពង្រឹងយន្តការដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍMSMEs រាជរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៦ បានដាក់ចេញ អនុក្រឹត្យស្តីពី ការបង្កើតគណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម សំដៅបង្កើតយន្តការអន្តរក្រសួងសម្រាប់តម្រង់ទិស សម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនឹងMSMEs កម្ពុជា ឱ្យមានសង្គតិភាព និងប្រសិទ្ធភាព៕ អត្ថបទ៖ហ្សាលីន

The post សម្តេចធិបតី៖ ត្រឹមឆ្នាំ២០២៥ SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារអាមេរិក appeared first on .

សម្តេចធិបតី ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាផ្លូវការ
“យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០”  ដែលបង្កើតឡើង ដើម្បជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការហើយ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” ​កាលព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ន៉ាណែត បានបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើត​ការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

សម្តេចធិបតីបន្តថា យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ច ដែលយើងអាចចាត់ទុកថាជា MSMEs សរុបចំនួន ៧៥ ម៉ឹន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៣ លាននាក់ ក្នុងនោះស្រ្តីមានប្រមាណ ១,៨ លាននាក់។ លទ្ធផលជំរឿននេះ បានបង្ហាញថា MSMEs បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី ៧០% (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។

សូមជម្រាបដែរថា រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដើម្បីបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងអ្នកប្រកបរបរ និងអាជីវកម្មធុនមីក្រូ និងតូចនៅក្រៅប្រព័ន្ធ អាចទទួលបានការគាំទ្រកាន់តែទូលំទូលាយ ស្របតាមគោលការណ៍ «មិនទុកនរណាម្នាក់ចោល»។

«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី (ឬហៅថា Startup) ឆ្នាំ២០២៦-២០៣០» ក៏ទើបតែត្រូវបានដាក់ឱ្យអនុវត្តថ្មីៗនេះ ដើម្បីជំរុញនុវានុវត្តន៍ ការឆ្នៃប្រឌិត ក្នុងការបង្កើតគំរូអាជីវកម្មថ្មី ផ្អែកលើបច្ចេកវិទ្យា សំដៅផ្តល់ឱកាសដល់យុវជនកម្ពុជា កាន់តែមានលទ្ធភាពចូលរួមក្នុងការធ្វើធុរកិច្ច និងសហគ្រិនភាព។ ដោយឡែក «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ដែលយើងប្រកាសដាក់ឱ្យអនុវត្តក្នុងថ្ងៃនេះ គឺជាជំហានបន្ទាប់ ក្នុងការតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រនានា ឱ្យកាន់តែប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់សហគ្រាស៕ អត្ថបទ៖ហ្សាលីន

The post សម្តេចធិបតី ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាផ្លូវការ appeared first on .

សម្ដេចធិបតី ស្វាគមន៍រាល់ការឆ្លើយតបជាវិជ្ជមាន របស់លោក អ៊ុំ សំអាន ពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល​ថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០២៦នេះបានបញ្ចេញសារជាថ្មី ស្វាគមន៍ការឆ្លើយតបជាវិជ្ជមាន រប​ស់​លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់សម្ដេច និងបានដាក់ចេញលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ។

សម្ដេចធិបតីបានសរសេរថា សូមស្វាគមន៍ការឆ្លើយតបជាវិជ្ជមាន របស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញអំណះអំណាងរបស់លោក ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃនៅកន្លែងនោះ។

សម្ដេចធិបតីបានបង្ហាញថា ក្នុងរយៈពេលជិត ២សប្តាហ៍កន្លងមកនេះ ជំហររបស់លោក អ៊ុំ សំអាន មានការប្រែប្រួលមិនឈប់ឈរ៖ ម្តងគាត់ថាមិនហ៊ានមកព្រោះខ្លាចគេលួចបាញ់ឬវាយបែកក្បាល, ម្តងគាត់ថាមកទាល់តែមានការលើកលែងទោស, ឥឡូវគាត់ថាមកដោយមិនបាច់មានការលើកលែងទោស, ម្តងគាត់ថាមានឯកសានិងភស្តុតាងគ្រប់គ្រាន់, ម្តងគាត់ថាអត់មានឯកសារអ្វីច្បាស់លាស់ទេ លឺតែគេថា ឬដឹងតាមញាណពិសេសរបស់គាត់, ម្តងគាត់ថាទាល់តែមានជំនាញព្រំដែនបារាំងមកទើបគាត់ទទួលស្គាល់លទ្ធផលនៃការជជែកគ្នា, ម្តងគាត់ថាអត់និយាយរឿងព្រំដែនចន្លោះបង្គោល៥២-៥៩ ទេ គាត់ត្រូវនិយាយអំពីព្រំដែនទាំងមូល ទាំងព្រំដែនទឹក ទាំងព្រំដែនគោក, ម្តងគាត់ថាគាត់ជាអ្នកនយោបាយគាត់ត្រូវមកនិយាយ (ឬធ្វើ) កិច្ចការនយោបាយ ។ល។

សម្ដេចធិបតីបានបញ្ជាក់ថា៖«ជំហររបស់ខ្ញុំគឺច្បាស់លាស់ និងមិនប្រែប្រួល ដូចបញ្ជាក់តាំងពីដំបូងរហូតមក គឺអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ជាពិសេសកន្លែងដែលគាត់ចោទប្រកាន់រាជរដ្ឋាភិបាល និងក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាលថាបានបោះបង្គោលចូលក្នុងដីខ្មែរធ្វើឱ្យខ្មែរបាត់បង់ទឹកដីទៅថៃ»។

សម្ដេចធិបតីបានបន្តថា ហេតុដូច្នេះ ដើម្បីឱ្យមានភាពច្បាស់លាស់ ខ្ញុំសូមបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ៖

១. ត្រូវជជែកគ្នាដោយឈរលើមូលដ្ឋានបច្ចេកទេស និងឯកសារភស្តុតាងជាក់លាក់ លើប្រធានបទតែមួយគត់ គឺមកជជែក និងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ដែលលោក និងក្រុមលោកបានចោទរាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃ។ ហេតុដូច្នេះលោក និងក្រុមរបស់លោកត្រូវរៀបចំក្រុមជំនាញព្រំដែនច្បាស់លាស់ដែលអាចយល់ដឹងពីបច្ចេកទេសព្រំដែន, ត្រៀមរាល់ឯកសារ ភស្តុតាងទាំងឡាយណាដែលលោកមានដើម្បីមកផ្ទៀងផ្ទាត់គ្នានៅក្នុងទឹកដីកម្ពុជានៅកន្លែងនេះដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់។

២. មិនត្រូវ ធ្វើសកម្មភាពអ្វីក្រៅពីការជជែក និងផ្ទៀងផ្ទាត់គ្នាដោយឈរលើមូលដ្ឋានបច្ចេកទេស និងឯកសារភស្តុតាងជាក់លាក់ ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ នោះទេ ជាពិសេសការឆ្លៀតឱកាសធ្វើសកម្មភាពនយោបាយគ្រប់រូបភាព (មិនថាសម្ងាត់ ឬចំហរនោះទេ) ក្នុងអំឡុងពេលក្រុមការងាររបស់លោកនៅកម្ពុជា។ និយាយឱ្យខ្លី គឺកុំធ្វើជាត្រីងៀតឆ្លៀតពង។

៣. កិច្ចពិភាក្សាអាចធ្វើក្រោយថ្ងៃ ២៨ វិច្ឆិកា ២០២៦ ពេលណាក៏បាន ដោយសារមុនថ្ងៃ ២៨ វិច្ឆិកា រាជរដ្ឋាភិបាលជាប់រវល់រៀបចំកិច្ចប្រជុំកំពូល OIF Summit ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ និងចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ។

៤. ត្រូវមកដល់កម្ពុជាមិនច្រើនជាង ២ថ្ងៃ មុនចាប់ផ្តើមជជែកផ្ទៀងផ្ទាត់គ្នា និងត្រូវចាកចេញពីប្រទេសកម្ពុជាយ៉ាងយូរ ២ថ្ងៃ ក្រោយការជជែកផ្ទៀងផ្ទាត់គ្នារួចរាល់។

ខ្ញុំសូមបញ្ជាក់ថាការធានារបស់ខ្ញុំ គឺពាក់ព័ន្ធនឹងការមកកម្ពុជាដើម្បីជជែក និងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ តែប៉ុណ្ណោះ និងក្នុងរង្វង់ពេលវេលាដែលបានកំណត់ដូចបានបញ្ជាក់ខាងលើ។

បើតាមសម្ដេចធិបតី ករណីលោក អ៊ុំ សំអាន ទទួលយកបាននូវលក្ខខណ្ឌខាងលើសូមលោកបញ្ជាក់៖

១. សមាសភាពដែលត្រូវចូលរួម និងពេលវេលាដែលត្រូវមកដល់កម្ពុជា ២.តម្រូវការអ្វីខ្លះដែលរាជរដ្ឋាភិបាលអាចផ្ដល់ឱ្យលោក និងក្រុមរបស់លោក (កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ ឬការការពារសន្តិសុខ) ដើម្បីយើងរៀបចំឱ្យបានសមរម្យ៕ អត្ថបទ៖ហ្សាលីន

The post សម្ដេចធិបតី ស្វាគមន៍រាល់ការឆ្លើយតបជាវិជ្ជមាន របស់លោក អ៊ុំ សំអាន ពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ appeared first on .

កម្ពុជា-ហ្វីលីពីន ឯកភាពពពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស
កម្ពុជា-ហ្វីលីពីន បានប្តេជំជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ឱ្យកាន់តែស៊ីជម្រៅ ពិសេសរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស។នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោកនាយឧត្តមសេនីយ៍ Antonio G Natarrete នាយសេនាធិការកងទ័ពហ្វីលីពីន កាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

នាជំនួបនោះ លោក នាយឧត្តមសេនីយ៍កងទ័ពហ្វីលីពីន បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខ។ លោក រពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ខណៈលោកក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ហ្វីលីពីន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ជាពិសេសរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ, ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការចែករំលែក និងផ្លាស់ប្ដូរបទពិសោធ តាមរយៈការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាពរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។

បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ព្រមទាំងឈានទៅសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស នាពេលខាងមុខ និងខិតខំប្រែក្លាយកិច្ចព្រមព្រៀងទាំងនេះ ឱ្យក្លាយជាសកម្មភាព​ និងលទ្ធផល ជាក់ស្ដែង។

តាមរយៈជំនួបខាងលើ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន, ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី៕ អត្ថបទ៖ហ្សាលីន

The post កម្ពុជា-ហ្វីលីពីន ឯកភាពពពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស appeared first on .