Nvidia គ្រោងបោះទុន ៣ពាន់លានដុល្លារវិនិយោគលើគម្រោងមជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សរបស់ OpenAI

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលលើលោក Nvidia កំពុងពិភាក្សាដើម្បីវិនិយោគទឹកប្រាក់រហូតដល់ ៣ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន SB Energy ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SoftBank Group។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការវិនិយោគដ៏ធំនេះ ត្រូវបានធ្វើឡើង ដើម្បីគាំទ្រដល់គម្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុតមួយនៅរដ្ឋ Ohio សម្រាប់ក្រុមហ៊ុន OpenAI ដើម្បីជាការឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI នាពេលបច្ចុប្បន្ន។

គួរឲ្យដឹងថា ជុំវិញផែនការវិនិយោគ ៣ពាន់លានដុល្លារនេះ ក្រុមហ៊ុន Nvidia នឹងបែងចែកជាពីរដំណាក់កាល ដោយទីមួយ វិនិយោគទឹកប្រាក់ពាក់កណ្តាល នៅពេលដែលកិច្ចព្រមព្រៀងនៃគម្រោងនៅរដ្ឋ Ohio ត្រូវបានចុះហត្ថលេខា និងពាក់កណ្តាលទៀតជាការទិញភាគហ៊ុន នៅពេលក្រុមហ៊ុន SB Energy បោះផ្សាយលក់ IPO លើកដំបូងដែលបានគ្រោងទុករបស់ខ្លួន។

យ៉ាងណាមិញ ក្រុមហ៊ុន SB Energy មានគោលបំណងបោះផ្សាយលក់ IPO ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅខែក្រោយ ហើយអាចរៃអង្គាសទឹកប្រាក់យ៉ាងហោចណាស់ ៥ពាន់លានដុល្លារ នៅក្នុងការលក់ IPO លើកដំបូងនោះ។

ជម្រាបជូនថា ក្រុមហ៊ុន SB Energy ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដែលមានជំនាញក្នុងការសាងសង់ និងអភិវឌ្ឍលើមជ្ឈមណ្ឌលទិន្នន័យជាច្រើន ដើម្បីគាំទ្រដល់តម្រូវការកើនឡើងដែលទាក់ទងនឹងបច្ចេកវិទ្យា AI៕​