ប្រធានាធិបតីហ្វីលីពីន អនុម័តឱ្យមានការនាំចូលស្ករសបន្ថែម ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក

អន្តរជាតិ

ថ្មីៗនេះប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានធ្វើការអនុម័តឱ្យមានការនាំចូលស្ករស រហូតដល់ទៅ ១៥០ ០០០ តោន ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក ចំពេលកំពុងមានកង្វះខាតការផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ជុំវិញផែនការចុងក្រោយនេះ ត្រូវបានធ្វើឡើង នៅត្រឹមតែរយ:ពេល ៣ ខែប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន បាននិយាយថា ខ្លួនកំពុងស្វែងរកការនាំចូលស្ករ រហូតដល់ ៤៤០ ០០០ តោន ដើម្បីជំរុញដល់ការផ្គត់ផ្គង់នៅក្នុងស្រុក ដែលកំពុងមានភាពខ្វះខាតខ្លាំង ។

ផ្នែកទៅលើទិន្នន័យពីរដ្ឋាភិបាលគ្រប់គ្រងស្ករជាតិ (SRA) របស់ហ្វីលីពីន បានបង្ហាញឱ្យដឹងថា ជាធម្មតាប្រទេសរបស់ខ្លួន តែងនាំចូលស្ករច្រើនបំផុតពីប្រទេសថៃ ប៉ុន្តែវានៅតែមានកង្វះខាតខ្លាំង ជាពិសេសនៅអំឡុងចុងខែសីហា ។

អាស្រ័យហេតុដូច្នេះហើយ ទើប SRA ត្រូវការនាំចូលស្ករបន្ថែមទៀតពី ១០០ ០០០​ តោន ទៅ ១៥០ ០០០ តោន ដើម្បីបញ្ចៀសការខ្វះខាត និងទប់ទល់កុំឱ្យតម្លៃកើនឡើងខ្ពស់ ៕