ស្ករស

ហ្វីលីពីន បន្តហាមឃាត់លើការនាំចូលស្ករស រហូតដល់ដំណាច់ឆ្នាំក្រោយ
រដ្ឋាភិបាលរបស់ប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ បានសម្រេចបន្តហាមឃាត់លើការនាំចូលស្កររហូតដល់ចុងខែធ្នូ ឆ្នាំ២០២៦ ដោយសារតែការផ្គត់ផ្គង់ក្នុងស្រុកមានភាពប្រសើរឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Francisco Tiu Laurel បាននិយាយថា វិធានការនេះ មានគោលបំណងបន្តការពារកសិករ និងអ្នកផលិតក្នុងស្រុក ក៏ដូចជាធ្វើឲ្យទីផ្សារមានស្ថិរភាព ដោយផ្អែកទៅលើទស្សនវិស័យបច្ចុប្បន្នសម្រាប់ការផលិត និងតម្រូវការស្ករ។

គួរឲ្យដឹងផងដែរថា ជុំវិញការហាមឃាត់នេះ ដំបូងឡើយត្រូវបានដាក់ចេញដំបូង ចាប់ពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៥ រហូតដល់ពាក់កណ្តាល ឆ្នាំ២០២៦។ ប៉ុន្តែសម្រាប់ការបន្តរយៈពេលនៃការហាមឃាត់បន្ថែមទៀតនេះ គឺជារឿងចាំបាច់ ដោយសារទិន្នផលស្ករឆៅ ក្នុងស្រុកសម្រាប់ឆ្នាំដាំដុះ២០២៤-២០២៥ ត្រូវបានគេរំពឹងថានឹងកើនឡើង ដោយផ្អែកលើទិន្នន័យជាក់ស្តែង។

ជម្រាបជូនថា ក្រសួងកសិកម្ម និងរដ្ឋបាលបទប្បញ្ញត្តិស្ករ ក៏កំពុងរៀបចំក្របខ័ណ្ឌច្បាប់ថ្មីមួយដែលត្រូវបានពន្យារពេលអស់ជាយូរផងដែរ ចំពោះការគ្រប់គ្រងទៅលើការនាំចេញអំពៅ ដែលជាវិធានការមួយដែល លោក Tiu Laurel បាននិយាយថានឹងការពារអ្នកផលិតក្នុងស្រុកបន្ថែមទៀត៕​

The post ហ្វីលីពីន បន្តហាមឃាត់លើការនាំចូលស្ករស រហូតដល់ដំណាច់ឆ្នាំក្រោយ appeared first on .

ប្រទេសម៉ិកស៊ិក ប្រកាសដំឡើងពន្ធដល់ ១៥៦% ទៅលើការនាំចូលស្ករ
ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១១ ខែវិច្ឆិកា បានអនុវត្តលើវិធានការពន្ធគយថ្មី សម្រាប់ការនាំចូលស្ករ ដោយសារតែតម្លៃអន្តរជាតិធ្លាក់ចុះ និងហានិភ័យចំពោះការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមក្រឹត្យមួយដែលត្រូវបានចុះហត្ថលេខាលើដោយប្រធានាធិបតី លោកស្រី Claudia Shenbaum បានបង្ហាញឲ្យដឹងថា ពន្ធថ្មី ១៥៦% នឹងត្រូវអនុវត្តចំពោះការនាំចូលស្ករគ្រប់ប្រភេទ រួមទាំងស្ករ Beet និងទឹកស៊ីរ៉ូផងដែរ។ ចំណែកឯកទឹកស្ករដប នឹងត្រូវរងនូវពន្ធគយរហូតដល់ ២១០,៤៤% ។

យ៉ាងណាមិញ​ ជាធម្មតា ម៉ិកស៊ិក មិនមែនជាប្រទេសនាំចូលស្ករច្រើននោះឡើយ ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយនេះ ការទិញស្ករពីបរទេសបានកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែស្ថានភាពអាកាសធាតុអាក្រក់ ដែលបណ្តាល់ឲ្យមានការធ្លាក់ចុះនៃផលិតកម្មក្នុងស្រុក ជាមួយនឹងការនាំចេញទាប ទៅកាន់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ​ បើតាមលោក Carlos Blackaller ប្រធានអង្គការផលិតស្ករអំពៅសំខាន់ៗរបស់ប្រទេសម៉ិកស៊ិក បានប្រាប់អ្នកយកព័ត៌មានថា៖ “គម្រោងពន្ធថ្មីនេះ នឹងផ្តល់នូវការការពារកាន់តែច្រើនសម្រាប់ផលិតផលក្នុងស្រុក”។ លោកបានបន្ថែមទៀតថា ស្ករដែលនាំចូលក្នុងរយៈពេលបីរដូវកាលចុងក្រោយនេះ មានចំនួនសរុបជាង ១ លានតោន៕​

The post ប្រទេសម៉ិកស៊ិក ប្រកាសដំឡើងពន្ធដល់ ១៥៦% ទៅលើការនាំចូលស្ករ appeared first on .

រដ្ឋាភិបាលឥណ្ឌូនេស៊ី ត្រៀមដី ១ លានហិកតា សម្រាប់ការសាងសង់រោងចក្រស្ករស
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Andi Amran Sulaiman បាននិយាយកាលពីថ្ងៃទី១២ ខែធ្នូកន្លងទៅថា រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងរៀបចំដីចំនួន ១ លានហិកតា នៅក្នុងខេត្ត Papua សម្រាប់អ្នកវិនិយោគដែលចាប់អារម្មណ៍ក្នុងការមកសាងសង់រោងចក្រស្ករស។

ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានជាតិ Antara លោក Sulaiman បាននិយាយថា ជាមួយនឹងផ្ទៃដី ១ លានហិកតា ប្រទេសឥណ្ឌូនេស៊ី រំពឹងអាចទាក់ទាញក្រុមហ៊ុនជាច្រើនមកបណ្តាក់ទុនក្នុងប្រទេសរបស់ខ្លួន។ ដោយរោងចក្រផលិតស្ករសមួយ អាចត្រូវការផ្ទៃដីចន្លោះពី ២០ ទៅ ៤០ ហិកតា និងមានសមត្ថភាពផលិតស្ករអំពៅបានប្រហែល ១២ ០០០ តោនក្នុងមួយថ្ងៃ។

​រដ្ឋមន្ត្រីរូបនេះ បានបន្ថែម​ទៀតថា រដ្ឋាភិបាល​នឹង​មិន​កំណត់​ចំនួន​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​បរទេស​ដែល​មាន​គម្រោង​សាងសង់​រោងចក្រ​ស្ករ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​នោះឡើយ ពោលគោលដៅធំរបស់រដ្ឋាភិបាល គឺតម្រូវឲ្យមានរោងចក្រថ្មីៗ ចន្លោះពី ២០ ទៅ ៣០ ដើម្បីធានាបាននូវតម្រូវការប្រើប្រាស់ក្នុងស្រុក និងលើកកម្ពស់ដល់ការនាំចេញ។

ជម្រាបជូនផងដែរថា ចំពោះគម្រោងនេះ អាចនឹងមានការចំណាយរហូតដល់ ៣ទ្រីលានរូពី (ប្រហែល ១៩២,៧លានដុល្លារអាមេរិក) ដើម្បីសាងសង់រោងចក្រស្ករសមួយ ដែលមានសមត្ថភាពអាចផលិតបាន ១២ ០០០ តោនក្នុងមួយថ្ងៃ៕

The post រដ្ឋាភិបាលឥណ្ឌូនេស៊ី ត្រៀមដី ១ លានហិកតា សម្រាប់ការសាងសង់រោងចក្រស្ករស appeared first on .

ប្រធានាធិបតីហ្វីលីពីន អនុម័តឱ្យមានការនាំចូលស្ករសបន្ថែម ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក
ថ្មីៗនេះប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានធ្វើការអនុម័តឱ្យមានការនាំចូលស្ករស រហូតដល់ទៅ ១៥០ ០០០ តោន ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក ចំពេលកំពុងមានកង្វះខាតការផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

យ៉ាងណាមិញ ជុំវិញផែនការចុងក្រោយនេះ ត្រូវបានធ្វើឡើង នៅត្រឹមតែរយ:ពេល ៣ ខែប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន បាននិយាយថា ខ្លួនកំពុងស្វែងរកការនាំចូលស្ករ រហូតដល់ ៤៤០ ០០០ តោន ដើម្បីជំរុញដល់ការផ្គត់ផ្គង់នៅក្នុងស្រុក ដែលកំពុងមានភាពខ្វះខាតខ្លាំង ។

ផ្នែកទៅលើទិន្នន័យពីរដ្ឋាភិបាលគ្រប់គ្រងស្ករជាតិ (SRA) របស់ហ្វីលីពីន បានបង្ហាញឱ្យដឹងថា ជាធម្មតាប្រទេសរបស់ខ្លួន តែងនាំចូលស្ករច្រើនបំផុតពីប្រទេសថៃ ប៉ុន្តែវានៅតែមានកង្វះខាតខ្លាំង ជាពិសេសនៅអំឡុងចុងខែសីហា ។

អាស្រ័យហេតុដូច្នេះហើយ ទើប SRA ត្រូវការនាំចូលស្ករបន្ថែមទៀតពី ១០០ ០០០​ តោន ទៅ ១៥០ ០០០ តោន ដើម្បីបញ្ចៀសការខ្វះខាត និងទប់ទល់កុំឱ្យតម្លៃកើនឡើងខ្ពស់ ៕

The post ប្រធានាធិបតីហ្វីលីពីន អនុម័តឱ្យមានការនាំចូលស្ករសបន្ថែម ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក appeared first on .

កម្ពុជា ពិភាក្សាពីយន្តការសម្រួលដល់ការនាំចេញស្ករស ជាមួយវៀតណាម
កម្ពុជា-វៀតណាម ពិភាក្សាអំពីនីតិវិធី និងយន្តការនានា ក្នុងការជួយសម្រួលដល់ការនាំចេញស្ករសកម្ពុជាចូលក្នុងទីផ្សារវៀតណាម។ ការពិភាក្សាលើការចេញស្ករសពីកម្ពុជាចូលក្នុងទីផ្សារវៀតណាមនេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ និងគណៈប្រតិភូពាណិជ្ជកម្មកម្ពុជា និងលោក Tran Quoc Khanh អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅទីក្រុងហូជីមិញ កាលពីថ្ងៃទី០៦ មីនា កន្លងទៅ។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានលើកឡើងពីនីតិវិធី និងយន្តការ ក្នុងការនាំចេញស្ករសពីកម្ពុជា ចូលក្នុងទីផ្សារវៀតណាមថា ជាការចៀសវាងការបង់ពន្ធក្រោមវិធានការប្រឆាំងនឹងការបង្វែរទិសដៅទំនិញ។

ជាមួយគ្នានោះ លោក សុខ សុភ័ក្រ្ត ក៏បានស្នើសុំទៅកាន់វៀតណាម ដើម្បីពិនិត្យលទ្ធភាពពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ព្រៃវែង)-តឺនណាម(តៃនិញ) ដោយនាពេលបច្ចុប្បន្ន គូភាគីនៅរង់ចាំតែ ពិធីសម្ភោធជាផ្លូវការនៃច្រកអន្តរជាតិនេះ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរប៉ុណ្ណោះ។

ជាការឆ្លើយតប ភាគីវៀតណាម បានឱ្យដឹងថា វៀតណាម ក៏កំពុងឆ្លងនីតិវិធីផ្ទៃក្នុងផងដែរ ដោយបានបញ្ជូនអត្ថបទកិច្ចព្រមព្រៀងជូនរដ្ឋាភិបាលវៀតណាមពិនិត្យរួចរាល់ហើយ និងបានរំពឹងថាភាគីទាំងពីរ នឹងអាចបញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួន នាពេលដ៏ខ្លីខាងមុខ។ក្នុងនោះ លោក ក៏បានឯកភាពនឹងពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនិញ) តាមដែលអាចធ្វើបាន ស្របពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរគ្រោងនឹងសម្ភោធច្រកទ្វារអន្តរជាតិនេះ នាពេលដ៏ខ្លីខាងមុខ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើទិដ្ឋភាពទូទៅនៃការធ្វើពាណិជ្ជកម្មទ្វេភាគីផងដែរ ក្នុងនោះរួមមានវឌ្ឍនភាពនៃកិច្ចអនុវត្តរួមគ្នា (Joint Undertaking) ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋបាលរួមគ្នាពាក់ព័ន្ធនឹងបទប្បញ្ញត្តិគយលើគ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។លើសពីនោះ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ និងបន្តអនុវត្តការងារតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ សំដៅជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលបម្រើដល់ឧត្តមផលប្រយោជន៍សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរ៕

The post កម្ពុជា ពិភាក្សាពីយន្តការសម្រួលដល់ការនាំចេញស្ករស ជាមួយវៀតណាម appeared first on .

ថៃ​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍ច្រើន ក្រោយ​ទិន្នផល​ស្ករ​របស់​ឥណ្ឌា ទំនង​ធ្លាក់​ចុះ ៧%
ទិន្នផលស្ករសរបស់ប្រទេសឥណ្ឌា ទំនងជាធ្លាក់ចុះ ៧% នៅឆ្នាំនេះ ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនល្អ ដែលបានកាត់បន្ថយទិន្នផលដំណាំអំពៅ និងបានបង្អាក់ដល់ការនាំចេញ របស់ប្រទេសដែលមានការផលិតស្ករសដ៏បំផុតមួយរបស់ពិភពលោក។

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយពីកាសែត Bangkok Post បានបង្ហាញថា ជុំវិញការធ្លាក់ចុះនៃការនាំចេញស្ករសរបស់ប្រទេសឥណ្ឌានេះ ហាក់កំពុងហុចឱកាសឱ្យគូប្រជែងដូចជាប្រេស៊ីល និងថៃ ដែលជាប្រទេសផលិតស្ករសដ៏ធំបំផុតផងដែរនោះ អាចបង្កើនការនាំចេញរបស់ពួកគេបន្ថែមទៀត ស្របពេលតម្លៃនៃស្ករស ក៏អាចកើនឡើងតាមហ្នឹងផងដែរ ។

ដោយឡែក លោក Pradip Jagtap ដែលជាសកិសរម្នាក់ មកពីស្រុក Salapur ភាគខាងលិចរដ្ឋ Mharashtra ដែលជាកន្លែងផលិតស្ករលំដាប់ទី ១ របស់ឥណ្ឌា បានបង្ហាញឱ្យដឹងថា ទិន្និផលដែលគាត់ទទួលបាននៅឆ្នាំនេះ មានកម្រិតទាបខ្លាំងណាស់ ដោយគាត់អាចប្រមូលផលអំពៅបានត្រឹម ៥៣០ តោនប៉ុណ្ណោះ ពីផ្ទៃដី ៥ ហិកតារបស់គាត់ ពោលឺគធា្លក់ចុះ ៧៥០ តោន ធៀបនឹងឆ្នាំមុន។

​មិនខុសអីពី លោក Jagtap ឡើយ ដោយកសិករឥណ្ឌា ១៩២ នាក់ផ្សេងទៀត មកពីស្រុកដាំដំណាំអំពៅសំខាន់ៗ ចំនួន ១១ នៅរដ្ឋ Maharashtra បានប្រាប់សារព័ត៌មាន Reuters ថា ដោយសារតែលក្ខខណ្ឌអាកាសធាតុរាំងស្ងួតអូសបន្លាយវែង ហើយបន្ទាប់មកមានភ្លៀងធ្លាក់ខ្លាំង បានបំផ្លាញដំណាំអំពៅស្ទើតែទាំងស្រុង ។

គួរឱ្យដឹងថា រដ្ឋ Maharashtra ដែលមានចំនួនច្រើនជាងមួយភាគបីនៃទិន្នផលស្ករសសរុបរបស់ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថានឹងផលិតស្ករស បានក្នុងចំនួន ១៣,៨ លានតោន នៅក្នុងឆ្នាំទីផ្សារបច្ចុប្បន្ន ដែលបានចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលាមក។ ប៉ុន្តែបើតាម មន្ត្រីជាន់ខ្ពស់តំណាងឱ្យរោងម៉ាស៊ីនផលិតស្ករក្នុងស្រុក បាននិយាយថា ការធ្លាក់ចុះនៃទិន្នផលអំពៅ ១៥% អាចនាំឱ្យផលិតកម្មស្កររបស់រដ្ឋ Maharashtra ធ្លាក់ចុះមកនៅត្រឹម ១១,៧ លានតោន ប៉ុណ្ណោះនៅឆ្នាំនេះ៕

The post ថៃ​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍ច្រើន ក្រោយ​ទិន្នផល​ស្ករ​របស់​ឥណ្ឌា ទំនង​ធ្លាក់​ចុះ ៧% appeared first on .

ប្រធានាធិបតីហ្វីលីពីន ស្នើឲ្យរោងចក្រក្នុងស្រុកកាត់បន្ថយតម្លៃស្ករសជិតពាក់កណ្ដាល
នៅថ្ងៃពុធ ទី ១៧ សីហា ២០២២នេះ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បាន​ជួប​ចរចា​ជាមួយ​និង​រោងចក្រ​ស្ករស​ក្នុង​ស្រុក ដើម្បី​ស្នើ​ឲ្យ​ពួកគេ​កាត់បន្ថយ​តម្លៃទំនិញ​ប្រមាណ ៤០% ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី​ CNA។

ប្រភពដដែល​បាន​បន្ថែម​ថា ទីផ្សារ​ស្ករស​ក្នុង​ប្រទេស​ហ្វីលីពីន​គឺ​កំពុង​ឡើង​ថ្លៃ​ខ្លាំង ពោល​តម្លៃ​របស់​វា​កើនឡើង​ស្ទើរ​ទ្វេដង​នៅ​ឆ្នាំ​នេះ ដោយ​ចន្លោះពី ១០០ ​ទៅ ១១៥ ប៉េសូ​/គក (ប្រមាណ ១,៧៩-២,០៦ ដុល្លារ)។

“​ពួកយើង​កំពុង​ចរចា​ជាមួយ​ក្រុម​ពាណិជ្ជករ ដោយ​ពួកគេ​សុំ​តម្លៃ​ឲ្យ​នៅ​សល់​ប្រហែល ៨០ ប៉េសូ/គក ប៉ុន្តែ​ខ្ញុំ​ស្នើ​ឲ្យ​ចុះ​ត្រឹម ៧០ ប៉េសូ/គក ហើយ​ពេលនេះ​ពួកយើង​កៀក​នឹង​សម្រេច​ជោគជ័យ​ហើយ”។ នេះ​បើតាម​សម្ដី​របស់​លោក Marcos បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន។

សូមជម្រាប​ដែរ​ថា ថ្នាក់ដឹកនាំ​ខាងលើ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ហ្វីលីពីន​នឹងអាច​នាំចូល​ស្ករស​ប្រហែល ១៥០ ០០០ តោន​នៅ​ឆ្នាំ​នេះ ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក ក៏ដូចជា​សម្រួល​ដល់​តម្លៃ​ផង​ដែរ ខណៈ​ស្ករស​ដែល​នាំចូល​មក​ភាគច្រើន​គឺ ពី​ប្រទេស​ថៃ៕

The post ប្រធានាធិបតីហ្វីលីពីន ស្នើឲ្យរោងចក្រក្នុងស្រុកកាត់បន្ថយតម្លៃស្ករសជិតពាក់កណ្ដាល appeared first on .

ក្តីបារម្ភថ្មីសម្រាប់ពិភពលោក ខណ:ឥណ្ឌា ត្រៀមដាក់កម្រិតលើការនាំចេញស្ករសរបស់ខ្លួន
ប្រទេសឥណ្ឌា គ្រោងនឹងដាក់កម្រិត លើការនាំចេញស្កររបស់ខ្លួន ដែលជាវិធានការថ្មីមួយផ្សេងទៀត ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងប្រទេស បន្ទាប់ពីប្រទេសមួយនេះ ក៏បានហាមឃាត់ការលក់ស្រូវសាលីទៅក្រៅប្រទេស កាលពីជាងមួយសប្តាហ៍មុនផងដែរ ។

ជាក់ស្តែង វាត្រូវបានដឹងទៀតថា រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា កំពុងរៀបចំផែនការកាត់បន្ថយការនាំចេញស្ករស ចំនួន ១០ លានតោន សម្រាប់ឆ្នាំទីផ្សាររបស់ខ្លួន ដែលដំណើរការរហូតដល់ខែកញ្ញា ។ នេះបើយោងតាមបុគ្គលម្នាក់ ដែលដឹងអំពីបញ្ហានេះ​ ។

បុគ្គលរូបនោះ បាននិយាយទៀតថា គោលបំណងក្នុងការដាក់កម្រិតនេះ គឺដើម្បីធានាឱ្យមានស្តុកគ្រប់គ្រាន់ មុនពេលរដូវកាលផលិតស្ករបន្ទាប់ នឹងចាប់ផ្តើមនៅក្នុងខែតុលា  ខណ:វិធានការថ្មីនេះ អាចនឹងត្រូវប្រកាសជាផ្លូវការ នៅប៉ុន្មានថ្ងៃខាងមុខ ​។

គួរឱ្យដឹងថា ឥណ្ឌាជាប្រទេសនាំចេញស្ករសដ៏ធំបំផុតរបស់ពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល កាលពីឆ្នាំមុន ហើយនៅក្នុងនោះ ប្រទេសបង់ក្លាដែស ម៉ាឡេស៊ី និងឌុយបៃ ស្ថិតក្នុងចំណោមប្រទេសដែលទិញចូលច្រើនបំផុត ។

បញ្ជាក់ថាកាលពីដើមខែនេះ ប្រទេសឥណ្ឌា បានធ្វើឱ្យពិភពលោក មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេបានទប់ស្កាត់លើការនាំចេញស្រូវលី បន្ទាប់ពីរលកកំដៅខ្ពស់ បានបំផ្លាញដំណាំមួយចំនួន និងធ្វើឱ្យមានការហក់ឡើងនៃតម្លៃគោល។ វិធានការរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការហាមឃាត់ ការលក់ទៅបរទេស ជាពិសេសនៅតំបន់អាស៊ី បានកើនឡើងក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ដែលបាន​បង្ក​ឱ្យមានការកើនឡើងបន្ថែមទៀត នូវតម្លៃស្បៀងអាហារពិភពលោក ដែលបានកើនឡើងរួចទៅហើយនោះ ៕

ប្រភព: Bangkok Post

The post ក្តីបារម្ភថ្មីសម្រាប់ពិភពលោក ខណ:ឥណ្ឌា ត្រៀមដាក់កម្រិតលើការនាំចេញស្ករសរបស់ខ្លួន appeared first on .