សហគ្រាសធុនតូច និងមធ្យម

សម្តេចរដ្ឋសភា ៖ សហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល។ ខណៈវត្តមានសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) មានប្រមាណ ៧៥ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតជូនប្រតិភូថ្នាក់ដឹកនាំសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្របពេលដែលរាជរាជរដ្ឋាភិបាលប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ នៅថ្ងៃទី៩ ខែមេសានេះ។

សម្តេចរដ្ឋសភា បានបន្តថា អ្វីដែលជាមោទនភាពបំផុតនោះ គឺការឃើញឧស្សាហកម្មរបស់យើងកំពុងធ្វើបរិវត្តកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា ដែលនេះជាមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យឌីជីថល។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីសម័យសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រហូតមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសហគ្រាសធុនតូច និងមធ្យម។

ក្នុង​ឱកាសនោះ សម្តេចរដ្ឋសភាធិបតី ក៏បានលើកទឹកចិត្តដល់សម្ពន្ធ័សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ឱ្យបន្តដើរតួជាក្បាលម៉ាស៊ីនក្នុងការរុញច្រានការបណ្តុះបណ្តាលផ្នែកនវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ ការពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាការចាំបាច់បំផុត ក្នុងការកសាងសន្តិសុខសេដ្ឋកិច្ច និងការផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក។ អ្វីដែលជាមោទនភាពបំផុតនោះ គឺនៅពេលនេះ ឧស្សាហកម្មរបស់យើងកំពុងធ្វើបរិវត្តកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា ដែលនេះជាមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យឌីជីថល។ នេះមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសញ្ញាដាស់តឿនឱ្យយើងត្រូវរួមគ្នាពង្រឹងគុណភាពផលិតផលឱ្យស្របតាមស្តង់ដារ ដែលនឹងអាចប្រកួតប្រជែងដោយសមធម៌ នៅលើឆាកតំបន់ និងអន្តរជាតិ៕

The post សម្តេចរដ្ឋសភា ៖ សហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ appeared first on .

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យ​ឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិប្រមាណ ២០០ នាក់ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលេចពីតួនាទីស្នូលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសេដ្ឋកិច្ចជាតិ។

លោកបានលើកឡើងថា៖ “សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាកន្លែងបង្កើតការងារ និងបណ្តុះនវានុវត្តន៍។ សហគ្រាសទាំងនេះហើយ ដែលអាចធ្វើឱ្យផលិតផលកម្ពុជាពង្រីកខ្លួនចូលទៅកាន់ទីផ្សារតំបន់ និង​ទីផ្សារពិភពលោក។ ប៉ុន្តែពួកគេត្រូវការយន្តការគាំទ្រថ្នាក់ជាតិ ដើម្បីជំរុញផលិតភាព និងសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត។”

លោកបញ្ជាក់ថា សេចក្តីព្រាងយុទ្ធសាស្ត្រនេះត្រូវបានរៀបចំឡើងដោយឈរលើសសរស្តម្ភបួនគឺ៖ (១) ការកែលម្អបរិយា​កាស​ធុរកិច្ច និងនិយ័តកម្មផ្នែកច្បាប់ (២) ការពង្រឹងផលិតកម្ម និងការពង្រីកបច្ចេកវិទ្យា និងនវានុវត្តន៍ (៣) ការបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ និង (៤) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

ជាផ្នែកមួយនៃការគាំទ្រជាក់ស្តែងសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមថ្មីមួយ ដោយបញ្ចូលសេវាធ្វើតេស្តវិភាគផលិតផលរបស់មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅក្នុងប្រព័ន្ធសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (E-Services for Business) របស់រាជរដ្ឋាភិបាល ដោយកាត់បន្ថយការប្រើប្រាស់លទ្ធផលតេស្តជាក្រដាស។

បើតាម លោក ហែម វណ្ណឌី “នេះគឺជាជំហានថ្មីមួយទៀត ដើម្បីជួយសម្រួលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យទទួលបានសេវាមន្ទីរពិសោធន៍កាន់តែលឿន និងគួរឱ្យទុកចិត្ត ហើយដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ពួកគេ តាមរយៈការចាប់យកស្តង់ដារ និងគុណភាព។”

The post ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០  appeared first on .

គណៈប្រតិភូឧស្សាហកម្មខេត្តសានទុង ស្វែងរកឱកាសពង្រីកការវិនិយោគ និងគាំទ្រសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា
គណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តសានទុង បានស្វែងរកឱកាសវិនិយោគថ្មីៗ និងគាំទ្រសហគ្រាសធុនតូច និងមធ្យម របស់កម្ពុជា ពិសេសលើការកែលម្អបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីន។

នេះបើតាមរយៈជំនួបរវាង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តសានទុង កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក យ៉ាង ហុងយូ ប្រធានប្រតិភូឧស្សាហកម្មខេត្តសានទុង បានជម្រាបជូនអំពីមូលដ្ឋានឧស្សាហកម្មដ៏រឹងមាំ និងបណ្តាញធុរកិច្ចដ៏ធំទូលាយរបស់ខេត្តសានទុង។ លោកបានលើកឡើងថា៖ «ជាមួយនឹងសមាជិកជាង ៤០ ម៉ឺននាក់នៅក្នុងសហព័ន្ធរបស់យើង ដែលមួយចំនួនកំពុងធ្វើអាជីវកម្មដោយជោគជ័យ នៅកម្ពុជា យើងសំឡឹងឃើញឱកាសកាន់តែច្រើនសម្រាប់កិច្ចសហការ ជាពិសេសលើនវានុវត្តន៍។”

លោកបានបន្ថែមថា ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកទឹកចិត្តសហគ្រាសខេត្តសានទុងជាច្រើនទៀត ឱ្យស្វែងរកឱកាសវិនិយោគ និងផ្តល់សេវាកម្មនៅកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងប្រាប់គណៈប្រតិភូអំពីអាណត្តិកិច្ចដ៏ទូលំទូលាយរបស់ក្រសួង និងឱកាសជាច្រើនក្នុងការសហការស៊ីជម្រៅជាមួយខេត្តសានទុង។ លោកបានលើកឡើងថា៖ “ក្រសួងស្វាគមន៍ការវិនិយោគពីខេត្តសានទុង និងរីករាយក្នុងការចែករំលែកព័ត៌មាន និងផ្តល់សេវាគាំទ្រ ដើម្បីរួមចំណែកដល់ជោគជ័យនៃអាជីវកម្មរបស់លោកអ្នកនៅកម្ពុជា។”

លោកក៏បានរំលេចពីសារៈសំខាន់នៃការត្រៀមលក្ខណៈរបស់កម្ពុជាសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដោយសង្កត់ធ្ងន់លើតម្រូវការសកលកាន់តែខ្ពស់ ដូចជាវិធានដើមកំណើតទំនិញ លក្ខខណ្ឌវត្ថុធាតុក្នុងស្រុក និងគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលនឹងទាមទារសមត្ថភាពឧស្សាហកម្មកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានស្នើឱ្យខេត្តសានទុងដើរតួនាទីសំខាន់ក្នុងការវិវត្តនេះ ពិសេសជួយពង្រឹងសមត្ថភាពអ្នកផ្គត់ផ្គង់ជាសហគ្រាសក្នុងស្រុក និងការចែករំលែកបច្ចេកវិទ្យាសមស្រប។ ឯកឧត្តមបានលើកឡើងថា៖ «ខណៈដែលលក្ខខណ្ឌតម្រូវសកលនឹងកាន់តែខ្ពស់ យើងខ្ញុំស្នើឱ្យខេត្តសានទុងគាំទ្រកម្ពុជា មិនមែនត្រឹមតែសម្រាប់ប្រាក់ចំណេញរយៈពេលខ្លីទេ ប៉ុន្តែក៏សម្រាប់អនាគតក្រោយឆ្នាំ២០២៩ ផងដែរ។”

លោកបានស្វាគមន៍គំនិតផ្តួចផ្តើមបង្កើតសេវាប្រឹក្សាយោបល់អាជីវកម្ម ដើម្បីណែនាំដល់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដូចជាសេវាប្រឹក្សាទាក់ទងនឹងការវិនិយោគលើបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនជាដើម។

The post គណៈប្រតិភូឧស្សាហកម្មខេត្តសានទុង ស្វែងរកឱកាសពង្រីកការវិនិយោគ និងគាំទ្រសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា appeared first on .

ធនាគារជាតិនឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញការចូលរួមរបស់SMEs ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
ភ្នំពេញ៖ សហគ្រាសធុនតូចនិងមធ្យម (SMEs) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ បង្កើនប្រាក់ចំណូលសម្រាប់អង្គភាពគ្រួសារ និងជំរុញសកម្មភាពសេដ្ឋកិច្ច ឱ្យមានការរីកចម្រើនដល់តំបន់ជនបទ។

យោងតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) បានរួមចំណែកប្រមាណ ៥៨% នៃផ.ស.ស. ដែលឆ្លុះបញ្ចាំង ពីតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។គួររំលេចថា SMEs នៅកម្ពុជាគ្របដណ្តប់ស្ទើរគ្រប់វិស័យ ដូចជាវិស័យកសិកម្ម កសិឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងវិស័យកម្មន្តសាល ជាដើម។

ទោះបីជា SMEs នៅកម្ពុជាមានការរីកចម្រើនជាលំដាប់ក៏ដោយ ប៉ុន្តែ SMEs នៅមានបញ្ហា ប្រឈមមួយចំនួនដូចជា ការខ្វះទុនវិនិយោគ លទ្ធភាពទាបក្នុងការទទួលបានហិរញ្ញប្បទាន អភិបាលកិច្ច នៅមានកម្រិត ការខ្វះខាតក្នុងការបណ្តុះបណ្តាលបុគ្គលិកការយល់ដឹងពីបច្ចេកវិទ្យាទំនើបនៅមានកម្រិតលទ្ធភាពចូលទៅកាន់ទីផ្សារធំៗមានកម្រិតទាបដោយសារការខ្វះបទពិសោធ និងវិធីសាស្ត្រ ផ្សព្វផ្សាយ ជាដើម។ ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ និងគោលនយោបាយគាំទ្រ ដូចជា នីតិវិធីសម្រួលការចុះបញ្ជីអាជីវកម្ម ការបង្កើតមជ្ឈមណ្ឌលបណ្តុះ ធុរកិច្ចថ្មី ការផ្តល់កម្ចីជាមួយអត្រាការប្រាក់ទាបតាមរយៈធនាគាររដ្ឋ (ធនាគារសហគ្រាសធុនតូចនិង មធ្យម) ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម។

យោងតាមសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍ SMEs និងដើម្បីគាំទ្រគោលនយោបាយ រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៥នេះ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១២ ក្រោមប្រធានបទគោល ស្តីពី “ការជំរុញការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមនុខ្លួញរកស សេដ្ឋកិច្ចកម្ពុជា” ។

យោងតាមសេចក្តីប្រកាសពត៌មានរបស់ធនាគារជាតិនៃកម្ពុជា សន្និសីទម៉ាក្រូសេដ្ឋកិច្ច មានគោលបំណង ប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំគោលនយោបាយលើកទឹកចិត្ត ស្វែងយល់ពីកត្តាប្រឈមរបស់ SMEs ក្នុងការចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មសកល សិក្សាពីកាលានុវត្តភាពសម្រាប់ SMEs ដើម្បីទទួលបានហិរញ្ញប្បទានក៏ដូចជាទុនអាជីវកម្ម បន្ថែម និងជំរុញការចូលរួមរបស់ក្រុមហ៊ុន-សហគ្រាសក្នុងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)៕

The post ធនាគារជាតិនឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញការចូលរួមរបស់SMEs ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច appeared first on .

សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាមាន ៩៨% និងផ្តល់ការងារប្រមាណ៧០%នៃកំលាំងពលកម្ម
ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមាន ៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់ និងផ្តល់ការងារប្រមាណ៧០%នៃកំលាំងពលកម្មហើយរួមចំណែក៥៨%នៃផលិតផលក្នុងស្រុកសរុប(GDP)»។ នេះបើតាមការឱ្យដឹងរបស់លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

ថ្លែងនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា កាលពីថ្ងៃទី៧ខែមេសា លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យមដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។

លោកបានបន្តលើកឡើងថា សេដ្ឋកិច្ចកម្ពុជាបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៦% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៤ គាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗក្នុងនោះ វិស័យឧស្សាហកម្មបន្តកើនឡើងក្នុងរង្វង់៨,៥%។

លោក ហែម វណ្ឌី បានគូសបញ្ជាក់ថា សហគ្រាសបានដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ ហើយកំពុងប្រើប្រាស់សក្តានុពល ធនធាន ពលកម្ម និងវត្ថុធាតុដើមក្នុងស្រុកជាចម្បង ព្រមទាំងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗផងដែរក្នុងដំណើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច-សង្គម៕

The post សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាមាន ៩៨% និងផ្តល់ការងារប្រមាណ៧០%នៃកំលាំងពលកម្ម appeared first on .

រាជរដ្ឋាភិបាល៖ សហគ្រាសធុនតូច និងមធ្យមដែលស្ម័គ្រចិត្តចុះបញ្ជី នឹងត្រូវបានលើកលែងបំណុលពន្ធ និងការផាកពិន័យនានា
ថ្លែងក្នុងពិធីដាក់ឱ្យអនុវត្ត«យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»នៅថ្ងៃទី១០ ខែតុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា សហគ្រាសមីក្រូតូច និងមធ្យមដែលចុះឈ្មោះបញ្ជីដោយស្ម័គ្រចិត្តក្នុងរយៈពេលអន្តរកាលនេះ នឹងទទួលបាននូវអត្ថប្រយោជន៍នៃការលើកលែងពិន័យនានា បំណុលពន្ធ ចំពោះការបំពេញអនុលោមកន្លងទៅ និងលើកទឹកចិត្តខាងពន្ធដារផ្សេងៗ។

សម្តេចធិបតី បានថ្លែងថា ចំពោះម្ចាស់សហគ្រាសធុនតូច និងមធ្យមដែលចូលរួមស្ម័គ្រចិត្ត ក្រៅពីការលើកលែងការផាកពិន័យបំណុល និងការលើកចិត្តខាងពន្ធដារ សហគ្រាសតូច និងមធ្យមនឹងទទួលបានលទ្ធភាពក្នុងការបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍ ការគ្រប់គ្រងសហគ្រាស ការបណ្តុះបណ្តាលដល់បុគ្គលិក និងកម្មករ នៅក្នុងសហគ្រាស ដើម្បីលើកកម្ពស់សមត្ថភាពផលិតផល និងសហគ្រាសកាន់តែរឹងមាំបន្ថែម។លើសពីនេះ ក៏ទទួលបាននូវហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់សមរម្យពីធនាគាររដ្ឋផងដែរ និងសម្រាប់អ្នកដែលប្រកបរបរខ្លួនឯង ដូចជា អ្នករត់ម៉ូតូកង់៣ អ្នកលក់ដូរតាមផ្លូវ រដ្ឋនឹងផ្តល់ជូននូវការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៍សុខាភិបាល(បណ្ណក្រីក្រ)និងថែមទាំងទទួលបានការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។

សូមបញ្ជាក់ថា សម្តេចធិបតី ក៏បានដាក់ចេញគោលការណ៍អនុគ្រោះ ៩ចំណុច ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្ម រួមមាន៖

១,ផ្តល់ការលើកលែងការផាកពិន័យនឹងបំណុលទាំងអស់នៅក្នុងឆ្នាំ២០២៣-២០២៨(៥ឆ្នាំ) ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក

២, ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព។

៣, ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ ២០២៣-២០២៨ តាមរយៈ(១) ការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី (២) លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនឹងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី (៣) លើកលែងពន្ធលើប្រាក់បំណុល និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមាសម្រាប់២ឆ្នាំក្រោយការចុះបញ្ជី។

៤, ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុន និងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤- ២០២៥ តាមរយៈ (១) លើកលែងពិន័យទោសទណ្ឌ នឹងបំណុលពន្ធ ចំពោះការមិនពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី (២) លើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូលពន្ធអប្បបរមាសម្រាប់រយៈពេល២ឆ្នាំ ក្រោយការចុះបញ្ជី។

៥, ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ២០២៤- ២០២៥ តាមរយៈការលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល២ឆ្នាំ បន្ទាប់ពីទទួលបានការសម្រេចចុះបញ្ជី

៦, កាត់បន្ថយថ្លៃសេវាសម្រាប់ការផ្ដល់សេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស និងការចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែសម្រាប់សហគ្រាសដែលមានចំនួនកម្មករនិយោជិតតិចជាង៨នាក់

៧, ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួង នៅថ្នាក់ជាតិដើម្បីធានាការចុះធ្វើអធិការរួមគ្នាក្នុងពេលតែមួយ និងមួយលើកក្នុងមួយឆ្នាំ

៨, រៀបចំការត្រួតពិនិត្យ និងការធ្វើការរួមគ្នាក្នុងពេលតែមួយ នឹងតែមួយលើកក្នុងមួយឆ្នាំនៅថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបានឬមិនទាន់បានចុះបញ្ជី ឬស្នើប័ណ្ណឬលិខិតអនុញ្ញាតផ្សេងៗ

និង៩, រៀបចំបង្កើតបទដ្ឋានគតិយុត្តក្របខណ្ឌយន្តការ ដែលមានសកម្មភាពស្របច្បាប់ ជាសហគ្រាសធុនមីក្រូ និងតូច ដោយភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗដូចជា ការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានា សម្រាប់រយៈពេល៥ឆ្នាំជាដើម៕

The post រាជរដ្ឋាភិបាល៖ សហគ្រាសធុនតូច និងមធ្យមដែលស្ម័គ្រចិត្តចុះបញ្ជី នឹងត្រូវបានលើកលែងបំណុលពន្ធ និងការផាកពិន័យនានា appeared first on .