សេដ្ឋកិច្ច ឆ្នាំ២០២៣

ធនាគារជាតិ៖ កំណើនវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញបានជួយបន្ថយសម្ពាធលើការថយចុះទុនបម្រុងកម្ពុជា
ធនាគារជាតិនៃកម្ពុជា ហៅកាត់ថា NBC បានលើកឡើងថា ការកើនឡើងនៃវិនិយោគផ្ទាល់បរទេស និងការនាំចេញបានជួយបន្ថយសម្ពាធលើការថយចុះទុនបម្រុងអន្តរជាតិរបស់កម្ពុជា។ នេះបើតាមរបាយការណ៍ ស្តីពីវឌ្ឍនភាពម៉ាក្រួសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នំា២០២និងទស្សនវិស័យឆ្នាំ២០២៣របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់បន្តថា ទោះមានការថយចុះបន្តិចក៏ដោយ ទុនបម្រុងអន្តរជាតិមានកម្រិត ៧ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ខ្ពស់ជាងកម្រិតដែលប្រទេសកំពុងអភិវឌ្ឍន៍ គួរមាន (៣ខែ)  ក៏កម្រិតគ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិបានគាំទ្រដល់ការអនុវត្តនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់និងផ្គត់ផ្គង់សាច់ប្រាក់ក្នុងកម្រិតសមស្រប។ NBC បន្តថា ការកើនឡើងនៃវិនិយោគផ្ទាល់បរទេស និងការនាំចេញបានជួយបន្ថយសម្ពាធលើការថយចុះទុនបម្រុងអន្តរជាតិរបស់កម្ពុជា គឺបានរក្សាស្ថិរភាពថ្លៃនិងឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច។

ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់បន្ថថា៖«អត្រាប្ដូរប្រាក់រៀល ធៀបនឹងដុល្លារអាមេរិកត្រូវ បានរក្សាឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.១០២ ដែលថយថ្លៃត្រឹម ០,១% ប៉ុណ្ណោះធៀបនឹងឆ្នាំមុន។ អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ២០២២ បានកើនឡើងដល់ ៥,៣% ខ្ពស់ជាងឆ្នាំ២០២១ (២,៩%) ដោយសារ ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈនិងម្ហូបអាហារ។ គួររំលេចថា អត្រាអពិផរណាបានកើនឡើងខ្ពស់ដល់ ៧,៨% នៅចុងឆមាសទី១ ប៉ុន្តែបានថយចុះជាបន្តបន្ទាប់នៅឆមាសទី២ ស្របពេលដែលថ្លៃប្រេងឥន្ធនះ និងម្ហូបអាហារបានថយចុះមកវិញ»។

គួរបញ្ជាក់ដែរ បើតាមធនាគារជាតិនៃកម្ពុជា បានឱ្យដឹងដែរថា ប្រព័ន្ធធនាគារ ក៏បានដើរតួនាទីយ៉ាងសកម្ម ដើម្បីបន្ដគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច តាមរយៈការបន្តផ្តល់សេវាហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច។ ឥណទានទៅកាន់វិស័យ ឯកជនបានកើនឡើង ២១% ដែលត្រូវបានបែងចែកទៅគាំទ្រដល់ការងើបឡើងក្នុងវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ ខណៈដែលកំណើនប្រាក់បញ្ញើអតិថិជនបានកើនឡើង ១១,៣% ថែមទៀត។

ជាមួយគ្នានេះ ប្រព័ន្ធទូទាត់ត្រូវបានបន្តធ្វើទំនើបកម្ម ដើម្បីបង្កើន ប្រសិទ្ធភាពការទូទាត់និងផ្ទេរប្រាក់ទាំងក្នុងស្រុកនិងអន្តរជាតិ ដោយបច្ចុប្បន្នគណនីអ្វីក៍ឡេតបាន កើនឡើងដល់ចំនួន ១៧,៥ លានគណនី។ ការតភ្ជាប់ក្នុងតំបន់ត្រូវបានពង្រីកជាលំដាប់ជាមួយប្រទេស ក្នុងតំបន់ ដែលរសម្រួលដល់អន្តរប្រតិបត្តិការរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទសចរណ៍កម្ពុជាថែមទៀត៕ អត្ថបទ៖ ឧកញ៉ា ​ពិសី

The post ធនាគារជាតិ៖ កំណើនវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញបានជួយបន្ថយសម្ពាធលើការថយចុះទុនបម្រុងកម្ពុជា appeared first on .

NBC៖ សេដ្ឋកិច្ចកម្ពុជារំពឹងថាសម្រេចបានកំណើន៦%ទោះបីមានបញ្ហាប្រឈមខាងក្រៅក៏ដោយ
ធនាគារជាតិនៃកម្ពុជា ហៅកាត់ថា NBC បានបង្ហាញក្តីរំពឹងទុកទៅលើសេដ្ឋកិច្ចកម្ពុជានៅឆ្នំា២០២៣នេះនឹងបន្តសម្រេចបានកំណើនក្នុងរង្វង់៦%ទោះបីជាមានបញ្ហាប្រឈមនៅខាងក្រៅក៏ដោយ ព្រោះកម្ពុជាពឹងផ្អែកទៅលើកំណើនក្នុងវិស័យសំខាន់ៗមួយចំនួនដែលបានងើបឡើង។

យោងតាមវឌ្ឍនភាពម៉ាក្រួសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នំា២០២និងទស្សនវិស័យឆ្នំា២០២៣របស់ធនាគារជាតិនៃកម្ពុជាដែលបានចេញផ្សាយថ្មីៗអះអាងថា ចំពោះសេដ្ឋកិច្ចកម្ពុជា កំណើនត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តសម្រេចបានក្នុងរង្វង់៦% នៅឆ្នាំ២០២៣ បើទោះជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ។

កំណើនសេដ្ឋកិច្ចដែលរំពឹងថាសម្រេចបានក្នុងរង្វង់៦%នៅឆ្នំា២០២៣នេះ បើតាមធនាគារជាតិនៃកម្ពុជាថាដោយសារការរំពឹងទុកពីកំណើនក្នុងវិស័យកាត់ដេរ ៦,៩% ហើយផលិតផលកម្មន្តសាលមិនមែនកាត់ដេរកើន ១៤,៣%។ វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងមានកំណើន ១៨,៥% ដោយសារជាមួយនឹងការបង្កើនក្រោយការបន្ធូរបន្ថយកំណើនភ្ញៀវទេសចរក្នុងស្រុកនិងការងើបឡើងលឿននៃភ្ញៀវទេសចរអន្តរជាតិការតភ្ជាប់ជើងហោះហើរមកកម្ពុជាជាលំដាប់និងការកើនឡើងទេសចរចិនការរឹតបន្តឹងលើការធ្វើដំណើរ ដើម្បីការពារការរាលដាលជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិន។ វិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនល្អជាងឆ្នាំ២០២២ ក្នុងអត្រា ១,១% ដែលរួមចំណែកគាំទដោយការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ព្រមទាំងការដករបាំងពន្ធនាំចូលអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប។

យ៉ាងណាមិញ វិស័យសំណង់និងអចលនទ្រព្យត្រូវបានរំពឹងថានឹងបន្តងើបឡើងជាសន្សឹមៗក្នុងអត្រា ១,៧% និង ១,២% រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកផ្ដោតលើទីផ្សារអចលនទ្រព្យលំនៅឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណិតដែលបម្រើដល់តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានវិបត្តិ៕ អត្ថបទ៖ ឧកញ៉ា សារេត

The post NBC៖ សេដ្ឋកិច្ចកម្ពុជារំពឹងថាសម្រេចបានកំណើន៦%ទោះបីមានបញ្ហាប្រឈមខាងក្រៅក៏ដោយ appeared first on .