IMF ព្យាករណ៍ពីកំណើនសេដ្ឋកិច្ចចិន មានការកើនឡើងខ្ពស់ជាងការរំពឹងទុក

អន្តរជាតិ

សេដ្ឋកិច្ចប្រទេសចិន អាចនឹងមានការកើនឡើងប្រហែល ៥,៤% នៅក្នុងឆ្នាំនេះ ខ្ពស់ជាងការរំពឹងទុកពីរដ្ឋាភិបាលចិន ដែលធ្លាប់រំពឹងបាន ៥% ខណៈវាក៏បង្ហាញពីការងើបឡើងយ៉ាងខ្លាំងក្លា តាំងពីមានការផ្ទុះជំងឺរាតត្បាតកូវីដ ១៩។ នេះបើតាមការព្យាករណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ថែមពីនោះ IMF ក៏បានបញ្ជាក់ទៀតថា ភាពចុះខ្សោយនៃវិស័យអចលនទ្រព្យ និងការថយចុះ​នៃតម្រូវការសកលលោក អាចជាឧបសគ្គរាំងស្ទះ ដល់កំណើនសេដ្ឋកិច្ចនៃប្រទេសចិន ក្នុងឆ្នាំ២០២៤ មកនៅត្រឹម ៤,៦%ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការកើនឡើងនៃការព្យាករណ៍ទុករបស់ IMF នេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលចិន អនុម័តលើ​កញ្ចប់ថវិកា ប្រហែល ១ទ្រីលានយ៉ន់ ឬប្រមាណ ១៣៧ពាន់លានដុល្លារ លើមូលបត្របំណុល ដែលអាចឲ្យអាជ្ញាធរក្នុងតំបន់ យកប្រើប្រាស់ទៅតាមកូតាក្នុងឆ្នាំ២០២៤ រៀងៗខ្លួន។

សូមជម្រាបដែរថា រដ្ឋាភិបាលចិន បានដាក់ក្ដីរំពឺងខ្ពស់ថា សេដ្ឋកិច្ចប្រចាំឆ្នាំ២០២៣ អាចនឹងកើនឡើងរហូតដល់ ៥% ជាសញ្ញាវិជ្ជមានល្អបំផុត តាំងពីផ្ទុះជំងឺកូវីដ ១៩ មកទល់ពេលបច្ចុប្បន្ន៕