សហគ្រិន

សហគ្រិនភាពដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃម្សិលមិញនេះបានគូសបញ្ជាក់ថា សហគ្រិនភាពបាននិងកំពុងដើរយ៉ាងសំខាន់សម្រាប់អភិវឌ្ឍសង្គ សេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលតែងតែផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសហគ្រិនភាពនេះបានផ្តល់ការគាំទ្រលើទិដ្ឋភាពសំខាន់ៗចំនួន៦ចំណុច។

ក្នុងពិធីបើកទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព២០២៤ កាលថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៤, លោក អូន ព័ន្ធមុនីរ័ត្ន អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានប្រសាសន៍ថា សហគ្រិនភាពមានឥទ្ធិពលគ្របដណ្តប់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ និងមានអត្ថប្រយោជន៍ជាច្រើន ចំពោះប្រជាជននិងជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គមសេដ្ឋកិច្ចដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងមុខរបរ ការបង្កើនប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ។ ហេតុដូចនេះ ទើបរាជរដ្ឋាភិបាល តែងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសហគ្រិនភាព ពិសេសធុរកិច្ចថ្មីនិងសហគ្រាសធុនមីក្រូ តូច និងមធ្យមតាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ី រស់រវើក និងគ្រប់ជ្រុងជ្រោយដើម្បីផ្តល់ការគាំទ្រលើទិដ្ឋភាពសំខាន់ៗ ។

លោកគូសបញ្ជាក់ថា ដើម្បីការកសាងប្រព័ន្ធអេកូឡូស៊ីឱ្យរស់រវើកនិងគ្រប់ជ្រុងជ្រោយរាជរដ្ឋាភិបាលផ្តល់ការគាំទ្រលើទិដ្ឋភាពសំខាន់ៗចំនួន៦។ ទី១)- ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រគាំទ្រ៖ ក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ ក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១ -២០២៣ ដោយបានចាត់ទុកការអភិវឌ្ឍសហគ្រិនភាព ជាអាទិភាពចម្បងមួយក្នុងការបង្រឹងភាពធន់នៃសង្គម សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។

បន្ថែមលើសពីនេះក្នុងនីតិកាលទី៧នៃរដ្ឋសភា, ជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលតី១ រាជរដ្ឋាភិបាលក៏បានរៀបចំ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣- ២០២៨ ដែលជាកម្មវិធីគោលនយោបាយអាទិភាព១ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦។

ទី២)- ការលើកកម្ពស់ការទទួលហិរញ្ញប្បទាននិងឥណទាន តាមរយៈការបង្កើតធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា, ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសាជីវកម្មធានាឥណទានកម្ពុជា។ ដើម្បីគោលដៅនេះ ក្នុងពេលកន្លងមក រាជរដ្ឋាភិបាលបានប្រឹងប្រែងបង្កើនថវិកាជូនធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មជាបន្តបន្ទាប់ ហើយតទៅមុខនឹងបន្តពិនិត្យលទ្ធភាព វិភាជកញ្ចប់ថវិកាជូនធនាគារទាំងពីរបន្ថែមទៀត ដើម្បីផ្តល់ឱកាសកាន់តែទូលាយ ដល់សហគ្រិនធុនមីក្រូ តូច និងធម្យមក្នុងការទទួលបានកម្ចីក្នុងទំហំនិងលក្ខខណ្ឌសមស្របសម្រាប់អភិវឌ្ឍខ្លួន។

ទី៣)- ការលើកកម្ពស់សហគ្រិនភាព និងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងសហគ្រិនខ្មែរ ព្រមទាំងការដាក់ឱ្យដំណើរការនូវគេហទំព័រព័ត៌មានសម្រាប់សហគ្រាសធុនតូចនិងមធ្យម ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈការផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចដថ្មី សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពលខ្ពស់ ការបង្កើនផលិតភាព ការបង្កើតសេវាឬ ផលិតផលថ្មីនិងការផ្គូរផ្គង់អាជីវកម្ម។ជាងនេះទៀត គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលក៏បានដាក់ចេញនូវ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស សម្រាប់ជំរុញការចាប់យកឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមតាមរយៈការរៀបចំវគ្គចាប់យកឌីជីថល ការផ្គូរផ្គងរវាងម្ចាស់សហគ្រាសនិងក្រុមហ៊ុនផ្តល់សេវាឌីជីថល និងការផ្តល់ការលើកទឹកចិត្តដល់ការប្រើប្រាស់សេវាឌីជីថល។

ទី៤)- ការគាំទ្រដល់ការអភិវឌ្ឍជំនាញ៖ កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសម្ពោធជាផ្លូវការនូវ មូលនិធិអភិវឌ្ឍជំនាញដែលមានបេសកកម្មជំរុញភាពជាដៃគូជិតស្និទ្ធរវាងវិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលតាមរយៈការផ្តល់ហិរញ្ញប្បទានដល់ការបណ្តុះបណ្តាលជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម។

ទី៥)- ការលើកកម្ពស់ស្តង់ដាផលិតផល៖ ក្នុងផ្នែកនេះ រាជរដ្ឋាភិបាលបាន ៖១- កសាងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីលើកកម្ពស់សមត្ថភាពជាតិ ក្នុងការផ្តល់សេវានៃការធ្វើតេស្តពិសោធន៍ ស្តង់ដានីយកម្ម ការវាយតម្លៃភាពអនុលោមមាត្រាសាស្ត្រ និងការវាយតម្លៃទទួលស្គាល់ ក្នុងគោលបំណងអភិវឌ្ឍវិស័យឧស្សាហកម្មនិងសហគ្រាសគ្រប់ប្រភេទ ទាំងមីក្រូ តូច មធ្យមនិងធំ , ២-ដាក់ចេញនូវវិធានការជាក់ស្តែងជាច្រើន សំដៅកាត់បន្ថយនូវរបាំងបច្ចេកទេស និង ៣- ជំរុញការធ្វើពាណិជ្ជកម្ម របស់វិស័យឯកជន ។ ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ មានភាពប្រទាក់ក្រឡាគ្នា រវាងអង្គភាពគោលចំនួន៤ មានមន្ទីរពិសោធន៍ជាតិ វិទ្យាស្ថានស្តង់ដាជាតិកម្ពុជា មជ្ឈមណ្ដលមាត្រាសាស្ត្រជាតិ និងអង្គភាពវាយតម្លៃទទួលស្គាល់កម្ពុជា។ ការណ៍នេះនឹងជំរុញឱ្យប្រតិបត្តិការលើទីផ្សារ ក្នុងស្រុកកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគុណភាព ព្រមទាំងផ្តល់កាលានុវត្តភាពបន្ថែមដល់សហគ្រាសគ្រប់ប្រភេទ ដែលមានអនុលោមភាព ណិងស្តង់ដាពិបប្រាកដក្នុងការពង្រីកទីផ្សារ ទាំងក្នុងស្រុក ក្នុងតំបន់ និងលើសកលលោក តាមរយៈការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពនៃអង្គភាពវាយតម្លៃអនុលោមភាព ។

ទី៦)- ការកែលម្អបរិយាកាសធុរកិច្ច៖ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការកែទម្រង់មុតស្រួច ចំទិសដៅដើម្បីដោះស្រាយបញ្ហាជារចនាសម្ព័ន្ធនិងបង្កើតបរិយាកាសអំណោយផល ជាពិសេសកាត់បន្ថយបន្ទុកចំណាយរបស់សហគ្រាស។ ជាក់ស្តែង រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ បានបង្កើតយន្តការធ្វើអធិការកិច្ចរួម និងបានរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការចុះបញ្ជីអាជិវកម្ម និងការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាតប្រកបអាជីវកម្មតាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ដែលហៅកាត់ជាភាសាអង់គ្លេសថា CamDX។​ អត្ថបទ៖ SL

The post សហគ្រិនភាពដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា appeared first on .

លោក អាន រ៉ាឌី៖ ជាសហគ្រិនរឹងមាំ គឺត្រូវកំណត់គោលដៅច្បាស់លាស់ និងភាពរឹងមាំរបស់ខ្លួន ពេលជួបព្យុះភ្លៀងបែបណា ក៏មានផែនការសម្រាប់ដោះស្រាយ
លោក អាន រ៉ាឌី អគ្គនាយកក្រុមហ៊ុន មង្គលភ្នំពេញ យល់ឃើញថា ជាសហគ្រិនរឹងមាំ គឺត្រូវតែមានការកំណត់គោលដៅច្បាស់លាស់ និងភាពរឹងមាំរបស់ខ្លួន ពេលជួបនូវព្យុះភ្លៀងបែបណា ក៏មានផែនការ A B C សម្រាប់ដោះស្រាយជានិច្ច។

ការយល់ឃើញរបស់លោក អាន រ៉ាឌី គឺធ្វើឡើងនៅពេលផ្ដល់បទសម្ភាសន៍ពិសេសជាមួយកម្មវិធី «សេដ្ឋី និងជំនួញ» កាលពីពេលថ្មីៗកន្លងទៅនេះ។ ក្នុងពេលផ្ដល់បទសម្ភាសន៍ លោក អាន រ៉ាឌី បានលើកឡើងពីបទពិសោធន៍ជាច្រើនក្នុងការអភិវឌ្ឍក្រុមហ៊ុនមង្គលភ្នំពេញ រហូតទទួលបានទំនុកចិត្ដខ្ពស់ពីសំណាក់អតិថិជនជាច្រើនពាន់នាក់ក្នុងប្រទេសកម្ពុជា។

លោក អាន រ៉ាឌី គឺជាសហគ្រិនវ័យក្មេងមួយរូបដែលបានបន្ដការងារពីឪពុកនៅឆ្នាំ២០១២ ក្រោយលោកបានបញ្ចប់ដោយជោគជ័យលើការសិក្សានៅថ្នាក់មហាវិទ្យាល័យ។ ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន ថ្វីត្បិតតែនៅវ័យក្មេង លោក តែងតែអភិវឌ្ឍសមត្ថភាពខ្លួនឯងជានិច្ច រហូតឈានទៅរកបាននូវភាពជោគជ័យជាបន្ដបន្ទាប់។

ជាមួយនឹងភាពជោគជ័យក្នុងរយៈពេលខ្លីនេះ អគ្គនាយកមង្គលភ្នំពេញ បានរំលេចឱ្យដឹងថា នៅពេលដែលលោកជួបនូវបញ្ហា ឬឧបសគ្គអ្វី គឺលោកតែងតែដោះស្រាយដោយឈរលើចំណុចវិជ្ជមានជានិច្ច។ លោកពន្យល់ថា កាលណាយើងឈរនៅចំណុចវិជ្ជមានធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ ហើយគិតកិច្ចការអ្វីក៏សម្រេចដែរ។ តួយ៉ាងដូចពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកកំពុងតែមានការប្រែប្រួល តម្រូវការអតិថិជនក៏ផ្លាស់ប្ដូរ បច្ចេកវិទ្យា AI ក៏ថ្មី អ៊ីចឹងសម្រាប់លោកជាសហគ្រិនវ័យក្មេងនេះគឺតែងតែព្យាយាមស្វែងយល់លើបញ្ហានេះ ដើម្បីឱ្យការងាររលូនទៅមុខ។ លោកតែងតែគិតថាឧបសគ្គទាំងអស់គឺជាបទពិសោធន៍ ជាកត្ដាមួយដែលជំរុញឱ្យលោកមានការកើនឡើងនៃសមត្ថភាព ក៏ដូចជាការអភិវឌ្ឍប្រកបដោយភាពស្រស់បំព្រង។

បន្ថែមពីនោះ លោក អាន រ៉ាឌី ក៏បានយកទ្រឹស្ដីប្រចាំជីវិតឪពុកយកមករៀនសូត្រនិងអនុវត្ដផងដែរ « លុយនៅទីណា បន្លានៅទីនោះ»។ លោកពន្យល់ថា កាលណាយើងចង់បានលុយរបស់គេគឺពិបាក អ៊ីចឹងតម្រូវឱ្យយើងមានភាពអត់ធ្មត់ជានិច្ច ទើបយើងអាចទទួលបានជោគជ័យ និងទទួលបានបទពិសោធន៍ល្អៗ។ ភ្ជាប់ជាមួយគំនិតជាសហគ្រិន អគ្គនាយកមង្គលភ្នំពេញរូបនេះមុននឹងអភិវឌ្ឍ ឬធ្វើអ្វីមួយគឺតែងតែដើរតាមដំណាក់កាល និងមានការប្រយ័ត្នខ្ពស់បំផុត ពីព្រោះថាបន្លាមានគ្រប់កន្លែង បើមិនប្រយ័ត្នទេគឺអាចនឹងមុតបន្លា។

សូមជម្រាបជូនថា លោក អាន រ៉ាឌី គឺជាអគ្គនាយកក្រុមហ៊ុនមង្គលភ្នំពេញ។ មង្គលភ្នំពេញបានសាងសង់សម្រេចចំនួន៨គម្រោងហើយ ដោយក្នុងនោះ៦គម្រោងបានលក់អស់ ដោយឡែក២គម្រោងទៀតសាងសង់រួចរាល់ហើយ កំពុងធ្វើការលក់ចេញ៕

The post លោក អាន រ៉ាឌី៖ ជាសហគ្រិនរឹងមាំ គឺត្រូវកំណត់គោលដៅច្បាស់លាស់ និងភាពរឹងមាំរបស់ខ្លួន ពេលជួបព្យុះភ្លៀងបែបណា ក៏មានផែនការសម្រាប់ដោះស្រាយ appeared first on .

អ្នកឧកញ៉ា សួរ វីរៈ ៖ អ្នកប្រកបអាជីវកម្មពិតប្រាកដ មានតម្លៃសម្រាប់ជាតិ ព្រោះមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួនទេ
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស យល់ឃើញថា អ្នកប្រកបអាជីវកម្មពិតប្រាកដ រាប់ថាមានតម្លៃសម្រាប់ជាតិ ព្រោះថាគេនឹងមិនគិតពីចង់បានលុយ ចង់បានមុខមាត់ និងភាពមានបានផ្ទាល់ខ្លួន​នោះទេ។

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេ​នៅកម្ពុជារូបនេះ បានលើកឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ជាសំណួរថា «ហេតុអ្វីអ្នកធ្វើអាជីវកម្មត្រូវគិតពីប្រទេសជាតិ» ?

អ្នកឧកញ៉ា ពន្យល់ថា អ្នកប្រកបអាជីវកម្មពិតប្រាកដ ដែលអាចរាប់ថាមានតម្លៃសម្រាប់ប្រទេសជាតិ មិនមែន​គិតតែចង់បានលុយ ចង់បានមុខមាត់គ្រួសារ និងភាពមានបានផ្ទាល់ខ្លួននោះទេ។ ពួកគេគួរគិតគូរ​ដល់ភាពមាន​បានរបស់ប្រទេសជាតិខ្លួនឯង ហើយអ្នកប្រកបអាជីវកម្មលំដាប់ណាក៏ដោយ យើងត្រូវតែមានមនសិការ​ស្រឡាញ់​ជាតិ និងចង់ចូលរួមអភិវឌ្ឍន៍ជាតិ។

អ្នកឧកញ៉ា បន្ថែមថា បើអ្នកមានស្រុកខ្មែរមានផ្នត់គំនិតស្រឡាញ់ជាតិ ចង់អភិវឌ្ឍន៍ជាតិ នោះសេដ្ឋកិច្ចជាតិ​ច្បាស់ជាមានសង្ឃឹមរីកលូតលាស់បានឆាប់រហ័ស ព្រោះពួកគាត់សុទ្ធតែជាបុគ្គលមានសមត្ថភាព មានធនធាន និងមានលទ្ធភាព។

សូមជម្រាបថា បច្ចុប្បន្នអ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមទាំង កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) , ឧទ្យានបោះតង់​គិរីរម្យ រំហើយ រីស៊ត, និងរំដួល រីស៊ត ព្រមទាំងរីសត ជាច្រើនកន្លែងទៀត៕

The post អ្នកឧកញ៉ា សួរ វីរៈ ៖ អ្នកប្រកបអាជីវកម្មពិតប្រាកដ មានតម្លៃសម្រាប់ជាតិ ព្រោះមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួនទេ appeared first on .

លោកស្រី ហ៊ាង អូមួយ៖ ជាសហគ្រិនត្រូវឆ្លងកាត់ការលំបាកជាច្រើនដែលទាមទារឱ្យមានការតស៊ូពុះពារ
លោកស្រី ហ៊ាង អូមួយ ស្ថាបនិក និងជានាយកប្រតិបត្ដិក្រុមហ៊ុនADITI យល់ឃើញថា ក្នុងនាមជាសហគ្រិន ត្រូវឆ្លងកាត់ការលំបាកជាច្រើន ដែលទាមទារឱ្យមានការតស៊ូ ពុះពារ ទើបទទួលបានជោគជ័យ។

នៅក្នុងបទសម្ភាស«កម្មវិធីសេដ្ឋី និងជំនួញ» ពេលថ្មីៗនេះ សហគ្រិនវ័យក្មេងលើវិស័យឌីជីថល លោកស្រី ហ៊ាង អូមួយ បានចែក រំលែកបទពិសោធន៍ភាពជាសហគ្រិន ដល់សហគ្រិនទាំងអស់នៅក្នុងស្រុក ដែលចូលប្រឡូកធ្វើអាជីវកម្មថា ក្នុងនាមជា សហគ្រិនមួយរូបគឺត្រូវឆ្លងកាត់រឿងលំបាកជាច្រើនណាស់ ព្រោះថាមានបញ្ហាជាច្រើនត្រូវដោះស្រាយ។

លោកស្រីពន្យល់ថា កាលពីមិនទាន់បោះជំហានចូលប្រឡូកក្នុងវិស័យជំនួញ យើងធ្លាប់គិតតែពីសេដ្ឋកិច្ចរបស់ខ្លួនឯង និងសេដ្ឋកិច្ចគ្រួសារ ប៉ុន្ដែជាសហគ្រិនគឺត្រូវគិតសេដ្ឋកិច្ចអ្នកគ្រប់គ្នាដែលធ្វើការជាមួយ អ្នកពាក់ព័ន្ធជាមួយយើងទាំងអស់ ហើយត្រូវសួរខ្លួនឯងជារើយៗថា តើយើងអាចរ៉ាប់រងបានឬអត់? ប្រសិនបើប្អូនជាអ្នកដោះស្រាយបញ្ហា ហើយប្អូនគិតថា ប្អូននឹងអាចនៅតែដើរទៅមុខបាន ដោយផ្ដោតលើគុណតម្លៃ ទោះបីជាមានរឿងអ្វីក៏ដោយក៏មិនបោះបង់ ប្អូនត្រូវសាកល្បងធ្វើទៅ។

លោកស្រីបន្ថែមថា ប្រសិនបើប្អូនមានចិត្តចង់ក្លាយជាសហគ្រិនហើយ ប៉ុន្ដែខ្វះបទពិសោធន៍ នៅមានរឿងជាច្រើនត្រូវស្វែងយល់ ប្អូនគួរទុកពេលឱ្យខ្លួនរៀនសូត្រសិន ព្រោះថាការចាប់ផ្ដើមធ្វើអាជីវកម្មពេលណាក៏បានដែរ។ ហើយបើទោះបីជាពេលនេះប្អូននៅធ្វើការឱ្យគេក្នុងស្ថាប័នណាមួយ ប្អូនត្រូវខិតខំនិងមានទំនួលខុសត្រូវចំពោះការងាររបស់ខ្លួន ព្រោះថាសហគ្រិនក៏ដោយ បុគ្គលិកក៏ដោយ គឺទាមទារឱ្យមានទំនួលខុសត្រូវ មនុស្សកើតមកផ្សេងៗគ្នា មានសមត្ថភាពផ្សេងគ្នា មានទំនួលខុសត្រូវផ្សេងគ្នា មានភាពប៉ិនប្រសប់ផ្សេងគ្នាអត់អាចអ្នកទាំងអស់គ្នាក្លាយជាអ្នកដឹកនាំកំពូលនៅស្ថាប័នបានទេ។

ក្នុងនាមជាសហគ្រិនដែលប្រឡូកក្នុងវិស័យឌីជីថលជាច្រើនឆ្នាំ លោកស្រី ហ៊ាង អូមួយ ផ្ដាំថាជា CEO សំខាន់ត្រូវ មាន បេះដូងជាសហគ្រិន បេះដូងជាអ្នកដឹកនាំ បេះដូងជាអ្នកដោះស្រាយបញ្ហា បេះដូងហ៊ានពលី លះបង់ ពុះពារជាមួយកិច្ចការងារ ដែលកំពុងតែធ្វើ ទោះបីជាធ្វើការនៅកន្លែងណា ទីណា សំខាន់ឱ្យតែធ្វើវាបានល្អ គុណតម្លៃគឺមានដូចៗគ្នា។

សូមជម្រាបជូនថា លោកស្រី ហ៊ាង អូមួយ ជាសហគ្រិនមួយរូបធ្វើការលើវិស័យឌីជីថលរយៈពេល៧ឆ្នាំមកហើយ ដោយ បានឆ្លងកាត់ការសហការជាមួយស្ថាប័នរដ្ឋនិងឯកជនក្នុងប្រទេស និងលើឆាកអន្ដរជាតិជាច្រើន ទើបបោះជំហានបង្កើត ក្រុមហ៊ុន ADITI ដោយខ្លួន៕

The post លោកស្រី ហ៊ាង អូមួយ៖ ជាសហគ្រិនត្រូវឆ្លងកាត់ការលំបាកជាច្រើនដែលទាមទារឱ្យមានការតស៊ូពុះពារ appeared first on .

ឧកញ៉ា សឹង ចាតវិជ្ជា៖ សហគ្រិនពេលចេញធ្វើអាជីវកម្មត្រូវរៀបផែនការឱ្យបានច្បាស់លាស់
ឧកញ៉ា សឹង ចាតវិជ្ជា ​​ប្រធាន​ក្រុមប្រឹក្សាភិបាល​​ក្រុមហ៊ុន ម៉ូរៀ ផ្ដាំផ្ញើដល់សហគ្រិនទាំងអស់ ពេលចេញធ្វើអាជីវកម្មត្រូវមានផែនការឱ្យបានច្បាស់លាស់។

លើកឡើងនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ ស្ថាបនិក ម៉ូរៀ បានចែករំលែកបទពិសោធន៍ក្នុងការធ្វើអាជីវកម្មដល់សហគ្រិនទាំងអស់នៅក្នុងស្រុក ពេលឈានជើងចូលប្រឡូកក្នុងអាជីវកម្មត្រូវគិតឱ្យបានច្បាស់លាស់ ចៀសវាងដួលរលំនៅថ្ងៃណាមួយ។

ឧកញ៉ា សឹង ចាតវិជ្ជា

ឧកញ៉ា សឹង ចាត វិជ្ជា បានលើកឡើងថា «ក្នុងការរកស៊ី សហគ្រិនទាំងអស់ត្រូវមានផែនការអាជីវកម្មសម្រាប់រយៈពេលមួយឆ្នាំ រៀបចំតាំងពីខែមករា ដល់ខែធ្នូ ថាតើក្នុងមួយខែយើងត្រូវធ្វើអ្វីខ្លះ? ត្រូវមានសកម្មភាពបែបណា សម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីឆ្លើយតបនឹងចក្ខុវិស័យរបស់ក្រុមហ៊ុនដែលបានដាក់ចេញ។»

លោកឧកញ៉ា បន្តថា  នៅពេលដែលសហគ្រិនរៀបចំផែនការបានច្បាស់លាស់ពេលមានឧបសគ្គណាមួយយើងអាចដោះស្រាយទាន់ពេលវេលា និងអាចបត់បែនបានលឿន។ ជាក់ស្ដែងដូចក្រុមហ៊ុនរបស់លោក ក្នុងបរិបទកូវិដ-១៩ ដែលមនុស្សអត់អាចមកទិញផលិតផលផ្ទាល់ដល់ហាងបាន អ៊ីចឹងក្រុមហ៊ុនបានផ្លាស់ប្ដូរគោលការណ៍ខ្លះ ដោយលក់វេចខ្ចប់ជូនអតិថិនជនវិញ។ ភាពឈ្លាសវៃនៃការបត់បែនធ្វើអាជីវកម្មនេះ ធ្វើឱ្យក្រុមហ៊ុនទទួលបានអតិថិជនច្រើនជាបន្តបន្ទាប់ និងឆ្លងកាត់កូវិដ-១៩ ទៅបានយ៉ាងរលូន។

លោកឧកញ៉ា គូសបញ្ជាក់ថា សហគ្រិនខ្លះ គ្រាន់តែបានលឺគេនិយាយពីរឿងរកស៊ីកាក់កប ក៏សម្រេចចូលធ្វើអាជីវកម្មនោះ ទាំងដែលខ្លួនអត់មានមូលដ្ឋានគ្រឹះរឹងមាំ គ្មានផែនការច្បាស់ច្បាស់លាស់។ ការណ៍នេះ នឹងធ្វើឱ្យសហគ្រិនទាំងនោះដួលរលំជាបន្តបន្ទាប់។

សូមជម្រាបជូនផងដែរថា ឧកញ៉ា សឹង ចាតវិជ្ជា គឺជាសហគ្រិនវ័យក្មេងមួយរូប ជា​​ប្រធាន​ក្រុមប្រឹក្សាភិបាល​​ក្រុមហ៊ុន ម៉ូរៀ ផ្ដើមចេញរកស៊ីដំបូងដោយចាយដើមទុនត្រឹមតែ៣០០០ដុល្លារ រហូតដល់ឆ្នាំ២០២០ លោកឧកញ៉ា បានចាប់រកស៊ីលើការនាំចូលអាហារបំប៉ន និងគ្រឿងសំអាងពីប្រទេសកូរ៉េ។ លោកទទួលបានគោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣៕

អត្ថបទ៖ សុកធា

The post ឧកញ៉ា សឹង ចាតវិជ្ជា៖ សហគ្រិនពេលចេញធ្វើអាជីវកម្មត្រូវរៀបផែនការឱ្យបានច្បាស់លាស់ appeared first on .

លោក ស៊ុន ចាន់ថុល អំពាវនាវដល់សហគ្រិនជាសមាជិក DMDI ចំនួន២២ប្រទេស សូមពិចារណាចូលមកវិនិយោគនៅកម្ពុជា
សន្និសីទពិភពម៉ាឡាយូ ពិភពឥស្លាម លើកទី២១ ស្ដីពី «ការពង្រឹងសហគ្រិនភាពនៃសមាជិក DMDI និងដៃគូនានា» ត្រូវបានរៀបចំនៅកម្ពុជា កាលព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការចូលរួមរបស់ប្រតិភូអ្នកវិនិយោគ និងធុរជនបរទេស ពីបណ្តាប្រទេសជាសមាជិកអង្គការពិភពម៉ាឡាយូ ពិភពឥស្លាម Dunia Melayu Dunia Islam(DMDI) ចំនួន២២ប្រទេស។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា សម្រាប់រៀបចំសន្និសីទក្នុងឆ្នាំនេះលើប្រធានបទ «ការពង្រឹងសហគ្រិនភាពនៃសមាជិក DMDI និងដៃគូនានា» នាឱកាសនេះត្រូវបានលើកឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងផែនការជាច្រើនដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងនោះ សហគ្រាសធុនតូច និងមធ្យម (SMEs) គឺត្រូវបានលើកទឹកចិត្ត និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច ជាប្រភពសំខាន់នៃការបង្កើតការងារ ទ្រព្យសម្បត្តិជាតិ និងក៏ជាតួអង្គសំខាន់ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងវិសមភាពសេដ្ឋកិច្ចសម្រាប់ប្រជាជនកម្ពុជាផងដែរ។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្ត និងអំពាវនាវដល់សហគ្រិនជាសមាជិក DMDI ទាំងអស់ ពិសេសជូនចំពោះអ្នកដែលចូលរួមក្នុងសន្និសីទនាថ្ងៃនេះ សូមពិចារណាចូលមកវិនិយោគនៅកម្ពុជា ដោយហេតុថាកម្ពុជាផ្តល់ការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនទាំងអស់ អាចចូលមកវិនិយោគដោយបើកចំហ លើគ្រប់វិស័យ និងដោយគ្មានការរឹតបន្តឹងលើកម្មសិទ្ធិ។ កម្ពុជាក៏មានកម្លាំងពលកម្ម និងជំនាញ សុទ្ធសឹងតែជាយុវជនវ័យក្មេង និងប្រកបដោយថាមពល ហើយក្នុងនោះ រាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកដាក់ដល់សហគ្រិនដែលជាស្រ្តីផងដែរ។

លោកបន្តថា កម្ពុជាជាប្រទេសនៅចំណុចកណ្ដាលនៃតំបន់អាស៊ាន និងនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ដែលប្រមូលផ្ដុំទៅដោយមនុស្សជាង ៦៥០លាននាក់ ព្រមទាំងជាសមាជិកដៃគូសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ហើយសំខាន់ជាងនេះគឺការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗទាំងក្នុងប្រទេស តភ្ជាប់ទៅប្រទេសជិតខាង និងទៅកាន់ពិភពលោក គឺសុទ្ធសឹងតែផ្ដល់បរិយាកាសល្អដល់វិនិយោគិនឱ្យចូលមកវិនិយោគនៅកម្ពុជា។

បើតាមលោក ស៊ុន ចាន់ថុល រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យលើកកម្ពស់ទំនើបកម្មនៃរចនាសម្ព័ន្ធឧស្សាហកម្ម ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មជំនាញត្រឹមឆ្នាំ២០២៥ តាមរយៈការតភ្ជាប់ទៅកាន់ខ្សែច្រវ៉ាក់តម្លៃសកល ការធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មក្នុងតំបន់ និងការអភិវឌ្ឍខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតកម្មស្របតាមការពង្រឹងសមត្ថភាពប្រកួតប្រជែង និងផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ខណៈពេលដែលបន្តអភិវឌ្ឍឧស្សាហកម្មទំនើបដោយផ្អែកលើបច្ចេកវិទ្យា និងទិន្នន័យ។

សូមជម្រាបថា ពិភពម៉ាឡាយូ ពិភពឥស្លាម Dunia Melayu Dunia Islam(DMDI) ជាអង្គការមិនមែនរដ្ឋាភិបាល បង្កើតឡើងក្នុងឆ្នាំ២០០០ នៅប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រឹងសាមគ្គីភាពរវាងបណ្តាប្រទេសសមាជិក និងប្រជាជនមុស្លីមម៉ាឡេ ពិសេសពាណិជ្ជករ ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងអភិវឌ្ឍក្នុងចំណោមប្រជាជនមុស្លីមម៉ាឡេ ជាមួយប្រជាជនប្រទេសផ្សេងៗ ដើម្បីជំរុញវឌ្ឍនភាព និងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច, អភិវឌ្ឍន៍សហគមន៍, អប់រំ យុវជន និងកីឡា, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, វប្បធម៌ចម្រុះ, ឃោសនាអប់រំឥស្លាម, អភិវឌ្ឍន៍ស្ត្រី, ទេសចរណ៍, សុខភាព និងអនាម័យ និងព័ត៌មានវិទ្យា។

កាលពីឆ្នាំ២០១២ កម្ពុជាត្រូវបានបញ្ចូលជាសមាជិកហើយអង្គការនេះមានសមាជិកចំនួន ២២ប្រទេសផ្សេងទៀតរួមមាន ថៃ សឹង្ហបុរី ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី អារ៉ាប៊ីសាអ៊ូឌីត ប្រ៊ុយណេ ហ្វីលីពីន ទីម័រខាងកើត អង់គ្លេស ម៉ាដាហ្គាស្ការ អូស្ត្រាលី អាហ្វ្រិកខាងត្បូង អេហ្ស៊ីប ហូឡង់ ម៉ាល់ឌីវ បង់ក្លាដែស កាណាដា បូស្នៀហឺហ្សេហ្គោវីណា នូវែលសេឡង់ ស្រីលង្កា និងស៊ូរីណាម៕

The post លោក ស៊ុន ចាន់ថុល អំពាវនាវដល់សហគ្រិនជាសមាជិក DMDI ចំនួន២២ប្រទេស សូមពិចារណាចូលមកវិនិយោគនៅកម្ពុជា appeared first on .

ប្រកួតអស់ច្រើនម៉ោង ទីបំផុតរកឃើញម្ចាស់ជយលាភីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ទាំង ៤រូបហើយ
តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងប្រកបដោយសុក្រឹតភាពអស់រយៈពេលប្រមាណ៣ខែ កន្លងមកនេះ កម្មវិធី «ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១» បានរកឃើញ បេក្ខជនជាជ័យលាភីចំនួន ២០រូបមកពី ៥តំបន់ផ្សេងៗគ្នានៅទូទាំងប្រទេស ដើម្បីចូលរួមធ្វើបទបង្ហាញអំពីគំរូអាជីវកម្ម និងសក្តានុពលរបស់ខ្លួនក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ ចំពោះមុខគណៈកម្មការចំនួន៧រូប ដែលមកពីអង្គភាព-ស្ថាប័នចម្រុះ។

នេះជាលើកទី២ហើយ ដែលសហគ្រិនខ្មែរ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានរួមគ្នាបង្កើត ឱ្យមាន កម្មវិធីប្រកួតប្រជែងនេះឡើង ក្នុងគោលបំណងលើកកម្ពស់វិស័យ សហគ្រិនភាពនៅកម្ពុជា តាមរយៈការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់សហគ្រិនក្នុងការគ្រប់គ្រង សហគ្រាសធុនតូច និងមធ្យម ព្រមទាំងដើម្បីពង្រឹង និងពង្រីកភាពជាដៃគូររវាងវិស័យសាធារណៈ និង វិស័យឯកជន។

ក្រោយការប្រកួតអស់ជាច្រើនម៉ោង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២១ នេះ គណៈកម្មការទាំង ៧ រូប បានរកឃើញម្ចាស់ជយលាភីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ទំាង៤រូប ដែលរួមមាន៖

–ម្ចាស់ជយលាភីលេខ៤ បានទៅលើ លោកស្រី រី ថានី (ម្ចាស់អាជីវកម្ម នរា អង្គរ ហេនឌីក្រាហ្វ ឯ.ក មកពីខេត្តសៀមរាប)

–ម្ចាស់ជយលាភីលេខ៣ បានទៅលើ លោក យិន សុភាព (ម្ចាស់អាជីវកម្ម សាលារៀនគ្រូយើង មកពីខេត្ត រតនៈគិរី)

–ម្ចាស់ជយលាភីលេខ២ បានទៅលើ លោកស្រី ឆាប៉ូច អឹប៉េពណ៍រេណាថាលីម៉ារី (ម្ចាស់អាជីវកម្ម ឡាផ្លេនថេសិន មកពីខេត្តកំពត)

–ម្ចាស់ជយលាភីលេខ១ បានទៅលើ លោក ហៃ លីអ៊ាង (ម្ចាស់អាជីវកម្ម ខនហ្វីរេល មកពីរាជធានីភ្នំពេញ) ។

សហគ្រិនខ្មែរ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ មានមោទកភាពដែល កម្មវិធីពានរង្វាន់ សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ទទួលបានការដាក់ពាក្យចូលរួមរហូតដល់ ២១០ ក្រុមហ៊ុន ខ្ពស់ជាង ឆ្នាំមុនប្រមាណ ១៦% ពីទូទាំងប្រទេសកម្ពុជា មាន២៥រាជធានី-ខេត្តដែលបែកចែកទៅជា៥តំបន់រួមមាន តំបន់បាត់ដំបង តំបន់សៀមរាប តំបន់កំពង់ចាម តំបន់កំពត និងតំបន់កណ្តាល៕

The post ប្រកួតអស់ច្រើនម៉ោង ទីបំផុតរកឃើញម្ចាស់ជយលាភីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ទាំង ៤រូបហើយ appeared first on .