សេដ្ឋកិច្ចចិន

អត្ថបទវិភាគ៖ សេដ្ចកិច្ចនៃប្រទេសចិន ទំនងជាប់គាំងដោយសារកត្តាធំៗ ២យ៉ាង
សេដ្ឋកិច្ចនៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើលោក កំពុងបង្ហាញសញ្ញាវិជ្ជមាន​ឡើងវិញជាបណ្ដើរៗ ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ទំនងនឹងត្រូវជាប់គាំងដោយសារកត្តាធំ ២យ៉ាង គឺការថយចុះនៃចំនួនប្រជាជន និងវិបត្តិអចលនទ្រព្យនៅក្នុងស្រុក។

កាលណាប្រទេសមានទំហំសេដ្ឋកិច្ចធំ តែប្រជាជនមានកំណើនទាប វានឹងធ្វើឲ្យចរន្តសេដ្ឋកិច្ច​នៅជាប់គាំង ព្រោះឧស្សាហកម្មនានា នឹងជួបប្រទះវិបត្តិកង្វះខាតកម្មករ ស្របពេល​ចំនួនអ្នកប្រើប្រាស់ទំនិញ ក៏មានទាបជាងការផលិត ធ្វើឲ្យសេដ្ឋកិច្ចជាតិនៅនឹងថ្កល់មួយកន្លែង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការថយចុះនៃចំនួនប្រជាជន​ចិន បានធ្វើឲ្យរដ្ឋាភិបាល មានការព្រួយបារម្ភជាខ្លាំង ដោយវាបានកើតឡើងដំបូងតាំងពីឆ្នាំ២០១៦ ហើយមកទល់ឆ្នាំ២០២៣ តួលេខនៅតែបន្តថយចុះដដែល។

ក្រុមអ្នកស្រាវជ្រាវ នឹងបញ្ចេញទិន្នន័យទាក់ទងនឹងជំរឿនប្រជាជនចិនប្រចាំឆ្នាំ២០២៣ នាថ្ងៃទី១៧ ខែមករាខាងមុខ ប៉ុន្តែពួកគេបានបង្ហើបប្រាប់ថា អត្រាកំណើតនៅក្នុងឆ្នាំ២០២៣ គឺមានតិចជាងចំនួន ៩,៥៦លាននាក់ នៅក្នុងឆ្នាំ២០២២ ដោយសារតែបញ្ហាវិសមភាពយេនឌ័រ និងការមើលថែទាំកុមារ គឺមានតម្លៃខ្ពស់ខ្លាំងនៅក្នុងប្រទេសចិន ដូច្នេះប្រជាជនមានភាព​ខ្លាចរអា​ក្នុងការយកកូន។

ហេតុផលមួយចំនួនទៀត ដែលធ្វើឲ្យប្រជាជនចិនមិនចង់បានកូន គឺដោយសារការចំណាយខ្ពស់ ស្របពេលអត្រាយុវជនគ្មានការងារធ្វើក៏ច្រើន ប្រាក់ខែបុគ្គលិកក៏ថយចុះ ចំពេលវិបត្តិអចលនទ្រព្យធ្វើឲ្យកកស្ទះចរន្តសេដ្ឋកិច្ចក្នុងស្រុកផង បានបណ្ដាលឲ្យ​គ្រួសារជាច្រើន​ពន្យារពេលយកកូនជាបណ្ដោះអាសន្ន។

ចំណែកឯវិបត្តិអចលនទ្រព្យនៅប្រទេសចិនវិញ គឺបានធ្វើឲ្យសេដ្ឋកិច្ចនៃប្រទេសមហាអំណាចមួយនេះ រងទុក្ខមិនស្ទើរឡើយ ដ្បិតវិស័យមួយនេះ​គឺជាកត្តាលីករុញច្រាន និងរួមចំណែក GDP នៃប្រទេសចិនបានរហូតដល់ ៣០% ឯណោះ។ នេះបើតាមរបាយការណ៍ពីសារព័ត៌មាន Business Insider។

តាំងពីចុងទសវត្សឆ្នាំ១៩៩០ វិស័យអចលនទ្រព្យនៅចិន គឺជាប្រភពចំណូលដ៏សំខាន់​របស់រដ្ឋាភិបាល ដោយបានអូសទាញក្រុមវិនិយោគិន មកចាក់លុយនៅទីនោះរាប់សិបពាន់លានដុល្លារ។

ប៉ុន្តែដោយសារក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុកជាច្រើន សម្រុកសាងសង់ផ្ទះច្រើនពេក ធ្វើឲ្យតម្រូវការមានលើសលុប ហើយបច្ចុប្បន្ននេះ ប្រហែល ១/៥ ឬប្រហែល ៦៥លានខ្នង នៃចំនួនផ្ទះសរុបនៅប្រទេសចិន គឺត្រូវបានទុកចោល ដោយសារគ្មានអ្នកទិញ។

វិស័យអចលនទ្រព្យនៅចិន ជួបបញ្ហាតាំងពីឆ្នាំ២០២០ ដោយក្នុងនោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន យ៉ាងហោចណាស់ ៦០ក្រុមហ៊ុន បានប្រកាសក្ស័យធន ជាមួយបំណុលច្រើនជាង ១៤០ពាន់លានដុល្លារ។

តែទើបនៅក្នុងឆ្នាំ២០២១ ប៉ុណ្ណោះ ដែលវិស័យមួយនេះចាប់ផ្ដើមធ្លាក់ចូលក្នុងរណ្ដៅ ដកខ្លួនលែងរួច ក្រោយក្រុមហ៊ុនខ្នាតយក្ស China Evergrande ប្រកាសពីបំណុលសរុប​ប្រមាណ ៣០០ពាន់លានដុល្លារ ជាប់ជាក្រុមហ៊ុនជំពាក់បំណុលច្រើនបំផុតលើលោក និងបានទាញ​បណ្ដាក្រុមហ៊ុនដទៃនៅក្នុងស្រុក ធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុជាមួយខ្លួនដែរ។

បច្ចុប្បន្ននេះ រដ្ឋាភិបាលចិន កំពុងព្យាយាមរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហា​វិបត្តិអចលនទ្រព្យនៅក្នុងប្រទេស ដើម្បីបង្ការផលប៉ះពាល់ដល់វិស័យដទៃទៀត ប៉ុន្តែវាមិនមែន​ជារឿងងាយស្រួលឡើយ ព្រោះថាវិស័យអចលនទ្រព្យ និងវិស័យធនាគារ គឺប្រៀបដូចជាសរសៃឈាម ដែលពឹងផ្អែកលើគ្នាទៅវិញទៅមក។

តួយ៉ាង ធនាគារស្រមោលរបស់ចិន គឺ ក្រុមហ៊ុន Zhongzi Enterprise Group បានប្រកាសក្ស័យធន​ថ្មីៗ ក្រោយមានបំណុលជាង ៦៥ពាន់លានដុល្លារ ដោយសារម្ចាស់ក្រុមហ៊ុន​ក៏ផុងខ្លួនជាមួយ​វិបត្តិអចលនទ្រព្យផងដែរ។

ទោះជាយ៉ាងណា រដ្ឋាភិបាលចិននៅតែព្យាយាមរកវិធីសាស្ត្រផ្សេងៗ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ តាមរយៈការអូសទាញភ្ញៀវទេសចរណ៍នានា ដូចជាការលើកលែងទិដ្ឋាការដល់ប្រទេសមួយចំនួន សម្រាប់ការមកកម្សាន្តនៅប្រទេសចិន អូសទាញក្រុមវិនិយោគិនមកបណ្ដាក់ទុនលើវិស័យបច្ចេកវិទ្យា ដោយសន្យាផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា ការលើកលែងពន្ធមួយចំនួន និងផ្ដល់កម្ចី​ដែលមានការប្រាក់ទាបជាដើម៕

The post អត្ថបទវិភាគ៖ សេដ្ចកិច្ចនៃប្រទេសចិន ទំនងជាប់គាំងដោយសារកត្តាធំៗ ២យ៉ាង appeared first on .

ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងមានភាពប្រសើរឡើងនៅឆ្នាំ២០២៤
សេដ្ឋកិច្ចប្រទេសចិន ត្រូវបានគេរំពឹងទុកថា នឹងមានភាពល្អឡើងវិញនាឆ្នាំ២០២៤ ជាមួយឱកាសវិនិយោគ និងភាពលូតលាស់មានច្រើនជាង ឧបសគ្គផ្សេងៗ។ នេះបើតាមការឲ្យដឹង​ពីការិយាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ចិន។

ជាមួយគ្នាសារព័ត៌មាន Xinhua ក៏បានចុះផ្សាយដែរថា គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នឹងនៅតែបន្តគាំទ្រ ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចចិន ខណៈប្រទេសចិននឹងសម្លឹងមើលការផ្លាស់ប្តូរ ពីការស្ទុះងើបឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ ទៅជាកំណើននៃការប្រើប្រាស់ប្រកបដោយនិរន្តរភាព ស្របពេលបច្ចុប្បន្នឧបសគ្គដ៏ធំដែលធ្វើឲ្យ​សេដ្ឋកិច្ចចិនរាំងស្ទះ គឺដោយសារតម្រូវការ និងការវិនិយោគក្នុងស្រុក នៅមានកម្រិតទាបនៅឡើយ។

ដើម្បីអាចអូសទាញក្រុមវិនិយោគិន និងបង្កើនតម្រូវការក្នុងស្រុកឡើងវិញ រដ្ឋាភិបាលបាន​រៀបចំផែនការសម្រាប់ឆ្នាំក្រោយដូចជា បណ្ដុះបណ្ដាលផ្នែកកំណើននៃការប្រើប្រាស់ថ្មី ដូចជាផ្ទះឆ្លាតវៃ ការកម្សាន្ត និងព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា។

ជាមួយគ្នា គោលនយោបាយចេញប័ណ្ណរតនាគារ ការកាត់បន្ថយអត្រាការប្រាក់ ការកាត់បន្ថយពន្ធ និងថ្លៃសេវា និងគោលនយោបាយផ្សេងទៀត ក៏នឹងនៅតែបន្តអនុវត្តនាឆ្នាំក្រោយផងដែរ។

សូមជម្រាបដែរថា កាលពីខែមុន មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានបង្កើនការព្យាករណ៍​ពីកំណើនសេដ្ឋកិច្ចចិន អាចសម្រេចបាន ៥,៤% នាឆ្នាំនេះ ដែលវាមានខ្ពស់ជាងការរំពឹងទុក ពីរដ្ឋាភិបាលចិន ដែលគ្រោងសម្រេចបានត្រឹម ៥% ប៉ុណ្ណោះ៕

The post ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងមានភាពប្រសើរឡើងនៅឆ្នាំ២០២៤ appeared first on .

IMF ព្យាករណ៍ពីកំណើនសេដ្ឋកិច្ចចិន មានការកើនឡើងខ្ពស់ជាងការរំពឹងទុក
សេដ្ឋកិច្ចប្រទេសចិន អាចនឹងមានការកើនឡើងប្រហែល ៥,៤% នៅក្នុងឆ្នាំនេះ ខ្ពស់ជាងការរំពឹងទុកពីរដ្ឋាភិបាលចិន ដែលធ្លាប់រំពឹងបាន ៥% ខណៈវាក៏បង្ហាញពីការងើបឡើងយ៉ាងខ្លាំងក្លា តាំងពីមានការផ្ទុះជំងឺរាតត្បាតកូវីដ ១៩។ នេះបើតាមការព្យាករណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF។

បន្ថែមពីនោះ IMF ក៏បានបញ្ជាក់ទៀតថា ភាពចុះខ្សោយនៃវិស័យអចលនទ្រព្យ និងការថយចុះ​នៃតម្រូវការសកលលោក អាចជាឧបសគ្គរាំងស្ទះ ដល់កំណើនសេដ្ឋកិច្ចនៃប្រទេសចិន ក្នុងឆ្នាំ២០២៤ មកនៅត្រឹម ៤,៦%ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការកើនឡើងនៃការព្យាករណ៍ទុករបស់ IMF នេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលចិន អនុម័តលើ​កញ្ចប់ថវិកា ប្រហែល ១ទ្រីលានយ៉ន់ ឬប្រមាណ ១៣៧ពាន់លានដុល្លារ លើមូលបត្របំណុល ដែលអាចឲ្យអាជ្ញាធរក្នុងតំបន់ យកប្រើប្រាស់ទៅតាមកូតាក្នុងឆ្នាំ២០២៤ រៀងៗខ្លួន។

សូមជម្រាបដែរថា រដ្ឋាភិបាលចិន បានដាក់ក្ដីរំពឺងខ្ពស់ថា សេដ្ឋកិច្ចប្រចាំឆ្នាំ២០២៣ អាចនឹងកើនឡើងរហូតដល់ ៥% ជាសញ្ញាវិជ្ជមានល្អបំផុត តាំងពីផ្ទុះជំងឺកូវីដ ១៩ មកទល់ពេលបច្ចុប្បន្ន៕

The post IMF ព្យាករណ៍ពីកំណើនសេដ្ឋកិច្ចចិន មានការកើនឡើងខ្ពស់ជាងការរំពឹងទុក appeared first on .

GDP ត្រីមាសទី៣នៅចិនមានការកើនឡើង បង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ចកំពុងមានសន្ទុះ
កំណើនសេដ្ឋកិច្ចនៃប្រទេសចិន សម្រាប់ត្រីមាសទី៣ មានការកើនឡើងយ៉ាងឆាប់រហ័ស ខណៈវិស័យឧស្សាហកម្ម និងការប្រើប្រាស់ នាខែកញ្ញា ក៏បង្ហាញសញ្ញាវិជ្ជមានយ៉ាងល្អថែមទៀត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា GDP នាត្រីមាសទី៣ របស់ចិន កើនឡើង ៤,៩% ខ្ពស់ជាងការព្យាករណ៍ទុកពីគេហទំព័រ Reuters ដែលមាន ៤,៤% ខណៈវាក៏បានបង្ហាញពីសន្ទុះនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិចិនផងដែរ។

គួររំលឹកដែរថា កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង តែងតែបញ្ចេញនូវគោលនយោបាយ​ជាច្រើន សម្រាប់ជួយដល់វិស័យឯកជន ដែលជា​សូចនាករ​យ៉ាងសំខាន់ ក្នុងការជួយស្ដារសេដ្ឋកិច្ច​ជាតិ ដែលមានដូចជា ការចំណាយលើការងារសាធារណៈ កាត់បន្ថយអត្រាការប្រាក់ និងជួយ​ដល់​វិស័យអចលនទ្រព្យជាដើម។

បន្ថែមពីនេះ បើសិនជាកំណើនសេដ្ឋកិច្ចចិន នៅបន្តបង្ហាញសញ្ញាវិជ្ជមានល្អបែបនេះ ពួកគេនឹងសម្រេចបាននូវគោលដៅ ដែលបានដាក់កាលពីដើមឆ្នាំ ពោល​ចង់ឃើញសេដ្ឋកិច្ចចិន​រីកលូតលាស់បាន ៥% នៅក្នុងឆ្នាំ២០២៣៕

The post GDP ត្រីមាសទី៣នៅចិនមានការកើនឡើង បង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ចកំពុងមានសន្ទុះ appeared first on .

ទំហំពាណិជ្ជកម្មចិនធ្លាក់ចុះលឿនជាងការរំពឹងទុក សម្រាប់ខែកក្កដា
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ការនាំចេញរបស់ចិន​បាន​ធ្លាក់ចុះប្រហែល ១៤,៥% ខណៈការនាំចូលវិញធ្លាក់ចុះ ១២,៤% សម្រាប់ទំហំពាណិជ្ជកម្មនាខែកក្កដា។

ការថយចុះនៃទំហំពាណិជ្ជកម្មនេះផងដែរ គឺជាការធ្លាក់ចុះខ្លាំងបំផុតនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ លើលោក តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ហើយវាក៏ថយចុះលឿនជាងការរំពឹងទុកពីសេដ្ឋកិច្ចវិទូ នៃក្រុមហ៊ុនសារព័ត៌មាន Reuters ផងដែរ។

មូលហេតុចំបងដែលធ្វើឲ្យសេដ្ឋកិច្ចចិនមានភាពជាប់គាំងនាត្រីមាសទី២ គឺដោយសារតែតម្រូវការអតិថិជន​មានទាប ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងរកវិធីសាស្ត្រដោះស្រាយបញ្ហាមួយនេះ ដោយព្យាយាមធ្វើការជាមួយវិស័យឯកជនឡើងវិញ។

សូមជម្រាបបន្ថែមថា ការថយចុះនៃទំហំពាណិជ្ជកម្មរបស់ចិន បានធ្វើឲ្យប៉ះពាល់ដល់បណ្ដាប្រទេសនៅអាស៊ីជាច្រើនដូចជា ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសចិន បានថយចុះដល់ ២៥,១% នាខែកក្កដា ជាការធ្លាក់ចុះខ្លាំងបំផុត សម្រាប់រយៈពេល ៣ខែចុងក្រោយនេះ៕

The post ទំហំពាណិជ្ជកម្មចិនធ្លាក់ចុះលឿនជាងការរំពឹងទុក សម្រាប់ខែកក្កដា appeared first on .

JPMorgan៖ កំណើនសេដ្ឋកិច្ចចិន អាចមានទាបជាងការរំពឹងទុកក្នុងឆ្នាំ ២០២៣
សេដ្ឋកិច្ចវិទូ JPMorgan លោក Haibin Zhu បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៃ​ប្រទេសចិន អាចមានទាបជាងការរំពឹងទុកនាពេលកន្លង ដោយសារ​សន្ទុះនៃត្រីមាសទី២ មានការងើបយឺត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កំណើនសេដ្ឋកិច្ចនៅចិនក្នុងឆ្នាំ ២០២៣ អាចកើនបានប្រហែល ៥% ទាបជាងការរំពឹងទុកកាលពីដើមឆ្នាំ ដែលមាន ៥,៥%។

ប្រភពដដែលបន្ថែមថា សេដ្ឋកិច្ចចិននាត្រីមាសទី ២ មានការកើនឡើង ៦,៣% ខណៈកាលពីត្រីមាសតំបូងមានប្រហែល ៤,៥% ប៉ុន្តែវានៅតែមានទាបជាងការរំពឹងទុក ដែលគ្រោងកើនបានប្រហែល ៧,៣%។

សូមជម្រាបដែរថា កំណើនសេដ្ឋកិច្ចចិន​កំពុង​ប្រឈម​នឹងហានិភ័យ ដ្បិត​អត្រាអត់ការងារធ្វើ​កំពុង​កើនឡើងខ្លាំង ស្របពេល​បញ្ហាបំណុល និង​សេដ្ឋកិច្ចសកល​កំពុង​មានការកកស្ទះផង៕

The post JPMorgan៖ កំណើនសេដ្ឋកិច្ចចិន អាចមានទាបជាងការរំពឹងទុកក្នុងឆ្នាំ ២០២៣ appeared first on .

ក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិកធំ ២ ព្យាករកំណើនសេដ្ឋកិច្ចចិន អាចកើនលើសការរំពឹងទុក
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាមេរិកធំៗ ២ គឺ JP Morgan និង Citigroup បានអាប់ដែត​ពី​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេសចិន​សម្រាប់ឆ្នាំ ២០២៣ ថាអាចនឹងមានការរីកចម្រើន​ខ្ពស់​ជាង​ការរំពឹងទុក។

មូលហេតុដែល​ក្រុមហ៊ុន​ធនាគារទាំង ២ ហ៊ានអះអាងបែបនេះ ដោយសារតាំងពីចិនលុបចោល​វិធានការកូវីដ ១៩ កាលពីខែធ្នូ បានធ្វើ​ឲ្យ​តម្រូវការក្នុងស្រុក​មាន​ការ​កើនឡើង ជាហេតុធ្វើ​ឲ្យ JP Morgan និង Citi ព្យាករថា ​កំណើនសេដ្ឋកិច្ចមហាអំណាចទី ២ លើលោក អាចកើនដល់ ៦,៤% និង ៦,១% បើធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពី CNA។

ធនាគារ Wall Street ក៏បានចង្អុលបង្ហាញពីការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ និងសេវាកម្មដែលទាក់ទងនឹងការធ្វើដំណើរ និងស្ថេរភាពនៅក្នុងទីផ្សារលំនៅដ្ឋានសម្រាប់កំណើន GDP ខ្លាំងជាងការរំពឹងទុកផងដែរ។

សូមជម្រាបដែរថា សេដ្ឋកិច្ចប្រទេសចិនមានការងើបឡើងលឿន​ជាងការរំពឹងទុក​កាលពីត្រីមាសទីមួយ ដោយបានកើនឡើង​ដល់ទៅ ៤,៥% បើធៀបនឹងឆ្នាំទៅ ស្របពេល​រដ្ឋាភិបាលព្យាយាម​ពន្លឿន​កំណើនសេដ្ឋកិច្ច​ឲ្យ​កាន់តែ​ឆាប់​រហ័ស ក្រោយ​លុបចោល​វិធានការកូវីដ ១៩៕

The post ក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិកធំ ២ ព្យាករកំណើនសេដ្ឋកិច្ចចិន អាចកើនលើសការរំពឹងទុក appeared first on .

GDP ត្រីមាសទី១ នៅចិនមានការកើនឡើង លើសការរំពឹងទុក
សេដ្ឋកិច្ចប្រទេសចិនមានការងើបឡើង​យ៉ាងឆាប់រហ័ស ពោលគឺកើនឡើងខ្លាំងលើសការរំពឹង​ទុក សម្រាប់ត្រីមាសទីមួយ ដោយកើនបានប្រហែល ៤,៥% បើធៀបនឹងឆ្នាំទៅ។ នេះបើតាម​ទិន្នន័យផ្លូវការពី​រដ្ឋាភិបាល។

FILE PHOTO: People walk at a subway station during evening rush hour in Beijing, China January 16, 2023. REUTERS/Tingshu Wang

ដោយឡែក យោងតាមការស្ទង់មតិពី Reuters នាពេលកន្លងធ្លាប់បានព្យាករណ៍​ថា ​ទំហំសេដ្ឋកិច្ច​នៃ​ប្រទេសចិននឹងអាចកើនដល់ ៤% ខណៈនៅត្រីមាសទី ៤ នឹងកើនខ្លាំងដល់ ២,៩%។

ចំពោះការងើបឡើងដ៏ខ្លាំង​នៃ​ទំហំសេដ្ឋកិច្ច​នេះ គឺដោយសារ​រដ្ឋាភិបាល​យកចិត្តទុកដាក់​ជាពន់ពេក​ជាមួយ​នឹង​យន្តការ​ពង្រីកសេដ្ឋកិច្ច ក្រោយ​ជួប​វិបត្តិ​ជំងឺរាតត្បាត​កូវីដ ១៩ នាពេល​កន្លង ស្របពេល​នាយករដ្ឋមន្ត្រីថ្មី​អះអាងថា នឹង​ចូលរួមសហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ទាំងឡាយ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​មហាអំណាច​អាស៊ីឡើងវិញ។

ជាលទ្ធផល តម្រូវការក្នុងស្រុក​ទទួល​បាន​សន្ទុះល្អឡើងវិញ ស្របពេល​វិនិយោគិន​បរទេស​ធំៗ​ក៏​​កំពុង​សម្លឹង​រក​ឱកាស​ល្អ​វិល​មក​រកទីផ្សារ​ស្រុក​ចិន ដ្បិត​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​លោកខាងលិច​កំពុង​ធ្វើ​ឲ្យ​ក្រុម​វិនិយោគិន​ជាច្រើន មាន​ការ​ព្រួយបារម្ភ​ជាខ្លាំង៕

The post GDP ត្រីមាសទី១ នៅចិនមានការកើនឡើង លើសការរំពឹងទុក appeared first on .

នាយកដ្ឋានពន្ធដារចិន៖ ការងើបឡើងវិញនៃសេដ្ឋកិច្ច នឹងត្រូវមានការបង្រួបបង្រួមបន្ថែម
ការងើបឡើងវិញនៃសេដ្ឋកិច្ចចិន នឹងត្រូវមានការបង្រួបបង្រួមបន្ថែមទៀត ហើយចំណូលពន្ធដារ​នៅត្រីមាសទី ២ អាចនឹងមានសន្ទុះលឿន ប៉ុន្តែស្ថានការណ៍សេដ្ឋកិច្ចក៏កំពុងជួប​ហានិភ័យ និងភាព​មិនច្បាស់លាស់​ទាំងនៅក្នុងស្រុក និងក្រៅប្រទេស។ នេះបើតាមរបាយការណ៍ពី​នាយកដ្ឋានពន្ធដារ​បានលើកឡើង។

មហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២លើលោក មានកំណើនសេដ្ឋកិច្ច ៣% កាលពីឆ្នាំទៅ​ដែលជាចំណុចទាបបំផុតក្នុងរយៈពេល​ជិតពាក់កណ្ដាលមួយ​សតវត្ស​ ប៉ុន្តែសម្រាប់​ឆ្នាំថ្មី​នេះ ចិនបានកំណត់គោលដៅថ្មី ដោយចង់បង្កើនកំណើនសេដ្ឋកិច្ចឲ្យបាន ៥%។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា សហគ្រាសធំៗគ្រោងកាត់បន្ថយការចំណាយ និងមានចំណូលពន្ធសរុប ១,៨ទ្រីលានយ៉ន់ ឬប្រមាណ ២៦២ ពាន់លានដុល្លារក្នុងឆ្នាំនេះ។

ដើម្បីអាចជួយដល់សេដ្ឋកិច្ចក្នុងឆ្នាំ ២០២២ ប្រទេស​ចិន​បាន​កាត់​បន្ថយ​ថ្លៃ​សេវា និង​ផ្តល់​ឥណទាន​បង្វិល​ពន្ធ​ដល់​អាជីវកម្ម​ឯកជន​ជាច្រើន ដែលរងគ្រោះដោយសារវិបត្តិកូវីដ ១៩។ ​

សូមជម្រាបដែរថា ចិននឹងកាត់បន្ថយពន្ធសម្រាប់សហគ្រាសខ្នាតតូច និងអាជីវកម្មឯកជនមួយ​ចំនួន ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច ហើយក៏បន្តអនុវត្តគោលនយោបាយមួយនេះ​ រហូតដល់ចុងឆ្នាំ ២០២៤ផងដែរ។ នេះបើតាមសម្ដីនាយករដ្ឋមន្ត្រី Li Qiang កាលពីខែមីនា៕

The post នាយកដ្ឋានពន្ធដារចិន៖ ការងើបឡើងវិញនៃសេដ្ឋកិច្ច នឹងត្រូវមានការបង្រួបបង្រួមបន្ថែម appeared first on .

នាយករដ្ឋមន្ត្រីចិន៖ កំណើនសេដ្ឋកិច្ចក្នុងស្រុកនឹងបន្តកើនឡើង ក្រោយងើបខ្លាំងក្នុងខែមីនា
កំណើនសេដ្ឋកិច្ចក្នុងប្រទេសចិនមានការងើបឡើងជាខ្លាំងក្នុងខែមីនា បើធៀបនឹង ២ខែតំបូង​នៃឆ្នាំ ២០២៣ ហើយមហាអំណាចសេដ្ឋកិច្ចទី២ លើលោក នឹងព្យាយាមពង្រីងតម្រូវការក្នុងស្រុក​បន្ថែម និងពង្រឹងលើការងើបឡើងវិញចំពោះសេដ្ឋកិច្ចក្នុងស្រុក។​ នេះបើតាមការអះអាងពី​នាយករដ្ឋមន្ត្រីចិន Li Qiang។

ថ្លែងនៅក្នុងវេទិកា Boao Forum សម្រាប់អាស៊ី នាយករដ្ឋមន្ត្រីថ្មីបានទម្លាយថា មិនថាស្ថានភាពពិភពលោកមានការវិវឌ្ឍន៍យ៉ាងណានោះទេ ប្រទេសចិននឹងនៅតែប្តេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់ និងការបើកចំហរ។ នេះបើតាមការចុះផ្សាយពី Kelo។

លោក Li Qiang បាននិយាយថា៖ “បើមើលតាមស្ថានការណ៍សេដ្ឋកិច្ចក្នុងខែមីនា មានភាពល្អប្រសើរជាងកាលពីខែមករា និងកុម្ភៈ ជាពិសេស សូចនាករសេដ្ឋកិច្ចសំខាន់ៗ ដូចជាការប្រើប្រាស់ និងការវិនិយោគបន្តមានភាពប្រសើរឡើង ខណៈដែលការងារ និងតម្លៃជាទូទៅមានស្ថិរភាព”។

“ជំហានបន្ទាប់ យើងនឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ស្ថិរភាព ស្វែងរកវឌ្ឍនភាព ខណៈពេលដែលរក្សាបាននូវស្ថិរភាព បង្រួបបង្រួម និងពង្រីកសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ច និងជំរុញការធ្វើឱ្យប្រសើរឡើងជាបន្តនៃដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិន”។

សូមជម្រាបដែរថា ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ គឺកំពុងមានសន្ទុះងើប​ឡើងវិញ បន្ទាប់ពីសេដ្ឋកិច្ចប្រទេសមួយនេះ​ជួប​វិបត្តិ​រ៉ាំរ៉ៃ​អស់រយៈពេលរាប់ឆ្នាំ ដោយសារ​ជំងឹរាតត្បាតកូវីដ ១៩ និងបានកំណត់គោលដៅ​ បង្កើនកំណើនសេដ្ឋកិច្ចឲ្យបាន ៥% នៅក្នុងឆ្នាំនេះ៕

The post នាយករដ្ឋមន្ត្រីចិន៖ កំណើនសេដ្ឋកិច្ចក្នុងស្រុកនឹងបន្តកើនឡើង ក្រោយងើបខ្លាំងក្នុងខែមីនា appeared first on .