សេដ្ឋកិច្ចកម្ពុជា ២០២៣

ពេញមួយឆ្នាំ ២០២៣ កម្ពុជារកចំណូលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរជាង ៣៧លានដុល្លារ
រយៈពេល១២​ខែក្នុងឆ្នាំ២០២៣ កម្ពុជារកចំណូលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរជាង៣៧លានដុល្លារ។ នេះ បើតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។

តាមរយៈសេចក្ដីប្រកាសនេះ រយៈពេល១២ខែ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេសបានទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៧៩៨ ០៦៩នាក់ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២ មានការកើនឡើង ១៧៧,៦៣ភាគរយ ចំណូលបានពីការលក់បណ្ណមានចំនួន ៣៧ ១៩៨ ៩៨៨ដុល្លារអាម៉េរិក បើធៀបរយៈពេលដូចគ្នា២០២២ មានការកើនឡើង ២២២,៦៨ ភាគរយ។

សម្រាប់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ មានសរុប ចំនួន ១ ៥៩៦ ១៣៨ ដុល្លារអាម៉េរិក។ ចំណូលពីការលក់បណ្ណនៅប្រាសាទ កោះកែររយៈ ពេលមួយឆ្នាំ២០២៣ មានចំនួន១៤ ៨០៦នាក់ ស្មើទឹកប្រាក់ចំនួន ២២២ ០៩០ដុល្លារ។

សេចក្ដីប្រកាសដដែលបានបង្ហាញថា ចំណូលបានពីការលក់សំបុត្រទូក រយៈពេល១២ខែ ឆ្នាំ២០២៣ មានចំនួន ៥៦៤ ៦៧១ដុល្លារអាម៉េរិក៕

អត្ថបទ៖ សុកធា

The post ពេញមួយឆ្នាំ ២០២៣ កម្ពុជារកចំណូលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរជាង ៣៧លានដុល្លារ appeared first on .

កម្ពុជា ពោរពេញដោយសក្តានុពលជាច្រើនឥតគណនា សម្រាប់វិនិយោគិនបោះទុនវិនិយោគ
កម្ពុជា ពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។

សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ១០០។ លើសពីនេះ កម្ពុជាសម្បូរពោរពេញដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ កម្ពុជាក៏បានធ្វើទំនើបកម្មហេដ្ឋារចនសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាពប្លែកពីគេសម្រាប់វិនិយោគ។

សន្តិភាពដែលកម្ពុជារកបាន និងរក្សាបាន ក៏ក្លាយជាឱកាសបន្ថែមដល់ការបើកចំហរជើងមេឃលើមាគ៌ាសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីជំរុញដល់វិស័យដទៃទៀត ដូចជា ថាមពលកកើតឡើងវិញ កម្មន្តសាល ព្រមទាំងវិស័យទេសចរណ៍ ដែលជាគន្លឹះសេដ្ឋកិច្ចដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។ ចំណែកឯវិស័យកម្មន្តសាល កម្ពុជាបានរៀបចំរចនាសម្ព័ន្ធច្បាស់លាស់ដើម្បីរក្សានូវថ្លៃដើមកម្លាំងពលកម្មសមរម្យ និងមានទីតាំងជាយុទ្ធសាស្ត្រ ដែលជាច្រកដ៏ល្អប្រសើរសម្រាប់ការនាំចេញទំនិញទៅកាន់ប្រទេសដទៃទៀតលើសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន និងទ្វេភាគីជាច្រើនទៀត។

វិស័យដ៏មានសក្តានុពលដែលកំពុងមានសន្ទុះខ្លាំងក្លានៅកម្ពុជា គឺវិស័យអចលនទ្រព្យ ដោយបច្ចុប្បន្ន វិនិយោគិននឹងអាចពើបប្រទះទៅដោយសំណង់អគារ និងគម្រោងអភិវឌ្ឍន៍ជាច្រើនពាសពេញផ្ទៃប្រទេស។ ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែមលើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ពេញស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថលសម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ។

រដ្ឋាភិបាលកម្ពុជា ក៏ប្តេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ច និងទស្សនទានច្បាស់លាស់ ក្នុងការសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុង២០៥០។ មិនតែប៉ុណ្ណោះ តាមរយៈការព្យាករណ៍សេដ្ឋកិច្ចរបស់IMF ក៏បានបង្ហាញថា កម្ពុជាបានកើនឡើងនូវសេដ្ឋកិច្ចក្នុងរង្វង់ ៥.៦ភាគរយ ក្នុងឆ្នាំ២០២៣ ហើយនឹងកើនដល់ ៦.៦ភាគរយក្នុងឆ្នាំ២០២៤៕

The post កម្ពុជា ពោរពេញដោយសក្តានុពលជាច្រើនឥតគណនា សម្រាប់វិនិយោគិនបោះទុនវិនិយោគ appeared first on .

សម្តេចធិបតី រំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងកើន៥.៦% នៅឆ្នាំនេះ ខណៈឆ្នាំក្រោយ នឹងបន្តកើនដល់ ៦.៦%
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីរំពឹងទុកថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងមានកំណើន ៥.៦ភាគរយ ខណៈឆ្នាំ២០២៤ ខាងមុខនេះ នឹងបន្តកើនឡើង ៦.៦ភាគរយ។

ការលើកឡើងរបស់សម្តេចធិបតីបែបនេះ បានធ្វើឡើងក្នុង ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ស្តីពីចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន កាលព្រឹកថ្ងៃទីសន្និសីទ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ចាត់ទុកសន្និសីទនេះជាវេទិកាដ៏សំខាន់ ដែលផ្ដល់ឱកាសឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស «សា្ថប័នស្រាវជ្រាវ» បានពិភាក្សា និងផ្តោះប្តូរយោបល់អំពីសមិទ្ធផល, បញ្ហាប្រឈម និង ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងផង និងភាពបត់បែនទៅ តាមការផ្លាស់ប្តូរនៃបរិការណ៍សកល និងតំបន់ផង ដើម្បីអាចនាំនាវាកម្ពុជាទៅកាន់វិបុលភាព ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន។

សម្តេចធិបតី បានថ្លែងទៀតថា រយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ ផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាកសាងបាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំសម្រាប់ការអភិវឌ្ឍន៍ ដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ការបើកចំហរ ការធ្វើពាណិជ្ជកម្មអន្តរជាតិ ឈរលើគោលការណ៍ពហុភាគីនិយម។

ជាមួយគ្នានេះ សម្តេចធិបតី បានបង្ហាញក្ដីរំពឹងដែរថា៖« ជាមួយនឹងការដាក់ចេញគោលនយោបាយអាទិភាពនិងការអនុវត្តវិធានការគន្លឹះ និងវិធានការមុតស្រួចនានា ដែលត្រូវបានដាក់ចេញកន្លងមក និងវិធានការបុរេសកម្មផ្សេងៗនាពេលខាងមុខ កម្ពុជា រំពឹងថា នឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥.៦ភាគរយ នៅឆ្នាំ២០២៣ និងបន្តនូវកំណើនកាន់តែលឿននៅឆ្នាំ២០២៤ ជាមួយនឹងអត្រាកំណើន ៦.៦ ភាគរយ» ។

ហេតុនេះ ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាថា រាជរដ្ឋាភិបាល និងខិតខំជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីជាមូលដ្ឋានកសាងចន្ទល់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យរក្សាបានភាពធន់ និងមានសន្ទុះខ្លាំងថែមទៀត៕ អត្ថបទ៖ រង្សី

The post សម្តេចធិបតី រំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងកើន៥.៦% នៅឆ្នាំនេះ ខណៈឆ្នាំក្រោយ នឹងបន្តកើនដល់ ៦.៦% appeared first on .