ពេញមួយឆ្នាំ ២០២៣ កម្ពុជារកចំណូលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរជាង ៣៧លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល១២​ខែក្នុងឆ្នាំ២០២៣ កម្ពុជារកចំណូលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរជាង៣៧លានដុល្លារ។ នេះ បើតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីប្រកាសនេះ រយៈពេល១២ខែ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេសបានទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៧៩៨ ០៦៩នាក់ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២ មានការកើនឡើង ១៧៧,៦៣ភាគរយ ចំណូលបានពីការលក់បណ្ណមានចំនួន ៣៧ ១៩៨ ៩៨៨ដុល្លារអាម៉េរិក បើធៀបរយៈពេលដូចគ្នា២០២២ មានការកើនឡើង ២២២,៦៨ ភាគរយ។

សម្រាប់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ មានសរុប ចំនួន ១ ៥៩៦ ១៣៨ ដុល្លារអាម៉េរិក។ ចំណូលពីការលក់បណ្ណនៅប្រាសាទ កោះកែររយៈ ពេលមួយឆ្នាំ២០២៣ មានចំនួន១៤ ៨០៦នាក់ ស្មើទឹកប្រាក់ចំនួន ២២២ ០៩០ដុល្លារ។

សេចក្ដីប្រកាសដដែលបានបង្ហាញថា ចំណូលបានពីការលក់សំបុត្រទូក រយៈពេល១២ខែ ឆ្នាំ២០២៣ មានចំនួន ៥៦៤ ៦៧១ដុល្លារអាម៉េរិក៕

អត្ថបទ៖ សុកធា